តោះបន្តភាគយើងទៀត អរគុណសម្រាប់ការចូលរួមលេងហ្គេមណា៎ រីករាយអានចាស៎
ត្រឡប់បន្តសន្យា
ភាគ០៩ក្នុងភោជនីយដ្ឋានល្អប្រណីតទាំងការតុបតែងបូកផ្សំជាមួយនឹងផាសុកភាពសាកសមនឹងឋានៈព្រមទាំងវត្តមានរបស់ខ្សែស្រឡាយស្ដេចទាំង២អង្គនឹងប្រធានាធិបតីវ័យក្មេងដែលអង្គុយដូចជាមនុស្សគ្មានព្រលឹងតាំងពីនាយមកដល់ទីនេះភ្លាម។
ជុននីអូហាក់ដូចជាគ្មានអារម្មណ៍នៅក្នុងខ្លួនអីសូម្បីតែបន្តិចត្បិតកែវភ្នែកនាយងាករ៉េរកមើលវត្តមានរបស់មនុស្សស្រីម្នាក់ដែលគេមកជួបដោយ«ចៃដន្យ»នៅទីនោះ ហើយវាក៏មិនមែនជាឱកាសដែលល្អថែមទៀត។
"អែលឡាគិតដូចបងទេ? ក្មេងស្រីម្នាក់នោះមានមុខមាត់ដូចជាអែលលីខ្លាំងណាស់" អ្នកអង្គម្ចាស់ជុងហ្គុកក៏មិនមែនមិនបានគិតដែរព្រោះតាំងពីទ្រង់ដាក់ព្រះកាយអង្គុយរង់ចាំនៅក្នុងបន្ទប់វីអាយភីនោះគឺទ្រង់តែងតែតាមរកមើលអែលលីណារហូតព្រមជាមួយនឹងស្នាមញញឹម ស្ថានភាពទ្រង់នឹងជុននីអូពេលនេះគឺផ្ទុយគ្នាខ្លាំងណាស់។
"អូនមើលទៅដូចជាស្គាល់គ្នាជាមួយនឹងនាង បានន័យថាម្ចាស់អូនធ្លាប់បានជួបនាងម្ដងហើយរឺ?" អ្នកអង្គម្ចាស់ជុងហ្គុកទ្រង់ក៏ងាកទៅសួរនាំប្អូនស្រីដែលកំពុងតែអង្គុយចោលភ្នែកសំឡឹងមើលទៅអ្នកដែលកំពុងតែរៀបចំជូតចាននៅខាងក្រៅឯណោះ ព្រមជាមួយនឹងភាពមិនពេញចិត្ត។
(គិតហេស៎ថានាងមានមុខមាត់ដូចម្ចាស់បងហើយអាចមកដណ្ដើមគ្រប់យ៉ាងពីយើងបានទៀតនោះ? អែលលីណា)
"អែលឡា..អេ៎.."
"ព្រះពរ..ម្ចាស់បងហៅអូនរឺ?" ព្រះនាងអែលឡាកាលបើកំពុងតែមានគំនុំគំកួនក្នុងខួរក្បាលឯណោះក៏ភ្ញាក់កាលបើម្ចាស់បងមានបន្ទូលហៅទ្រង់ជាច្រើនដង អ្នកអង្គម្ចាស់ជុងហ្គុកក៏ញញឹមរួចលើកដៃអង្អែលក្បាលម្ចាស់ប្អូនបន្តិច។
"ហើយភ្លឹកទតមើលអីបានជាបងហៅមិនលឺ?" មិនត្រឹមតែអ្នកអង្គម្ចាស់ជុងហ្គុកឡើយដែលទតមើលមកព្រះនាងអែលឡា សូម្បីតែជុននីអូក៏ងាកមើលទៅទ្រង់ដូចគ្នាដែរ។
(ទ្រង់មិនអាចដឹងពីរឿងរបស់យើងនឹងអែលលីណាទេ មិនអាចជាដាច់ខាត)
កែវភ្នែកសំឡឹងមើលទៅព្រះនាងអែលឡាជាមួយនឹងបបូរមាត់ញ៉ោចស្នាមញញឹមបែបមិនមានមន្ទិលតែក្នុងខួរក្បាលរបស់ជុននីអូគឺកំពុងតែគិតនឹងបួងសួងថាសុំកុំឲ្យវាដូចជាអ្វីដែលគេបានគិតទាល់តែសោះ មិនបានដាច់ខាត។
"គឺអូនមើលទៅអែលលីណានឹងណា៎ ព្រោះនាងទទួលបានការទំនុកបម្រុងពីអូនហើយតែនាងក៏នៅតែមករកការងារធ្វើក្រៅម៉ោងថែមទៀត ចំជារពឹសពិតមែន"
"អែលលីណា? សូម្បីតែឈ្មោះក៏ស្រដៀងនឹងគ្នាដែរ វាមិនអាចចៃដន្យបានថ្នាក់នឹងពេកទេ..ហ៊ឹម" ព្រះបន្ទូលរបស់អ្នកអង្គម្ចាស់ជុងហ្គុកក៏នាំឲ្យព្រះនាងអែលឡាងក់ក្បាលទាំងញញឹមរួចមានបន្ទូលខ្លះៗ។
"ម្ចាស់បងមានបន្ទូលមិនខុសទេព្រះពរ វាគ្មានភាពចៃដន្យទេនៅលើលោកនេះ.." ព្រះនាងមានបន្ទូលបន្តិចរួចលួងដៀងព្រះនេត្រមើលទៅគូដណ្ដឹងដែលកំពុងតែចោលភ្នែករកមើលមនុស្សស្រីដែលទ្រង់មិនពេញព្រះទ័យនោះរហូតជារឿយៗ ព្រះនាងអែលឡាទម្លាក់ដៃចុះរួចក្ដាប់ជាយសំពត់ទ្រង់បន្តិច មុននឹងដកដៃដាក់លើតុវិញកាលបើបុគ្គលិកផ្សេងទៀតលើកយកអាហារមកដល់ ក្នុងចំណោមនោះក៏មានវត្តមានរបស់អែលលីណាផងដែរ។
អែលលីណាចូលមកខាងក្នុងរួចក៏រៀបចំចាន ស្លាបព្រានៅលើតុទាំងមិនងើបភ្នែកមើលទៅនរណាទាំងអស់តែម្ដង សូម្បីតែជុននីអូដែលជាបុរសជាទីស្រឡាញ់របស់នាង...
អត់ទេ..ពេលនេះគេគ្រាន់តែជាអតីតប៉ុណ្ណោះ...
(អែលលីណា..)
ពាក្យសម្ដីបានត្រឹមបន្លឺស្រាលៗនៅក្នុងចិត្តត្បិតគេមិនអាចសូម្បីតែហៅនាង និយាយរកនាង ជាពិសេសមិនអាចសូម្បីតែមានឱកាសនិយាយបកស្រាយប្រាប់ទៅកាន់នាងតូច។
តក់!
ទឹកថ្លាមួយតំណក់ក៏ហូរតក់នៅក្នុងចានទឹកដែលដាក់សម្រាប់ឲ្យលាងដៃក្បែរដៃជុននីអូនោះនាំឲ្យនាយកាន់តែនៅទ្រាំស្ទើរលែងបាន ព្រោះតែអែលលីណានាងយំបែបនេះ ស្រីតូចរៀបចំខាងជុននីអូរួចនាងក៏ដើរបង្ហូសទៅរៀបចំនៅខាងព្រះនាងអែលឡាម្ដង។
"អេ៎.." អែលលីណាកំពុងតែរៀបចំក៏ត្រូវបានព្រះនាងអែលឡាចាប់ដៃនាងជាប់ណែន អែលលីណាក៏សម្រួលអារម្មណ៍រួចងើបញញឹមដាក់អ្នកមានគុណរបស់នាង។
(នៅអង្គុយញ៊ាំជាមួយគ្នាទៅ បងចង់ប៉ាវអែលលីណាណា៎)
ព្រះនាងអែលឡាប្រើប្រាស់ភាសាកាយវិការទៅកាន់អែលលីណាដែលនាំឲ្យអ្នកអង្គម្ចាស់ជុងហ្គុកដែលនៅអង្គុយរួមតុជាមួយមានអារម្មណ៍កាន់តែអាណិតនាងថែមទៀត។
(មិនអីទេបងស្រី..ខ្ញុំមានការងារត្រូវធ្វើច្រើនណាស់)
(អត់ទេ..អង្គុយចុះមក)
ព្រះនាងអែលឡាមិនបានស្ដាប់ការបកស្រាយរបស់នាងរួចក៏ប្រញាប់ទាញនាងឲ្យអង្គុយចុះលើកៅអីក្បែរទ្រង់រួចបញ្ជាបុគ្គលិកផ្សេងទៀតឲ្យលើកចានយកមករៀបឲ្យនាង។
ទីកន្លែងដែលអែលលីណាអង្គុយនោះគឺនៅទល់មុខនឹងជុននីអូតែម្ដងដែលធ្វើឲ្យនាងកាន់តែពិបាកទទួកយកថែមមួយកម្រិត ស្រីតូចទម្លាក់ដៃម្ខាងចុះកាន់ជាយអៀមបុគ្គលិករបស់នាងកាលបើឃើញព្រះនាងអែលឡាដួសអាហារដាក់ចានឲ្យជុននីអូមិនឈប់ មិនតែប៉ុណ្ណឹងជុននីអូក៏លើកដៃព្រះនាងយកមកថើបថែមទៀតផងទាំងដែលគ្រប់យ៉ាងវាជាការរៀបចំរបស់ព្រះនាងអែលឡាទាំងអស់។
(ញ៊ាំទៅអែល...)
ស្របនឹងក្រសែភ្នែកនាងអោនចុះមើលទៅអាហារមួយសន្ទុះក៏មានដៃមាំរបស់អ្នកអង្គម្ចាស់ចាប់សាច់មាន់ដាក់ក្នុងចានឲ្យនាង អែលលីណាក៏ងាកមើលទៅទ្រង់រួចនាងក៏ញញឹម ញញឹមទាំងស្រពិចស្រពិលជាទីបំផុតដូចជានាងធ្លាប់ប្រហែលៗព្រះភក្ត្រ័របស់ទ្រង់នៅកន្លែងណាមួយ។
(អរគុណ..)
អែលលីណាបង្ហាញកាយវិការទៅកាន់ទ្រង់រួចញញឹមទាំងភ្នែកសឹងតែស្រក់ទឹកភ្នែកមកទៅហើយ អែលលីណាក៏ងាកក្រសែភ្នែកបន្តិចមុននឹងបានឃើញជុននីអូមើលមកនាងដូចគ្នាដែរ។ហ៉ឺ...
រាត្រីឈានចូលមកដល់ បន្ទប់ខនដូធំទូលាយមានតែសភាពងងឹតហាក់ដូចជានៅខាងក្នុងគ្មានមនុស្សទាំងដែលការពិតកំពុងតែមានវត្តមានរបស់មនុស្សស្រីម្នាក់អោបជង្គង់យំខ្សឹបខ្សួលម្នាក់ឯងក្រោមសភាពងងឹតស្លុបនោះ។
អែលលីណាអង្គុយផ្អែកខ្នងនឹងទ្វារបន្ទប់ខនដូយំសោកតែម្នាក់ឯងតាំងពីនាងមកដល់ខនដូវិញភ្លាម ស្រីតូចលើកដៃគួកទ្រូងខ្លួនឯងលាន់ឌឹបៗហាក់បីដូចជាខឹងដែលនាងយំមិនលឺ នាងតឹងទ្រូងណាស់ ឈឺណាស់ ពិបាកក្នុងខ្លួនណាស់ ហេតុអី?
ហេតុអីក៏នាងត្រូវមកជួបរឿងបែបនេះ?
តុក!តុក...
ទ្វារបន្ទប់ខាងក្រៅក៏ត្រូវគោះឡើងខ្លាំងៗរង្គើដល់រាងកាយដែលកំពុងតែយំផ្អែកខ្នងនឹងទ្វារនោះ ទូរសព្ទ័របស់អែលលីណាក៏រោទ៍បង្ហាញឈ្មោះអ្នកដែលផ្ញើសារមកនោះ ដូចជាបញ្ជាក់ប្រាប់នាងថាអ្នកនៅខាងក្រៅនោះជានរណាអញ្ចឹងដែរ។
(អែលលីណា..បងដឹងថាអូននៅអង្គុយក្បែរនេះ..សូមអង្វរបើកទ្វារឲ្យបងមក អែលលីណា..ចាំបងបកស្រាយប្រាប់អូនគ្រប់យ៉ាងអែល...)
"សូមអង្វរអែលលីណា..សូមមេត្តា" គេមិនត្រឹមតែផ្ញើសារទៅកាន់នាងឡើយ សូម្បីតែនៅខាងក្រៅគេក៏និយាយទាំងភ្នែកដាបទៅដោយទឹកភ្នែកដូចគ្នាដែរ ជុននីអូលុតជង្គង់ចុះពីមុខបន្ទប់ខនដូដែលអែលលីណាស្នាក់នោះ មុននឹងមានក្រដាសមួយរុញចេញតាមប្រឡោះទ្វារមក។
(បានហើយ..លោកចេញទៅ! លោកមិនខុសពីអ្នកគ្រប់គ្នាដែលចូលមកក្នុងជីវិតខ្ញុំទេ..ពួកគេចូលមកបន្សល់ទុកតែអនុស្សាវរីយ៍រួចក៏ចាកចេញទុកឲ្យខ្ញុំនៅតែឯង បន្ទោសខ្លួនឯងនឹងសួរខ្លួនឯងថាខ្ញុំខុសអី? ហេតុអីក៏ខ្ញុំត្រូវជួបរឿងអស់នេះ? ខ្ញុំគិតថាពួកយើងគួរតែចែកផ្លូវគ្នាទៅ.. បងអែលឡាជាអ្នកមានគុណខ្ញុំ ខ្ញុំមិនអាចធ្វើជាមនុស្សរមិលគុណបានទេ)
អានពីមួយឃ្លាទៅមួយឃ្លាទឹកភ្នែកជុននីងូក៏ហូរកាន់តែខ្លាំង នាយក្រវីក្បាលរួចលូកដៃគោះទ្វារបន្តទៀត មិនឈប់។
"អត់ទេអែល..បងមិនព្រមទេ អែល..."
ច្រាវ!!!ឡាច៎ស៊ែរច្រើនៗសម្រាប់ហ្គេមស្អែកទៀតណា៎
YOU ARE READING
ត្រឡប់បន្តសន្យា (រដូវកាលទី០៩ : THE LOST) [ ចប់ ]
Fanfiction- ជុននីអូ ហ្វាល់លីដា x អែលលីណា ប៉ីអាន់ហ្ស៉ី