មកបន្តភាគជាមួយគ្នាទៀតចាស៎ ឃើញតែខូវើក៏ដឹងថាភាគនេះនឹងមានវត្តមានអ្នកណា ហិហិ
បើភាគនេះបាន៨០០ឡាច៎នៅម៉ោង៩កន្លះអេតមីនផុសភាគ០៩ជូនណា៎ចាស៎..ត្រឡប់បន្តសន្យា
ភាគ០៨មួយខែកន្លងផុតទៅ
កន្លងផុតទៅមួយខែក្រោយពីរាត្រីដ៏សែនផ្អែមល្ហែមនោះ ជុននីអូក៏សម្រេចជោគជ័យក្នុងការយកបានបេះដូងក្មេងស្រីគួរឲ្យស្រឡាញ់ម្នាក់នេះ មកដល់ពេលនេះនាយក៏ដឹងថាអែលលីណាក៏លួចមានចិត្តមកលើគេដូចគ្នាដែរ។
"ហ៊ឹម.." រាងកាយមាំទាំក្នុងឈុតអាវយឺតធម្មតាក៏ចូលទៅអោបក្រសោបរាងកាយតូចដែលកំពុងតែឈរចម្អិនអាហារពេលព្រឹកនៅឯផ្ទះបាយឯណោះ ជុននីអូបាននិយាយជាមួយនឹងនាងចង់ឲ្យនាងមកស្នាក់នៅខនដូនេះជាមួយនឹងគេតែស្រីតូចក៏ប្រកែកព្រោះនាងលើកឡើងថានាងមិនចង់ឲ្យអ្នកដែលជួយទំនុកបម្រុងនាងខកចិត្តនឹងរញ៉េរញ៉ៃព្រោះតែនាងម្នាក់ឡើយ។
"ហ៊ឹម" អែលលីណាក៏លូកដៃបន្ថយភ្លើងខ្ទះបន្តិចរួចក៏ងាកបែរទៅរកបុរសជាទីស្រឡាញ់ដែលអោបចង្កេះនាងពីក្រោយជាប់នោះ ជុននីអូញញឹមរួចទម្លាក់បបូរមាត់ថើបនាងបន្តិចទើបដកមកវិញ។
(ទៅអង្គុយនៅត្រង់នោះទៅ..)
អែលលីបង្ហាញកាយវិការដោយប្រាប់ឲ្យជុននីអូទៅអង្គុយនៅឯតុអាហារចាំមុន តែនាយបែរជាក្រវីក្បាលរួចទាញដៃនាងឲ្យចម្អិនអាហារបន្តិចរួចគេក៏អោបនាងជាប់ណែនពីក្រោយខ្នងឯណេះ អែលលីណាក៏ក្រវីក្បាលបន្តិចរួចចម្អិនអាហារបន្តទៀត។
"បើសិនជាអូនអាចស្ដាប់បងនិយាយបាន បងប្រាកដជានិយាយពាក្យថាបងស្រឡាញ់អូនឲ្យបានមួយថ្ងៃមួយពាន់ដងជាមិនខានឡើយអែល.." ជុននីអូនិយាយតែម្នាក់ឯងរួចដៃអោបនាងរឹតណែនលើសដើមថែមទៀត។
ក្រឺង..
ទូរសព្ទ័ជុននីអូក៏រោទ៍ឡើងភ្លាមៗនាំឲ្យគេដកខ្លួនចេញពីការអោបអែលលីណាបន្តិចរួចនាំខ្លួនចេញមកដោយទាញទូរសព្ទ័មើលលេខដែលខលចូលមកនោះ ហើយវាក៏ជាលេខមនុស្សម្នាក់ដែលគេមិនចង់ឲ្យខលមកនាពេលនេះ។
សុខៗដៃតូចស្រឡូនរបស់អែលលីណាក៏ទម្លាក់លើស្មានាយនាំឲ្យនាងភ្ញាក់នឹងប្រញាប់ទម្លាក់ទូរសព្ទ័ចូលក្នុងហោប៉ៅទាំងមិនបានលើកទទួល ជុននីអូក៏ចូលទៅជួយលើកយកអាហារអែលលីណាបានធ្វើមករៀបដាក់នៅលើតុ ស្រីតូចយើងឯណោះក៏ឆៀងចូលទៅបើកទូយកកាហ្វេមួយកញ្ចប់មករួចឆុងវាដាក់មួយកែវក្ដៅៗឲ្យជុននីអូ។
"អូន.." ជុននីអូបម្រុងនឹងហាមាត់និយាយធម្មតាតែគេក៏នឹកឃើញទាន់នឹងប្រើកាយវិការញញឹមរួចទទួលកែវកាហ្វេពីនាង អែលលីណាក៏ដាក់ខ្លួនអង្គុយចុះលើកៅអីកៀកក្បែរនោះ តែនាងអង្គុយមិនទាន់បាន៥វិនាទីផងកៅអីនាងក៏ត្រូវបានជុននីអូទាញឲ្យមកកាន់តែកៀកនឹងគេ។
"ហាមាត់.." ជុននីអូហាមាត់បង្ហាញទៅនាងរួចគេក៏ដួសពងចៀនអូម៉ាលេតមួយដុំមក អែលលីណាក៏ញញឹមទាំងថ្ពាល់ក្រហមព្រឿងរួចហាមាត់ញ៊ាំអាហារដែលគេបញ្ចុកនោះ ជុននីអូញញឹមរួចលើកដៃឈ្លីក្បាលនាងតិចៗ។
ពួកគេក៏បន្តញ៊ាំអាហារពេលព្រឹកមួយនោះបន្តទៀត អែលលីណានាងក៏គិតតែពីដួសញុំាហាក់ដូចជាប្រញាប់ប្រញាល់ក៏ព្រោះតែនាងជិតដល់ម៉ោងចូលរួចទៅហើយ។
(និយាយអញ្ចឹងយប់នេះបងប្រហែលជាមិនបានទៅទទួលអូនត្រឡប់ទៅខនដូវិញទេណា៎)
មិនថានៅលើតុអាហារ គ្រប់ទីកន្លែងក្នុងខនដូរបស់នាយគឺមានក្ដារឆ្នួនសម្រាប់គេប្រើនិយាយឆ្លើយឆ្លងជាមួយនឹងនាងជានិច្ច អែលលីណាក៏ងក់ក្បាលរួចសរសេរបង្ហាញទៅកាន់គេវិញដូចគ្នា។
(មិនអីទេ អូនដឹងថាបងរវល់ ម៉្យាងលឺថាល្ងាចនេះមិត្តរួមបន្ទប់អូនគេចេញទៅដើរលេងទៀត អញ្ចឹងអូនក៏ត្រូវនៅចាំបន្ទប់ដូចដើម)
ជុននីអូងាកសំឡឹងមើលទៅនាងទាំងអាណិតអែលលីណាបន្តិចត្បិតថានាងមកដល់ទីក្រុងដែលទំនើបហ៊ឺហារទៅហើយតែនាងក៏មិនអាចប្រើជីវិតឲ្យបានសប្បាយដូចជាគេ។
(ម៉្យាងបងក៏មិនបាច់ជូនអូនទៅផ្ទះទៀតដែរ ព្រោះអូនមានការងារត្រូវធ្វើនៅសាលាដល់ល្ងាចៗអញ្ចឹងអូនត្រូវឡានសាលាជូនមកវិញដែរ)
ជុននីអូងាកមើលទៅនាងរួចងក់ក្បាលទទួលយកការស្នើសុំរបស់អែលលីណា ស្រីតូចក៏ញញឹមរួចពួកគេបន្តញ៊ាំអាហារបន្តទៅទៀត។
....
ថ្ងៃរសៀលជ្រេបន្តិចនាសេតវិមាន
ជុននីអូក៏មកសេតវិមានធ្វើការតាមទម្លាប់ គេពេលនេះនឹងពេលនៅជាមួយអែលលីណាគឺខុសគ្នាដាច់ដូចជាមនុស្ស២នាក់ផ្សេងគ្នាអញ្ចឹងដែរ ជំនិតដៃស្ដាំរបស់គេដែលនៅឈរក្បែរនោះក៏នៅឈររឹងខ្លួនមិនហ៊ានសូម្បីតែក្អក ព្រោះតែទឹកមុខមាំទាំរបស់លោកប្រធានាធិបតីម្នាក់នេះ។
ក្រាក..
"ខ្ញុំប្រាប់ហើយថាមុននឹងចូលសុំគោះទ្វារ.." ជុននីអីនិយាយទាំងក្រពុលមុខព្រោះតែមានគេចូលមកទាំងមិនបានគោះទ្វារតែក្រោយពីគេក្រឡេកឃើញវត្តមានអ្នកមកដល់នោះទើបគេប្រញាប់ក្រោកឡើងភ្លាម។
"អែលឡា.." ជុននីអូក៏ក្រោកឡើងពីកៅអីកាលបើឃើញគូដណ្ដឹងមកដល់ ព្រះនាងអែលឡាក៏យាងចូលទៅរកនាយរួចអោបក្រសោបនាយបន្តិច។
"អូនសុំទោសបើមករំខានបង.."
"កុំមានបន្ទូលអញ្ចឹងអីអែលឡា និយាយអញ្ចឹងអូនយាងមកទីនេះមានភារកិច្ចអីទៅ?" ព្រះនាងអែលឡាក៏ដកខ្លួនពីការអោបបន្តិចរួចងើយសំឡឹងមើលទៅបុរសជាទីស្រឡាញ់ ទ្រង់ក៏លូកកាន់ដៃគេរួចបែរទៅកាន់ទ្វារ។
"មួយរយៈនេះមើលទៅបងដូចជាមុខមិនសូវស្រស់សោះអូនចង់នាំបងទៅញ៊ាំអាហារពេលល្ងាចនឹងណា..ហើយហាមបដិសេធព្រោះម្ចាស់បងជុងហ្គុកទ្រង់ជាអ្នកបបួលបង" បើទោះជានាយចង់ប្រកែកក៏មិនបានផងដែល មានតែបណ្ដោយខ្លួនឲ្យព្រះនាងអែលឡាអូសគេទៅទាំងមិនចង់តែម្ដង។

YOU ARE READING
ត្រឡប់បន្តសន្យា (រដូវកាលទី០៩ : THE LOST) [ ចប់ ]
Fanfiction- ជុននីអូ ហ្វាល់លីដា x អែលលីណា ប៉ីអាន់ហ្ស៉ី