ភាគ៤៩+៥០

438 19 0
                                    

មកដល់ហើយជាមួយភាគបន្ត

ត្រឡប់បន្តសន្យា
ភាគ៤៩+៥០

«អែល..» សំឡេងគ្រលររបស់អ្នកអង្គម្ចាស់ជុងហ្គុកដង្ហោយហៅក្មេងស្រីសម្អប់ដែលដេកស្ដូក្នុងរង្វង់ដៃទ្រង់ តែមួយប៉ព្រិចក៏មានពេទ្យប៉ុន្មានចូលមកនឹងសុំយកបនាងចេញពីទ្រង់ ដំបូងឡើយអ្នកអង្គម្ចាស់ក៏មិនយល់ព្រមកាលបើទិដ្ឋភាពដែលពេទ្យយកនាងចេញពីទ្រង់ប្រៀបដូចជារំលឹកដល់អតីតកាលកាលពី២០ឆ្នាំមុន ពេលដែលពួកគេយកសាកសពព្រះនាងអែលលីចាកចេញទៅ ពេលនេះពួកគេក៏ចង់អែលលីណាទៅម្នាក់ទៀត។
«ឲ្យពួកគេយកនាងទៅៗក្រាបទូល បើសិនជាសំណាងល្អពួកគេអាចជួយជីវិតនាងបាន..» ម៉ាកូដែលនៅទីនោះក៏និយាយទៅកាន់អ្នកអង្គម្ចាស់ជុងហ្គុកស្របនឹងកែវភ្នែកងាកសំឡឹងមើលទៅអែលលីណាជាប់មិនដក គេដឹងហើយ! អែលលីណានាងមិនបានខុសឡើយ នាងធ្វើនេះព្រោះតែនាងចង់បញ្ចប់បញ្ហាទាំងអស់នាពេលនេះ។
«អ្នកអង្គម្ចាស់ជុង សុំព្រះរាជទានទោស..» ពេទ្យប៉ុន្មាននាក់ក៏ធ្វើការសុំអភ័យទោសជាមុនរួចទើបលូកដៃទាញរាងកាយទន់ល្អូករបស់អែលលីណាចេញពីទ្រង់ អ្នកអង្គម្ចាស់ជុងក៏បានត្រឹមតែសំឡឹងមើលទៅក្រុមពេទ្យទាំងនោះ ដៃទ្រង់ក៏កាន់ស្នៀតសក់នោះជាប់នឹងដៃ។
ជុននីអូឯណោះក៏ដេកមួយកន្លែងត្បិតថាគេមិនអាចកម្រើកដៃជើងបានព្រោះតែមុននេះគេអស់កម្លាំងនឹងការហែលនោះខ្លាំងពេក រាងកាយមាំទាំបានត្រឹមលើកយកខ្សែករបណ្ដោងក្រវិលកំប៉ុងមកអោបជាប់នឹងទ្រូង ស្រែកយំដូចជាមនុស្សបាត់បង់សតិ គេមកយឺតពេកមែនទេ? គេគួរណាស់តែជួយនាងឲ្យបានលឿនជាងនេះ។
«ម្ចាស់..ម្ចាស់បងជុង» គ្រានោះក៏មានសំឡេងតូចស្រាលមួយបន្លឺពីក្រោយខ្នងរបស់អ្នកអង្គម្ចាស់ជុងហ្គុក ម៉ាកូក៏ងាកប្រឈមទៅព្រះនាងអែលឡាដែលយាងចូលមកទាំងទឹកមុខស្រពាប់ស្រពោន ព្រះនាងឯណោះកាលបើបានឃើញម៉ាកូទ្រង់ក៏ហើបបបូរមាត់បំណងចង់មានបន្ទូលអ្វីម៉្យាងទៅកាន់គេ តែក៏បែរជាគ្រប់យ៉ាងត្រូវបញ្ឈប់ដោយការដើរចាកចេញរបស់គេ ម៉ាកូបោះជំហានចាកចេញពីទ្រង់ជាលើកដំបូង ចាកចេញទាំងមិនសូម្បីតែមើលព្រះភក្ត្រ័ទ្រង់ជាមុន។
ងឹក!
គ្រានោះក៏មានឡានប៉ូលីសមួយចូលមកឈប់ចត ម៉ាកូក៏ចោលភ្នែកសំឡឹងមើលទៅវត្តមានម្ចាស់កាយទាំដែលចុះពីឡាននោះព្រមជាមួយនឹងអាវអ្នកទោស ទ្រង់បោះជំហានចូលមកទាំងអន្ទះសារតែក៏បែរជាទុចដំណើរកាលបើបានឃើញវត្តមានមនុស្សស្រីតែម្នាក់ដែលទ្រង់ព្យាយាមមកឲ្យទាន់នឹងអាលបាននិយាយគ្រប់យ៉ាង តែទ្រង់ក៏បែរជាបានមកឃើញរាងកាយនាងត្រូវគេសែងចូលទៅក្នុងឡានពេទ្យវិញ។
«អ្នកអង្គម្ចាស់មេគ៌..»
«អែល..អែលកើតអី?» អ្នកអង្គម្ចាស់មេគ៌ក៏សួរនាំឡើងកាលបើបានឃើញអែលលីណាដេកស្ដូកស្ដឹងនឹងស្លេកស្លាំងបែបនោះ ម៉ាកូក៏បានត្រឹមតែសំឡឹងមើលព្រះភក្ត្រ័ទ្រង់រួចក្រវីក្បាលតិចៗ។
«ឯងនៅមានមុខមកទីនេះទៀតហេ៎អាមេគ៌?» សំឡេងគ្រលរសង្កត់ធ្ងន់ត្រង់ព្រះនាមរបស់ទ្រង់ អ្នកអង្គម្ចាស់ជុងហ្គុកងាកព្រះនេត្រសំឡឹងមើលទៅអ្នកដែលធ្លាប់ធ្វើរឿងអាក្រក់លើព្រះនាងអែលលីកាលពីអតីតកាល ឥលូវគេក៏បង្ហាញខ្លួនម្ដងទៀត អ្នកអង្គម្ចាស់មេគ៌ក៏យាងនាំព្រះកាយទៅរកអ្នកម្ចាស់ជុងហ្គុកដោយមានប៉ូលីស២នាក់តាមពីក្រោយ។
គ្រឹប!
ជង្គង់អុកនឹងដីនាំសំឡេងលាន់ខ្ទរនៅទីនោះ អ្នកអង្គម្ចាស់ជុងហ្គុកក៏សំឡឹងមើលទៅបុរសម្នាក់ដែលទ្រង់ស្អប់ខ្លាំងជាទីបំផុតក៏ព្រោះតែគេទើបបានជាព្រះនាងអែលលីសោយទិវង្គតទៅ តែពេលនេះបុរសដែលទ្រង់ស្អប់ជាងគេបំផុតមិនមែនជានរណាទៀតឡើយ តែជាទ្រង់ខ្លួនឯងតែម្ដង ទ្រង់ក៏ជាមូលហេតុដែលនាំឲ្យអែលលីណាធ្លាក់មកដល់ដំណាក់កាលមួយនេះ អ្នកអង្គម្ចាស់ជុងហ្គុកក៏នាំព្រះកាយចាកចេញពីទីនោះទៅព្រមទាំងកាន់ស្នៀតសក់របស់ម្ចាស់ប្អូនយកទៅជាមួយ ទ្រង់យាងឆ្លងកាត់ពីមុខព្រះនាងអែលឡាហាក់ដូចជាមិនបានឃើញទ្រង់អញ្ចឹងដែរ។
«ជុននីអូ..» ព្រះនាងអែលឡាក៏មានបន្ទូលទៅកាន់ម្ចាស់កាយមាំទាំដែលអង្គុយផ្ទាល់ដីក្បែរនោះ ជុននីអូក៏មិនបាននិយាយអ្វីទៀតក្រៅពីសំឡឹងមើលទៅទ្រង់រួចញញឹមតិចៗ ស្នាមញញឹមរបស់គេកាន់តែធ្វើឲ្យព្រះនាងអែលឡាមានអារម្មណ៍ខុសឆ្គង នេះបើសិនជាគេដឹងថារឿងមុននេះជាផែនការរបស់ទ្រង់នោះ?

ត្រឡប់បន្តសន្យា (រដូវកាលទី០៩ : THE LOST) [ ចប់ ]Where stories live. Discover now