ភាគ៤៦+៤៧+៤៨

418 22 0
                                    

តោះមកបន្តភាគទៀត អរគុណសម្រាប់ការលេងហ្គេមណា៎

ត្រឡប់បន្តសន្យា
ភាគ៤៦+៤៧+៤៨

«អែលឡា..»
«កុំទាន់អាលក្រាបទូល..» គ្រានោះក៏មានវត្តមានរបស់ជីមីនចូលមកហាមឃាត់អ្នកអង្គម្ចាស់ជុងហ្គុកដែលមានបំណងចង់យាងចូលទៅទាំងបែបនោះ អ្នកអង្គម្ចាស់ជុងហ្គុកក្ដាប់ម្រាមដៃខ្លួនឯងណែនរួចងាកសំឡឹងមើលទៅកាន់នាងតូចដែលនៅយិតយោងម្ចាស់ប្អូនទ្រង់ឯណោះព្រមជាមួយនឹងភាពក្រេវក្រោធពេញក្នុងព្រះទ័យ ទាំងដែលទ្រង់មិនបានដឹងឡើយថាគ្រប់យ៉ាងដែលទ្រង់បានឃើញជាគម្រោងដែលម្ចាស់ប្អូនសំណព្វទ្រង់ជាអ្នករៀបចំទាំងអស់។
«នាងអាចនិយាយបាន? សូម្បីតែរឿងមួយនេះក៏នាងបោកប្រាស់ពួកយើង បែបនេះឲ្យពួកយើងជឿនាងបានយ៉ាងមិច? នាងពិតជាចូលមកចង់ជំនួសតំណែងម្ចាស់អូនអែលលីពិតមែន អែលលីណា ប៊ីអាន់ហ្សុី!!!» អ្នកអង្គម្ចាស់ជុងហ្គុកមានបន្ទូលទាំងមិនបានគិតថាអ្នកដែលកំពុងតែស្ដាប់នោះចុកចាប់កម្រិតណាឡើយ អែលលីណាងាកមើលមកម្ចាស់បងទាំងភ្នែកក្រហមងាំងតែម្ដង។
«លឺទេ? នាងស្ដាប់ឲ្យពេញៗត្រចៀកទៅអែលលីណា មិនថានាងមានចារិកដូចជាម្ចាស់បងយើងប៉ុណ្ណាក៏គ្មានអ្នកណាស្រឡាញ់នាងឡើយ ពួកគេធ្វើល្អជាមួយនឹងនាងព្រោះតែពួកគេគិតថានាងមានមុខមាត់ដូចទ្រង់ បូកផ្សំនឹងភាពកម្សត់របស់នាងនឹងឯង..» គ្រាដែលអ្នកគ្រប់គ្នាកំពុងតែរអ៊ូអុលឯណោះ ព្រះនាងអែលឡាដែលនៅកាន់ដៃអែលលីណាទាំងមិនបានខ្លាចថាទ្រង់នឹងធ្លាក់ឯណោះក៏មានបន្ទូលឡកឡឺយទៅកាន់អែលលីណា ស្រីតូចក៏ងាកសំឡឹងមើលទៅព្រះនាងអែលឡាស្របនឹងកែវភ្នែករលីងរលោង។
«កុំលែងដៃខ្ញុំអីម្ចាស់បង..អែលឡាមិនចូលចិត្តខ្ពស់ទេ មាតានឹងខឹងបើពួកយើងធ្លាក់ទឹកទៀត..» នៅសុខៗអែលលីណាក៏និយាយឡើងនូវឃ្លាប្រយោគមួយដែលនាំឲ្យអ្នកញញឹមពេញចិត្តមុននោះប្រែប្រួលទឹកមុខភ្លាមមួយរំពេច។
«ម្ចាស់បងទៅពួននៅគុម្ពោធព្រៃនោះទៅ ចាំអែលឡាទៅពង្វាងផ្លូវមាតាឲ្យបងបានចូលទៅវិមាន បងសើមជោគអស់ហើយ..»
«នាងនិយាយស្អី?» ព្រះនាងអែលឡាក៏មានបន្ទូលឡើងមកទាំងស្រពិចស្រពិល អែលលីណាក៏ញញឹមឡើងទាំងទឹកថ្លាមួយតំណក់ហូរកាត់ផែនថ្ពាល់ ស្រីតូចក៏លើកដៃម្ខាងទៀតទៅប៉ះអង្អែលដៃម្ចាស់ប្អូនជាទីស្រឡាញ់ ម្ចាស់ប្អូនដែលតែងតែនៅជាមួយទ្រង់គ្រប់ពេល។
«បងដឹងថាឯងមិនបានពេញចិត្តនឹងអភិសេករវាងឯងនឹងអ្នកអង្គម្ចាស់មេគ៌ទេ..» អែលលីណាក៏និយាយឡើងនូវរឿងរ៉ាវដែលព្រះនាងអែលឡាព្យាយាមលាក់បាំងក្នុងចិត្តរហូតមកនោះ អែលលីណាក៏ងើយក្បាលឡើងរួចបិទភ្នែកទប់ទឹកភ្នែក ព្រោះនាងនឹងនិយាយនៅថ្ងៃនេះឲ្យចប់សព្វគ្រប់តែម្ដង។
«ក៏ជាអូនដែរមែនទេដែលបើកផ្លូវឲ្យអ្នកអង្គម្ចាស់មេគ៌ចូលមកបំពានលើបង?» ឃ្លាប្រយោគមួយនេះបញ្ចប់ទៅដោយភាពឈឺចាប់នឹងទឹកភ្នែកហូរស្រក់កាត់ផែនថ្ពាល់អែលលីណា ព្រះនាងអែលឡាឯណោះក៏ព្យាយាមងាកមុខចេញមិនមានបន្ទូលអ្វីទាល់តែសោះ។
«យើងនឹងចូលទៅជួយអែលឡា..» អ្នកអង្គម្ចាស់ជុងហ្គុកក៏មានបន្ទូលឡើងស្របនឹងព្រះកាយមាំទាំយាងចូលទៅបំណងចង់ជួយម្ចាស់ប្អូនទ្រង់។
ផាំង!ផាំង..
ស្រាប់តែមានកាំភ្លើង២គ្រាប់ហោះមករកដីត្រង់កន្លែងដែលទ្រង់ឈរនោះ អង្គរក្សទ្រង់ទាំងអម្បាល់ម៉ានក៏ការពារទ្រង់ ចំណែកឯជុននីអូក៏មានគេការពារដូចគ្នា តែនាយហាក់មិនបានខ្វល់នឹងខ្លួនឯងសោះ គេក៏ងាកមើលទៅតែអែលលីណាឯណោះមិនឈប់ កាន់តែនៅមិនសុខកាលបើឃើញស្នាមនឹងភាពទ្រុឌទ្រោមរបស់នាង។
«មានអ្នកវាយប្រហារពីលើភ្នំមក..ប្រហែលជាមានអ្នករៀបចំគម្រោងហើយ..ចាំទូលបង្គំទៅមើល..» ជីមីនឯណោះក៏ប្រញាប់អះអាងនឹងចេញទៅមើលភ្លាម ម៉ាកូឯណោះក៏នាំខ្លួនចេញពីចំណោមមនុស្សរួចក៏បោះជំហានទាំងមិនខ្លាចអ្វីសោះ។
«អែលលីណា..អត់ទេ! អែលលី..» សព្វនាមដែលម៉ាកូប្រើទៅលើអែលលីណាក៏នាំឲ្យគ្រប់គ្នាមានភាពភ្ញាក់ផ្អើល ស្រីតូចក៏ងាកមើលទៅគេទាំងភ្នែកហើមក្រហម។
«អែលឡានាងអាចនឹងធ្វើខុស លើកលែងឲ្យនាងផងទៅបានទេ?» ម៉ាកូពោលឡើងនាំឲ្យអែលលីណាឯណោះងាកមុខទៅសំឡឹងមើលអែលឡាឯណោះវិញ។
«វាដូចជាអ្វីដែលអូនចង់បានហើយពិតទេ? គ្រប់គ្នានៅខាងអូន ស្រឡាញ់អូន តាំងតែពីដើមអូនក៏ទទួលបានការស្រឡាញ់បែបនេះ..»
«ឯងកុហក!» សំឡេងរបស់ព្រះនាងអែលឡាក៏លះឡើងនាំឲ្យអ្នកគ្រប់គ្នានៅទីនោះភ្ញាក់ផ្អើល ព្រះនាងអែលឡាក៏សំឡក់មើលទៅស្រីម្នាក់ដែលនៅពីមុខនាងក្នុងនាមជាសត្រូវស្នេហាផង ពេលនេះទ្រង់ក៏ជ្រាបថានាងមានការចងចាំរបស់ម្ចាស់បងដែលព្រះនាងព្យាយាមសម្លាប់មកអស់ជាច្រើនឆ្នាំ។
«បងធ្វើអីខុសលើអូនអែលឡា? ហ៊ឹកហ៊ឺ..»
«អែលលី?!» អ្នកអង្គម្ចាស់ជុងហ្គុកដែលមុននោះក្រេវក្រោធខ្លាំង កាលបើបានលឺនាងតូចលើកសព្វនាមម្ចាស់ប្អូនទ្រង់មកនិយាយទ្រង់ក៏បែរជាភាំង ជុននីអូឯណោះក៏ដូចគ្នាគេសំឡឹងមើលមកអែលលីណាទាំងមិនយល់។
«គ្រប់គ្នាស្រឡាញ់នាង ម្ចាស់បងជុងហ្គុក ម្ចាស់បងហ្វីលីណា ជុននីអូ..នាងយកគ្រប់យ៉ាង..»
«តែបិតាមិនបានស្រឡាញ់បង មាតាក៏មិនបានស្រឡាញ់បង ពួកទ្រង់ស្រឡាញ់តែអូន អូនមានចាំបានទេ?» អែលលីណាក៏និយាយឡើងទាំងទ្រូងនាងកាន់តែចុកណែន ព្រះនាងអែលឡាក៏មិនបានមានបន្ទូលអ្វីទៀតឡើយតែក៏សំឡឹងមើលទៅអែលលីណាជាប់។
«បងស្រឡាញ់ម្ចាស់អូនណាស់អែលឡា..»
«អញ្ចឹងនាងហ៊ានស្លាប់ព្រោះយើងទេ? ហ៊ានលះបង់គ្រប់យ៉ាងឲ្យយើងទេ? រឺក៏មិនហ៊ានទេ?» ព្រះនាងអែលឡាក៏មានបន្ទូលឡើងទៅកាន់មនុស្សស្រីម្នាក់ដែលទ្រុងជាបន្លាក្នុងជីវិតទ្រង់មករហូតដល់ពេលនេះ អែលលីណានាងក៏មិនបាននិយាយអីតែក៏សណ្ដោងលើកព្រះនាងឡើងមកឲ្យទ្រង់កាន់បង្កាន់ដៃជាប់ រួចនាងក៏ងាកមើលទៅអ្នកគ្រប់គ្នានៅទីនោះ នាងសំឡឹងមើលគ្រប់គ្នា ប្រជារាស្ត្រដែលក្រោកឈរដើម្បីព្រះនាងអែលឡា ម្ចាស់បងជាទីស្រឡាញ់របស់នាង មិត្តសម្លាញ់នាងម៉ាកូ នឹងបុរសម្នាក់ដែលនៅឈរក្បែរនោះចង់ចូលមកតែក៏មិនអាចព្រោះអង្គរក្សសេតវិមានឃាត់នាយជាប់ហើយ។
«ព្រះនាងអែលឡាជាមនុស្សល្អណាស់..ទ្រង់កាចឆ្នាស់ពិតមែនតែទ្រង់ក៏មានសណ្ដានចិត្តល្អដូចជាមាតាទ្រង់ ហើយខ្ញុំក៏សុំទោសអ្នកគ្រប់គ្នាដែលខ្ញុំមកដណ្ដើមគ្រប់យ៉ាងពីទ្រង់បែបនេះ ខ្ញុំខុសហើយ» អែលលីណាក៏អោនក្បាលសារភាពគ្រប់ទោសកំហុសដែលមិនមែនជាកំហុសនាង ធ្វើឲ្យអ្នកដែលរៀបចំគម្រោងនោះភ្ញាក់បន្តិច ព្រះនាងអែលឡាក៏ព្យាយាមតោងឡើងតែមិនអាច ជើងទ្រង់ប្រែជាស្ពឹកស្រពន់អស់។
«អែល..អែលលីណា!»
ហ្អាយ៎! ភឹប...
សំឡេងភឹបលាន់លឺពីទ្រូងអែលលីណាបុកនឹងបង្កាន់ដៃនោះដោយនាងព្យាយាមឈោងទាញព្រះនាងអែលឡាឡើងមកវិញ អ្នកអង្គម្ចាស់ជុងហ្គុកក៏មិនអាចទ្រាំបាននឹងប្រញាប់រត់ចូល។
ផាំង!ផាំង..
គ្រាប់កាំភ្លើងក៏ហោះមកពីជម្រាលខាងលើនោះដដែល ហាក់ហាមឃាត់មិនអាចនរណាចូលបាន ព្រះនាងអែលឡាក៏ចាប់ភ័យត្បិតវាខុសពីការគិតរបស់ទ្រង់។
តក់!
ឈាម២-៣តំណក់ក៏ហូរតក់លើដៃទ្រង់ ព្រះនាងអែលឡាក៏ងើបមើលទៅអែលលីណារួចភាំងកាលបើឃើញនាងមានហូរឈាមមកតាមមាត់ អាចមកពីការបុកទ្រូងខ្លាំងពេគអម្បាញ់មិញនោះ អែលលីណាក៏ញញឹមរួចលើកដៃម្ខាងជូតឈាមចេញពីមាត់។
«កុំភ័យអី បងនឹងមិនឲ្យអូនមានបញ្ហាឡើយអែលឡា បងសន្យា កុំភ័យ..» អែលលីណានិយាយទាំងញញឹម នាងក៏លូកដៃទាញខ្សែដែលពាក់នឹងករព្រះនាងអែលឡាចេញមកពាក់នៅលើករនាងជំនួសវា នាងក៏អាចដឹងដល់ទម្ងន់ធ្ងន់នៃខ្សែនោះដូចជាមាននរណាចងអ្វីពីក្រោមមក អេលលីណាក៏ទាញដៃទ្រង់ឲ្យកាន់បង្កាន់ដៃជាប់។
«ឯងត្រូវតែនៅរស់ ម្ចាស់បងជុងត្រូវការឯង គ្រប់គ្នាស្រឡាញ់ឯង ពួកគេគិតថាឯងជាព្រះនាងរីករាយទី២ដែលនៅរស់រាន...» អែលលីណានិយាយឡើងទាំងឈាមនៅហូរពីមាត់នាងនៅឡើយ ដៃនាងព្យាយាមទាញលើកព្រះនាងអែលឡាឲ្យមានលំនឹងរួចកាន់បង្កាន់ដៃនោះមួយជំហរខ្លួន អែលលីណាក៏មើលទៅមុខប្អូនស្រីជាលើកចុងក្រោយរួចភ្នែកក៏ងាកមើលទៅអ្នកដែលមានវត្តមាននៅទីនោះ ហាក់ដូចជាព្យាយាមចងចាំអ្នកគ្រប់គ្នា
«បងមិននិយាយពីរឿងរបស់អូនទេ បងអហោសិកម្មឲ្យអូន..»
«អែល..អែលលី?"
«ផ្ដាំឯងជួយមើលថែជុននីអូផង បងមិនចង់ដណ្ដើមអ្វីជាមួយឯងទៀតទេ..ថែខ្លួន» អែលលីណានិយាយរួចក៏លូកដៃប៉ះអង្អែលក្បាលអែលឡាបន្តិច ភ្នែកក៏ងាកមើលទៅអ្នកអង្គម្ចាស់ជុងហ្គុក ដៃម្ខាងក៏លើកស្នៀតសក់តូចដែលជារបស់នាងឡើងមកគៀប។
«អែលលីណា!!!!!» អែលលីណាក៏ទម្លាក់ខ្លួនចូលក្នុងទឹកទាំងមានកម្លាំងទាញពីខ្សែនោះ វាជាដុំថ្មដែលមានទម្ងន់ធ្ងន់នាំឲ្យវាទាញនាងចូលទឹកកាន់តែលឿនលើសដើមថែមទៀត គ្រប់គ្នាក៏ចលាចលកាលបើក្មេងស្រីម្នាក់នោះជាអ្នកលោតចូលទឹកដោយខ្លួនឯង។
«លោកប្រធានាធិបតី..»
«ជុននីអូ!!!»
ប្រូង!
រាងកាយមាំទាំក៏លោតចូលទៅក្នុងសមុទ្រតាមនាងទាំងអង់អាច ជុននីអូហែលចូលមកស្វែងរកមើលមនុស្សស្រីជាទីស្រឡាញ់ ទាំងទ្រូងឈឺចុក មុននេះនាងនិយាយអី? អែលលី? នាងមានរឿងអីលាក់បាំងគេ? នាងមិនទាន់បានបកស្រាយនៅឡើយទេ!!!
(អែលលីណា?) ក្រោយពីចំណាយពេលហែលមួយសន្ទុះនាយក៏បានឃើញរាងកាយតូចចងភ្ជាប់កញ្ចឹងករនឹងថ្មមួយនោះ នាយក៏ប្រញាប់ហែលទៅរកនាង នាយក្រសោបអោបចង្កេះនាងរួចទាញស្រាយខ្សែចេញរួចនាំនាងឡើងទៅលើមាត់ច្រាំងវិញ។
នៅលើគោកឯណោះក៏មានប្រជាជនចុះមកមើលជាច្រើន ក្នុងនោះក៏មានវត្តមានអ្នកអង្គម្ចាស់ជុងហ្គុកដែរ។
«លោកប្រធានាធិបតី..»
«អែលលីណា..ហ៊ឺ អែលលីណា!!!» ជុននីអូកាលបើលើកនាងមកដល់លើគោករាងកាយគេក៏ចុះខ្សោយនឹងដួល គេត្រូវបានគ្រូពេទ្យទើបមកដល់យកអុកសុីសែនមក គេព្យាយាមវារមករកអែលលីណាទាំងយំកាលបើនាងដេកស្ដឹងមិនកម្រើកអ្វីសោះ ប៉ូលីសក៏កំពុងតែឈរហ៊ុមពទ្ធ័បូកផ្សំនឹងពេទ្យដែលពិនិត្យមើលជីពចរនាង។
«កូនស្នៀតសក់នោះ?» អ្នកអង្គម្ចាស់ជុងប្រញាប់ប្រញាល់យាងចូលទាំងមានប៉ូលីសហ៊ុមពទ្ធ័ម្ចាស់រាងកាយនោះ ទ្រង់លូកកាន់ក្រសោបបាតដៃសើមជោគនឹងត្រជាក់ស្រេបរបស់ក្មេងស្រីដែលទ្រង់ជេរប្រទិចមុននេះ ក្មេងស្រីដែលបានជួយជីវិតម្ចាស់ប្អូនពៅទ្រង់តែក៏បែរជាលះបង់ជីវិតខ្លួនឯងទៅវិញ ដៃទ្រង់ដែលដំបូងឡើយធម្មតា តែពេលនេះក៏បែរជាញ័រទទ្រើត ទ្រង់លូកយកស្នៀតសក់ដែលនាងតូចកាន់ជាប់នោះយកមកមើល រួចទឹកថ្លាមួយតំណក់ហូរកាត់ផែនថ្ពាល់ទ្រង់..
«មិនពិតទេ..របស់នេះជារបស់អែលលី..មានតែអ្នកដឹងលេខកូដទូទេទើបអាចយករបស់នេះបាន ហ៊ឺ..អត់ទេ» អ្នកអង្គម្ចាស់ជុងហ្គុកក៏លើកបីនាងមកអឹបជាប់នឹងទ្រូងហាប់ណែនរបស់ទ្រង់ ដៃព្យាយាមកាន់ប៉ះមុខនាងចង់បានចម្លើយតបតែក៏មិនមាន អែលលីណាកាន់ក្តាប់ស្នៀតសក់នោះ មិនមែនមានតែមួយទេគឺមានរបស់ផ្សេងទៀត ជុននីអូក៏ចូលមកនឹងបានឃើញបណ្ដោងខ្សែករមួយដែលនាងកាន់ចងជាមួយស្នៀតនោះ វាជាខ្សែករបណ្ដោងក្រវិលកំប៉ុងដែលពួកគេកប់ជាមួយគ្នា។
«អែល..អែល អត់ទេណា៎អែល..»

គឺជានាង..នាងជាព្រះនាងអែលលី :3

ត្រឡប់បន្តសន្យា (រដូវកាលទី០៩ : THE LOST) [ ចប់ ]Where stories live. Discover now