ត្រឡប់បន្តសន្យា
ភាគ៧៦+៧៧សំណងកម្ម..
«អ្នកអង្គម្ចាស់មេគ៌?!» ទាំងលូសុីនឹងអ្នកគ្រប់គ្នាក៏ភ្ញាក់កាលបើបើកស្រោមមុខមកអ្នកដែលក្លាហានរងគ្រាប់អម្បាញ់មិញនោះជាអ្នកអង្គម្ចាស់មេគ៌ មនុស្សតែម្នាក់ដែលគ្រប់គ្នាស្មានមិនដល់ក៏ព្រោះតែទ្រង់គួរតែជាប់ឃុំឃាំង ហេតុអីក៏ទ្រង់គេចមកទីនេះបាន?
«ឈាម..ទ្រង់ហូរឈាមច្រើនណាស់ ហ៊ឹក» អែលលីណាទម្លាក់ខ្លួនអង្គុយចុះផ្ទាល់នឹងខ្សាច់រួចលូកត្រកងក្បាលអ្នកអង្គម្ចាស់មេគ៌មកដាក់កើយលើភ្លៅរបស់នាង ទឹកថ្លាជាច្រើនតំណក់ហូរស្រក់ទាំងមិនបានព្រៀងទុកជាមុន។
«ខលហៅខាងសង្គ្រោះ ឲ្យឆាប់ឡើង» លូសុីឯណោះក៏មិនបាននៅស្ងៀម នាងទាញអាយកូមមករួចបញ្ជាហៅក្រុមឲ្យបញ្ជូនដំណឹងហៅពេទ្យពីក្នុងក្រុងមក ភ្នែកក៏ងាកមើលទៅស្ថានភាពធ្ងន់ធ្ងររបស់អ្នកអង្គម្ចាស់មេគ៌ឯណោះ។
«អ..អូយ៎» បុរសចំណាស់មុខលុយជាឪពុកអែលលីណាឯណោះក៏ស្រែកឡើងទាំងការឈឺចាប់ត្បិតជើងគាត់ក៏ត្រូវរបួស ដៃសងខាងក៏ត្រូវលូសុីបាញ់ដល់ធ្លុះពីម្ខាងទៅម្ខាង ឈាមហូរដាបហូរស្រោចតែក៏គ្មានអ្នកអាណិតមានតែទាហ៊ានចូលមកអូសគាត់ចេញតាមបញ្ជារបស់អនុសេនីយ៍លូសុីឯណោះ។
«ហ៊ឹស..» រាងកាយមាំរបស់អ្នកអង្គម្ចាស់មេគ៌ដែលផ្ទំកើយលើភ្លៅអែលលីណាក៏ក្អកឡើងស្របនឹងឈាមហូរស្រោចពីមាត់មក អែលលីណាក៏ទាញយកកន្សែងពីករនាងមករួចជូតឈាមនោះស្របនឹងទឹកភ្នែកហូរមិនឈប់ ទោះបីជាតិមុនទ្រង់ធ្វើខុសមកលើនាងខ្លាំងប៉ុណ្ណា ក៏នាងមិនដែលរំពឹងចង់ឃើញទ្រង់ធ្លាក់មកក្នុងដំណាក់កាលនេះ មិនរំពឹងថាទ្រង់នឹងលះបង់ព្រះកាយដើម្បីការពារនាងបែបនេះឡើយ។
«អែល..»
«ទ្រង់កុំមានបន្ទូលអី ឈាមហូរច្រើនណាស់» អែលលីណានិយាយឃាត់ឃាំងទ្រង់ ដៃម្ខាងក៏ជួយទប់ឈាមទ្រង់ អ្នកអង្គម្ចាស់មេគ៌ក៏ងើយព្រះភក្ត្រ័សំឡឹងមើលទៅអែលលីណារួចឈ្លីព្រះភក្ត្រ័ទ្រង់នឹងភ្លៅរបស់នាងហាក់បីដូចជានឹករលឹកដល់នាងជាខ្លាំង ទ្រង់ប្រើដៃម្ខាងកាន់អោបភ្លៅរបស់នាងរួចសម្រក់ទឹកភ្នែកមកយ៉ាងស្ងៀមស្ងាត់។
«យើងសុំទោស..»
«អ្នកអង្គម្ចាស់មេគ៌..» អែលលីណាកាន់តែទប់ទឹកភ្នែកមិនបានកាលបើឃើញបុរសដែលរឹងមាំមិនដែលចាញ់នរណាដូចជាអ្នកអង្គម្ចាស់មេគ៌មកយំអោបជើងនាងបែបនេះ អ្នកអង្គម្ចាស់មេគ៌យំទាំងសោកស្ដាយ យំទាំងទ្រូងទ្រង់ក្ដាប់ជាប់នូវវិប្បដិសារីពោរពាសតាំងពីថ្ងៃដែលអែលលីបានលាចាកពិភពលោកមួយនេះ ដំបូងឡើយទ្រង់គិតថាទ្រង់ជាអ្នកឈ្នះនាង ទ្រង់មិនសូម្បីតែយំតែកន្លងទៅមិនបានប៉ុន្មានទ្រង់ក៏នឹកនាង ចង់ចួបនាង ស្ដាយរាល់កំហុសដែលទ្រង់បានសាង អ្វីដែលធ្វើឲ្យទ្រង់កាន់តែឈឺពើតដូចជាស្លាប់នោះគឺទ្រង់ហ៊ានសម្លាប់មនុស្សស្រីដែលទ្រង់ស្រឡាញ់នឹងឯង។
«យើងសោកស្ដាយ..សោកស្ដាយដែលកាលនោះយើងយល់តែពីព្រះទ័យខ្លួនឯង យើងមានៈ យើងចង់បានអ្វីយើងត្រូវតែបាននោះ យើងមិនគិតពីនរណាឲ្យតែយើងបានសប្បាយព្រះទ័យ..» អ្នកអង្គម្ចាស់មេគ៌ពោលផងញញឹមផង ស្នាមញញឹមទ្រង់ក៏នាំឲ្យអ្នកដែលនៅឈរមើលទ្រង់ឯណោះកាន់តែចុកទ្រូងដូចគ្នា គ្មាននរណាដឹងមុនឡើយថាទ្រង់ពលីព្រោះតែអែលលីណា មនុស្សស្រីដែលទ្រង់សម្លាប់ដោយផ្ទាល់ដៃកាលពីអតីតកាល។
«យើងផ្លាស់ប្ដូរគ្រប់យ៉ាងតាំងពីថ្ងៃដែលយើងបាត់បង់នាង ដំបូងឡើយយើងគិតថាយើងនឹងឈ្នះនាង តែអត់ទេ..យើងមិនអាចរស់នៅដោយគ្មាននាងឡើយអែល..យើងបែរជានឹកដល់មនុស្សស្រីម្នាក់ដែលយើងតែងតែជ្រក់ជ្រេញនឹងខឹងគ្រប់ពេល មនុស្សស្រីដែលមិនដែលសូម្បីតែស្រឡាញ់យើងម្ដងណាឡើយ យើងចង់ឈ្នះ យើងចង់បានបេះដូងនាង តែយើងយកបានតែខ្លួននាងប៉ុណ្ណោះ ចិត្តនាងក៏ប្រគល់ជូនអ្នកដទៃអស់គ្មានសេសសល់ នាងក៏សុខចិត្តស្លាប់ព្រោះតែក្ដីសុខគេទៀត..» អ្នកអង្គម្ចាស់មេគ៌មានបន្ទូលស្របនឹងព្រះនេត្រងាកសំឡឹងមើលទៅជុននីអូដែលនៅក្បែរនោះ ទ្រង់ក៏លូកទាញដៃជុននីអូឲ្យអង្គុយចុះម្នាក់ទៀតក្បែរអែលលីណា ដៃទ្រង់ទម្លាក់ទាញដៃជុននីអូមកគ្របលើដៃអែលលីណា ស្នាមញញឹមក៏ញ៉ោចលើផ្ទៃមុខទ្រង់។
«ពួកឯងបានចួបគ្នាវិញហើយ ទេវតាចារឲ្យពួកឯងបានចួបគ្នាជាថ្មីម្ដងទៀតទាល់តែបាន អរគុណដែលឯងនៅរង់ចាំនាង..ហើយក៏សុំទោស..ហ៊ឹស» អ្នកអង្គម្ចាស់ក៏ក្អួតឈាមមកកាន់តែច្រើននាំឲ្យលូសុីឯណោះកាន់តែអន្ទះអន្ទែងរកមើលក្រុមសង្គ្រោះ មុននឹងងើយឃើញឧត្ថម្ភចក្រហោះសំកាំងខ្លួនពីចម្ងាយឯណោះ។
«ក្រុមសង្គ្រោះមកជិតដល់ហើយ» លូសុីក៏ស្រែកជូនដំណឹងឲ្យអ្នកខាងនេះមានសង្ឃឹម ខុសប្លែកពីអ្នកអង្គម្ចាស់មេគ៌ដែលទ្រង់បានដឹងព្រះកាយច្បាស់ថាទ្រង់បែបណខ្លះក្នុងខ្លួន ទ្រង់ក៏កាន់ដៃជុននីអូនឹងអែលលីណាជាប់ ព្យាយាមរកដង្ហើមវែងដើម្បីឲ្យទ្រង់មានបន្ទូលបានយូរជាងនេះ ព្រោះទ្រង់មិនទាន់អស់អ្វីដែលចង់មានបន្ទូលឡើយ។
«យើង..»
«អ្នកអង្គម្ចាស់បានហើយ ហ៊ឹក..ទ្រង់អាចនឹងសោយទិវង្គតបាន ហ៊ឹក កុំខំនិយាយអី..» អែលលីណាព្យាយាមនិយាយឡើងទៅកាន់អ្នកអង្គម្ចាស់មេគ៌ ទ្រង់ក៏ហាក់នឹកឃើញដល់អតីតកាលពេលដែលនាងនៅជាមួយនឹងទ្រង់ ទោះជាទ្រង់ធ្វើបាបនាង ទោះជានាងមិនបានស្រឡាញ់ទ្រង់ក៏នាងតែងតែបង្ហាញភាពបារម្ភបែបនេះ។
(ទ្រង់សោយអាហារសិនទេ?!)
(សុបិន្តល្អណា៎..)
កាន់តែនឹកឃើញរឿងពីអតីតកាលទ្រង់ក៏កាន់តែចុកអួលណែនទ្រូង អ្នកអង្គម្ចាស់មេគ៌ក៏ព្យាយាមញញឹមមើលទៅកាន់អែលលីណាបន្តិចរួចក៏ងាកមើលទៅជុននីអូម្ដង។
«មើលថែនាងឲ្យល្អលឺទេ? ឯងបាននាងត្រឡប់ទៅវិញហើយ លែងមាននរណាបំបែកស្នេហាអ្នកទាំង២ទៀតហើយ កុំខឹងនាង..កុំបន្ទោសនាង ទោះជាខឹងយ៉ាងណាក៏ដោយ..យើងសុំប៉ុណ្ណឹងចុះ ព្រោះអែលជាកែវភ្នែករបស់បង..យើង..យើង ហ៊ឹស»
គ្រឹប! ហ្វូ...
ឧត្ថម្ភចក្រចុះចតស្របនឹងដៃអ្នកអង្គម្ចាស់មេគ៌ធ្លាក់ដល់ដីល្មម អ្នកអង្គម្ចាស់ក៏ផ្ដេកព្រះកេសកើយលើភ្លៅម្ចាស់ជីវិត ម្ចាស់កម្មពៀរបស់ទ្រង់ដែលទ្រង់តែងតែនឹករលឹកនឹងប៉ងចង់ចួបដើម្បីបានលុបលាងកំហុស ពេលនេះទ្រង់ក៏ធ្វើបានសម្រេចហើយ។
«ហ៊ឺ..ហ៊ឹកអ្នកអង្គម្ចាស់មេគ៌..អត់ទេណា៎ អត់ទេ! ទ្រង់សោយទិវង្គតទាំងបែបនឹងមិនបានទេ..ទ្រង់នៅមិនទាន់បានមើលខ្ញុំរស់នៅឲ្យសមប្រកបតាមព្រះបំណងទ្រង់នៅឡើយទេ..ហ៊ឹក អត់ទេ!!!» អែលលីណាស្រែកឡើងទាំងភ្នែកក្រហមងាំង នាងទាញទ្រង់ឡើងមកអោបក្រសោបទាំងសោកស្ដាយ នាងមិនអាចស្អប់ទ្រង់បាន នាងមិនបានចង់ឲ្យទ្រង់ចាកចេញទៅទាំងបែបនេះឡើយ អត់ទេ!!!
«អត់ទោសអ្នកនាង..»
«អែលលីណា..អែលលីណាលែងទ្រង់ទៅ..ទ្រង់ទៅបានសុខហើយអែល..» ជុននីអូក៏ទាញនាងចេញពីការអោបរួចបើកឱកាសឲ្យពេទ្យចូលមកលើកព្រះសពទ្រង់ឡើងលើប្រង់ការួចគ្របក្រណាត់សក្បុសដែលតំណាងឲ្យភាពទទេស្អាតក្រោយពីមនុស្សម្នាក់លាចាកលោកទៅ អែលលីណាឯណោះក៏កញ្ជ្រោលទាំងយំព្រោះតែនាងចង់ទៅមើលទ្រង់ ជុននីអូឯណោះក៏អោបនាងជាប់ទ្រូងស្របនឹងទឹកភ្នែកហូរស្រក់កាត់ផែនថ្ពាល់ ជុននីអូក៏ចោលភ្នែកមើលទៅអ្នកដែលយាងមកជាមួយនឹងឧត្ថម្ភចក្រមួយនោះ វត្តមានរបស់មនុស្សម្នាក់ដែលគ្រប់គ្នាមិនស្មានថាទ្រង់យាងមក អ្នកអង្គម្ចាស់ជុងហ្គុកក៏យាងចុះមកទាំងមិនទាន់ដោះកាសចេញនៅឡើយ ទ្រង់ចូលមកបើកក្រណាត់សដែលគ្របអង្គម្ចាស់មេគ៌ ដៃម្ខាងក៏ទម្លាក់អង្អែលក្បាលអ្នកអង្គម្ចាស់មេគ៌ដូចជាកាលដែលទ្រង់ជូនដំណើរព្រះនាងអែលលីដែរ។
«យើងអរគុណឯង..យើងក៏អហោសិកម្មឲ្យឯងមេគ៌»
YOU ARE READING
ត្រឡប់បន្តសន្យា (រដូវកាលទី០៩ : THE LOST) [ ចប់ ]
Fanfiction- ជុននីអូ ហ្វាល់លីដា x អែលលីណា ប៉ីអាន់ហ្ស៉ី