ដោយមានមតិច្រើនចង់បានហ្គេម អញ្ចឹងតោះយើងលេង៖
ត្រឡប់បន្តសន្យា
ភាគ៤៣+៤៤នៅសេតវិមាន
«ហ៊ឹម..» សំឡេងដំណកដង្ហើមបន្លឺឡើងស្រាលៗរាងកាយមាំទាំដែលឈ្ងោកសុីញ៉េឯកសារតាំងពីព្រឹកព្រលឹមមកនោះក៏មានឱកាសបានផ្អែកនឹងកៅអីពូករួចបិទភ្នែកយកកម្លាំងបន្តិច មួយរយៈនេះគេរវល់ខ្លាំងត្បិតមានការប្រជុំមិនឈប់ឈរទាល់តែសោះ។
តុក!តុក..
«ចូលមក» ជុននីអូឆ្លើយតបនឹងការគោះទ្វារមួយនោះរួចក៏ក្រោកអង្គុយធម្មតាវិញដោយទាញក្រវ៉ាត់ករឲ្យមានរបៀបក្រែងមាននរណាម្នាក់ពីខាងក្រសួងមករកគេ តែអត់ទេគ្រប់យ៉ាងគឺផ្ទុយខុសពីការពិតទាំងអស់។
«បងហ្វីលីណា» ព្រះនាងស្រស់ស្អាតបញ្ចេញស្នាមញញឹមមុននឹងចូលទៅរកប្អូនប្រុសដែលមានឯកសារមួយគំនរគរដូចជាភ្នំឯណោះ។
«បងមករំខានឯងទេ?» ព្រះនាងហ្វីលីណាមានបន្ទូលសួរនាំប្អូនប្រុសព្រមទាំងក្រែងចិត្ត ត្បិតពេលនេះវាល្ងាចណាស់ទៅហើយ តែការងាររបស់គេនៅតែមានច្រើន។
«អត់ទេបងស្រី ការងារទាំងអស់នេះខ្ញុំអាចបញ្ចប់នៅថ្ងៃស្អែកក៏បាន មោះបងទៅអង្គុយនៅសាឡុងទៅ» ជុននីអូបិទសៀវភៅឯកសាររួចក៏នាំបងស្រីទៅអង្គុយនៅឯសាឡុងពូកនៅក្បែរនោះ ព្រះនាងហ្វីលីណាទម្លាក់ព្រះកាយរួចក៏ងាកមើលទៅកាន់បន្ទប់ធ្វើការរបស់ប្អូនប្រុស ស្នាមញញឹមទ្រង់ក៏ញ៉ោចឡើងត្បិតទ្រង់នឹកឃើញដល់រឿងអតីតកាលរបស់ទ្រង់នឹងគ្រួសារដ៏តូចមួយរបស់ត្រកូលហ្វាល់លីដានេះ។
«អូនអូនៅចាំបានទេថាកាលពីក្មេង ពួកយើងតែងតែមកលេងលោកប៉ានៅបន្ទប់មួយនេះ អូនលេងមួយផ្នែក បងនឹងអ្នកម៉ាក់ក៏អង្គុយធ្វើការងារផ្សេងនៅទីនេះ..ហ៊ឹម គិតទៅរឿងកើតឡើងគឺត្រឹមតែមួយប៉ព្រិចភ្នែកប៉ុណ្ណោះ» ព្រះនាងមានបន្ទូលបណ្ដើរ ញញឹមបណ្ដើរ កែវភ្នែកងាកមើលជុំវិញព្រះកាយមុននឹងទ្រង់នឹកឃើញពីព្រះរាជបំណងដែលទ្រង់មកទីនេះ។
«និយាយអ៊ីចឹង ថ្ងៃមិញបងបានទៅចួបនឹងអែលលីណា» គ្រាន់តែនិយាយដល់ឈ្មោះអែលលីណាភ្លាម ជុននីអូក៏ងក់ក្បាលតិចៗ មួយរយៈនេះគេខានបានចួបនាងយូរហើយត្បិតថាការងារគេរវល់ខ្លាំងពេក គេក៏នឹក ក៏ចង់ចួប ពេលលឺបងស្រីរំលឹកដល់នាងទៀតគេក៏កាន់តែនៅមិនសុខ។
«បងគិតថាអូនគួរតែគិតគូររឿងអូននឹងអែលលីណាហើយ នាងមករស់នៅជាមួយនឹងអូនហើយក៏អ្នកគ្រប់គ្នាបានដឹងលឺដែរ បងដឹងថាអែលលីណានាងនៅក្មេងតែយ៉ាងហោចណាស់ក៏គួរតែមានអ្វីជាសក្ខីភាពសម្រាប់នាង បើមិនអញ្ចឹងបងខ្លាចតែអ្នកគ្រប់គ្នាគិតថានាងមកដណ្ដើមអូនពីអតីតគូដណ្ដឹងអូនណា៎ ជុននីអូ» ព្រះនាងក៏មិនបានស្ទាក់ស្ទើរនឹងឆ្លើយអ្វីដែលទ្រង់បានលាក់ទុកក្នុងព្រះទ័យ ហើយទ្រង់ក៏សង្ឃឹមថាប្អូននឹងយកវាទៅគិតពិចារណាដែរ។
«ខ្ញុំយល់ពីចិត្តបង..ខ្ញុំក៏កំពុងតែគិតដល់រឿងនោះដូចគ្នាដែរ» ជុននីអូនិយាយស្របនឹងដៃមាំលូកទាញទូរសព្ទ័ដែលរោទ៍ឡើងមកមើល មានសារមួយផ្ញើចូលមកហើយវាក៏ជាព័ត៌មានមួយដែលធ្វើឲ្យគេភ្ញាក់មិនស្ទើរ។
«មានរឿងអីប្រុសអូ? មើលឲ្យបងមើលបន្តិចទៅមើល..» ព្រះនាងហ្វីលីណាក៏លើកទូរសព្ទ័យកមកមើលរួចក៏ភ្ញាក់ វាជាព័ត៌មាននិយាយពីការបាត់ខ្លួនរបស់ព្រះនាងអែលឡា បូកផ្សំនឹងរឿងអាស្រូវដែលបណ្ដាលឲ្យព្រះនាងអែលឡារត់ចេញពីមន្ទីរពេទ្យផ្លូវចិត្តទាំងកំពុងតែប្រឈួននោះ។
«អែលលីណា..» មនុស្សដំបូង ពាក្យដំបូងដែលលោតមកក្នុងខួរក្បាលរបស់គេនោះគឺនាងតូចដែលជាប់ពាក់ពន្ធ័នឹងរឿងមួយនេះ ជុននីអូមិនបង្អង់ក៏ប្រញាប់រត់ចេញទៅអមទាំងមានព្រះនាងហ្វីលីណាយាងទៅជាមួយនឹងគេផងដែរ។
ងឹក!
«ឆាប់ឡើងឡានមក..» គ្រានោះក៏ស្រាប់តែមានឡានមួយបើកចូលមកឈប់ចត ឡាននោះមានវត្តមានមនុស្ស២នាក់ដែលជុននីអូននឹងព្រះនាងហ្វីលីណាមិននឹកស្មានថាពួកគេនឹងបង្ហាញមុខជាមួយគ្នា។
«ម៉ាកូ? ជីមីន?»
«ទូលបង្គំម្នាក់ទៀត..» ក៏មានបុរសម្នាក់ទៀតដែលជាអ្នកបញ្ជាចង្កូតឡានទម្លាក់កញ្ចក់ចុះបង្ហាញមុខ។
«លោកពូហ្វីលីព?»
«ឆាប់ឡើងឡានមកពួកយើងគ្មានពេលទេ..» ជីមីនក៏និយាយដាស់តឿនឲ្យពួកគេឡើងឡានមក ព្រះនាងហ្វីលីណាក៏ចូលទៅក្នុងឡាន តែជុននីអូមិនចូល នាយក៏បញ្ជាហៅឲ្យអង្គរក្សខាងសេតវិមានចេញមកជាមួយនឹងគេ ជុននីអូក៏ព្រលែងខ្យល់ដង្ហើមធំបន្តិចរួចងាកមើលទៅបងស្រី។
«ល្មមដល់ពេលដែលស្រាយចំណងទាំងអស់នេះហើយ»
...
«ហ៊ឺ..» ក្រឡេកមកមើលម្ចាស់កាយតូចស្រឡូនឯណេះវិញ អែលលីណាបោះជំហានធីងធោងតាមផ្លូវងងឹតស្លុប នាងទប់បង្កាន់ដៃតាមផ្លូវជាប់ក៏ព្រោះតែនាងមើលអ្វីមិនច្បាស់ព្រោះតែភ្នែកនាងហើមជាំដោយសារតែការវាយដំរបស់ពួកប្រជាជនមុននោះ អែលលីណាត្រឡប់ទៅកាន់ខនដូដែលនាងស្នាក់នៅឯណោះវិញ។
(យកវាចេញមក..ស្រីបិសាច!)
(យកនាងក្មេងនោះចេញមក)
ទោះបីជានាងអាចគេចផុតពីការវាយដំរបស់ប្រជាជននៅតំបន់មួយនោះតែក៏មិនប្រាកដថានាងអាចគេចផុតពីប្រជាជនទាំងហ្វូងដែលមករកនាងដល់ខាងមុខខនដូមួយនេះដែរ អែលលីណាបញ្ឈប់ដំណើររួចផ្អែកខ្នងលាន់ខ្លាំងនឹងគុម្ពោតឈើក្បែរនោះ ដៃជើងនាងញ័រទទ្រើតក៏ព្រោះតែរបួសចាស់នៅមិនទាន់ជាក៏បែរជាត្រូវមកចួបនឹងពួកគេទៀត។
«ជុននីអូ..ហ៊ឺ ជុននីអូ..» អែលលីណាក៏និយាយឡើងតិចៗរួចក៏ប្រញាប់ទាញទូរសព្ទ័ឡើងមកនឹងផ្ញើសារទៅកាន់ជុននីអូតែក៏បែរជាមិនមានការឆ្លើយតបពីគេអីសូម្បីតែបន្តិច ស្រីតូចភ័យឡើងញ័រខ្លួន នាងថយមួយជំហានរួចក៏ជ្រុលជាន់នឹងដបដែលគេចោលនៅក្បែរនោះបង្កជាសំឡេងឲ្យពួកអ្នកកំពុងតែស្រែកហៅនាងនោះបានលឺ ពួកគេក៏ងាកភ្នែកបែរមកស្របពេលដែលអែលលីណាកំពុងតែក្រោកទាញយកដបនោះចេញ ស្រីតូចមិនបង្អង់យូរក៏ប្រញាប់នាំខ្លួនរត់ចាកចេញពីទីនោះភ្លាម។
(តាមវាភ្លាមទៅ..)
(ឲ្យឆាប់ឡើង..) នាងតូចអែលលីណាដែលអាចស្ដាប់បានឯណោះក៏រត់យកតែព្រះអាយូសតែម្ដង ស្រីតូចរត់ឆ្លងកាត់ពីមួយផ្លូវទៅមួយផ្លូវដែលកំពុងតែមានចរាចរណ៍កកស្ទះ នាងរត់មកទីកន្លែងប្រជុំជនមួយដែលមានមនុស្សកុះកររួចនាងក៏ប្រជ្រៀតចូលទៅនាំឲ្យពួកគេទាំងនោះពិបាកនឹងតាមនាង ស្រីតូចចូលពួននៅចន្លោះងងឹតរួចដកដង្ហើមញាប់ ដៃទាញទូរសព្ទ័យកមកបើកមើលជាថ្មី ព័ត៌មានដែលព្រះនាងអែលឡាបានបាត់ខ្លួននោះ។
«អែលឡា..អូនទៅទីណាទៅ?» អែលលីណានិយាយឡើងទាំងញ័របបូរមាត់ ដៃព្យាយាមអូសរកមើលក្រែងមានតម្រុយអ្វីដែលអាចឲ្យនាងរកប្អូនឃើញ សុខៗនាងក៏នឹកឃើញដល់កន្លែងមួយ។
«វិមានចាស់...មែនហើយ»
វិមានចាស់? តើជាកន្លែងណាទៅ?ហ្វូ..
ខ្យល់រវិចៗបក់បោកមកប៉ះនឹងរាងកាយនាងតូចដែលទើបតែចុះពីឡានក្រុងមក អែលលីណាមកដល់ទីកន្លែងធំស្កឹមស្កៃមួយដែលដើមឡើយវាជាវិមានចាស់ វិមានដែលមាតារបស់ពួកទ្រង់ធ្លាប់រស់នៅ ហើយអែលលីណាក៏ប្រាកដថាអែលឡាច្បាស់ជាមកទីនេះ ព្រោះទីវាលបញ្ចុះព្រះសពព្រះមាតាគឺនៅទីនោះ។
អែលលីណាប្រញាប់នាំខ្លួនរត់ចុះទៅទាំងទឹកមុខភិតភ័យនឹងព្រួយបារម្ភ តែក៏មានបុរស២នាក់តម្រង់កាំភ្លើងមករកនាង ស្របនឹងមានវត្តមានរបស់មនុស្សដែលនាងព្យាយាមតាមរកនោះ។
«អែលឡា..»
«យកវាមក..» ព្រះនាងអែលឡាកំសត់ ព្រះនាងដែលកំពុងតែប្រឈួនឯណោះបែរជាឈរសំឡឹងមើលមកនាងទាំងញញឹមចុងមាត់ហាក់មិនដូចអ្វីដែលពួកគេបានចុះផ្សាយសោះ ព្រះនាងអែលឡាយាងចូលមករកអែលលីណារួចក៏ញញឹមមុននឹងយារទះអែលលីណាមួយកំផ្លៀង ដៃម្ខាងលូកទាញសក់អែលលីណានាំយកនាងទៅកាន់បង្កាន់ដៃវិមានចាស់ដែលលយចូលទៅក្នុងសមុទ្រឯណោះ។
«ហ៊ឺ..»
«នៅឲ្យស្ងៀមទៅ..នាងឯងគង់តែបានងាប់ទេកុំភ័យ តែមុននឹងនាងឯងងាប់យើងក៏មានល្បែងឲ្យនាងឯងលេងផងដែរ..» ព្រះនាងអែលឡាបញ្ជាឲ្យគេយកខ្សែពួរមករួចចងវាភ្ជាប់នឹងកញ្ចឹងករទ្រង់ រូបភាពនេះហាក់បីដូចជារំលឹកអែលលីណាឲ្យនឹកឃើញដល់គ្រាដែលនាងមានគ្រោះថ្នាក់នោះ។
(យកខ្សែពួរចងព្យួរវាទៅ..ម៉ាកូយើងសុំអង្វរលោក..)
(សម្លាប់វាទៅ វាកើតមកដើម្បីតែដណ្ដើមគ្រប់យ៉ាងពីយើងទេ..ហ៊ឹកហ៊ឺ..)
អែលលីណាលើកដៃទប់ក្បាលខ្លួនឯងហាក់ស្រពិចស្រពិលនឹងអ្វីដែលនឹកឃើញនោះ ព្រោះនាងអែលឡាក៏ញញឹមកាលបើឃើញមានពួកប្រជាជនដែលក្នុងនោះក៏មានលាយឡំនឹងគ្នីគ្នាទ្រង់មកទីនោះដែរ។
(អែលលីណា!!!)
សំឡេងគ្រលរធំមួយបន្លឺឡើងពីចម្ងាយនាំឲ្យអែលលីណាងាកទៅមើលតែរាងកាយនាងក៏ត្រូវទាញមួយកម្លាំងទៅដោយនរណាម្នាក់ អែលលីណាក៏ងាកមើលឃើញថាព្រះនាងអែលឡាកំពុងតែកាន់ដៃនាងយោលទៅមកនៅខាងក្រោមឯណោះ ទ្រង់ញញឹមដាក់នាងរួចក៏បែរស្រែក..
«ជួយផង ហ៊ឹកហ៊ឺ..ជួយផងអែលលីណានាងចង់សម្លាប់យើង ហ៊ឹកហ៊ឺ..»
(នាងឃាតករ..នាងឆាប់ទាញព្រះនាងយើងឡើងមកវិញភ្លាម..)
«អែលឡា..» ក្នុងចំណោមអ្នកដែលមកដល់នោះក៏មានអ្នកអង្គម្ចាស់ជុងហ្គុកដូចគ្នា ទ្រង់ងាកសំឡឹងមើលមកអែលលីណាទាំងខឹងសម្បារ អែលលីណាឯណោះក៏ក្រវីក្បាលស្របនឹងទឹកភ្នែក។
«ខ្ញុំ..»
«ខ្ញុំមិនបានធ្វើបាបទ្រង់ទេ ហ៊ឹកហ៊ឺ..» មនុស្សដែលធ្លាប់តែមិនអាចនិយាយបាន ពេលនេះនាងក៏ស្រែកមួយទំហឹងដែលនាំឲ្យអ្នកគ្រប់គ្នាភ្ញាក់ផ្អើលជាពិេសសនោះគឺជុននីអូ។
(អែលលីណា? អូនអាចនិយាយបាន?)បើភាគនេះបាន៨៥០នៅម៉ោង១០ អេតមីនជូន២ភាគទៀត
![](https://img.wattpad.com/cover/296815668-288-k79404.jpg)
YOU ARE READING
ត្រឡប់បន្តសន្យា (រដូវកាលទី០៩ : THE LOST) [ ចប់ ]
Fanfiction- ជុននីអូ ហ្វាល់លីដា x អែលលីណា ប៉ីអាន់ហ្ស៉ី