ភាគ០២

754 32 1
                                    

បែកគ្នាមួយថ្ងៃសុខទុក្ខយ៉ាងណាដែរអ្នកអានទាំងអស់គ្នា?

ត្រឡប់បន្តសន្យា
ភាគ០២

"ហ៊ឹម?" អែលលីណាក៏ភ្ញាក់បន្តិចកាលបើនៅសុខៗនាយកម្លោះក៏ស្រាប់តែក្រោកចាកចេញទៅយ៉ាងលឿន ស្រីតូចមិនបានឆ្ងល់អ្វីច្រើនតែក៏មានកូនចិត្តមួយផ្សេងទៀតជម្រុញឲ្យនាងចេញទៅតាមមើលគេក៏ព្រោះថាបើសិនជាគ្មានរឿងអីគេក៏មិនមែនក្រោកចេញទៅលឿនបែបនេះដែរ។
ស្រីតូចក៏បោះជំហានមួយៗដើរទៅកាន់មាត់ទ្វារក្រោយពីបានឃើញជុននីអូគេនៅឈរក្រោមសំយ៉ាបផ្ទះខាងមុខរួចនិយាយទូរសព្ទ័ជាមួយនឹងនរណាមិនដឹង អែលលីណាក៏ឈរសំឡឹងមើលគេពីចម្ងាយទាំងដែលនាងមិនទាំងលឺផងថាគេនិយាយអ្វីខ្លះនោះ?
"អែលឡា"
ក្រឡេកមើលទៅខាងជុននីអូឯណោះវិញ គ្រាន់តែនាយមកដល់ខាងក្រៅផ្ទះរួចមកគេក៏ប្រញាប់លើកលេខរបស់ព្រះនាង អាចថាជាអនាគតភរិយារបស់គេក៏បាន។ នាយចេញមកលើកទូរសព្ទ័នៅខាងក្រៅក៏ព្រោះតែគេមិនចង់ឲ្យអែលលីណានាងដឹងថាគេនិយាយជាមួយនឹងមនុស្សស្រីម្នាក់ទៀត ទាំងដែលស្រីម្នាក់នោះជាគូដណ្ដឹងរបស់គេ អែលលីណាគ្រាន់តែជាអ្នកដទៃប៉ុណ្ណោះ...ហេតុអី?
"អូនឲ្យគេតាមមើលបងមែនទេ?" ប្រយោគបន្ទាប់ពីការឧទានហៅឈ្មោះរបស់ទ្រង់គឺជុននីអូសួរនាំត្រង់ៗជាមួយនឹងអ្វីដែលគេកំពុងតែគិតក្នុងចិត្តពេលនេះ។
(តាមដាន? អត់ទេ...គ្រាន់តែអូនសួរនាំអ្នកបើកឡានរបស់បងហើយគេក៏ផ្ញើរូបនេះមកឲ្យអូនមើលប៉ុណ្ណោះ)
ព្រះនាងអែលឡាក៏ឆ្លើយតបនឹងសំនួររបស់ជុននីអូយ៉ាងសាកសមនឹងមិនទាស់អ្វីបន្តិចឡើយ ជុននីអូក៏មិនទាន់បាននិយាយអីក្រៅពីព្រលែងខ្យល់ដង្ហើមស្រាលដូចជាបានស្រាលចិត្តបន្តិច។
(ទ្រង់មិនសង្ស័យគឺល្អហើយ)
គេមិនត្រឹមតែលួចព្រលែងដង្ហើមបែបស្រាលចិត្ត តែគេក៏នៅឆ្លៀតរួចសប្បាយចិត្តដែលទ្រង់មិនយកព្រះទ័យមកត្រិះរិះថានាយមកអ៊ីរ៉ាក់ព្រោះតែអ្វីនោះ ទាំងដែលការពិតវាគ្រាន់តែជាកលល្បិចដែលនាយប្រើដើម្បីរំដោះខ្លួនពីទ្រង់សោះតែថា...
ហេតុអីក៏នាយតែងតែព្យាយាមគេចពីទ្រង់?
....
ក្រោយពីចំណាយពេលមួយសន្ទុះធំនិយាយទៅកាន់គូដណ្ដឹងរួចមកជុននីអូនាយក៏បញ្ចប់ការសន្ទនានោះដើរទឹកមុខញញឹមបែបស្រាលចិត្តបន្តិច គេក៏បែរត្រឡប់មកកាន់កាន់ទ្វារផ្ទះបំណងចង់ចូលទៅរកអែលលីណាវិញ តែគេក៏បែរជាទុចដំណើរ៖
"អែលលីណា?" វត្តមានម្ចាស់កាយតូចឈរសំឡឹងមើលមកគេព្រមជាមួយនឹងក្រសែភ្នែកម៉្យាងដែលលាក់បង្កប់រាល់ចម្ងល់ជាច្រើន តែក្រោយឃើញថានាយងាកមកចំមុខនាង ស្រីតូចក៏ប្រញាប់នាំខ្លួនចូលទៅខាងក្នុងវិញ ស្របនឹងសម្រឹបជើងធ្ងន់ៗរបស់ជុននីអូចូលមករកនាង តែនាងគ្មានថ្ងៃអាចលឺឡើយ។
"អែល...អែលលីណាឈប់សិន" ជុននីអូចូលមករកនាងរួចចាប់កាន់ដៃនាងតូចជាប់ណែន ក្នុងខួរក្បាលគិតថាមុននេះនាងនៅឈរមើលនិយាយឆ្លើយឆ្លងជាមួយព្រះនាងអែលឡា នាងមានបានសម្គាល់ដឹងរឺក៏លួចអានមាត់គេដែរទេ?
"ហ៊ឺ" នាងល្អិតអែលលីណាក៏ប្រញាប់រលាស់ដៃគេចេញបន្តិចរួចទម្លាក់ខ្លួនអង្គុយចុះនឹងដួសមីស្រុះរបស់នាងញ៉ាំធ្វើដូចជាគ្មានរឿងអីកើតឡើងសោះ។
ជុននីអូក៏ឈរសំឡឹងមើលនាងរួចទម្លាក់ខ្លួនអង្គុយចុះផ្ទាល់នឹងឥដ្ឋក្បែរនាង អែលលីណាមិនបាននិយាយអីតែក៏ប្រញាប់ដកខ្លួនខិតចេញឆ្ងាយពីនាយ ដូចជានាំឲ្យជុននីអូកាន់តែងឿងឆ្ងល់អញ្ចឹងដែរ។
(នាងមានលួចអានមាត់ខ្ញុំនិយាយគ្នាមុននេះទេ?)
កំពុងតែដួសមីញ៉ាំពេញៗមាត់ក៏បែរជាមានក្ដារហ្វឺតមួយហុចពីក្រោមដៃរបស់នាង អែលលីណាក៏ឈប់ទំពារមីរួចងាកមើលទៅអ្នកម្ខាងទៀតព្រមជាមួយថ្ពាល់ប៉ោងមើលទៅទន់ៗគួរឲ្យស្រឡាញ់ជាទីបំផុតតែម្ដង ដល់ថ្នាក់អ្នកកំពុងតែមើលមុខនាងចំប្រែមកជាអស់សំណើចទៅវិញ។
(អានមាត់យ៉ាងមិចទៅ? ខ្ញុំមិនដែលដឹងផង)
អែលលីណាលុបឃ្លាប្រយោគដែលនាយសួរមុននោះចោលរួចសរសេរឃ្លាប្រយោគថ្មីដែលជាចម្លើយរបស់នាង ជុននីអូអានឃ្លានោះរួចក៏ងាកមើលទៅនាងព្រមជាមួយនឹងទឹកមុខបែបមិនប្រាកប្រជា អែលលីណាក៏លូកទាញក្ដាហ្វឺតនោះមកវិញរួចសរសេរអ្វីផ្សេងទៀតដែលចំណាយពេលមិនជាយូរប៉ុន្មាន ព្រោះប្រយោគនោះខ្លឺគួរសមដែរ។
(ឆាប់ហូបទៅនឹងអាលបានទៅវិញ ខ្ញុំចង់សម្រាក)
"ទៅវិញរឺ? យើងចង់នៅជាមួយនាងណាស់អែលលីណា" ជុននីអូនិយាយតិចៗទាំងក្នុងទ្រូងកើតមានអារម្មណ៍មួយដែលបញ្ជានាយ ប្រាប់មកនាយថាហេតុអីក៏ចាំបាច់ទៅវិញ? នៅទីនេះជាមួយនឹងនាងមិនបានទេរឺ?
(ក៏បាន ជាអាហារដែលនាងធ្វើខ្ញុំនឹងខំញ៉ាំវាឲ្យបានច្រើនៗចុះ)
ទោះបីជាចិត្តមិនចង់ឃ្លាត តែគេក៏ត្រូវតែហាមឃាត់ព្រោះគេមិនចង់ឲ្យនាងមានអារម្មណ៍ទើសទាល់នឹងមានអារម្មណ៍មិនល្អជាមួយគេ ជុននីអូក៏ខិតខ្លួនអង្គុយត្រង់ចង្កេះរួចឈោងដៃដួសមីដាក់ចូលចានមិនភ្លេចដួសស៊ុតដែលនៅក្នុងឆ្នាំងនោះឲ្យអែលលីណាផងដែរ។
អែលលីណាងាកមើលមុខនាយបន្តិច ជុននីអូបញ្ជូនស្នាមញញឹមស្រស់សង្ហាទៅកាន់នាងបន្តិចរួចអោនដួសមីញ៉ាំពេញៗមាត់ ដោយឃើញថាគេចូលចិត្តបែបនេះអែលលីណាក៏លួចញញឹមបន្តិច ស្រីតូចមានអារម្មណ៍ល្អប្លែកក៏ព្រោះតែនាងខានមានគ្នាញ៉ាំអាហារជាមួយួររឺក៏មកពីភាពទន់ភ្លន់ដែលគេមានមកកាន់នាង?
(ឯងកំពុងគិតអីនឹងអែលលីណា? បានហើយ...)

ត្រឡប់បន្តសន្យា (រដូវកាលទី០៩ : THE LOST) [ ចប់ ]Where stories live. Discover now