រឿង "ត្រឡប់បន្តសន្យា"
ភាគ០៤(មនុស្សនាំសំណាង)
ត្រឡប់ទៅមើលអ្នកនៅក្នុងបន្ទប់ការិយាល័យរបស់ម្ចាស់សណ្ឋាគារឯណោះវិញ វត្តមានបុរស២នាក់អង្គុយលើសាឡុងសំឡឹងមើលគ្នាទៅមកហាក់បីដួចជាមានរឿងតឹងតែងដែលត្រូវនិយាយអ៊ីចឹង។
"លោកប្រធានាធិបតីគិតច្បាស់ហើយរឺ?" បុរសចំណាស់ដែលមានទឹកមុខបែបតឹងតែងបន្តិចនោះក៏មានប្រសាសន៍ឡើងស្របនឹងក្រសែភ្នែកងាកមើលតៅនាយកម្លោះដែលអង្គុយលើសាឡុងក្បែរនោះ គេមានទាំងទ្រព្យសម្បត្តិ ឋានះខ្ពង់ខ្ពស់ដល់ទៅជាប្រធានាធិបតីរបស់ប្រទេសមួយទាំងមូល តែពេលនេះគេក៏មកអះអាងខ្លួនចង់ធ្វើការនៅសណ្ឋាគាររបស់លោកព្រោះតែមនុស្សម្នាក់អ៊ីចឹងមែនទេ?
មិនសមតម្លៃសោះ...
"ចុះបើសិនជាមាននរណាដឹងពីអត្តសញ្ញាណរបស់លោកនោះ?"
"អ្នកណាដឹងក៏ដឹងចុះ លើកលែងតែអែលលីណា" ជុននីអូពោលទាំងមិនបានព្រួយបារម្ភក្នុងចិត្តអីបន្តិចសោះ ព្រោះគេជាមនុស្សដែលមានទំនួលខុសត្រូវនឹងការត្រិះរិះជាមុនជានិច្ច មុននឹងគេសម្រេចចិត្តថាត្រូវធ្វើអ្វីមួយ។
"ខ្ញុំអាចសួរលោកប្រធានាធិបតីបន្តិចបានទេ? លោកនឹងនាងល្អិតអែលលីណាមានអ្វីជាប់ទាក់ទងនឹងគ្នារឺ? ព្រោះរឿងដែលលោកកំពុងតែធ្វើនេះវាដូចជាហួសហេតុនឹងប្រថុយណាស់ បើសិនជាអ្នកទាំង២មិនមានទំនាក់ទំនងពិសេសជាមួយនឹងគ្នាទេ វាដូចជាមិនគួរឲ្យជឿទាល់តែសោះ" ម្ចាស់សណ្ឋាគារក៏មិនបានលាក់ការងឿងឆ្ងល់របស់គាត់ លោកមានប្រសាសន៍សួរនាំត្រង់ៗដល់ថ្នាក់អ្នកដែលកំពុងតែអង្គុយនោះងាកមើលគាត់រួចងក់ក្បាលតិចៗទុកជាការឆ្លើយតប។
"តែលោកប្រធានាធិបតី..."
"លោកអាចទម្លាប់ហៅយើងថាជុននីអូពីពេលនេះទៅបាន" ជុននីអូក៏ក្រោកខ្លួនបន្តិចរួចទាញយកទឹកត្រជាក់ៗយកមកផឹកបន្តិច កែវភ្នែកក៏ងាកមើលទៅបន្ទប់ដែលមានការតុបតែងមិនអន់ គ្រាន់តែថាវាមានពណ៌ក្រហមមិនត្រូវជាមួយនឹងចិត្តគេបន្តិច។
"លោកជុននីអូមិនគួរយកពេលវេលាទៅចំណាយចោលជាមួយនាងល្អិតអែលលីណាទេ នាងជាក្មេងដែលមានកាយសម្បទារមិនល្អដូចជាគេ នាងពិបាកក្នុងការនិយាយទាក់ទងគ្នា ជីវប្រវត្តិនាងក៏មិនសូវជាល្អ លោកប៉ាចិញ្ចឹមរបស់នាងទាំង២ក៏ជាជនអន្តោប្រវេស៍ដែលប្រទេសកំណើតបណ្ដេញចេញហើយពួកគេក៏មានសត្រូវជាច្រើន" ជុននីអូក៏ចងចិញ្ចើមសំឡឹងមើលទៅបុរសចំណាស់ហាក់ដូចជាចង់ដឹងបន្ថែមទៀត។
"ចុះពេលនេះពួកគាត់នៅឯណា? យើងមិនដែលបានឃើញពួកគាត់ទាល់តែសោះ" ជុននីអូសួរនាំទៅកាន់គាត់បន្តិចនាំឲ្យបុរសចំណាស់កាន់តែតឹងតែងចិត្តលើសដើម គាត់ក៏មិនទាន់មានប្រសាសន៍បន្តនឹងនាំខ្លួនក្រោកឡើងពីសាឡុងរួចឈរសំឡឹងមើលទៅខាងក្រៅ។
....
(ប៉ុន្មានឆ្នាំមុនអែលនឹងលោកប៉ារបស់នាងទាំង២ត្រូវពួកខ្មាំងនៅប្រទេសកំណើតតាមវាយប្រហារដល់លើកោះ អាចនិយាយបានថាអែលមានបុណ្យវាសនាខ្ពស់មិនរបួសធ្ងន់ធ្ងរខ្លាំង អាចរួចរស់មានជីវិតមកដល់ពេលនេះ តែលោកប៉ារបស់នាងមិនមែនបែបនឹងទេ...)
(ពួកគេរងរបួសយ៉ាងដំណំនឹងត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យ ខ្ញុំដឹងរឿងទាំងនោះក៏ព្រោះតែកាលនោះអែលលីណានាងមកសំពះសុំការងារខ្ញុំធ្វើតាំងពីនៅក្មេងខ្ចី នាងថានាងត្រូវរកលុយទៅបង់ថ្លៃថ្នាំឲ្យលោកប៉ានាងទាំង២ដែលកំពុងតែសន្លប់នៅពេទ្យ...)
រាល់ប្រសាសន៍ដែលម្ចាស់សណ្ឋាគារនិយាយមុននោះក៏នៅដក់ជាប់ក្នុងខួរក្បាលរបស់ជុននីអូជាប់ជានិច្ច មិនស្មានថាក្មេងស្រីដែលស្រស់ថ្លានឹងមានស្នាមញញឹមគ្រប់ពេលដូចជាអែលលីណាមានលាក់កំបាំងនូវអតីតកាលដ៏សែនជូរចត់បែបនេះទាល់តែសោះ។
"ហេតុអីក៏នាងត្រូវរងទុក្ខលំបាកគ្រប់ពេលបែបនេះ? ជីវិតមុននាងក៏រកទុក្ខព្រោះតែមនុស្សជុំវិញខ្លួន ហើយជីវិតនេះនាងក៏...អឹប" ជុននីអូដែលកំពុងតែដើរនឹងនិយាយតែម្នាក់ឯងនោះក៏ត្រូវស្ងាត់មាត់ក្រោយពីមានវត្តមានរបស់មនុស្សម្នាក់ចូលមកអោបក្រសោបចង្កេះរបស់គេជាប់ណែន នាយកម្លោះក៏ភាំងនឹងអោនសំឡឹងមើលទៅម្ចាស់កាយតូចក្នុងឈុតជាបុគ្គលិកសណ្ឋាគារដូចជាគេដែរហើយគ្រាន់តែសក់រលើបរលោងនឹងការអោបរបស់នាងក៏អាចធ្វើឲ្យជុននីអូបានដឹងដែរថានាងជានរណា?
"អែល.." ជុននីអូក៏ប្រញាប់ទាញនាងចេញពីការអោបក្រសោបរួចលូកដៃកាន់ស្មានាងជាប់ណែន អែលលីណាក៏ងើបមុខមើលទៅគេព្រមជាមួយនឹងស្នាមញញឹមជាប់នៅលើផ្ទៃមុខ តែអ្វីដែលធ្វើឲ្យជុននីអូនាយនៅមិនសុខនោះគឺទឹកថ្លាប៉ុន្មានតំណក់ដែលហូរកាត់ផែនថ្ពាល់នាង ហូរកាត់ស្នាមញញឹមមួយនោះ។
"មានរឿងអីអែល? ហេតុអីក៏យំ?" ជុននីអូក៏និយាយសួរនាំទៅកាន់នាង ភ្លេចខ្លួនថានាងមិនអាចស្ដាប់នឹងនិយាយតបមកគេបាននោះ អែលលីណាក៏ងើយមើលមុខគេរួចកាន់ដៃគេជាប់ហាក់ប្រាប់ថានាងមិនបានកើតអីទេ។
ល្ងាចថ្ងៃដដែល...
សម្រឹបជើងបោះជំហានមួយបែបស្ងប់ស្ងាត់គឺជាសម្រឹបជើងរបស់ជុននីអូ គេដើរតាមពីក្រោយនឹងសំឡឹងមើលទៅនាងតូចអែលលីណាដែលកំពុងតែដើរលោតទៅមកហាក់ដូចជាសប្បាយចិត្តខុសពីធម្មតា បានឃើញនាងសប្បាយចិត្តបែបនឹងជុននីអូក៏មានតែញញឹមនឹងដើរតាមពីក្រោយនាងនឹងការពារនាងបែបនេះ។
អែលលីណាលោតចុះលោតឡើងរហូតមកដល់ខាងមុខផ្ទះរបស់នាង ស្រីតូចក៏នឹកគិតសំឡឹងមើលទៅបុរសដែលនៅឈរមើលមកនាង គេដូចជាមិនចង់មកជាមួយនាងទេ រឺមកពីគេនៅគិតថ្ងៃដែលនាងដេញគេចេញពីផ្ទះនោះទៀត?
"អែល..អេ៎" ជុននីអូបម្រុងនឹងចង់លានាងបំបែកផ្លូវគ្នាត្រឹមនេះតែអ្នកណាទៅដឹងថាអែលលីណាចូលមកដល់រួចចាប់ទាញដៃគេឲ្យចូលទៅក្នុងផ្ទះជាមួយនាងតែម្ដង ជុនបីអូក៏មើលផែនខ្នងរបស់នាងតូចរួចញញឹមស្រស់ស្រាយមុននឹងលូកដៃទាញទ្វារបិទទ្វារលាន់គ្រឹប។
...
(ហេតុអីក៏នាងមើលទៅសប្បាយចិត្តម៉្លេះ?)
ជុននីអូក៏បង្ហាញក្ដារហ្វឺតទៅកាន់នាងតូចអែលលីណាកាលបើឃើញនាងអង្គុយញ៊ាំនំសារ៉ាយសមុទ្រនឹងញញឹមជាប់តាំងពីចប់ម៉ោងធ្វើការមក អែលលីណាក៏ងាកមើលគេនឹងទាញវាពីដៃនាយយកមកសរសេរ។
(មានបងស្រីម្នាក់ស្នើសុំចង់ជួយខ្ញុំ គាត់បានចេញថ្លៃព្យាបាលលោកប៉ាជំនួសឲ្យខ្ញុំ៤ឆ្នាំ ហើយគាត់ក៏បានចំណាយលើថ្លៃរៀនឲ្យខ្ញុំផងដែរ តែថាខ្ញុំមិនមែនរៀននៅអុីរ៉ាក់នេះទេ...)
ជុននីអូក៏កាន់តែងឿងឆ្ងល់នឹងអ្វីដែលនាងបម្រុងសរសេរបន្តទៀត រឹតតែងឿងឆ្ងល់ថាមាននរណាមកជួយនាងបែបនេះ?
(គាត់ស្នើរឲ្យខ្ញុំទៅរៀននៅកូរ៉េ...)
"នៅកូរ៉េ?" ជុននីអូក៏ភាំងបន្តិចកាលបើបានឃើញថាប្រទេសដែលនាងនឹងទៅនោះជាប្រទេសកូរ៉េ ប្រទេសដែលគេកាន់អំណាចទៅវិញ ជុននីអូក៏កើតមានអារម្មណ៍មិនល្អភ្លាមក៏ព្រោះតែគេមិនដឹងថាគួរប្រាប់អែលលីណាបែបណានោះឡើយ។
(ខ្ញុំសប្បាយចិត្តណាស់..លោកជាមនុស្សនាំសំណាងពិតមែន ចួបលោកតែប៉ុន្មានថ្ងៃសោះក៏មានសំណាងរត់មករកខ្ញុំជាច្រើន)
ជុននីអូអានអក្សរនៅលើនោះរួចក៏ញញឹម ពួកគេទាំង២ក៏ញញឹមរកគ្នាទៅវិញទៅមក ជុននីអូក៏ខិតមុខចូលមកកាន់តែកៀកជិតនឹងនាង អែលលីណាក៏ភាំងកាលបើគេធ្វើបែបនោះ ដៃមាំលូកកាន់ប៉ះកញ្ចឹងករនាងតិចៗមុននឹងមានសំឡេងមួយមករំខាន។
ទីង!ទីង..
សារជាអក្សរមួយបានផ្ញើចូលមកកាន់ទូរសព្ទ័គេ ជុននីអូក៏លើកវាយកមកមើលមុននឹងបានឃើញសារជាអក្សរដែលបញ្ជាក់អត្ថន័យមុខដូចជាការគិតរបស់គេ។
(លោកប្រុសសូមត្រឡប់មកកូរ៉េជាបន្ទាន់ ព្រះនាងប៉ុនប៉ងធ្វើអត្តឃាតខ្លួនឯងម្ដងទៀតហើយ...)ទៀតហើយ? មិនមែនទើបតែលើកទី១ទេរឺ?
តោះ៨៥០ឡាច៎នៅម៉ោង៩កន្លះអេតមីនជូនមួយភាគទៀត
YOU ARE READING
ត្រឡប់បន្តសន្យា (រដូវកាលទី០៩ : THE LOST) [ ចប់ ]
Fanfic- ជុននីអូ ហ្វាល់លីដា x អែលលីណា ប៉ីអាន់ហ្ស៉ី