ភាគ៤១+៤២+៤៣

413 15 0
                                    

រីករាយអាន :3

ត្រឡប់បន្តសន្យា
ភាគ៤១+៤២+៤៣

(អែលលី?/ ជីមីន?)
សំឡេងបន្លឺឡើងពីក្នុងចិត្តអ្នកទាំង២ កែវភ្នែកងើបឡើងសំឡឹងមើលគ្នាជារឿយៗរហូតដល់មានវត្តមានអ្នកដទៃទៀតរត់ចូលមកព្រមជាមួយនឹងប៉ូលីសដែលទើបតែមកដល់ដើម្បីចាប់ជនល្មើសនោះ។
«ច្បាស់ណាស់បានសុីបាយគុកទៀតហើយអាចង្រៃឯងនេះ..អរគុណអ្នកនាងនឹងលោក..» ប៉ូលីសក៏ចូលទៅចាប់ក្រៀកចោរនោះឡើងរួចវាយខ្នោះជាប់រួចទាញលើកឡើង មុននឹងចាកចេញពួកគេក៏មិនភ្លេចងាកមកអោនគំនាបនឹងពោលពាក្យអរគុណទៅកាន់នាងតូចអែលលីណានឹងនាយសង្ហាដែលឈរនៅក្បែរនោះ។
«សូមសំណាងល្អ» ជីមីនក៏និយាយទៅកាន់ប៉ូលីសដែលអរគុណនោះតែភ្នែកក៏មិនភ្លេចងាកមើលទៅកាន់នាងតូចអែលលីណាដែលអោនរើសបាល់ប៉េងប៉ុងនោះរួចដើរហួសទៅកាន់តូបដែលនាងបានយកមកនោះ។
«អស់ប៉ុន្មានទៅលោកពូ?» អែលលីណាក៏និយាយទៅកាន់អុំប្រុសអ្នកលក់នោះរួចនាងក៏ទិញយកកូនបាល់នោះតែម្ដងព្រោះនាងធ្វើឲ្យវាប្រឡាក់អស់ទៅហើយ។
«ចាំខ្ញុំជាអ្នកចេញ..» ជីមីនឯណោះក៏ចូលមកអារកាត់នឹងហុចលុយទៅកាន់លោកពូម្ចាស់ហាងនោះ អែលលីណាក៏មិនបាននិយាយអ្វីតែទាញយកកូនបាល់នោះដាក់កាតាបបំណងចង់ទៅតែក៏មានវត្តមានមនុស្សម្នាក់ចូលមកនឹងជាហេតុមិនឲ្យនាងចេញទៅបាន។
(អែលលីណា? ព្រះអើយ! នេះអែលលីណាមិនបានកើតអីទេមែនទេ?) ព្រះនាងហ្វីលីណាយាងចូលមករកនាងតូចអែលលីណារួចកាន់ក្រសោបម្រាមដៃរបស់នាងទាំងព្រួយបារម្ភ ទ្រង់កាន់តែបង្ហាញការព្រួយបារម្ភមកកាន់នាង អែលលីណាកាន់តែនឹកឃើញដល់រឿងអតីតកាល ទឹកថ្លាមួយតំណក់ក៏ហូរកាត់ផែនថ្ពាល់នាងមួយតក់ តែនាងក៏ប្រញាប់ជូតវាសវាចេញភ្លាមមិនឲ្យទ្រង់ឃើញ។
«ហេតុអីក៏ទ្រង់បង្ហាញកាយវិការ?» ជីមីនក៏សួរឡើងទាំងចម្ងល់ត្បិតថាមុននេះគេបានលឺអែលលីណានិយាយជាមួយនឹងលោកពូអ្នកលក់នោះ តែហេតុអីក៏ព្រះនាងហ្វីលីណាបែរជាបង្ហាញកាយវិការធ្វើដូចជានាងនិយាយមិនបាន?
«អែលលីណាគថ្លង់មិនអាចនិយាយរឺស្ដាប់បានទេជីមីន មុននេះល្អហើយដែលជីមីនមកជួយអែលលីណាម្នាក់ទៀតព្រះបើនាងម្នាក់ឯងច្បាស់ជាមិនអាចផ្ដួលអាចោរនោះបានឡើយ» ព្រះនាងហ្វីលីណាកាន់តែមានបន្ទូល កាន់តែនាំភាពងឿងឆ្ងល់ទៅដល់ជីមីនឯណោះ នាយក៏ងាកសំឡឹងមើលទៅអែលលីណានឹងចាប់នឹកគិតដល់ទឹកមុខនាងហាក់បីដូចជានាងកំពុងតែលាក់បាំងអ្វីម៉្យាងអញ្ចឹងដែរ។
«មីងអរគុណក្មួយហើយណា៎..» ស្កាលេតក៏ចូលមកកាន់ដៃរបស់អែលលីណារួចសំឡឹងមើលទៅនាង នាងក៏ភ្ញាក់បន្តិចកាលបើបានឃើញមុខមាត់របស់អែលលីណាភ្លាម ស្កាលេតក៏ងាកទៅព្រះនាងហ្វីលីណាហាក់ដូចជាមានចម្ងល់ចង់សួរទៅទ្រង់។
«រឿងវាវែងឆ្ងាយណាស់អ្នកមីងលេត ពួកយើងរកកន្លែងអង្គុយសិនទៅ ចាំខ្ញុំជម្រាបអ្នកមីង អែលលីណា! ចូលរួមជាមួយនឹងពួកយើងដែរទៅ» ព្រះនាងហ្វីលីណាមិនមានបន្ទូលតែមាត់ ទ្រង់ក៏លូកទាញដៃអែលលីណារួចនាំនាងទៅជាមួយគ្នា។
ពួកគេក៏នាំគ្នាមកអង្គុយនៅបង់ខាងមុខទន្លេឯណោះ ព្រះនាងហ្វីលីណាក៏បានធ្វើអាហារជាច្រើនយកមកឲ្យអែលលីណាក្រែងនាងចូលចិត្ត ហ្វីលីណាទ្រង់បារម្ភក៏ព្រោះតែមួយរយៈចុងក្រោយនេះទ្រង់ឃើញនាងស្គមស្គាំងខ្លាំង នាងអាចនឹងគិតច្រើនពីបន្ទូលដែលស្វាមីទ្រង់និយាយចេញមកទើបបានជាទ្រង់ចង់យាងមកមើលនាងដោយផ្ទាល់។
«អញ្ចឹងបានន័យថាអែលលីណានឹងជុននីអូបានចួបគ្នាហើយរឺព្រះពរ?» កំពុងតែស្លុងអារម្មណ៍សំឡឹងមើលទៅអែលលីណាសុខៗព្រះនាងហ្វីលីណាក៏លឺស្កាលេតសួរនាំ ទ្រង់ក៏ងាកមើលមកអ្នកមីងរួចងក់ក្បាលទាំងញញឹម។
«ពួកគេស្រឡាញ់គ្នា..» បន្ទូលព្រះនាងហ្វីលីណាហាក់រំលឹកអ្នកគ្រប់គ្នាជាពិសេសជីមីន គេងាកមើលទៅអែលលីណាដែលកំពុងតែដួសអាហារដាក់ចូលក្នុងមាត់នោះ។
«ខ្ញុំដឹងថាជីមីនកំពុងតែគិតអី ខ្ញុំក៏គិតបែបនោះដូចគ្នា..អែលលីណាមានលក្ខណៈដូចគ្នាទៅនឹងព្រះនាងអែលលីខ្លាំងណាស់ មិនមែនត្រឹមតែមុខមាត់ឡើយ..» ព្រះនាងហ្វីលីណាមានបន្ទូលត្រង់ៗមិនគិតថាអែលលីណានាងបានលឺឡើយ ស្រីតូចដែលកំពុងតែអោនមុខដួសបាយឯណោះក៏ទំពារទាំងពេបមាត់តិចៗក៏ព្រោះតែទ្រូងខាងឆ្វេងវាឈឺចុក។
(ចុងបញ្ចប់ក៏មានតែម្ចាស់បងហ្វីលីណាដែលអាចមើលឃើញនឹងយល់ពីខ្ញុំ..)
«ជីមីន?...ជីមីនមិនអីទេហេស៎?» ស្កាលេតដែលកំពុងតែអង្គុយនិយាយជាមួយព្រះនាងហ្វីលីណាឯណោះក៏ចាប់ភ្លឹកងាកមកមើលកូនប្រសារប្រុសដែលកំពុងតែអង្គុយភាំងនោះ ជីមីនក៏ភ្ញាក់នឹងងាកមើលទៅកាន់ម្ដាយក្មេកឯណោះរួចក៏ញញឹមបន្តិចព្រោះមិនចង់ឲ្យគាត់សង្ស័យ។
...
វិមានចរណៃ..
ឡានខ្មៅរលើបក៏បើកចូលមកស្របនឹងមានអ្នកបម្រើជាច្រើនចេញមកចាំទទួលព្រោះបានដឹងថាក្នុងឡាននោះមានវត្តមានអ្នកណាមកជាមួយឡាននោះ។
«ថ្វាយបង្គំព្រះនាងហ្វីលីណា..» គ្រាន់តែទ្វារឡានបើកឡើងមកភ្លាម បាវបម្រើទាំងអម៉្បាល់ម៉ានក៏នាំគ្នាបន្ទន់ជង្គង់ចុះទទួលទ្រង់ ព្រះនាងហ្វីលីណាក៏ញញឹមរួចកាន់ដៃនាំនាងតូចម្នាក់មកជាមួយដែលវត្តមានម្នាក់នោះនាំឲ្យអ្នកគ្រប់គ្នាភ្ញាក់នឹងមើលមុខគ្នា។
(អែលលីណាឡើងទៅអង្គុយលេងនៅខាងលើទៅ អ្នកអង្គម្ចាស់ប្រហែលជាមិននៅទេ..កុំបារម្ភអីណា) អែលលីណាទទួលយល់នឹងញញឹមទៅកាន់អតីតបងថ្លៃទ្រង់រួចយាងឡើងទៅខាងលើ។
ដំណើរបោះជំហានមួយៗនាំរាងកាយក្មេងស្រីម្នាក់ដែលដើមឡើងទ្រង់យាងមកទីនេះក្នុងនាមជាព្រះនាង មកទីនេះក្នុងនាមជាសាច់សាលោហិតម្ចាស់ផ្ទះ តែថ្ងៃនេះនាងក៏មកក្នុងនាមជាអ្នកដទៃសុទ្ធសាធ តែអ្នកដទៃដែលមានការចងចាំ។
អែលលីណាបោះជំហានមកដល់ខាងមុខបន្ទប់មួយនាងក៏ទច់ដំណើរ កែវភ្នែកថ្លាយ៉ង់ងាកសំឡឹងមើលទៅបន្ទប់ធ្វើការរបស់អ្នកអង្គម្ចាស់ជុងហ្គុក មុននឹងមានការចងចាំមួយលោតឡើងមក នាងក៏បោះជំហានឈានទៅរកទ្វាររួចក៏ឈប់ទាំងស្ទាក់ស្ទើរក្នុងចិត្ត។
(យើងគួរតែយកវាចេញហើយ..យើងគួរតែបញ្ចប់វា យើងកើតជាថ្មី មានជីវិតថ្មីរួចហើយ)
អែលលីណានិយាយតែម្នាក់ឯងក្នុងចិត្ត មុននឹងមានកម្លាំងជម្រុញចិត្តឲ្យនាងរុញទ្វារចូលទៅខាងក្នុងឯណោះ ដៃតូចរុញទ្វារចូលមកខាងក្នុងស្របនឹងរូបភាពមួយបង្ហាញឡើងនាំឲ្យទឹកភ្នែកនាងហូរតក់ៗកាលបើបានឃើញរូបថតដែលថតចួបជុំគ្នារវាងគ្រួសាររាជវង្ស អែលលីណាដើរហួសមកឈរពីមុខរូបថតដែលបុត្រាបុត្រីគ្រប់អង្គសុទ្ធតែមានស្នាមញញឹមស្រស់ថ្លា រូបថតដែលមានក្ដីសុខតែបើសិនជាអ្នកដែលដឹងរឿងពីក្រោយរូបភាពនោះពួកគេច្បាស់ជាតក់ស្លុត បុត្រានឹងបុត្រី២អង្គបានសោយទិវង្គតទាំងវ័យក្មេង ព្រះបុត្រាដេនដ្រូ ព្រះនាងអែលលី..
«ខ្ញុំម្ចាស់នឹក..នឹកគ្រប់គ្នា» អែលលីណានិយាយឡើងទាំងទឹកថ្លាហូរកាត់ផែនថ្ពាល់មិនឈប់ នាងបោះជំហានដើរហួសទៅកាន់តុធ្វើការរបស់អ្នកអង្គម្ចាស់ជុងហ្គុករួចក៏បោះជំហានចូលហួសទៅកាន់ទូដែកមួយដែលនៅខាងនោះ ស្រីតូចលើកដៃវាសទឹកភ្នែកពីផែនថ្ពាល់រួចក៏ចុចលេខសម្ងាត់ម្ដងមួយខ្ទង់ៗ។
(១៥.០៩..) ជាលេខសម្ងាត់ដែលអែលលីណបានវាយបញ្ជូល ដូចការគិតមួយសន្ទុះទ្វារទូដែកនោះក៏បើកឡើងព្រមជាមួយនឹងដៃរបស់អែលលីណាលូកចូលដើម្បីយករបស់មួយក្នុងចំណោមរបស់ទាំងនោះ បបូរមាត់នាងញ៉ោចស្នាមញញឹមឡើងកាលបើនាងបានកាន់ស្នៀតសក់តូចមួយដែលដើមឡើយវាជាព្រះរាជអំណោយដែលអ្នកអង្គម្ចាស់ជុងហ្គុកប្រគល់ឲ្យនាង។
«ខ្ញុំម្ចាស់មកយកវាទៅហើយម្ចាស់បងជុង..សង្ឃឹមថាម្ចាស់បងនឹងរស់នៅឲ្យបានល្អបំផុតណា៎» អែលលីណានិយាយមុននឹងទាញទូរដែកនោះបិទវិញ ស្រីតូចកាន់ក្ដាប់ស្នៀតសក់នោះរួចក៏ញញឹមចាកចេញពីទីនោះ។
ក្រាក...
«នាង?!» មិនដឹងថាជាសំណាងល្អរឺក៏អាក្រក់ដែលអ្នកអង្គម្ចាស់ជុងហ្គុកយាងចូលមកដល់ល្មម អែលលីណាក៏ប្រញាប់ដាក់ស្នៀតសក់មួយនោះនៅក្នុងហោប៉ៅអាវរួចអោនគំនាបទៅកាន់ទ្រង់ អ្នកអង្គម្ចាស់ជុងហ្គុកមិនបានមានបន្ទូលអ្វីតែក៏ចាប់ក្របួចករអាវអែលលីណារួចអូសនាងចេញមកខាងក្រៅ មុននឹង..
ព្រូស!
រាងកាយអែលលីណាត្រូវបានម្ចាស់ព្រះកាយដែលមានកម្លាំងខ្លាំងរុញនាងចេញពីបន្ទប់ទ្រង់មួយទំហឹងដល់នាងតូចដួលបោកផ្ទប់នឹងឥដ្ឋ អ្នកអង្គម្ចាស់ជុងហ្គុកបង្ហាញទឹកមុខបែបមិនពេញចិត្តរួចទាញទ្វារបិទលាន់គ្រាំង។
(មិនអីទេ ម្ចាស់បងជុងទ្រង់គ្រាន់តែខឹង..ហ៊ឺ..) អែលលីណាក៏និយាយតែម្នាក់ឯងរួចស្រវ៉ាចាប់យកស្នៀតសក់ដែលជ្រុះក្បែរជើងរួចចេញទៅបាត់ពីទីនោះភ្លាមៗ។

យប់បន្តិចក្រោយពីចាកចេញពីវិមានចរណៃអែលលីណានាងក៏មករៀនគួរតាមទម្លាប់ ពេលនេះវាក៏ដល់ពេលដែលនាងចេញពីសាលាល្មម ស្រីតូចបោះជំហានចេញមកស្របនឹងមានក្រសែភ្នែកមនុស្សជាច្រើនមើលមកនាងហាក់ដូចជាស្អប់ខ្ពើម អែលលីណាមិនបានគិតអ្វីនឹងប្រញាប់អោបកាតាបគេច តែក៏បែរជាមានបុរសម្នាកមកចាប់ទាញមួកអាវនាងមិនឲ្យទៅ..
(នាងនេះហេស៎ វាគិតថាវាមុខមាត់ដូចជាព្រះនាងអែលលី វាហ៊ានចូលមកបន្លំខ្លួនឲ្យគ្រប់គ្នាអាណិត មិនតែប៉ុណ្ណឹងវាក៏ដណ្ដើមលោកប្រធានាធិបតីពីព្រះនាងអែលឡាថែមទៀត..) បុរសម្នាក់នោះក៏និយាយឡើងហាក់ដូចជាកាន់តែបញ្ជាក់ឲ្យអ្នកគ្រប់គ្នាកាន់តែច្បាស់នឹងព័ត៌មានដែលទើបតែចេញផ្សាយពីថ្ងៃនោះ អែលលីណាក៏ញ័របបូរមាត់នឹងងាកមើលទៅទូរទស្សន៍ដែលកំពុងតែផ្សាយពីការបាត់ខ្លួនរបស់ព្រះនាងអែលឡានឹងរូបភាពនាងនឹងជុននីអូដែលកាលនោះគេថើបនាងទៀតផង។
ឌឹប! ឌឹប..
ដបស្រាថ្មមួយក៏បោកមកត្រូវនឹងក្បាលរបស់អែលលីណានាំឲ្យនាងដួលខ្ពោកទៅលើដី រាងកាយតូចដែលទើបតែចេញពីសាលាក៏ត្រូវបានប្រជាជននៅទីនោះវាយប្រហារដោយអ្នកខ្លះលើកដបទឹក កូនដុំគ្រួសគប់ទៅលើនាងធ្វើឲ្យវាប៉ះនឹងស្នាមរបួសចាស់ជាច្រើនដែលមិនទាន់ជានៅឡើយ ស្រីតូចមិនអាចស្ដាប់ថាពួកគេនិយាយអ្វី ខួរក្បាលចាប់ច្របូកច្របល់ បានត្រឹមតែលើកដៃផ្ទប់ក្បាលខ្លួនឯងនឹងសំពះសុំឲ្យពួកគេឈប់។
(ទុកឲ្យខ្ញុំបានរស់នៅផង..សូមមេត្តា ហ៊ឹកៗ)

ឡាច៎ច្រើនៗផងណា៎ អរគុណច្រើន <3

ត្រឡប់បន្តសន្យា (រដូវកាលទី០៩ : THE LOST) [ ចប់ ]Where stories live. Discover now