ភាគ០៥

474 26 0
                                    

បើភាគនេះបាន៨៥០ឡាច៎នៅម៉ោង៩កន្លះបានមួយភាគទៀតមោះ៖

ត្រឡប់បន្តសន្យា
ភាគ០៥

ប៉ុន្មានថ្ងៃកន្លងផុតទៅ..
ដោយសារតែទទួលបានដំណឹងភ្លាមៗពេកទើបជុននីអូត្រូវសម្រេចចិត្តត្រឡប់មកប្រទេសកូរ៉េវិញដោយប្រើប្រាស់យន្តហោះផ្ទាល់ខ្លួនរបស់គេតែម្ដង គេធ្វើដំណើរទាំងយប់ទាំងថ្ងៃរហូតគេបានមកដល់ទឹកដីកំណើតវិញយ៉ាងរហ័សបំផុតតែម្ដង។
វិមានវែលលី..
វែលលី..ផ្ដើមចេញពីព្រះនាមដើមរបស់មាតាព្រះនាងភ្លោះទាំង២អង្គ ដោយសារតែទ្រង់ជាខ្សែរាជវង្សរបស់អ្នកអង្គម្ចាស់របស់ប្រទេសមួយនេះហើយទ្រង់ក៏ទទួលបានកិត្តិនាមខ្ពង់ខ្ពស់ពីសំណាក់ប្រជានុរាស្ត្រដោយសារតែទ្រង់ជាម្ចាស់ក្សត្រីគម្រូនឹងមានព្រះទ័យមេត្តាសន្ដោសដល់អ្នករស់នៅក្រោមគំនាប កាលដែលទ្រង់នៅមានព្រះជន្មទ្រង់តែងតែចំណាយពេលផ្ទាល់ខ្លួនចុះយកអំណោយទៅចែកជូនប្រជានុរាស្ត្រដែលខ្វះខាត មកដល់ពេលនេះបើទោះបីជាទ្រង់លែងមានព្រះជន្មនៅលើលោកនេះទៀតក៏ដោយក៏កេរ្តិ៍ឈ្មោះទ្រង់មិនបានសាបសូន្យឡើយ ព្រោះតែទ្រង់មានបុត្រីមួយអង្គដែលនៅធ្វើទង្វើសប្បុរសនោះជំនួសទ្រង់មកទល់ពេលនេះ។
ដើមឡើយទ្រង់មានបងប្អូន២នាក់ដែលជាភ្លោះគ្នាតែក៏ដោយសារតែរឿងអកុសលបានកើតឡើងទើបធ្វើឲ្យព្រះនាងជាម្ចាស់បងសោយទិវង្គតទាំងអនោចអធមបំផុត។ អ្នកដែលចាកចេញទៅបានសុខតែអ្នកដែលរស់នៅក៏មានតែការត្រាំតែងភាពឈឺចាប់នឹងអាឡោះអាល័យដល់អ្នកដែលចាកចេញទៅនោះ។
ហើយវាក៏ជាអ្វីដែលកើតឡើងលើព្រះនាងអែលឡារហូតមកទល់បច្ចុប្បន្ននេះ...
ក្រាក!
ទ្វារបន្ទប់របស់ព្រះនាងអែលឡាក៏បើកឡើងសន្សឹមៗដោយដៃមាំទាំរបស់កម្លោះដែលមានងារជាគូដណ្ដឹងរបស់ម្ចាស់បន្ទប់នេះឯង ជុននីអូទាញទ្វារបន្ទប់បិទតិចៗរួចឈានជំហាននាំខ្លួនចូលទៅកាន់បន្ទប់ខាងក្នុងដែលគ្រាន់តែមកដល់គេក៏បានឃើញរាងកាយព្រះនាងអែលឡាផ្ទំនៅលើគ្រែមានបន្តោកខ្សែសឺរ៉ូមនឹងខ្មងដៃដែលមានរុំក្រណាត់របួស បានន័យថាទ្រង់ព្យាយាមអារដៃខ្លួនឯងជាថ្មីម្ដងទៀតហើយ។
"អ្នកអង្គម្ចាស់..ផ្លាច់" ជុននីអូនិយាយមិនទាន់ទាំងចប់ផងក៏ត្រូវបានបុរសចំណាស់ដែលមានងារជាអ្នកអង្គម្ចាស់នឹងជាបិតារបស់ព្រះនាងអែលឡាទះគេមួយកំផ្លៀងទាំងកម្រោលតែម្ដង។
"បិតាបានហើយ! កុំបែបនឹងអី..ជុននីអូគេមានការងារធ្វើច្រើនណាស់ ខ្ញុំម្ចាស់ទេជាអ្នកល្ងង់គិតមិនល្អខ្លួនឯង" កាលបើឃើញគូដណ្ដឹងត្រូវបិតាទះបែបនេះអ្នកដែលកំពុងតែខ្សត់ខ្សោយនោះក៏ព្យាយាមក្រោកឡើង អ្នកអង្គម្ចាស់ក៏ប្រញាប់ទប់នឹងលើកបុត្រី ចំណែកឯជុននីអូក៏ចូលទៅអង្គុយកៀកក្បែរនឹងព្រះនាងដូចគ្នាដែរ។
"ឯងព្រហើនហ៊ានទុកបុត្រីយើងចោលទាំងដែលដឹងហើយលឺហើយថាផ្លូវចិត្តមិនជាល្អប៉ុន្មានទេនោះ?"
"ឲ្យទូលបង្គំសុំព្រះរាជទានទោសផងក្រាបទូល តែទូលបង្គំពិតជាមានការសំខាន់ទើបមិនអាចយកព្រះនាងទៅជាមួយបានពិតមែន" ជុននីអូនិយាយបកស្រាយទៅកាន់អ្នកអង្គម្ចាស់ភ្លាមៗមិនឲ្យទាស់ អ្នកដែលកំពុងតែក្រេវក្រោធក្នុងព្រះទ័យនោះក៏បានតែខ្ញាល់នឹងគេតែមិននិយាយអីទៀត។
"មិនអីទេជុននីអូ អូនយល់! ហើយអូនក៏សុំទោសបើសិនជាធ្វើឲ្យបងពិបាកត្រឡប់មកវិញទាំងបែបនេះ បងក៏ដឹងថាផ្លូវអារម្មណ៍អូន.."
"មិនអីទេអែលឡា..បងយល់ណា៎ អូនសម្រាកបន្តចុះ" ព្រះនាងអែលឡាក៏ងក់ក្បាលឆ្លើយតបនឹងការស្នើសុំរបស់គូដណ្ដឹងរួចទម្រេតព្រះកាយលើគ្រែជាថ្មី ជុននីអូក៏ចូលទៅជិតទ្រង់រួចទាញភួយដណ្ដប់ឲ្យទ្រង់ដៃមាំទាំក៏លូកកាន់ក្រសោបព្រះហស្ថព្រះនាងជាប់មិនលែង គេក៏ងាកមើលទៅព្រះនាងរួចក៏ញញឹម ចំណែកឯបិតារបស់ព្រះនាងទ្រង់ក៏យាងចាកចេញព្រោះមិនចង់នៅរំខានពួកគេ។
"បងអាចនៅកំដរអូនសិនបានទេជុននីអូ?" ព្រះនាងអែលឡាមានបន្ទូលព្រមជាមួយនឹងសំឡេងស្រាលមួយបែបគ្មានកម្លាំងកំហែងសោះ ជុននីអូក៏ញញឹមទៅកាន់ទ្រង់រួចងក់ក្បាលឆ្លើយតបបន្តិច។
"ប្រាកដជាបាន..អូនផ្ទំចុះ បងនឹងនៅទីនេះ" ព្រះនាងអែលឡាក៏ពេញព្រះទ័យនឹងពាក្យសម្ដីផ្អែមល្ហែមរបស់នាងរួចទ្រង់ក៏បិទភ្នែកផ្ទំទាំងដៃទ្រង់នៅកាន់ដៃរបស់ជុននីអូជាប់។
នាយកម្លោះដែលទើបតែមកពីហត់នឿយក៏នៅមានតួនាទីអង្គុយយាមព្រះនាងឲ្យផ្ទំទាំងបែបនេះទៀត ជុននីអូលើកដៃម្ខាងឈ្លីមុខខ្លួនឯងទាំងតានតឹង កែវភ្នែកងាកសំឡឹងមើលទៅស្នាមអារដៃដែលបង្ហាញថើរៗនៅក្រោមបង់របួសនោះ គ្រប់យ៉ាងហាក់រំលឹកដល់គេពីអតីតកាលអញ្ចឹងដែរ។
(ជុននីអូ ហ៊ឹកៗកុំទៅណា..យើងទើបតែបាត់ម្ចាស់បងអែលលីម្នាក់ទៅហើយ បើបាត់បង់លោកទៅយើងរស់នៅដើម្បីអីទៀត ហ៊ឹកហ៊ឺ..ជុននីអូ!!!)
(ស្ងប់អារម្មណ៍សិនក្រាបទូល..ខ្ញុំម្ចាស់មិនទៅណាទេ ខ្ញុំម្ចាស់នឹងនៅជាមួយព្រះនាង កុំធ្វើបែបនេះអី..)
សំឡេងបន្លឺឡើងក្នុងខួរក្បាលរបស់គេ វាជាអ្វីគ្រប់យ៉ាងដែលនាំឲ្យគេត្រូវក្លាយជាគូដណ្ដឹងរបស់ព្រះនាងដោយគ្មានលក្ខខណ្ឌបែបនេះ។
មួយសន្ទុះក៏ស្ងាត់មាត់ព្រះនាងអែលឡា ជុននីអូងាកមើលទៅទ្រង់បន្តិចរួចដកដៃចេញរួចទាញភួយមកដណ្ដប់ថ្វាយទ្រង់រួចទើបគេចាកចេញទៅ។
គ្រឹប!
ទ្វារបន្ទប់ក៏ទាញបិទគ្រឹបស្របនឹងត្របកភ្នែកស្ដើងរបស់ព្រះនាងដែលគេគិតថាផ្ទំលង់លក់នោះបើកឡើងស្រាលៗ ទ្រង់ក៏ក្រោកនាំព្រះកាយអង្គុយផ្អែកនឹងក្បាលគ្រែរួចទាញបកបង់របួសនោះទាំងមិនញញើតសោះ ព្រះនាងគប់វាទៅម្ខាងរួចទាញទូរសព្ទ័យកមកចុចទាក់ទងទៅនរណាមិនដឹង។
ស្នាមញញឹមក៏ញ៉ោចឡើងលើព្រះភក្ត្រ័របស់ទ្រង់ភ្លាមៗក្រោយពីទាក់ទងនិយាយជាមួយអ្នកម្ខាងទៀតបាន ទ្រង់ក៏ទាញសែកយកមករួចសុីញ៉េលុយចំនួប២០លានភ្លាមៗដូចជាមានការអ្វីសំខាន់អញ្ចឹង។
"រកខនដូឲ្យពួកគេស្នាក់នៅហើយលោកអាចមកបើករង្វាន់បាន ល្អណាស់.." ទ្រង់ដាក់ទូរសព្ទ័ចុះរួចងាកបែរមើលទៅខាងក្រៅភ្លាម បបូរមាត់ក៏ហើបតិចៗនិយាយពាក្យមួយឃ្លាដែលអាចស្ដាប់បានថា...
"លើកលោកនេះគ្មានភាពចៃដន្យទេ.."
...
ក្រាក!
"វ៉ោវ!!!" សំឡេងបែបភ្ញាក់ផ្អើលបន្លឺឡើងស្របនឹងវត្តមានក្មេងស្រី៣-៤នាក់ចូលមកជាមួយគ្នា ក្មេងស្រី៣នាក់ទៀតក៏បញ្ចេញសំឡេងបែបរំភើបចិត្ត ខុសតែក្មេងស្រីម្នាក់ទៀតដែលបានតែញញឹមនឹងងាកមើលជុំវិញខ្លួន។
"ពួកឯងអាចស្នាក់នៅទីនេះបានណា៎ ទាំងអស់មាន៤បន្ទប់មិនពិបាកចែកគ្នាទេណា៎ ស្អែកខាងសាលានឹងយកឡានមកទទួលពួកឯង"
"អរគុណលោកពូ.." ពួកនាងៗក៏នាំគ្នាអោនក្បាលគោរពបុរសម្នាក់នោះរួចពួកគេក៏ហក់អោបគ្នាតែ៣នាក់ ស្រីតូចម្នាក់ទៀតដែលមិនអាចនិយាយអីបាន ក៏បានត្រឹមតែដើរទៅមើលទេសភាពទីក្រុងដែលបង្ហាញច្បាស់តាមកញ្ចក់ខនដូ ស្រីតូចញញឹមរួចព្រលែងខ្យល់ដង្ហើមស្រាលបន្តិច។
(មិនដឹងជាលោកពូនោះគិតអីបានជាឲ្យមិត្តរួមខនដូយើងជាមនុស្សគថ្លង់បែបនឹងសោះ)
(ណ្ហើយ! គអ៊ីចឹងហើយកុំឲ្យវាមករំខានពួកយើង តោះរៀបចំខ្លួនយប់នេះយើងនាំពួកឯងទៅដើរលេង)
ពួកនាងៗអឺអើតែ៣នាក់រួចក៏ចេញទៅបាត់ នៅសល់តែអែលលីណាដែលឈរមើលទៅទេសភាពខាងក្រៅ ភ្នែកក៏ចាប់រលីងរលោងកាលបើនាងនឹកដល់លោកប៉ានាងទាំង២ឯណោះ។
(កូនមកដល់ដោយសុវត្ថិភាពហើយប៉ា កូននឹងរៀនឲ្យពូកែរកការងារធ្វើឲ្យបានលុយច្រើនៗយកព្យាបាលលោកប៉ាបន្តទៀតណា៎)

ត្រឡប់បន្តសន្យា (រដូវកាលទី០៩ : THE LOST) [ ចប់ ]Where stories live. Discover now