ភាគ១២+១៣

432 17 0
                                    

តោះបន្តភាគ ២ភាគតាមសន្យាណា៎
បើភាគនេះបាន៨៥០ឡាច៎នៅម៉ោង៩កន្លះ អេតមីនផុស២ភាគជូនណា៎

ត្រឡប់បន្តសន្យា
ភាគ១២+១៣

ព្រឹកថ្ងៃថ្មី..
"ហ៊ឹម!" ត្របកភ្នែកស្ដើងបើកឡើងសន្សឹមៗស្របនឹងដំណកដង្ហើមធ្ងន់ពីដើមករមក នាងតូចដែលមានរបួសសព្វពេញរាងកាយក៏ត្រូវបង្ខំចិត្តបើកភ្នែកឡើងទាំងក្បាលនៅធ្ងន់ត្រដុកនៅឡើយ អែលលីណាងាករ៉េភ្នែកសំឡឹងមើលទៅជុំវិញខ្លួនរួចក៏ឈប់កម្រើករាងកាយកាលបើនាងបានឃើញរូបចម្លាក់ក្បាច់ក្បូរជាច្រើនដែលផុសចេញពីជញ្ជាំងក្នុងបន្ទប់មួយនោះ ស្រីតូចកម្រើកតែភ្នែកដោយនាងព្យាយាមងាករ៉េសំឡឹងមើលទៅគ្រប់យ៉ាងដែលមាននៅក្នុងបន្ទប់មួយនោះរួចក៏មានសំនួរមួយចោទសួរមកក្នុងខួរក្បាលនាងភ្លាម៖
(ទីនេះជាកន្លែងណា?)
អែលលីណាមិនអាចនិយាយបានត្រឹមតែឆ្ងល់នៅក្នុងចិត្ត ស្រីតូចក៏ប្រញាប់ច្រត់ដៃនាំរាងកាយក្រោកឡើងទាំងនាងនៅមានការឈឺចាប់ជាមួយនឹងរបួសនៅឡើយ កែវភ្នែកនៅតែងាកមើលជុំវិញខ្លួនទាំងមិនអស់ចិត្តដដែលរឹតតែមិនអាចទាយដឹងបានទីនេះជាកន្លែងណា។
ហ្វូ!
ខ្យល់ត្រជាក់ក៏ស្រាប់បក់បោកចូលមកស្របជាមួយនឹងពន្លឺដាលមកប៉ះនឹងប្រស្រីភ្នែករបស់នាងតូចអែលលីណានាំឲ្យនាងប្រញាប់ងាកចោលភ្នែកមករួចក៏បានឃើញវត្តមានកាយមាំទាំ កម្ពស់ខ្ពស់ស្រឡះបូកផ្សំនឹងកែវភ្នែកថ្លាសំឡឹងមើលមកនាង តែវាក៏នាំឲ្យនាងរលីងរលោងភ្លាមៗកាលបើពន្លឺនោះបាត់ម្ដងបន្តិចកាលបើគេម្នាក់នោះចុចកុងតាក់ភ្លើងបើកឡើង។
(ជុននីអូ?)
ស្រីតូចឧទានហៅឈ្មោះអតីតបុរសជាទីស្រឡាញ់ដែលមានវត្តមាននៅចំពោះមុខនាង ដៃគេមានកាន់ថាសទឹកដោះគោមកជាមួយផង អែលលីណាហូរទឹកភ្នែកមួយតំណក់លើផែនថ្ពាល់មុននឹងប្រញាប់ជូតវាសវាចេញកាលបើបានវត្តមានរបស់មនុស្សម្នាក់ទៀតចូលមកជាមួយនឹងជុននីអូដែរ។
"ជុននីអូ? អូ..អែលលីណាក្រោកហើយរឺ?" វត្តមានព្រះនាងអែលឡាយាងចូលមកពីក្រោយជុននីអូ ទ្រង់លូកកាន់ប៉ះស្មាគូដណ្ដឹងទ្រង់រួចងាកមកឃើញអែលលីណាកំពុងតែឈរសំឡឹងមើលមកគូដណ្ដឹងធ្វើឲ្យទ្រង់កាន់តែពេញព្រះទ័យត្បិតនាងមើលទៅគួរអាណិតជាបំផុត ពេលដែលនាងមិនអាចធ្វើអីបានក្រៅពីឈរមើលគេទាំងយំក៏មិនអាចយំបានបែបនេះ។
"បង..យកទឹកដោះគោទៅដាក់លើតុទៅ បងមិនចុកដៃទេរឺ ហ៊ឹម?" ព្រះនាងអែលឡាមានបន្ទូលស្របនឹងជំទើតជើងឡើងថើបថ្ពាល់ជុននីអូមួយខ្សឺតនៅចំពោះមុខរបស់អែលលីណា។
ជុននីអូងាកញញឹមទៅកាន់ព្រះនាងអែលឡាបន្តិចមុននឹងមើលឆ្លាស់ទៅនាងតូចអែលលីណាដែលឈរធ្មឹងពីចម្ងាយមកនោះ អែលលីណាញញឹមទាំងញ័របបូរមាត់រួចប្រញាប់ងាកបែរត្រឡប់ទៅកាន់គ្រែគេងវិញ។
ដំណើរបោះជំហានរបស់ជុននីអូនឹងព្រះនាងអែលឡាក្រៀកដៃគ្នាចូលមក ដោយបោះមួយៗវែងៗកាត់ពីមុខនាងតូចអែលលីណា ហាក់ដូចជាជំហានដែលខាបយករាល់ការឈឺចាប់ដែលដក់ជាប់ក្នុងទ្រូងនាងជ្រៅឲ្យចេញមកក្រៅអញ្ចឹង អែលលីណាខាំមាត់រួចលូកដៃខ្ទប់ទ្រូងខ្លួនឯងទាំងចុកអួលណែនតែម្ដង។
"ហ៊ឹម.." អែលលីណាព្រលែងខ្យល់ដង្ហើមធ្ងន់រួចងាកបែរទៅរកព្រះនាងអែលឡារួចមិនភ្លេចញញឹមដាក់ទ្រង់ ព្រះនាងក៏ចូលមកអោបក្រសោបរាងកាយនាងជាប់ណែន ព្រមទាំងអង្អែលខ្នងនាងស្រាលៗ។
(អរគុណណាស់ដែលអែលមិនបានកើតអី..ដឹងទេ? បងបារម្ភពីអូនខ្លាំងណាស់)
ព្រះនាងអែលឡាបង្ហាញកាយវិការនឹងទឹកមុខបង្ហាញការព្រួយបារម្ភទៅកាន់នាងតូចអែលលីណា នាំឲ្យនាងតូចយើងញញឹមរួចអោនក្បាលគោរពអរគុណទៅកាន់ព្រះនាងអែលឡានឹងជាបងស្រីដែលនាងតែងតែគោរពកន្លងមក។
(ខ្ញុំមិនអីទេបងស្រី អរគុណណាស់)
អែលលីណានិយាយឡើងស្របនឹងក្រសែភ្នែកក្រឡេកឃើញរបស់ម៉្យាងនៅលើកញ្ចឹងកររបស់ព្រះនាងអែលឡាហើយវាក៏ធ្វើឲ្យអែលលីណាអត់មិនបាននឹងលូកដៃកាន់ប៉ះវាបន្តិច។
(បងបានវាមកពីណាទៅ?)
អែលលីណាកាន់ប៉ះវារួចងើបមុខមើលទៅព្រះនាងបង្ហាញការងឿងឆ្ងល់ចង់បានចម្លើយ ជុននីអូដែលនៅឈរក្បែរនោះ កាលបើបានឃើញខ្សែករនោះនាយក៏បើកភ្នែកធំៗ ដៃមាំទម្លាក់ប៉ះនឹងខ្សែករមួយខ្សែទៀតដែលគេពាក់ពីក្រោយអាវសាច់ក្រាស់ឃ្មឹកនោះ ដៃមាំម្ខាងក៏ទម្លាក់ចុះរួចក្ដាប់ណែនហាក់ដូចជាខឹងសម្បារកាន់តែខ្លាំង។
...
"ជុននីអូ..លែង..លែងដៃអូនមើស៎" សំឡេងស្រាលបន្លឺឡើងពីមាត់របស់ព្រះនាងតូចរបស់វិមានមួយនេះ ទ្រង់មានបន្ទូលឃាត់បុរសជាគូដណ្ដឹងដែលកំពុងតែព្រហើនអូសដៃទ្រង់ចេញមកក្រៅទាំងអន្ទះអន្ទែង មកដល់សួនច្បារចំហៀងវិមានជុននីអូក៏ព្រលែងដៃទ្រង់រួចងាកមកប្រឈមនឹងគូដណ្ដឹងសម្អប់ដែលគេមិនដែលសូម្បីតែគិតថានឹងមានចិត្តប្រគល់ឲ្យនាងតាំងពីថ្ងៃដំបូង។
"អូនយកខ្សែករនោះមកពីណា?" ព្រះនាងអែលឡាដែលកំពុងតែកាន់កដៃខ្លួនឯងក៏បញ្ឈប់ដោយលើកដៃលូកប៉ះនឹងខ្សែករក្រវិលកំប៉ុងដែលនៅលើកញ្ចឹងករទ្រង់នោះបន្តិច ស្នាមញញឹមក៏បង្ហាញឡើង មុននឹងចូលទៅជិតជុននីអូ ដៃស្រឡូនលូកកាន់ប៉ះនឹងករអាវសឺមីរបស់នាយ មុននឹងទាញផ្ដាច់ឡេវអាវផ្នែកខាងលើរបស់គេ២គ្រាប់នាំឲ្យខ្សែករក្រវិលកំប៉ុងមួយដែលនៅលើកញ្ចឹងករគេនោះបង្ហាញយ៉ាងច្បាស់តែម្ដង។
"ចុះបងបានមកពីណាដែរ? ក្រែងបងជាគូដណ្ដឹងអូន ហេតុអីក៏បងតែងតែមានរបស់របរជាគូជាមួយនឹងអ្នកផ្សេង?" ព្រះនាងអែលឡាមានបន្ទូលស្របនឹងដៃលូកទាញករអាវរបស់បុរសជាគូដណ្ដឹងមកផ្គួបចូលគ្នាវិញ។
"អូនដឹងថាបងនៅនឹកម្ចាស់បងអែលលី តែបងក៏មិនគួរទុកឲ្យខួរក្បាលវិលវល់នឹងរឿងអតីតកាលឡើយ បានហើយ! តោះចូលទៅខាងក្នុងវិញបន្តិចទៀតនឹងមានការសោយអាហារជុំគ្នាក្នុងវិមានហើយ" ព្រះនាងអែលឡាលើកយកព្រះនាងអែលលីដែលជាម្ចាស់បងរបស់ទ្រង់ តែព្រះនាងបានសោយទិវង្គតអស់១៩ឆ្នាំទៅហើយ ការលើកឡើងរបស់ព្រះនាងអែលឡាមិនបានធ្វើឲ្យជុននីអូនាយបានស្ងប់ចិត្តអ្វីឡើយតែកាន់តែធ្វើឲ្យគេមានកំហឹងក្នុងចិត្តកាន់តែខ្លាំង។
"ប្រគល់វាមកឲ្យបងវិញ បើមិនយល់ដល់បងអូនគួរតែយល់ដល់អែលលី ព្រោះវាជារបស់អនុស្សាវរីយ៍របស់បងនឹងទ្រង់ទេ" ឃ្លាប្រយោគទាំងអម្បាល់ម៉ានរបស់ជុននីអូក៏បញ្ឈប់ដំណើររបស់ព្រះនាងអែលឡា ទ្រង់ក្ដាប់ជាយសំពត់បន្តិចរួចក៏ងាកមើលទៅជុននីអូដែលកំពុងតែឈរសំឡឹងមើលមកទ្រង់នោះ ដំណើរបោះជំហានរបស់ទ្រង់ក៏ចូលទៅកាន់តែកៀកជិតនឹងជុននីអូ។
ផ្លាច់!
មុខរបស់នាយក៏ងាកចេញទៅម្ខាងដោយសារតែកម្លាំងដៃរបស់ព្រះនាងអែលឡា ទ្រង់ទះគេទាំងភ្នែកទ្រង់ឡើងក្រហមងាំងដូចជាម្ទេសទុំតែម្ដង ជុននីអូលើកដៃប៉ះផែនថ្ពាល់ខ្លួនឯងរួចងាកមកប្រឈមមុខនឹងព្រះនាងអែលឡាដោយគ្មានភាពលាក់បាំង។
"បងនិយាយដូចជាមនុស្សគ្មានបេះដូង..រយៈពេលប៉ុន្មានឆ្នាំមកនេះបងមិនដែលមានចិត្តមកលើអូនអីបន្តិចទេមែនទេ? បងនិយាយទៅមើលជុននីអូ.."
"ក្រាបទូល!" ជុននីអូនិយាយជាមួយព្រះនាងអែលឡាដែលបង្ហាញពីភាពឃ្លាតឆ្ងាយខ្លាំងរវាងគេនឹងទ្រង់ ព្រះនាងអែលឡាក្ដាប់បបូរមាត់ស្របនឹងទឹកថ្លាមួយតំណក់ហូរស្រក់កាត់ផែនថ្ពាល់ទ្រង់ ហេតុអី? វាមិនមែនជាចម្លើយដែលទ្រង់ចង់លឺឡើយ។
"តាំងពីដើមមកដល់ពេលនេះអ្វីដែលបងអាចឲ្យអូនបានមានតែពាក្យថាអាណិតប៉ុណ្ណោះ បងព្យាយាមហើយ តែបងនៅតែមិនអាចបំភ្លេចស្នេហាដំបូងរបស់បងបាន.. បងមិនបង្ខំអូនទេ ខ្សែករនេះយ៉ាងណាក៏វាមិនមែនជារបស់ពិតប្រាកដដែលបងនឹងអែលលីធ្លាប់បានរក្សាទុកដែរ" ជុននីអូនិយាយនាំឲ្យព្រះនាងអែលឡាងើបមើលទៅគេ នាយក៏អោនគំនាបទ្រង់បន្តិចរួចក៏បោះជំហានចាកចេញទៅទុកឲ្យព្រះនាងនៅឈរតែឯងនឹងងឿងឆ្ងល់។
(បានន័យថាខ្សែករបែបនេះមិនមែនមានតែមួយឡើយ)

ត្រឡប់បន្តសន្យា (រដូវកាលទី០៩ : THE LOST) [ ចប់ ]Where stories live. Discover now