តោះដល់ម៉ោងអានហើយ :3
ត្រឡប់បន្តសន្យា
ភាគ៦៣+៦៤«អញ្ជើញមកតាមនេះលោកប្រធានាធិបតី» មកដល់ខាងក្នុងអង្គរក្សសេតវិមានដែលមកអមជាមួយនឹងជុននីអូក៏នាំផ្លូវគេទៅកាន់កន្លែងសួរព័ត៌មាន វត្តមានរបស់បុរសមានអំណាចម្នាក់នេះក៏នាំឲ្យអ្នកគ្រប់គ្នានៅក្នុងមន្ទីរពេទ្យឯណោះមិនហ៊ានសូម្បីតែក្អកព្រោះមើលតែតាមការគោរពរបស់អ្នកមកជាមួយនោះក៏ដឹងថាគេជាមនុស្សមានអំណាចខ្លាំងកម្រិតណាដែរ។
«អ..អត់ទោសលោកមានការអ្វីឲ្យខាងមន្ទីរពេទ្យជួយដែរ?!» អ្នកគ្រូពេទ្យកាន់ខាងសាកសួរព័ត៌មានឯណោះក៏សួរនាំទាំងញ័របបូរមាត់កាលបើឃើញនាយចូលមករកកន្លែងប្រចាំការរបស់ខ្លួន ជុននីអូក៏ទាញចេញមកនូវក្រដាសដែលព្រះនាងអែលឡាបានប្រគល់ឲ្យខ្លួននោះដែលមានទាំងឈ្មោះនឹងនាមត្រកូលរបស់លោកប៉ាចិញ្ចឹមអែលលីណាដែលស្នាក់នៅទីនេះ។
«អត់ទោសលោក ខាងយើងមិនអាចជម្រាបព័ត៌មានសម្ងាត់របស់អ្នកជម្ងឺ..ក្អឹក» អ្នកគ្រូពេទ្យដំបូងឡើយមានចិត្តក្លាហានបដិសេធតែសម្ដីទាំងអម្បាល់ម៉ានត្រូវលេបទៅវិញអស់គ្មានសល់មួយឃ្លាប្រយោគណាឡើយក្រោយពីបានឃើញកូនចៅជុននីអូដកកាំភ្លើងចេញមក។
«ចាំ..ចាំនាងខ្ញុំរកជូន»
«ល្អ!!» ជុននីអូលាន់មាត់ឡើងទាំងក្នុងចិត្តអន្ទះសារចង់ចួបនាង នេះបែកគ្នាតែប៉ុន្មានសោះគេក៏នឹកនាងស្ទើរតែឆ្កួតស្លាប់ទៅហើយ គេចង់ចួបនាង បកស្រាយប្រាប់នាងគ្រប់សព្វបែបយ៉ាងទាំងអស់ គ្រប់បញ្ហាត្រូវតែមានដំណោះស្រាយមិនមែនគេចវេសបែបនេះរហូតឡើយ។
«អរ៎លោកមករកអ្នកជម្ងឺទាំង២នាក់នោះរឺ? កូនស្រីគាត់ទើបតែមកទទួលគាត់ចេញទៅមុននេះឯង នាងបានបង់ថ្លៃព្យាបាលដោយខ្លួនឯងអស់ នឹងមិនទទួលការឧបត្ថម្ភឡើយ» អ្នកគ្រូពេទ្យនិយាយនាំឲ្យអ្នកដែលខំរត់មករកនាងឆ្លងប្រទេសត្រូវខកខាន ជុននីអូលើកដៃឈ្លីក្បាលខ្លួនឯងទាំងតានតឹង គេខំគិតថាមកទីនេះនឹងមានសំណាងបានចួបនាងតែនរណាទៅដឹងថាគេមកជ្រួសផ្លូវគ្នាបន្តិច។
(អូនគេចទៅណាទៀតទៅ?)
សំឡេងគ្រលរធំបន្លឺឡើងហាក់ដូចជាលឺបំពងមកដល់ត្រចៀកនាងតូចដែលទើបតែចេញពីបន្ទប់ពិនិត្យក្បែរនោះ ដៃតូចដែលកាន់ហ្វីលពិនិត្យផ្ទៃពោះក៏ញ័រអស់រួចប្រញាប់ដាក់វាចូលក្នុងកាបូប កែវភ្នែកថ្លាយ៉ង់ក៏លបលួចមើលទៅម្ចាស់កាយមាំសង្ហាដែលគ្រាន់តែលឺសំឡេងនាងក៏អាចស្គាល់បានទាំងភ្នែករលីងរលោង អែលលីណាញញឹមកាលបើឃើញគេមានសុខភាពល្អមិនឈឺថ្កាត់ ស្រីតូចក៏លូកដៃអង្អែលពោះខ្លួនឯងស្រាលៗរួចនាំខ្លួនចាកចេញពីទីនោះស្ងាត់ៗទៅ។
(អូនសុំទោស..បានត្រឹមឲ្យកូនបានឃើញមុខបងពីចម្ងាយបែបនេះអូនក៏អស់ចិត្ត)
អែលលីណាពោលក្នុងចិត្តស្របនឹងនាំខ្លួនដើរគេចៗទៅកាន់ជណ្ដើរយន្តដែលនៅក្បែរនោះ នាងព្យាយាមងាកចេញមិនឲ្យគេចាប់អារម្មណ៍នាងរហូតមកដល់ជិតជណ្ដើរយន្តឯណោះ។
«អ..អូយ៎» សំឡេងតូចស្រាលបន្លឺឡើងកាលបើមានបុគ្គលិកពេទ្យម្នាក់បុកស្មានាង ជុននីអូក៏គ្រវាសភ្នែកមើលនឹងឃើញត្រឹមតែសក់រលាស់ទន់នឹងកូនកាបូបតូចដែលនាងស្ពាយជាប់ខ្លួន តែគេក៏បែរជាភាំងបន្តិតហាក់ដូចជាមុននេះគេបានឃើញអ្វីម៉្យាង នាយងាកភ្នែកមើលម្ដងទៀតក៏បានឃើញមនុស្សម្នាក់ដែលគេព្យាយាមរកនោះ ស្រីតូចអែលលីណាកាលបើដឹងថាគេមើលឃើញខ្លួនហើយនាងក៏ប្រញាប់ចុចបិទជណ្ដើរយន្តភ្លាម ជុននីអូប្រញាប់រត់ទៅរកជណ្ដើរយន្តនោះទាំងអន្ទះសារ។
«អែល..អែលស្ដាប់បងសិន»
«យើងគួរតែកុំចួបគ្នាទៀតអី» ទ្វារជណ្ដើរយន្តបិទស្របនឹងឃ្លាប្រយោគរបស់អែលលីណាបញ្ចប់ល្មម ជុននីអូឯណោះក៏រហ័សរហួនរត់ចុះតាមជណ្ដើរជើងព្រោះគេមិនចង់ឲ្យឱកាសរបូតចេញពីដៃនោះឡើយ។
ទីង!
គេរត់ចុះតាំងពីជាន់ទី៦មកដល់ជាន់ខាងក្រោមដីដែលជាជាន់ចំណតឡាន គេងាកមើលទៅជណ្ដើរយន្តឃើញថាទ្វារទើបតែបិទទេអញ្ចឹងបានន័យនាងទើបតែចេញមុននេះឯង។
«អែល..ឈប់លេងជាមួយបងហើយឆាប់ចេញមក អែល» ជុននីអូបន្លឺសំឡេងឡើងរួចរត់ទៅផ្លូវត្រង់ដើម្បីរកមើលនាងតែមិនបានឃើញទាល់តែសោះ។
«លោកប្រធានាធិបតីឡានខាងនោះ..» ស្របនឹងសភាពការកំពុងតែច្របូកច្របល់ក៏មានឡានមួយគ្រឿងបើកចាកចេញទៅនាំឲ្យគ្រប់គ្នាប្រញាប់ប្រញាល់ឡើងឡានរួចបើកចេញទៅតាមតែម្ដង ឡានខ្មៅរលើបប៉ុន្មានគ្រឿងនោះក៏បោះពួយចាកចេញទៅទាំងប្រញាប់ប្រញាល់ព្រោះចង់តាមនាងល្អិតមុននោះ តែគ្រប់យ៉ាងខុសពីការគិតទាំងស្រុង ឡានដែលអែលលីណាជិះកាលបើឃើញឡានរបស់ខាងសេតវិមានចេញទៅអស់ទើបគេបើកចាកចេញពីចំណត អែលលីណាអង្គុយទ្រឹងសំឡឹងមើលទៅផ្លូវដែលជុននីអូចាកចេញទៅមុននោះបន្តិចទាំងទឹកមុខស្រងូតស្រងាត់ជាទីបំផុត។
«ពួកយើងទៅបានហើយពិតទេ?» គ្រានោះកាយមាំទាំដែលនៅបញ្ជាចង្កូតឡានខាងមុខឯណោះក៏បន្លឺសំឡេងឡើង អែលលីណានាងក៏ងាកមើលទៅគេរួចងក់ក្បាលបន្តិច ឡានទំនើបក៏បើកចាកចេញពីទីនោះទៅត្រឹមមួយប៉ព្រិចភ្នែក។
នៅតាមផ្លូវអែលលីណានាងក៏មិនបាននៅអង្គុយស្ងៀម ដៃតូចស្រឡូនលូកច្របាច់ដៃជើងលោកប៉ាធំរបស់នាងរួចប្ដូរទៅច្របាច់ជូនប៉ាតូចម្ដង បុរសចំណាស់ទាំង២ក៏សំឡឹងមើលទៅកូនស្របនឹងទឹកមុខញឹមៗបន្តិច គាត់មិនដឹងថាកូនមានរឿងអ្វីទេ តែក្រោយពីត្រឡប់មកវិញនាងក៏ស្រងូតស្រងាត់បែបនេះតែម្ដង ដៃមាំទាំក៏លូកអង្អែលប៉ះក្បាលកូនបន្តិច អែលលីណាក៏ងើបមើលទៅគាត់ទាំងបើកភ្នែកម៉ក់ៗដូចជាកូនក្មេង។
«ប៉ាមានអ្វីរឺ?!» លោកវីលក៏មិនបាននិយាយអ្វីតែក្រវីក្បាលជំនួស ដៃនៅតែអង្អែលក្បាលនាងតូចជាប់រហូត អ្នកបញ្ជាចង្កូតឡានឯណោះកាលបើបានឃើញប៉ាកូននៅបាំងខាងក្រោយស្និតស្នាលគ្នាគេក៏ញញឹមបន្តិច។
«ពូអរគុណឯងហើយអ្នកកម្លោះ បើមិនបានឯងកូនអែលច្បាស់ជាពិបាកទៀតហើយ..គ្រានឹងជួយយកអាសារមនុស្សចាស់ដល់ទៅ២នាក់បែបនេះ»
«ប៉ាកុំមានប្រសាសន៍បែបនឹងអី..» អែលលីណាក៏លូកមាត់និយាយជាមួយចាស់ៗដែលនាំឲ្យគ្រប់គ្នាញញឹម ជាពិេសសនាយនៅខាងមុខឯណោះ គេក៏បត់ឡានចូលទៅកាន់កំពង់ផែរួចក៏ឈប់ឡានបន្តិច។
«ដើម្បីអែលខ្ញុំជួយបានតែទាំងអស់នឹងលោកពូ..» នាយក៏ងាកមើលទៅអែលលីណារួចញញឹម នាយក៏មើលទៅកាន់ផ្ទៃសមុទ្របន្តិចរួចទើបនឹកឃើញសួរ។
«អែលច្បាស់ហើយថាពួកយើងនឹងទៅកោះវិញនោះ? ចុះបើសិនជាពួកគេ..»
«ពួកគេណាទៅ?!» លោកវីលក៏សួរនាំទាំងងឿងឆ្ងល់ អែលលីណាក៏កាន់ស្មាលោកប៉ាបន្តិចរួចងក់ក្បាលជាមួយនឹងនាយ ម្ចាស់កាយមាំក៏មិនបានជំទាស់នឹងធ្វើតាមសំណើររបស់នាង ឡានក៏បើកទៅកាន់សាឡាងមួយដែលនៅក្បែរនោះរួចបន្តដំណើរទៅកាន់កោះដែលជាកន្លែងស្នាក់នៅនឹងជាផ្ទះចាស់របស់អែលលីណា។
នៅលើសាឡាងអែលលីណាក៏សំឡឹងមើលដាច់កន្ទយភ្នែក នាងព្រលែងខ្យល់ដង្ហើមស្រាលតិចៗធូរចិត្តនឹងរំភើបដែលបន្តិចទៀតនាងបានទៅដល់ផ្ទះនាងនឹងបានសម្រាកខ្លះ អ្នកបើកឡានខាងមុខឯណោះក៏លើកទូរសព្ទ័ឡើងថតនេះថតនោះ អែលលីណានាងក៏សង្កេតឃើញលើអេក្រង់របស់គេមានរូបមនុស្សស្រីម្នាក់ទើបនាងញញឹមបន្តិច។
«បានសារភាពប្រាប់សមីខ្លួនហើយរឺនៅ?!» អែលលីណាក៏សួរនាំឲ្យអ្នកដែលចុចទូរសព្ទ័សុខៗនោះប្រញាប់ចុចបិទនឹងក្រវីក្បាលបន្តិច។
«ការដកខ្លួនជារឿងល្អបំផុតហើយ ខ្ញុំហត់នឹងស្រឡាញ់គេតែម្នាក់ឯងខ្លាំងណាស់» ពួកគេនិយាយគ្នាពីនេះពីនោះរហូតដល់សាឡាងមកដល់កោះដែលអែលលីណាស្នាក់នៅនោះ នាងក៏ចុះពីឡានរួចបោះជំហានឡើងច្រាំងជាមួយនឹងលោកប៉ានាងពីរនាក់ទៀត អ្នកបើកឡានឯណោះក៏កាន់ចង្កូតឡានសំឡឹងមើលទៅអែលលីណារួចញញឹមសប្បាយចិត្តដែលគេអាចជូននាងមកដល់កោះត្រើយ។
ក្រឹប!
គ្រានោះស្រាប់តែមានក្រុមអង្គរក្សប៉ុន្មាននាក់ចេញមករួចភ្ជុងគេតាមកញ្ចក់ អែលលីណាក៏ភាំងរួចថយក្រោយមុននឹងស្មានាងមានដៃត្រជាក់ស្រេបមួយកាន់ជាប់ណែន មិនដឹងថាគេមកដល់កោះនេះតាំងពីថ្មើរណា?
«ជុន..ជុននីអូ?!»
«បងតែងតែនិយាយថាមិនថាអូនទៅដល់ទីណាក៏បងនឹងរកអូនឲ្យឃើញ ទោះជាមានអ្នកជួយអូនក៏ដោយ មែនទេ អាម៉ាកូ?!» ជុននីអូក៏ឧទានហៅឈ្មោះម្ចាស់កាយដែលត្រូវកូនចៅគេចាប់ចេញពីឡានមកនោះ។បើភាគនេះបាន៨៥០នៅម៉ោង១០ អេតមីនផុស២ភាគទៀត បើបាន១ខេ បាន៣ភាគ
»

YOU ARE READING
ត្រឡប់បន្តសន្យា (រដូវកាលទី០៩ : THE LOST) [ ចប់ ]
Fanfiction- ជុននីអូ ហ្វាល់លីដា x អែលលីណា ប៉ីអាន់ហ្ស៉ី