ភាគ៨០+៨១

551 16 0
                                    

ត្រឡប់បន្តសន្យា
ភាគ៨០+៨១

នៅតាមផ្លូវក្រោយពីឡានបើកចាកចេញពីទីវាលបញ្ចុះព្រះសពអ្នកអង្គម្ចាស់មេគ៌រួចមកអែលលីណាក៏អង្គយស្ងៀមមួយកន្លែង ភ្នែកសំឡឹងមើលទៅខាងក្រៅជាប់មិនមានកាយវិការអ្វីទាល់តែសោះ ជុននីអូដែលអង្គុយនៅក្បែរនោះក៏ចាប់ភ្លឹកដឹងដល់ភាពស្ងប់ស្ងាត់របស់នាងរួចក៏ខិតចូលមកកាន់តែកៀកជិតជាមួយនាង ដៃមាំទម្លាក់ចុះរួចក្រសោបកាន់ដៃនាងជាប់ណែន។
«អូនមិនអីទេមែនទេ? អូយ៎..» ជុននីអូងាកសំឡឹងនាងចំមុននឹងងាកមុខចេញបន្តិចគេភ្លេចទៅហើយថានាងឃើញមុខគេម្ដងណានាងមានអារម្មណ៍ចង់ក្អួតរហូត កាយវិការងាកចេញរបស់ជុននីអូមុននេះក៏នាំឲ្យអ្នកដែលអង្គុយស្រងូតស្រងាត់ម្នាក់ឯងនោះធ្លាយសើចបន្តិចព្រោះតែនាងស្មានមិនដល់។
«អូនសើចហើយ?!» ទោះជាជុននីអូងាកមុខចេញនៅឡើយតែនាយក៏អាចដឹងថាអ្នកដែលកំពុងអង្គុយក្បែរខ្លួនមុននេះសើចទាំងមិនដឹងខ្លួន ជុននីអូក៏កាន់ដៃនាងកាន់តែជាប់ណែនបូកផ្សំនឹងអារម្មណ៍សប្បាយចិត្ត។
«អរគុណបងណាស់..» អែលលីណាក៏ពោលនូវពាក្យមួយឃ្លាដែលនាំឲ្យអ្នកកំពុងតែសើចនោះភាំងទ្រឹងមួយសន្ទុះធំ ឡានដែលកំពុងតែបើកនោះក៏ចូលចតនៅខាងមុខសេតវិមាននាំឲ្យនាងតូចអែលលីណាបានឱកាសបើកទ្វារចុះភ្លាម ជុននីអូឯណោះក៏តាមមើលអែលលីណាទាំងមុខឡើងក្រហមងាំង។
«លោកប្រធានាធិបតីមិនចុះទេរឺទាន៎? ខ្ញុំបាទ៎នឹងអាលយកឡានទៅចតក្នុងការ៉ាស់..»
«មុននេះឯងមានលឺនាងនិយាយអីទេ?» ជុននីអូខ្លាចខ្លួនស្ដាប់ច្រឡំទើបសួរទៅតៃកុងឡានរបស់គេ នាយម្នាក់នោះក៏ងាកមើលមកចៅហ្វាយនាយរួចព្យាយាមចងចិញ្ចើមរកនឹកមើលបន្តិច។
«អ្នកនាងនិយាយថាអរគុណបង..»
«ល្អណាស់ ល្ងាចនេះយើងឲ្យឯងសម្រាកមួយថ្ងៃនាំប្រពន្ធកូនដើរលេងឲ្យសប្បាយចុះ យើងទៅហើយ..» ជុននីអូតបទាំងសប្បាយចិត្តរួចបើកទ្វារចុះពីឡានបាត់ទុកឲ្យតៃកុងម្នាក់នោះនៅអង្គុយអេះក្បាលខ្លួនឯងទាំងមិនយល់។
ជុននីអូឯណោះចុះពីឡានមកក៏មិនទាន់ចូលទៅក្នុងតាមនាងពោលគឺគេទាញសារ៉េកអាវនឹងក្រវ៉ាត់ករឲ្យស្រួលបួលជាមុនសិន។ នាយបោះជំហានចូលបន្តិចម្ដងៗរហូតមកដល់ខាងមុខជណ្ដើរដែលត្រូវឡើងទៅជាន់ខាងលើនោះក៏ឃើញមានបុគ្គលិកនៅសេតវិមានប៉ុន្មាននាក់នៅឈរមើលដូចជាកំពុងមើលអ្វីម៉្យាង ជុននីអូក៏មិនបង្អង់ប្រញាប់ចូលទៅរួចក៏ភ្ញាក់។
«នេះមិចក៏គ្មានអ្នកណាជួយនាង? មិនឃើញនាងកំពុងតែមានទម្ងន់ទេហេស៎?» ជុននីអូរៀងក្ដៅស្លឹកត្រចៀកបន្តិចដែរព្រោះមកដល់ឃើញអែលលីណាកំពុងតែឈរឆុងទឹកដោះគោនៅខាងក្រោមឯណេះ។
«អែល..ហេតុអីក៏មិនប្រើបុគ្គលិក?!»
«ហេតុអីក៏ត្រូវប្រើបុគ្គលិកគ្រាន់តែឆុងទឹកដោះគោមួយកែវនឹង?!» អែលលីណាក៏ចោទសួរទៅជុននីអូវិញមិនឲ្យបាត់សំនៀង សំនួរនាងក៏នាំឲ្យបុគ្គលិកដែលនៅឈរនៅក្បែរនោះលួចញញឹមរួចប្រញាប់ចូលខ្លួនទៅរកអែលលីណា។
«អ្នកនាងឆុងរួចទុកនៅលើនេះហើយចាំពួកនាងខ្ញុំលើកយកទៅជូតនៅខាងលើ ព្រោះខ្លាចវាកំពប់»
«អរ៎! មិនចាំបាច់ទេ តែមួយកែវខ្ញុំអាចកាន់ទៅបាន ម៉្យាងខ្ញុំក៏មានអ្នកជួយយកអាសារហើយដែរ មែនទេលោកប្រធានាធិបតី?!» អែលលីណាក៏ងាកចំទៅជុននីអូនាំឲ្យនាយងាកមុខចេញភ្លាមតែមិនភ្លេចងក់ក្បាលឆ្លើយតប។
អែលលីណាក៏កាន់កែវទឹកដោះគោនោះរួចផ្លុំតិចៗមុននឹងបោះជំហានដើរចេញទៅទាំងមិនមានជុននីអូកាន់ទប់ចង្កេះនាងជាប់ណែន ការចាកចេញរបស់ពួកគេក៏នាំឲ្យបុគ្គលិកតាមមើលហើយម្នាក់ៗក៏ញញឹមបិទមាត់មិនជិត។
«អ្នកនាងអែលគួរឲ្យស្រឡាញ់នឹងគោរពណាស់»
«មើលទៅFirst ladyអាណត្តិនេះដូចជាកាលលោកស្រីជូហ្វីហើយ យើងសប្បាយចិត្តណាស់ឯង..»
«យើងក៏ដូចគ្នា..»

ត្រឡប់បន្តសន្យា (រដូវកាលទី០៩ : THE LOST) [ ចប់ ]Where stories live. Discover now