សុំទោសយឺតបន្តិចព្រោះអេតមីនរវល់រឿងការងារសាលា មោះបន្តភាគយើងទៀតណា ឈ្នះបានច្រើនចឹងគេជូន៣ភាគណា៎ រីករាយអាន
ត្រឡប់បន្តសន្យា
ភាគ៥១+៥២+៥៣«ហ៊ឺ..ហ៊ឺ» សម្រឹបជើងតូចស្រឡូនរត់ចាកចេញពីបន្ទប់សម្រាកព្យាបាលដែលនាងសម្រាកមុននោះ នាងពួននៅក្បែរជណ្ដើរយន្តរង់ចាំដល់អ្នកយាមរបស់សេតវិមានទៅបាត់ទើបនាងប្រញាប់នាំខ្លួនចូលជណ្ដើរយន្តគេចខ្លួនបាត់មិនអោយអ្នកណាឃើញ។
ទីង!
សំឡេងជណ្ដើរយន្តចុះមកដល់ជាន់ខាងក្រោមក៏បន្លឺឡើង អែលលីណាងាកសំឡឹងមើលជុំវិញខ្លួនធ្វើឲ្យប្រាកដថាមិនមាននរណាឃើញនាងទើបនាំខ្លួនដើរចេញទៅយ៉ាងលឿនបន្តទៀត ស្រីតូចលើកដៃម្ខាងខ្ទប់ទ្រូងខ្លួនឯង កន្លែងដែលមានរបួសដោយការបុកនោះ នាងដកដង្ហើមញាប់ស្អេក តែក៏មិនចុះចាញ់នឹងនាំខ្លួនចេញទៅយ៉ាងលឿនតែម្ដង។
«តាក់សុី..ហ៊ឺ តាក់សុី» អែលលីណាមកដល់ខាងមុខពេទ្យនាងក៏រកកន្លែងកៀនមន្ទីរពេទ្យដើម្បីហៅតាក់សុី ភ្នែកនាងក៏បើកធំៗកាលបើបានឃើញឡានជាច្រើនបើកចូលមកនឹងមានឡានអមជាច្រើនអាចឲ្យនាងបានដឹងថាជាវត្តមាននរណាដែលមកដល់នោះ។
ងឹក!
សុខៗក៏មានតាក់សុីមួយមកឈប់ចតក្បែរនាង អែលលីណាបានឱកាសក៏ប្រញាប់នាំខ្លួនឡើងលើឡានរួចប្រាប់ឲ្យគេបើកចាកចេញទៅឲ្យលឿនជាទីបំផុត។
អែលលីណាកាលបើប្រាកដថានាងឡើងលើឡានបានសម្រេចហើយ គ្មានអ្នកណាតាមនាងឡើយទើបនាងប្រញាប់ងាកបែរមើលទៅកន្លែងដែលមានឡានឈប់ចតទាំងនោះ វត្តមានអ្នកអង្គម្ចាស់ជុងហ្គុកយាងចុះពីក្នុងឡានទាំងប្រញាប់ប្រញាល់ហាក់ដូចជាតក់ស្លុតក្នុងព្រះទ័យជាខ្លាំង បានន័យថាខាងមន្ទីរពេទ្យច្បាស់ជាបានទាក់ទងថ្វាយទ្រង់ថានាងបាត់ខ្លួនហើយមើលទៅ។
«លាហើយម្ចាស់បង..សូមម្ចាស់បងរស់នៅឲ្យមានក្ដីសុខ សង្ឃឹមថាគ្រប់គ្នានឹងត្រឡប់ទៅរកភាពស្ងប់សុខដូចជាកាលពីមុន ពេលដែលគ្មានខ្ញុំម្ចាស់ណា៎» អែលលីណាក៏ទម្រេតខ្លួនកើយក្បាលនឹងពូករួចលូកកាន់ប៉ះកញ្ចឹងករទទេស្អាតរបស់នាងដែលកាលពីមុនមានខ្សែករមួយជារបស់បញ្ចាំចិត្ត តែពេលនេះនាងបានប្រគល់វាជូនម្ចាស់ដើមវិញបាត់ទៅហើយ។
«បងក៏ដូចគ្នាជុននីអូ.. អូនស្រឡាញ់បងណាស់» អែលលីណាក៏មិនភ្លេចរំលឹកដល់បុរសជាទីស្រឡាញ់ផងដែរ នាងតូចងាកភ្នែកមើលទៅតៃកុងឡានរួចនាងក៏ភ្ញាក់បន្តិចកាលបើឃើញគេបត់ឡានចូលទៅកាន់ផ្លូវមួយដែលជាផ្លូវទៅកាន់ផែស្ងួត អែលលីណាក៏ក្រោកឡើងពីពូកយឺតៗរួចចាប់ទាញកអាវគេម្នាក់នោះ រួចនាងក៏សួរនាំភ្លាម។
«លោកចង់នាំខ្ញុំទៅណា?» អែលលីណាសួរនាំទាំងមិនខ្លាច មកដល់ដំណាក់កាលនេះហើយនាងមានអ្វីដែលត្រូវខ្លាចទៀតទៅ?
បុរសជាតៃកុងឡានម្នាក់នោះក៏ងាកមើលមកនាងរួចបើកម៉ាសនាំឲ្យអែលលីណានាងភ្ញាក់ផ្អើលមិនស្ទើរ ដៃតូចស្រឡូនក៏ទម្លាក់ពីករអាវគេយឺត មុននឹងរាងកាយផ្អែកបុកនឹងពូកឡានលាន់ភឹប។
«ក្រែងនាងចង់ដូចជាកាលពីមុនមែនទេ? ចាំខ្ញុំជួយនាង..» ឡានមួយនោះក៏បន្តដំណើររហូតចូលទៅកាន់ផែស្ងួតដែលមានទូកធ្វើដំណើរផងដែរ មិនដឹងថាគេជាអ្នកណាដឹងតែថាគេចង់ជួយនាង។
YOU ARE READING
ត្រឡប់បន្តសន្យា (រដូវកាលទី០៩ : THE LOST) [ ចប់ ]
Fanfiction- ជុននីអូ ហ្វាល់លីដា x អែលលីណា ប៉ីអាន់ហ្ស៉ី