ច្រឡំផុសបាត់ហើយ ធ្វើមិចទៅហុហុ
ត្រឡប់បន្តសន្យា
ភាគ២២+២៣"ញ៊ាំឲ្យច្រើនៗទៅ" ក្រោយពីចំណាយពេលគេងមើលផ្កាយជាមួយនឹងអែលលីណាមួយព្រឹកមក ជុននីអូក៏បានឱកាសនាំនាងចេញមកខាងក្រៅនឹងញ៊ាំអាហារដែលអុំឆូបានធ្វើទុកជាស្រេចនោះ។
អែលលីណាអង្គុយធ្វើមុខស្អុយប៉ែសំឡឹងមើលទៅអាហារដែលនៅលើតុនោះ នាងតូចក៏ងាកមើលទៅអ្នកម្ខាងទៀតដែលគិតតែពីដួសអាហារដាក់ចាននាងមិនឈប់ទាំងដែលនាងមិនទាន់បានប៉ះអាហារទាំងនោះអីសូម្បីតែមួយម៉ាត់។
(អូនមិនស្រួលខ្លួនមែនទេ? ទើបបានជាអូនមិនញ៊ាំអីមួយម៉ាត់បែបនេះ?) ជុននីអូបង្ហាញកាយវិការសួរនាំទៅកាន់នាង រួចដៃម្ខាងក៏លូកទៅស្ពាបប៉ះថ្ងាសរបស់នាងតូចអែលលីណាព្រមជាមួយនឹងភាពព្រួយបារម្ភ។
"ហ៊ឹម" អែលលីណាក៏លូកទាញដៃគេចេញបន្តិចរួចក្រវីក្បាលឆ្លើយតបជាមួយនឹងគេ ស្រីតូចក៏ប្រញាប់ទាញយកស្លាបព្រាមកចូកអាហារចឹបៗទាំងទឹកមុខបែបចងចិញ្ចើមដែលអាការៈនាងនាំឲ្យជុននីអូមានការព្រួយបារម្ភជាខ្លាំង។
តែនាយក៏មិនបានសួរនាំច្រើនព្រោះមិនចង់ឲ្យនាងមានអារម្មណ៍មិនល្អទើបបានជាគេមិនធ្វើអ្វីទៀតក្រៅពីលូកដៃប៉ះអង្អែលក្បាលនាងបន្តិចរួចក៏បណ្ដោយឲ្យនាងដួសអាហារញ៊ាំដោយខ្លួនឯង។
"លោកប្រធានាធិបតី..មានភ្ញៀវចង់ចួបទាន៎" ក្នុងគ្រានោះដែរក៏មានកូនចៅគេម្នាក់ចូលមករួចជម្រាបថាមានភ្ញៀវចង់ចួប ជុននីអូក៏ជ្រឹមចិញ្ចើមបន្តិចរួចងាកមើលទៅអែលលីណាហាក់ដូចជាមិនចង់ទុកឲ្យនាងនៅញ៊ាំអាហារតែម្នាក់ឯងនៅទីនោះ។
"អ្នកប្រុសតូចទៅចុះ ទុកឲ្យអុំនៅមើលអ្នកនាងក៏បានណា៎" អុំឆូនិយាយឡើងស្របនឹងស្នាមញញឹម ជុននីអូក៏បានស្រាលចិត្តនឹងចាកចេញត្បិតមានមនុស្សដែលគេទុកចិត្តនៅទីនេះទៅហើយ ជុននីអូក៏អាចចាកចេញទៅបានទាំងមិនមានកង្វល់នៅក្នុងចិត្ត។
អុំឆូឯណោះក៏តាមមើលអ្នកប្រុសតូចរបស់គាត់ចាកចេញទៅរួចក៏ងាកមើលមកនាងតូចអែលលីណាដែលកំពុងតែអង្គុយឆ្កឹះអាហារនៅលើតុនឹងធ្វើមុខស្អុយ ជាមនុស្សចាស់ធ្លាប់មានកូនក្មួយនៅក្បែរនឹងមើលថែតែពេលនេះពួកគេក៏មានគ្រួសាររៀងខ្លួនអស់ទើបគាត់ត្រូវនៅតែឯងនឹងមើលថែខ្លួនឯង ស្រាប់តែពេលនេះគាត់បានមកមើលថែអែលលីណានឹងបានឃើញនាងបែបនេះ អារម្មណ៍ជាអុំ ជាម្ដាយក៏ស្រាប់តែត្រឡប់មកវិញ ស្ត្រីចំណាស់ក៏ទាញកៅអីចុះរួចអង្គុយកៀកក្បែរនឹងអែលលីណា។
(មានរឿងអីកូន?)
ដោយសារតែអុំឆូមិនចេះភាសាកាយវិការទើបគាត់ហើបមាត់និយាយមួយពាក្យៗនាំឲ្យអែលលីណាមើលមកគាត់រួចបើកភ្នែកម៉ក់ៗ តែមួយសន្ទុះនាងក៏បញ្ចេញស្នាមញញឹមទៅរកគាត់ ស្រីតូចក៏ផ្អៀងខ្លួនរួចកាន់ប៉ះពោះនាងបនហតិចដូចជាប្រាប់អុំឆូថានាងមិនស្រួលពោះសោះ។
"អូ! មិនស្រួលពោះ...ពួកឯងទៅយកទឹកតែមកជូនអ្នកនាងតូចមក ឲ្យឆាប់ឡើង" អុំឆូមិនបង្អង់ក៏ប្រញាប់បញ្ជាអ្នកបម្រើឲ្យទៅយកតែមកឲ្យអែលលីណា គាត់ក៏មិននៅស្ងៀមនឹងទាញចានអែលលីណាមកដួសសាច់រឹងៗចេញនឹងចាក់ទឹកសម្លចូលជ្រំបាយតិចៗឲ្យវាទន់។
សកម្មភាពយកចិត្តទុកដាក់របស់អុំស្រីម្នាក់នេះក៏នាំឲ្យនាងតូចអែលលីណាដែលកំពុងតែមិនស្រួលខ្លួននោះខាំនឹងពេបមាត់តិចៗ ត្បិតឃើញគាត់យកចិត្តទុកដាក់ជាមួយនឹងនាងហាក់ដូចជារំលឹកដល់លោកប៉ារបស់នាងទាំង២អញ្ចឹងដែរ។
"ខ..ខ្ញុំ..ន..នឹ..នឹក..ប៉ា" អែលលីណាក៏ស្រាប់តែនិយាយពាក្យទាំងនេះឡើងស្របនឹងទឹកថ្លាជាច្រើនតំណក់ហូរកាត់ប៉ះលើផែនថ្ពាល់នាង អែលលីណាក៏លើកដៃម្ខាងទប់កញ្ចឹងករខ្លួនឯងក្រោយពីនិយាយរួច វាឡើងក្រហមងាំងដូចជាម្ទេសកាលបើគ្រាន់តែនាងព្យាយាមនិយាយប៉ុណ្ណឹងសោះ។
"នេះអ្នកនាង..អ្នកនាងអាចនិយាយបានរឺ? ហីយ៉ា..កុំប្រឹងនិយាយពេកអីចាំអុំទៅរកអ្វីត្រជាក់ៗយកមកឲ្យញ៊ាំណានៅទីនេះសិនហើយល្អទេ?" អុំឆូនិយាយរួចក៏ប្រញាប់ចូលទៅកាន់ផ្ទះបាយភ្លាមព្រមជាមួយនឹងភាពសប្បាយចិត្ត អែលលីណាឯណោះក៏អង្គុយទប់កាន់កញ្ចឹងករខ្លួនឯង មុននឹងចោលភ្នែកមើលឃើញទូរសព្ទ័ជុននីអូនៅលើនោះ ដំបូងឡើយនាងថាមិនចង់ខ្វល់ខ្វាយទេតែមកពីមាននរណាមិនដឹងខលចូលមកទើបនាងយកវាមកមើលទាំងក្នុងចិត្តកំពុងគិតដល់មនុស្សម្នាក់។
(អាឡូ..ជុននីអូ? បងនៅឯណា..ហ៊ឹកៗអូន..អូននឹកបងណាស់ ត្រឡប់មកវិញមក ហ៊ឹកៗ)
សំឡេងមនុស្សស្រីម្នាក់បន្លឺឡើងមក អែលលីណានាងអាចស្គាល់បានថាមនុស្សម្នាក់នោះជានរណាមិនមែនត្រឹមតែនាងបានឃើញឈ្មោះនោះទេ តែមកពីនាងបានលឺសំឡេងល្វើយៗតាមត្រចៀក ម្ដងតិចម្ដងខ្លាំង ម្ដងក៏ស្ងាត់មិនលឺដូចដើមតែនាងក៏អាចចាប់ដឹងបានថាមនុស្សម្នាក់នោះកំពុងតែដង្ហោយយំរកមនុស្សប្រុសម្នាក់ដែលនៅជាមួយនឹងនាងនាពេលនេះ។
សំឡេងយំស្រែកមួយនោះហើយដែលនាំឲ្យអ្នកដែលកំពុងតែលួចមានអារម្មណ៍សប្បាយចិត្តដែលគេយកនាងមកនៅជាមួយនឹងព្រមទទួលខុសត្រូវនោះចុកអួលណែនក្នុងទ្រូងជាខ្លាំង អែលលីណានាងមិនបាននិយាយអីបានតែព្រលែងខ្យល់ដង្ហើមធ្ងន់រួចចុចទូរសព្ទ័នោះបិទ ស្រីតូចបំណងចង់ទម្លាក់វានៅលើតុវិញហើយតែក៏បែរជាទូរសព្ទ័នោះរោទ៍ជាថ្មី។
ម្ដងនេះវាមិនមែនជាការខលចូលឡើយតែវាជាសារទៅវិញទេ មានរូបភាពមួយផ្ញើចូលមកដែលនាំឲ្យអ្នកកំពុងតែមើលនោះហូរទឹកភ្នែកមកច្រោកៗ ដៃតូចស្រឡូនក៏ទម្លាក់ទូរសព្ទ័ចុះនៅលើដីរួចរត់ចេញពីទីនោះ។
ត្រឡប់ទៅមើលជុននីអូឯណោះវិញ គេចេញមកខាងក្រៅនេះព្រោះមានភ្ញៀវមករក មិនមែនជាអ្នកណាឆ្ងាយឡើយតែជាលោកពូអ្នកមីងដែលគេធ្លាប់បានចួបកាលពីក្មេង ជាពិសេសអ្នកមីងដែលធ្លាប់បានជួយជីវិតរបស់គេ។
"អ្នកមីងជេសស្គី..លោកពូហ្វីលីព" ជុននីអូឧទានឡើងស្របជាមួយនឹងស្នាមញញឹម ហ្វីលីពនឹងជេសស្គីទើបតែមកពីបរទេសក៏នឹកឃើញមកលេងជាមួយនឹងជុននីអូត្បិតថាជេសស្គីនាងចង់មកចួបក្មួយប្រុសដែលនាងធ្លាប់បានជួយចង់ដឹងថាពេលនេះគេធំកម្រិតណាទៅហើយ។
"និយាយអញ្ចឹងមីងបានទិញថ្នាំប៉ូវជាច្រើនយកមកឲ្យក្មួយផងណា៎ ជុននីអូប្រហែលជាហត់នឿយជាមួយនឹងការងារខ្លាំងណាស់ហើយ មើលថែខ្លួនឯងឲ្យបានល្អផងណា៎" ជេសស្គីនិយាយទៅកាន់ក្មួយប្រុសទាំងព្រួយបារម្ភ ជុននីអូក៏អោនគំនាបទៅកាន់អ្នកមីងបន្តិចរួចក៏ងាកមើលទៅលោកពូដែលកាលពីកម្លោះអ្នកណាមិនល្បីថាគាត់ពូកែបង្ករឿងនោះ សូម្បីតែជាមួយលោកប៉ាគេក៏គាត់ធ្លាប់មានបញ្ហាដែរ តែគ្រប់យ៉ាងក៏ផ្លាស់ប្ដូរតាំងពីគេមានកូនជាមួយនឹងជេសស្គី ហ្វីលីពក៏កែប្រែជាងមុន ពេលនេះគេក៏កាន់មុខជំនួញជាច្រើនដែលមានជេសស្គីជាអ្នកជួយជ្រោមជ្រែង។
"អ្នកប្រុសៗ.." កំពុងតែជជែកគ្នាសុខៗអុំឆូក៏ចូលមកព្រមជាមួយនឹងភាពអន្ទះសារ ជុននីអូក៏ប្រញាប់ក្រោកឡើងនឹងមើលទៅគាត់ អុំឆូក៏មើលទៅដូចជាព្រួយបារម្ភទើបបានជាគេប្រញាប់សុំលាពូមីងចេញទៅខាងក្រៅសិន ហ្វីលីពនឹងជេសស្គីដោយសារតែបារម្ ភពួកគេក៏ចេញទៅតាម។
"អុំមកពីយកទឹកតែក៏មិនបានឃើញអ្នកនាងតូចនៅទីនោះ ហ៊ើយអុំមិនគួរប្រហែសសោះ.." អុំឆូដើរតាមពីក្រោយជុននីអូរួចនិយាយស្ដីបន្ទោសខ្លួនឯងមិនឈប់។
"វាមិនមែនជាកំហុសអុំ.." ជុននីអូក៏ឈប់កាលបើមកដល់កញ្ចុះគេបានឃើញទូរសព្ទ័គេជ្រុះផ្កាប់នៅលើដី នាយក៏មិនបង្អង់នឹងប្រញាប់លើកមកមើល...
រូបភាពស្នាមអារដៃមានឈាមដាបត្រូវបានផ្ញើចូលមកតាំងពីប៉ុន្មាននាទីមុនហើយក៏ត្រូវបានចូលមើលជាស្រេចបានន័យថាអែលលីណានាងបានមើលវាហើយ។
"អែលឡា!!!!" ជុននីអូសង្គ្រឺតធ្មេញបន្តិចរួចក៏ចុចខលទៅរកនាង ហ្វីលីពឯណោះក៏ងាកមើលទៅជេសស្គីបន្តិចរួចចាំស្ដាប់មើលអ្វីដែលជុននីអូនិយាយ។
(បងនៅឯណា? មកវិញមក..អូនមិនព្រមផ្ដាច់ពាក្យទេ អូនមិនបែកគ្នា បើបងមិនមកអូននឹងសម្លាប់ខ្លួនឲ្យបងមើលជុននីអូ ហ៊ឹកៗ)
ពាក្យសម្ដីនិយាយថាស្លាប់ៗវាដូចជាពាក្យច្រំដែលៗដែលគេបានលឺពីនាងទៅហើយ ជុននីអូលូកក្ដាប់ម្រាមដៃខ្លួនឯងជាប់ណែនរួចព្រលែងខ្យល់ដង្ហើមស្រាលបន្តិច..
(បើបងមិនមកអូននឹងស្លាប់..)
"បើទ្រង់គិតថាព្រះជន្មទ្រង់គ្មានតម្លៃដល់ថ្នាក់នេះ សូមទ្រង់ធ្វើវាចុះ ហើយឈប់មកយាយីជីវិតទូលបង្គំនឹងអែលលីណាទៀត វាគ្មានអ្វីពាក់ពន្ធ័នឹងទូលបង្គំទេ.." ជុននីអូនិយាយតែប៉ុណ្ណឹងរួចក៏បោះទូរសព្ទ័ទៅម្ខាង គេសម្រេចចិត្តច្បាស់ហើយ ភ្នែកងាកមើលជុំវិញខ្លួនហាក់ដូចជាកំពុងផ្ចង់រកមើលមនុស្សម្នាក់ដែលគេបារម្ភពិតប្រាកដ..
(អែលលីណា..អូននៅឯណា?)អរគុណសម្រាប់ការអាន
YOU ARE READING
ត្រឡប់បន្តសន្យា (រដូវកាលទី០៩ : THE LOST) [ ចប់ ]
Fanfic- ជុននីអូ ហ្វាល់លីដា x អែលលីណា ប៉ីអាន់ហ្ស៉ី