ភាគ១៧,១៨

383 12 0
                                    

មកដល់ហើយចាស៎ ២ភាគតាមសន្យាណា៎

ត្រឡប់បន្តសន្យា
ភាគ១៧,១៨

"ហេតុអីក៏មិនត្រូវ ហ៊ឹស!!!" ព្រះនាងអែលឡាទប់ព្រះទ័យលែងបាននឹងការខំប្រឹងប្រែងដោះលេខកូដនោះ ទ្រង់បានត្រឹមតែខ្ញាល់នឹងឈរក្ដាប់ម្រាមដៃខ្លួនឯងណែនសឹងតែបាក់ម្រាមទៅហើយ ទ្រង់យាងនាំព្រះកាយទៅរកតុធ្វើការរបស់អ្នកអង្គម្ចាស់ជុងហ្គុកដែលនៅមិនឆ្ងាយពីទីនោះ ទ្រង់មានបំណងចង់រើរកមើលក្រែងមានតម្រុយដែលអាចរកឃើញតែជារឿងចៃដន្យដែលមានមនុស្សម្នាក់ចូលមកល្មម ហើយវត្តមានរបស់មនុស្សម្នាក់នោះក៏នាំអោយព្រះនាងអែលឡាប្រញាប់បំភ្លេចចោលរាល់គំនិតទ្រង់ទាំងអម្បាល់ម៉ាននោះចោលរួចឈរញញឹមចាំទទួលអ្នកចូលមក។
"ម្ចាស់បងជុង?" ព្រះនាងអែលឡាឧទានឡើងពេលបានឃើញម្ចាស់បងជាម្ចាស់បន្ទប់នេះចូលមក អ្នកអង្គម្ចាស់ជុងហ្គុកកាលបើបានឃើញម្ចាស់ប្អូននៅទីនេះទ្រង់ក៏រៀងឆ្ងល់បន្តិចកាលបើព្រះនាងអែលឡាមិនដែលយាងមកទាំងមិនទូលទ្រង់ជាមុនបែបនេះឡើយ។
"អូនយាងមកមានភារកិច្ចអ្វីរឺ? អូនមិនបានទូលបងជាមុនសោះអែលឡា" អ្នកអង្គម្ចាស់ជុងហ្គុកក៏យាងចូលមកទម្លាក់ព្រះកាយអង្គុយនៅលើសាឡុងពូកទន់ៗដែលមួយសន្ទុះក៏មានរាងកាយព្រះនាងអែលឡាចូលមកជិតទ្រង់រួចអោបដៃម្ចាស់បងជាប់ណែន។
"ពេលនេះគ្រាន់តែនឹកម្ចាស់បង ចង់មកលេងម្ចាស់បងនឹងម្ចាស់បងហ្វីលីណាទាល់តែទូលម្ចាស់បងជាមុនទៀតរឺ?"
"វាមិនមែនបែបនេះទេ..បងគ្រាន់តែឆ្ងល់ទេតើ" អ្នកអង្គម្ចាស់ជុងប្រញាប់មានបន្ទូលកាត់ម្ចាស់ភ្លាមព្រោះទ្រង់សង្កេតឃើញព្រះភក្ត្រ័ព្រះនាងអែលឡាស្រពាប់ស្រពោនបន្តិច អ្នកអង្គម្ចាស់ក៏ងាកមើលទៅក្នុងកន្លែងជុំវិញបន្ទប់មុននឹងបានឃើញវាមានភាពរញ៉េរញ៉ៃបន្តិចទើបទ្រង់ងាកមើលទៅម្ចាស់ប្អូនជាថ្មី។
"អែលឡាមកចង់រករូបភាពចាស់ៗពីក្មេងរបស់ពួកយើង ព្រោះសុខៗក៏នឹកឃើញចង់ធ្វើសៀវភៅកម្រងអនុស្សាវរីយ៍សម្រាប់ខ្សែរាជវង្សពួកយើង តែមុននេះខ្ញុំម្ចាស់រកមិនឃើញទាល់តែសោះ" ព្រះនាងអែលឡាមានបន្ទូលកុហកទៅកាន់ម្ចាស់បងទ្រង់ព្រោះមិនចង់ឲ្យម្ចាស់បងសង្ស័យ ហើយវាក៏បានផលពិតមែនព្រោះអ្នកអង្គម្ចាស់ជុងហ្គុកក៏លូកដៃប៉ះព្រះកេសាព្រះនាងអែលឡាបន្តិចរួចក៏ក្រោកនាំព្រះកាយទៅកាន់ទូមួយដែលនៅក្បែរតុធ្វើការនោះហើយវាក៏ទីកន្លែងតែមួយនៃទូសម្ងាត់ដែលព្រះនាងអែលឡាព្យាយាមបើកមុននោះ។
"និយាយអញ្ចឹងម្ចាស់បង នេះជាទូសម្ងាត់របស់ម្ចាស់បងអែលលីរឺ?" គាប់ជួនម្ចាស់បងទ្រង់កំពុងតែបើកទូមួយទៀតយករបស់ដែលព្រះនាងចង់បាន ព្រះនាងអែលឡាក៏សួរនាំពីទូមួយដែលនៅក្បែរនេះដែរ អ្នកអង្គម្ចាស់ជុងហ្គុកក៏ងាកមកមើលតាមការហៅរបស់ម្ចាស់ប្អូនរួចទ្រង់ក៏ងក់ក្បាលទាំងញញឹមបន្តិច។
"ជាទូដែលអែលលីយកមកទុកនៅទីនេះ បងមិនដឹងថាមានអ្វីនៅក្នុងនេះខ្លះទេ.."
"ហេតុអីក៏ម្ចាស់បងមិនបើកមើលទៅព្រះពរ? យ៉ាងណាក៏ម្ចាស់បងអែលលីបានចាកចេញទៅហើយ ថាមិនត្រូវម្ចាស់បងអាចបន្សល់ទុករបស់អនុស្សាវរីយ៍នៅក្នុងនេះឲ្យពួកយើងផងក៏ថាបាន" ព្រះនាងអែលឡាមានបន្ទូលហាក់ដូចជាព្យាយាមលួងលោមម្ចាស់បងដែលដឹងលឺពីលេខកូដទូសម្ងាត់មួយនេះឲ្យបើកឡើង តែក៏ទ្រង់ក៏បែរជាទទួលបានការទតមើលបែបមានចម្ងល់ពីម្ចាស់បងត្រឡប់មកវិញ អ្នកអង្គម្ចាស់ជុងហ្គុកងាកទតមើលទៅព្រះនាងអែលឡាបន្តិចរួចក៏លូកទាញទ្វារទូបិទបន្តិចហាក់ដូចជាប្រាប់ជាប្រយោលថាទ្រង់មិនធ្វើវាឡើយ។
"អែលលីបានសុំបងថាក្រៅពីទ្រង់សូមមិនឲ្យនរណាម្នាក់បើកមើលឡើយ ទោះបីជាអែលលីមិននៅទីនេះទៀតក៏ដោយក៏បងចង់គោរពនូវការសម្រេចចិត្តរបស់ទ្រង់ ពួកយើងទុកវានៅទីនេះចុះល្អទេ? វាអាចជារឿងផ្ទាល់ខ្លួនរបស់អែលលីក៏ថាបានដែរ"
"ព្រះពរ.." ព្រះនាងអែលឡាមានបន្ទូលឡើងកាលបើម្ចាស់បងមានបន្ទូលបែបនេះទៅហើយ អ្នកអង្គម្ចាស់ជុងហ្គុកក៏យកស៊ុមរូបថតដែលនៅក្នុងទូចេញមករួចកាន់ស្មានាំអែលឡាចេញទៅខាងក្រៅបាត់ ទាំងដែលអារម្មណ៍ព្រះនាងអែលឡាមិនស្ងប់ ទ្រង់គិតតែពីរបស់ដែលនៅក្នុងទូមួយនោះ។

ត្រឡប់បន្តសន្យា (រដូវកាលទី០៩ : THE LOST) [ ចប់ ]Where stories live. Discover now