ភាគ២១

372 16 0
                                    

ត្រឡប់បន្តសន្យា
ភាគ២១

ហ្វូ!
ខ្យល់ត្រជាក់បោកបក់នាំយកភ្លៀងរលឹមស្រិចៗមកជាមួយ ឧត្ថម្ភចក្រដែលធ្វើដំណើរហោះពីចម្ងាយមកក៏ចុះសំកាំងនៅទីតាំងភូមិគ្រឹះធំមួយដែលមានទីតាំងស្ថិតនៅខេត្តbogildoនឹងជាភូមិគ្រឹះដែលលោកប៉ារបស់គេបានកសាងចាប់តាំងពីជំនាន់ដែលគេមិនទាន់បានជាប់ជាប្រធានាធិបតីឯណោះ។
គ្រានេះវាក៏បានក្លាយជាកម្មសិទ្ធិរបស់គេហើយគេក៏ថែមទាំងនាំមនុស្សស្រីម្នាក់ដែលគេនឹងលើកជាលោកស្រីមកជាមួយក្នុងពេលនេះដែរ។
"អ្នកប្រុសតូច?" គ្រាន់តែជុននីអូមកដល់ភ្លាម ស្ត្រីចំណាស់ដែលនៅមើលថែភូមិគ្រឹះមួយនោះក៏ចេញមកទទួលគេភ្លាម ព្រមជាមួយនឹងទឹកមុខបែបភ្ញាក់ផ្អើលលាយឡំនឹងភាពសប្បាយចិត្តត្បិតថាគាត់ខានបានជួបអ្នកប្រុសតូចយូរគួរសមដែរហើយ។
"អូ! អុំគិតថាអ្នកប្រុសតូចគួរតែយកនាងទៅគេងនៅខាងក្នុងសិនចុះ មើលទៅនាងដូចជាងងុយខ្លាំងណាស់ហើយ" អុំឆូដំបូងឡើយគិតចង់សួរសុខទុក្ខអ្នកប្រុសតូចរបស់គាត់តែក៏ប្ដូរចិត្តកាលបើមកដល់ឃើញជុននីអូកំពុងតែបីនារីម្នាក់នៅក្នុងរង្វង់ដៃមកជាមួយទាំងដែលនាងកំពុងតែគេងលង់លក់។
"អុំចាំជួយធ្វើបបរត្រីផងបានទេ? អែលនាងអាចនឹងឃ្លានពេលដែលនាងក្រោកឡើងក៏ថាបាន.." ជុននីអូមុននឹងបីអែលលីណាទៅខាងក្នុងក៏មិនភ្លេចផ្ដាំផ្ញើអុំឆូផងដែរ ស្ត្រីចំណាស់ក៏ញញឹមងក់ក្បាលទទួលស្ដាប់ការផ្ដាំផ្ញើរួចតាមសំឡឹងមើលអ្នកប្រុសតូចដែលគាត់មើលថែតាំងពីតូចក្រូចឆ្មាមករហូតទាល់តែពេលនេះគាត់បានឃើញគេធំធាត់នឹងរឹងមាំ មិនតែប៉ុណ្ណឹងថែមទាំងមានចារិកលក្ខណៈដូចជាឪពុកគេបែបនេះគាត់កាន់តែសប្បាយចិត្ត។
"កាលលោកប្រុសណាមជុនក៏នាំលោកស្រីហ្វីមកទីនេះដែរ លោកពុកនឹងកូនប្រុសម្នាក់នេះមិនខុសគ្នាអីបន្តិចសោះឡើយ ហ៊ឹម" អុំឆូតាមមើលរហូតទាល់តែពួកគេចូលទៅបាត់ទើបគាត់នាំខ្លួនដើរទៅកាន់ផ្ទះបាយដែលនៅផ្លូវម្ខាងក្បែរនោះវិញ។
មិនបានប៉ុន្មានផងពន្លឺក៏ដាលឡើងនាព្រឹកព្រលឹម ឧត្ថម្ភចក្រដែលសំកាំងចុះមុននោះក៏ត្រូវដល់ពេលត្រូវត្រឡប់ទៅវិញហើយការហោះសំកាំងចាកចេញនោះក៏នាំខ្យល់ខ្លាំងៗបក់ចូលមកដល់ក្នុងបន្ទប់នាំភាពរងាទៅដល់រាងកាយនាងតូចដែលកំពុងតែសម្ងំគេងក្នុងបន្ទប់ឯណោះ។
"ហ៊ឹម.." អែលលីណាគ្រហឹមនៅនឹងដើមករបន្តិចរួចក៏បើកភ្នែកឡើងសន្សឹមៗ កែវភ្នែកដែលព្រាលៗមុននោះក៏បើកកាន់តែច្បាស់កាលបើនាងដឹងខ្លួនថានាងកំពុងតែនៅកន្លែងមួយផ្សេងទៀតដែលនាងមិនដែលស្គាល់។
(នេះយើង...) អែលលីណាដែលកំពុងតែទប់ខ្លួនក្រោកអង្គុយនឹងមើលជុំវិញបន្ទប់ឯណោះក៏ទាក់ភ្នែកនឹងវត្តមានរបស់នាយកម្លោះដែលជាអ្នកធ្វើឲ្យនាងយំច្រើនជាងគេបំផុតមួយជីវិតនេះ អញ្ចឹងបានន័យថានាងមកដល់កន្លែងចម្លែកនេះព្រោះតែគេទៀតហើយ។
(គេធ្វើអីនឹង?) អែលលីណាគិតក្នុងចិត្តតែម្នាក់ឯងកាលបើឃើញជុននីអូចេញពីបន្ទប់ទឹកមកក្រោយស្លៀកពាក់រួចរាល់ ស្រីតូចងាកតាមសំឡឹងមើលគេ គ្រាន់តែគេដាក់គូថដល់លើពូកភ្លាមនាងក៏ប្រញាប់ក្រោកនឹងអោបខ្នើយចេញទៅតែម្ដង។
ភឹប!
រាងកាយស្រឡូនត្រូវបានអ្នកម្ខាងទៀតលូកដៃទាញដល់ថ្នាក់នឹងដួលគ្រេងទៅលើពូកវិញ ដៃមាំទាំក៏លូកអោបក្រសោបនាងជាប់ណែនទោះបីជាដឹងថាអែលលីណានាងមិនព្រមក៏ដោយ។
"ហ៊ឺ.." អែលលីណាគ្រហឹមឡើងស្របនឹងជុននីអូទាញនាងឲ្យបែរមុខប្រឈមជាមួយនឹងគេ ដៃមាំលូកវែកសក់នាងតិចៗព្រមទាំងញញឹម..
(ពួកយើងនឹងរស់នៅជាមួយគ្នាបែបនេះរហូតទៅ ចុះអូននៅអៀនអីទៀត?)
អែលលីណាឃើញគេហើបមាត់និយាយបែបនេះនាងក៏មិនបាននិយាយអីតែក៏ប្រាសខ្លួនដេកបែរខ្នងចេញ បានឱកាសឲ្យជុននីអូឯណោះអោបថើបកាន់តែណែន។
(ស្អីគេចាក់ខ្នងនឹង?) អោបបានមួយសន្ទុះអែលលីណានាងក៏ភ្ញាក់កាលបើមានអ្វីមកចាក់ខ្នងនាង ស្រីតូចក៏ស្រាប់តែក្រហមមុខព្រឿងៗកាលបើនាងនឹកឃើញដល់រឿងខ្លះ ស្រីតូចក៏ប្រញាប់ខិតកិលខ្លួនចេញរួចទាញខ្នើយដែលនាងកំពុងតែកើយនឹងក្បាលឯណោះមកដាក់ខណ្ឌចន្លោះកណ្ដាលជាមួយនឹងគេ។
"នាងល្អិតនេះចំជាដឹងខ្លួនលឿនមែន" ជុននីអូនិយាយចេញមកតែម្នាក់ឯងរួចក៏អស់សំណើចនឹងទឹកមុខបែបភ្លឹសៗរបស់អែលលីណា នាងតូចអង្កុញខ្លួននឹងស្រុញករបន្តិចកាលបើនាងមិនហ៊ានប្រឈមមុខនឹងគេ ស្រីតូចក៏ងើបភ្នែកមើលទៅខាងលើមុននឹងបន្ទប់ទាំងមូលចាប់ផ្ដើមងងឹត ស្រីតូចនាងក៏មានភាពភ្ញាក់ផ្អើលនឹងខិតទាំងខ្លួនទាំងខ្នើយចូលទៅរកជុននីអូ ព្រោះសុខៗវាំងននទាំងអស់ក៏ស្រាប់តែបិទដោយស្វ័យប្រវត្តិតែម្ដង អែលលីណាក៏បិទភ្នែករបស់នាងទាំងខ្លាចតែក៏មានដៃមាំទាំរបស់ជុននីអូលូកកាន់ស្មានាងជាប់រួចកេះស្មានាងតិចៗឲ្យអែលលីណាបើកភ្នែកឡើង។
អ្វីដែលគួរឲ្យភ័យខ្លាចដូចជានាងគិតនោះគឺគ្មានទេ មានតែភាពស្រស់ស្អាតនឹងពន្លឺចែងចាំងពីផ្កាយដែលបិទនៅលើពិដានបន្ទប់ឯណោះ អែលលីណាងើយមើលទៅវាយ៉ាងស្ងៀមស្ងាត់បំផុត អែលលីណាធ្លាប់តែឃើញវានៅពេលដែលនាងគេងលើស្មៅខាងក្រៅផ្ទះ តែពេលនេះនាងក៏បានឃើញវានៅក្នុងបន្ទប់នឹងគេងមើលវាលើពូកទន់ៗបែបនេះ។
តក់!
ទឹកថ្លាមួយតំណក់ក៏ហូរស្រក់ពីផែនថ្ពាល់របស់អែលលីណា ស្រក់មកប៉ះនឹងទ្រូងហាប់ណែនបិទបាំងដោយអាវសឺមីឯណោះ ជុននីអូក៏ញញឹមនឹងអោបកាន់ស្មានាងកាន់តែណែន។
(តាំងពីដើមមកបងមិនដែលក្លាហានបែបនេះឡើយ តែក្រោយពីបានជួបអូន បងក៏ចង់ធ្វើគ្រប់យ៉ាងនឹងប្រគល់គ្រប់យ៉ាងឲ្យទៅអូន.. អែលលីណា)

បើភាគនេះបាន៩០០ឡាច៎នៅម៉ោង9កន្លះអេតមីនជូន២ភាគទៀតណា៎

ត្រឡប់បន្តសន្យា (រដូវកាលទី០៩ : THE LOST) [ ចប់ ]Where stories live. Discover now