ភាគទី១៦

373 16 0
                                    

បន្តភាគទៀតតោះ
បើភាគនេះបាន៨០០ឡាច៎ នៅម៉ោង១០ អេតមីននឹងផុស២ភាគជូនទៀតណា៎ រីករាយអាន

ត្រឡប់បន្តសន្យា
ភាគ១៦

ក្រោយពីរត់ចេញពីជុននីអូមកអែលលីណានាងក៏មកដល់ខាងក្រៅតែម្នាក់ឯង ដៃតូចស្រឡូនលូកខ្ទប់ទ្រូងខ្លួនឯងដែលកំពុងតែឈឺចុកអួលណែននោះ នាងព្យាយាមនិយាយមិនល្អទៅកាន់គេ នៅឆ្ងាយពីគេព្រោះនាងមិនចង់ឲ្យជីវិតនាងនឹងគេជួបបញ្ហាឡើយ។
"អែលលីណា.." សំឡេងរបស់មនុស្សម្នាក់បន្លឺឡើងតែក៏មិនបានរំខានដល់អារម្មណ៍កណ្ដោចកណ្ដែងរបស់នាងតូចឡើយ អ្នកអង្គម្ចាស់ជុងហ្គុកយាងចូលមករកនាងតូចអែលលីណាព្រមជាមួយនឹងទឹកមុខញញឹមសប្បាយព្រះទ័យតែផ្ទុយពីអ្វីដែលទ្រង់គិត អែលលីណានាងមិនមានទឹកមុខសប្បាយរីករាយឡើយ នាងដូចជាមានអ្វីលាក់ទុកក្នុងចិត្តជាច្រើនដែលត្រូវការស្រាយចេញ មើលតែទឹកមុខរបស់នាងក៏ទ្រង់អាចឈ្វេងយល់បាន។
"ហ៊ឺ.." អែលលីណាក៏បន្លឺសំឡេងនៅនឹងដើមកររបស់នាងកាលបើមានដៃមាំមួយទម្លាក់លើស្មានាង អែលលីណាក៏ប្រញាប់លើកដៃជូតវាសទឹកភ្នែកខ្លួនឯងជាបន្ទាន់ហាក់ដូចជាព្យាយាមលាក់បាំងជាមួយអ្នកដែលមករកនាងនេះ តែវាហួសពេលទៅហើយ ព្រោះពេលដែលនាងងើបមុខឡើងអ្នកអង្គម្ចាស់ជុងហ្គុកក៏មើលមុខនាងចំទៅហើយ។
(ហេតុអីក៏យំ? មានអ្វីទើសចិត្តរឺ?)
អ្នកអង្គម្ចាស់ជុងហ្គុកបង្ហាញកាយវិការដោយទ្រង់លើកដៃម្ខាងជូតវាសទឹកភ្នែកចេញហាក់ចង់ជ្រាបថាមូលហេតុអីបានជានាងតូចតែងតែយំបែបនេះ?
អែលលីណាក៏ញញឹមសំឡឹងមើលទៅទ្រង់រួចក្រវីក្បាលបដិសេធព្រមជាមួយនឹងទឹកមុខគួរឲ្យស្រឡាញ់ ស្នាមញញឹមស្រស់បំព្រងរបស់នាងនាំឲ្យអ្នកដែលព្រួយបារម្ភមុននោះបានស្បើយព្រះទ័យនឹងញ៉ោចស្នាមញញឹមជាថ្មី អ្នកអង្គម្ចាស់ជុងហ្គុកក៏លើកដៃអង្អែលក្បាលនាងតិចៗរួចទ្រង់ក៏នឹកឃើញរឿងដែលទ្រង់ចង់ប្រាប់នាងមុននោះ។
(យើងមានមនុស្សម្នាក់ចង់ឲ្យនាងចួប..)
អែលលីណាក៏ចងចិញ្ចើមឡើងកាលបើអ្នកអង្គម្ចាស់ជុងហ្គុកមានបន្ទូលថាមានអ្នកដែលចង់ចួបជាមួយនឹងនាង តែនាងគ្មាននរណាដែលស្គាល់នៅទីនេះទេ?
មិនបង្អង់យូរអ្នកអង្គម្ចាស់ជុងហ្គុកក៏មិនបង្អង់ប្រញាប់លូកដៃទាញក្រសោបម្រាមដៃស្រីតូចរួចនាំនាងហួសទៅកាន់ទីកន្លែងមួយដែលទ្រង់បានរៀបចំរួចជាស្រេចនោះ។
ក្រឡេកទៅមើលវិមានតូចឯណោះវិញ ជាទីកន្លែងដែលអ្នកអង្គម្ចាស់ជុងហ្គុករៀបចំទុកត្បិតតែមហេសីទ្រង់ពេញចិត្តនឹងទេសភាពនៅទីនោះជាខ្លាំង ទ្រង់តែងតែមកលំហែនៅទីនេះជាប្រចាំដូចជាពេលនេះ...
ព្រះនាងហ្វីលីណាដែលកំពុងតែអង្គុយគូសវាសគំនូរក៏ទម្លាក់ជក់ពីព្រះហស្ថកាលបើបានឃើញវត្តមានរបស់មនុស្សម្នាក់ដែលអ្នកអង្គម្ចាស់ជុងនាំយកមកជាមួយ ស្រីតូចបោះជំហានយឺតៗចូលទៅរកអ្នកដែលទើបតែចូលមកនោះរួចក៏លូកដៃកាន់ប៉ះថ្ពាល់របស់នាងស្រាលៗ។
"ហ្វីលីណា.." អ្នកអង្គម្ចាស់មានបន្ទូលស្រាលៗកាលបើបានឃើញហ្វីលីណាបង្ហាញអាការៈបែបនេះពេលដែលបានឃើញវត្តមានរបស់អែលលីណានៅទីនោះ មិនត្រឹមតែទ្រង់ឡើយ..សូម្បីតែអែលលីណាដែលកំពុងតែឈរធ្មឹងនោះក៏មានចម្ងល់ដូចគ្នា កែវភ្នែកថ្លាយ៉ង់របស់ស្រីតូចក៏ងើយសំឡឹងមើលទៅមនុស្សស្រីស្រស់ស្អាតដែលនៅចំពោះមុខនេះ តែមើលភ្លាមកែវភ្នែកនាងក៏ប្រែមកជារលីងរលោងដោយគ្មានមូលហេតុអ្វីទាំងអស់។
"ហ៊ឺ..ហ៊ឺ ជាអែលពិតទេ? ហ៊ឺ..ជាព្រះនាងរបស់បងមែនទេ?" ហ្វីលីណានិយាយទាំងញ័រមាត់ ទ្រង់សម្រក់ទឹកភ្នែកទាំងមិនដឹងខ្លួន ដៃព្យាយាមស្ទាបប៉ះដៃនាងស្មាដាលមកដល់ផ្ទៃមុខរបស់អែលលីណាឯណេះ អ្នកអង្គម្ចាស់ជុងឯណោះក៏ញញឹមកាលបើឃើញមហេសីរំភើបចិត្តបែបនេះ។
"ព្រះនាងរីករាយរបស់បង ហ៊ឹកហ៊ឺ.." ព្រះនាងហ្វីលីណាទប់ព្រះទ័យមិនបានក៏ទាយអែលលីណាមកអោបក្រសោបជាប់ទ្រូងរួចយំយកៗព្រោះតែទ្រង់រំជួលចិត្តខ្លាំងពេក អែលលីណាឯណោះនាងក៏បែរជាមានអារម្មណ៍មួយដែលនាំឲ្យនាងកាន់តែចង់ដឹងថាមូលហេតុអ្វីបានជាគ្រប់គ្នាតែងតែយំពេលបានឃើញនាង មានអ្វីទាក់ទងជាមួយនឹងមនុស្សស្រីមនុស្សដូចនាងមែនទេ?
"បងមិនគួរយំទេ..ហ៊ឹក! អែលនៅទីនេះ អែលត្រឡប់មកវិញហើយបងគួរតែញញឹមនឹងសប្បាយចិត្តទើបត្រូវណា៎ ហ៊ឹម" ព្រះនាងហ្វីលីណាក៏ដកខ្លួនពីការអោបក្រសោបនាងតូចមករួចក៏ព្យាយាមជូតទឹកភ្នែកទាំងញញឹម។
"នាងឈ្មោះថាអែលលីណា..នាងមានកាយសម្បទាមិនគ្រប់គ្រាន់ទេគឺនាងមិនអាចនិយាយនឹងស្ដាប់បានឡើយហ្វីលីណា.." អ្នកអង្គម្ចាស់ជុងហ្គុកមានបន្ទូលប្រាប់ទៅមហេសីដូចជាកាន់តែនាំទុក្ខព្រួយមកក្នុងទ្រូងព្រះនាងកាន់តែខ្លាំង ព្រះនាងហ្វីលីណាលើកដៃអង្អែលក្បាលនាងស្រាលៗរួចក៏បង្ហាញស្នាមញញឹម អែលលីណាក៏ងើយមើលទៅព្រះនាងហ្វីលីណា ដៃតូចក៏លូកកាន់ដៃទ្រង់ជាប់ព្រមជាមួយនឹងស្នាមញញឹមបែបកក់ក្ដៅ។
(បងស្រីម្នាក់នេះជាអ្នកណា? ហេតុអីក៏ខ្ញុំមានអារម្មណ៍កក់ក្ដៅពេលនៅក្បែរគាត់..)

ក្រាក!
ត្រឡប់មកកាន់បន្ទប់ដែលនៅជាន់ខាងលើឯណោះវិញ វត្តមានរបស់មនុស្សស្រីម្នាក់ក្នុងឈុតរ៉ូបជាព្រះនាង ទ្រង់យាងឡើងមកកាន់បន្ទប់មួយដែលនាងតែងតែឃើញម្ចាស់បងទ្រង់ឡើងមកជារឿយៗតាំងពីព្រះនាងអែលលីសោយទិវង្គតទៅ តែទ្រង់មិនដែលនិយាយសោះថាទីនេះមានអ្វីទោះបីជាទ្រង់ជាម្ចាស់ប្អូនម្នាក់ទៀតរបស់ទ្រង់ក៏អ្នកអង្គម្ចាស់ជុងហ្គុកមិនដែលប្រាប់ដែរ។
"នេះហេស៎? ដែលម្ចាស់បងព្យាយាមលាក់បាំងនោះ?"ព្រះនាងអែលលីមានបន្ទូលឡើងកាលបើទ្រង់ប្រទះឃើញមានទូដែកមួយនៅទីនោះ ទូដែកដែលមានលេខសម្ងាត់ដែលទ្រង់មិនដែលជ្រាបពីមុនមក តែនៅលើនោះក៏មានបិទរូបអ្នកអង្គម្ចាស់ជុងហ្គុកនឹងព្រះនាងអែលលីនៅទីនោះ ដែលជាហេតុនាំឲ្យព្រះនាងអែលឡាដែលយាងមកឃើញនោះកាន់តែមិនសប្បាយព្រះទ័យលើសដើមថែមទៀត។
ទីត..ទីត..ទឺត!!!!!
ព្រះនាងអែលឡាវាយលេខសម្ងាត់ដែលជាថ្ងៃកំណើតព្រះនាងអែលលីក៏មិនត្រូវ ទ្រង់ក៏ព្យាយាមសាកលេខកូដផ្សេងទៀតដូចជាថ្ងៃកំណើតរបស់អ្នកអង្គម្ចាស់ជុងហ្គុកតែក៏នៅមិនត្រូវទៀត...
"អឹស..ហេតុអីក៏បើកមិនបាន?" អស់ជម្រើសព្រះនាងអែលឡាក៏គ្រហឹមនៅនឹងដើមករភ្លាម នេះលេខសម្ងាត់ស្អីណាស់ណា៎ទៅបានជានាងមិនអាចទាយដឹងនោះ?
"យើងត្រូវតែដឹងឲ្យបានថានៅក្នុងនេះមានស្អី? រឺក៏មានរបស់ដែលជុននីអូនឹងម្ចាស់បងទុកជាមួយគ្នានោះ?"

ត្រឡប់បន្តសន្យា (រដូវកាលទី០៩ : THE LOST) [ ចប់ ]Where stories live. Discover now