តោះបន្តភាគយើងទៀត
ត្រឡប់បន្តសន្យា
ភាគ៥៤+៥៥ព្រូស!
រាងកាយមាំទាំរបស់ជុននីអូក៏ដួលគ្រេងទៅលើដីកាលបើបានលឺដំណឹងកូនក្នុងផ្ទៃរបស់អែលលីណាឯណោះភ្លាម ដៃជើងដែលមានកម្លាំងកំហែងពេញទីមុននេះក៏បែរជាមិនអាចសូម្បីតែកម្រើកបានក៏ព្រោះតែការឃ្លាតឆ្ងាយរបស់មនុស្សជាទីស្រឡាញ់ មិនមែនតែម្នាក់តែ២នាក់ក្នុងពេលក្នុងពេលតែមួយ។
«កូន..កូនចឹងហ្អេស៎?» មិនត្រឹមតែគេម្នាក់ឡើយដែលភ្ញាក់ឡើយ សូម្បីតែអ្នកដែលមានវត្តមាននៅទីនោះក៏ភ្ញាក់ផ្អើលដូចគ្នាដែរ អ្នកអង្គម្ចាស់ជុងហ្គុកក៏គាំងមានបន្ទូលអ្វីមិនចេញទាល់តែសោះ។
«បងធ្វើខុសកាន់តែធ្ងន់ហើយហ្វីលីណា..បងមិនត្រឹមតែធ្វើខុសលើអែលឡើយ បងក៏ធ្វើខុសលើម្ចាស់ក្មួយថែមទៀត ហ្វីលីណា..» ព្រះនាងហ្វីលីណាក៏ទម្លាក់ដៃទន់ស្រឡូនកាន់ក្រសោបម្រាមដៃអ្នកអង្គម្ចាស់ជុងហ្គុកជាប់ណែនរួចក្រវីក្បាលតិចៗហាក់ទូលថ្វាយទ្រង់ថាវាមិនមែនជាកំហុសរបស់ទ្រង់ឡើយ។
«ខ្ញុំគិតមកចង់ប្រាប់អ្នកម៉ាក់នឹងផ្ដល់ថ្នាំជាតិដែកជូនគាត់ តែមិនស្មានថាគាត់ចាកចេញទៅទាំងបែបនេះ..» លោកដុកទ័រក៏មានអារម្មណ៍សោកស្ដាយមិនចាញ់សាច់ញាតិរបស់អ្នកជម្ងឺប៉ុន្មានដែរ ត្បិតថាអ្នកជម្ងឺដែលមានផ្ទៃពោះបែបនេះគួរតែទទួលបានការថែទាំឲ្យខ្ជាប់ខ្ជួន តែគាត់ក៏គោរពតាមការសម្រេចចិត្តរបស់នាង។
«អញ្ចឹងទូលបង្គំសុំលាទៅមើលអ្នកជម្ងឺផ្សេងទៀតហើយ ក្រាបបង្គំលាក្រាបទូល..» ព្រះនាងហ្វីលីណាក៏ជាអ្នកឆ្លើយតបជំនួសដោយការញញឹមស្ងួតឆ្លើយតបទៅវិញ លោកដុកទ័រក៏បោះជំហានបំណងនឹងចាកចេញតែក៏មានដៃមាំមួយចាប់កាន់អាវគាត់ជាប់ ហើយនោះជាជុននីអូនឹងឯង។
«មានការអីរឺលោកប្រធានាធិបតី? បើសិនជាអាចជួយបានខាងខ្ញុំនឹងជួយ» ជុននីអូក៏ប្រើការចាប់កាន់ស្មាគាត់នោះជាការទប់លំនឹងនាំខ្លួនគេឡើង នាយលើកដៃឈ្លីមុខបន្តិចមុននឹងនឹកឃើញប្រយោគសាកសមដែលគួរតែសួរ។
«យើងអាចឆែកកាំមេរ៉ានៅទីនេះបានទេ?» បើទោះបីជាគេមានសិទ្ធិអំណាចគ្រប់គ្រងកាន់កាប់ប្រទេសមួយនេះក៏ដោយក៏គេត្រូវសួរនឹងទទួលការយល់ព្រមពីប្រជាជនជាមុនដែរមុននឹងធ្វើអ្វីមួយ។
ព្រះនាងអែលឡាឯណោះវិញបានត្រឹមតែឈរមើលទៅទឹកមុខស្រងូតស្រងាត់របស់ជុននីអូ ភាពឈឺចាប់របស់គេក៏ជាភាពឈឺចាប់របស់ទ្រង់ តែព្រះនាងអែលឡាមិនអាចធ្វើអ្វីបាន ទ្រង់ក៏សម្រេចព្រះទ័យចេញពីទីនោះយ៉ាងស្ងប់ស្ងាត់ ចាកចេញទៅទាំងមិនបានសូម្បីតែជម្រាបម្ចាស់បងទ្រង់។
ដំណើរបោះជំហានយាងចាកចេញមួយៗស្របនឹងខួរក្បាលទ្រង់នឹកឃើញដល់ទិដ្ឋភាពនៅថ្ងៃនោះ រាល់ទឹកភ្នែកនឹងពាក្យសម្ដីែដលអែលលីណាបាននិយាយមកកាន់ទ្រង់៖
(ព្រះនាងអែលឡាជាមនុស្សល្អណាស់..ទ្រង់កាចឆ្នាស់ពិតមែនតែទ្រង់ក៏មានសណ្ដានចិត្តល្អដូចជាមាតាទ្រង់ ហើយខ្ញុំក៏សុំទោសអ្នកគ្រប់គ្នាដែលខ្ញុំមកដណ្ដើមគ្រប់យ៉ាងពីទ្រង់បែបនេះ ខ្ញុំខុសហើយ)
(កុំភ័យអី បងនឹងមិនឲ្យអូនមានបញ្ហាឡើយអែលឡា បងសន្យា កុំភ័យ..)
(ឯងត្រូវតែនៅរស់ ម្ចាស់បងជុងត្រូវការឯង គ្រប់គ្នាស្រឡាញ់ឯង ពួកគេគិតថាឯងជាព្រះនាងរីករាយទី២ដែលនៅរស់រាន...)
(បងមិននិយាយពីរឿងរបស់អូនទេ បងអហោសិកម្មឲ្យអូន..)
(ផ្ដាំឯងជួយមើលថែជុននីអូផង បងមិនចង់ដណ្ដើមអ្វីជាមួយឯងទៀតទេ..ថែខ្លួន)
ពាក្យពេចន៍និយាយផ្ដែផ្ដាំរបស់នាងក្នុងនាមជាបងស្រីដ៏ល្អ បងស្រីតែម្នាក់ដែលទ្រង់តែងតែគិតតាំងពីដើមមកថាកើតមកដើម្បីដណ្ដើមក្ដីស្រឡាញ់គ្រប់យ៉ាងពីទ្រង់ តែទ្រង់គិតខុសទាំងស្រុង។
ក្រឺង!ក្រឺង..
សុខៗទូរសព្ទ័របស់ទ្រង់ក៏រោទ៍បន្លឺឡើង ព្រះនាងអែលឡាបញ្ឈប់ដំណើរបន្តិចរួចក៏លើកទូរសព្ទ័ឡើងមកស្ដាប់ព្រោះវាជាលេខរបស់បិតាទ្រង់។
(អែលឡា..មកផ្ទះវិញមក ប៉ាបានរៀបចំបន្ទប់កូនឡើងវិញហើយ បន្ទប់ដែលជារបស់កូនតែម្នាក់គត់ណា៎)
«បិតាចង់បានន័យថាយ៉ាងមិច?» ព្រះនាងអែលឡាក៏ចងចិញ្ចើមបន្តិចកាលបើលឺបិតាមានបន្ទូលបែបនេះ ព្រះនាងក៏ទម្លាក់ទូរសព្ទ័ចុះរួចបើកមើលរូបភាពដែលបិតាបានផ្ញើមក វាមិនមែនជារឿងដែលធ្វើឲ្យអារម្មណ៍ផ្លូវចិត្តព្រះនាងបានធូរស្រាលឡើយ តែវាកាន់តែធ្វើឲ្យទ្រង់តក់ស្លុតនឹងតឹងតែងក្នុងព្រះទ័យកាន់តែខ្លាំង។
«ហេតុអីបិតាយករូបបងអែលលីចេញ?» ព្រះនាងអែលឡាក៏ខលត្រឡប់ទៅកាន់ព្រះបិតាវិញព្រមជាមួយនឹងភាពមិនពេញចិត្ត តែទ្រង់ក៏ទទួលបានមកវិញនូវសំឡេងសើចហាក់បីដូចជាមិនបានខ្វល់ខ្វាយនឹងគិតថារឿងមួយនេះជារឿងសំខាន់សោះ ទាំងដែលព្រះនាងអែលលីក៏ជាបុត្ររបស់ទ្រង់មួយអង្គដែរ។
(បុត្រក៏ដឹងថាបិតាស្រឡាញ់អែលឡាជាជាងនរណាៗទាំងអស់ សេចក្ដីសុខអែលឡាជាក្ដីសុខរបស់បិតានឹងមាតាជានិច្ចណា៎ ឆាប់មកវិមានវិញណាកូន)
«ហ៊ឹកហ៊ឺ..» ដៃតូចស្រឡូនរបស់ព្រះនាងអែលឡាទម្លាក់ចុះស្រាលៗ បបូរមាត់ក៏ពេបតិចៗនាំឲ្យទឹកភ្នែកហូរស្រក់មកកាត់ផែនថ្ពាល់ទ្រង់ទប់មិនជាប់។
(តែបិតាមិនបានស្រឡាញ់បង មាតាក៏មិនបានស្រឡាញ់បង ពួកទ្រង់ស្រឡាញ់តែអូន អូនមានចាំបានទេ?)
«ហ៊ឹកហ៊ឺ..ម្ចាស់បង! ម្ចាស់បងខ្ញុំខុសហើយ» ព្រះនាងអែលឡាក៏ទ្រហោយំខ្លាំងៗនៅទីនោះ ហេតុអីក៏ទ្រង់មិនដែលដឹងពីចំណុចមួយនេះ អ្នកដែលមិនដែលទទួលបានការស្រឡាញ់ពិតប្រាកដមិនមែនជាទ្រង់ឡើយតែជាម្ចាស់បងទ្រង់ទៅវិញទេ ព្រះនាងអែលលីតែងតែជាមនុស្សដែលឯកោបំផុតកន្លងមក។
...
ក្រឡេកមកមើលអ្នកដែលទាមទារសុំមើលកាំមេរ៉ាសុវត្ថិភាពឯណោះវិញ ពេលនេះពួកគេក៏នៅក្នុងបន្ទប់ពិនិត្យមើលកាំមេរ៉ាសុវត្ថិភាពជុំគ្នាតែម្ដង ជុននីអូក៏ឈរសំឡឹងមើលគ្រប់ទិសនៃវីដេអូព្រោះតែគេអន្ទះសារចង់ដឹងនឹងចង់ឃើញថានាងបាត់ទៅហើយ ជាមួយនរណាហើយនាងមានសុវត្ថិភាពទេ?
«ឈប់សិន..សារថយក្រោយត្រង់ឡានតាក់សុីមួយនោះ» កំបុងតែឈរមើលគេក៏ចាប់ភ្លឹកមើលឃើញឡានតាក់សុីមួយនោះបើកចូលមកកាន់មន្ទីរពេទ្យ ពួកគេក៏មើលវីដេអូនោះបន្តរហូតមកដល់កន្លែងមួយដែលត្រូវបានប្លង់ផ្លូវចេញទៅហើយតែកាំមេរ៉ាក៏បែរជាលែងដំណើរ ជុននីអូក៏មួរម៉ៅរួចប្រញាប់ចូលទៅចុចមើលដោយខ្លួនឯង។
«ចង្រៃយ៎អើយ..» ជុននីអូកាន់តែខឹងកាលបើគេមិនអាចឆែករកមើលអ្វីឃើញ វាមិនចៃដន្យពេកទេមែនទេ?
«ពួកយើងអាចយកស្លាកលេខឡាននឹងឆែកមើលការធ្វើដំណើររបស់គេទៅបើសិនជាពួកយើងសង្ស័យ» ព្រះនាងហ្វីលីណាក៏មានបន្ទូលឡើងស្របនឹងមានការងក់ក្បាលយល់ស្របជាមួយនឹងសំណើរទ្រង់ច្រើននាក់ដែរ អ្នកអង្គម្ចាស់ជុងហ្គុកក៏កាន់ស្មាជុននីអូបន្តិចរួចងក់ក្បាលដាក់គេទាំងទឹកមុខស្មើ។
ខណៈអ្នកគ្រប់គ្នាកំពុងតែតាមរកនាងពេញសេអ៊ូល ចុះនាងតូចអែលលីណានាងទៅណាទៅ?ងឹក!
ឡានតាក់សុីដែលជាមុខសញ្ញាមុននោះបានឈប់ចតនៅក្បែរផែមួយដែលមានទូកជាច្រើនឈប់ចតហាក់ដូចជាចាំដឹកអ្នកដំណើរអញ្ចឹង ម្ចាស់កាយតូចចុះពីឡាននោះរួចក៏មិនភ្លេចងាកសំឡឹងមើលទៅម្ចាស់កាយមាំទាំដែលកំពុងតែកាន់ចង្កូតឡាននោះ។
«ទៅដល់កោះជេជូនឹងមានឧត្ថម្ភចក្រមួយរង់ចាំនាងហើយ ពួកគេនឹងមិនអាចចាប់បានឡើយថានាងទៅទីណាព្រោះនាងមិនបានប្រើប្រាស់លិខិតឆ្លងដែនឡើយ..» គេនិយារួចបំណងចង់បង្វិលកញ្ចក់ឡានឡើងតែក៏ត្រូវនាងឃាត់ អែលលីណាមិនបង្អង់ក៏ប្រញាប់បើកកាបូបរួចហុចទឹកមួយដបឲ្យទៅគេ។
«អរគុណលោកដែលបានជួយខ្ញុំ..បើមានឱកាសចួបគ្នាម្ដងទៀតខ្ញុំនឹងសប្បាយចិត្ត..» អែលលីណាក៏និយាយឡើងរួចនាំខ្លួនបោះជំហានចុះទៅកាន់ច្រាំងខាងក្រោមឯណោះភ្លាម។
គ្រាន់តែនាងចេញទៅបាត់បុរសដែលមានទឹកមុខមាំទាំមុននោះក៏បានត្រឹមតែផ្អែកខ្នងនឹងពូកឡាន ទឹកថ្លាប៉ុន្មានតំណក់ក៏ហូរកាត់ផែនថ្ពាល់របស់គេ។
(នាងនៅតែជាក្មេងស្រីទន់ភ្លន់ម្នាក់ដដែលអែល..)អែលលីណាឯណោះក៏ប្រញាប់នាំខ្លួនចុះទៅកាន់ផែមួយនោះមុននឹងទូរសព្ទ័នៅក្នុងហោប៉ៅអាវនាងរោទ៍ឡើងទើបនាងនឹកឃើញថាវាជាទូរសព្ទ័របស់អ្នកគ្រូពេទ្យមួយនោះបានទុកហើយនាងក៏យកមកតាមក្រែងអាចប្រើការណ៍បាន ហើយពេលនេះក៏បែរជាមានអ្នកខលមកពិតមែន ដំបូងនាងមិនចង់លើកតែខ្លាចថាមានបញ្ហាទើបនាងលើកវាឡើង។
(អាឡូ..អាឡូអែលគឺបងណា៎..កុំចុចបិទបងសុំអង្វរ!) ជាសំឡេងរបស់មនុស្សប្រុសម្នាក់ដែលនាងព្យាយាមបំភ្លេច មិនមែនព្រោះតែនាងអាត្មានិយមតែនាងក៏មិនចង់នៅជាបញ្ហារបស់គេបន្តទៀត។
(អូននៅឯណា? កុំទៅណាអី អូនកំពុងមានកូនផង..)
(កូន?!)
អែលលីណាក៏គិតក្នុងចិត្តម្នាក់ឯងកាលបើបានលឺពាក្យថាកូននោះ ស្រីតូចខាំមាត់រួចទម្លាក់ដៃអង្អែលពោះខ្លួនឯងតិចៗ ដៃម្ខាងជូតទឹកភ្នែករួចនិយាយតបតរវិញ។
«កុំទាក់ទងរឺតាមរកខ្ញុំទៀតអី..»
«កូននោះខ្ញុំបានយកចេញហើយ..»
ទឺត!ទឺត..
អែលលីណាផ្ដាច់ការទាក់ទងទាំងចុកអួលទ្រូង ស្រីតូចបោះជំហានចូលទៅជិតទូប្រៃសណីយ៍រួចក៏ទម្លាក់ទូរសព្ទ័ទុកនៅទីនោះមុននឹងចាកចេញទៅបាត់។បើភាគនេះបាន៨៥០នៅម៉ោង១០ អេតមីនផុសជូន២ភាគទៀតណា៎ អរគុណសម្រាប់ការអាន។
YOU ARE READING
ត្រឡប់បន្តសន្យា (រដូវកាលទី០៩ : THE LOST) [ ចប់ ]
أدب الهواة- ជុននីអូ ហ្វាល់លីដា x អែលលីណា ប៉ីអាន់ហ្ស៉ី