ភាគទី៧៤

459 16 0
                                    

ត្រឡប់បន្តសន្យា
ភាគទី៧៤

«អែល..» លោកវីលក៏បន្លឺសំឡេងឡើងបែបមិនពេញចិត្តបន្តិចកាលបើបានលឺកូនស្រីនិយាយពាក្យមិនគួរសមជាមួយនឹងបុរសចំណាស់ដែលមានឈ្មោះជាលោកប៉ាបង្កើតរបស់នាងឯណោះ។
«កូនស្រី? ហេតុអីក៏កូននិយាយបែបនឹង?!» បុរសចំណាស់ដែលត្រូវនាងតូចស្ដីថាឲ្យមុននោះក៏បន្លឺសំឡេងឡើងត្រជាក់ស្រេប គាត់ក៏ញញឹមរួចបោះជំហានចូលទៅកាន់តែកៀកជិតអែលលីណារួចអោបក្រសោបនាងជាប់ណែននឹងទ្រូង។
«ប៉ានឹកកូនណាស់ស្រីអែល..ប៉ាខំតាមរកកូនមកជាយូរហើយណា៎ កូនមកដល់ទីនេះដឹងទេថាពិបាករកខ្លាំងប៉ុណ្ណានោះ?!» គាត់និយាយផងលូកដៃគោះអង្អែលខ្នងរបស់កូនស្រីស្របនឹងស្នាមញញឹមបន្តិច។
«តាមរករឺ?! តាមរកដើម្បីយកខ្ញុំទៅអះអាងយកទ្រព្យពីលោកម្ចាស់ដូចជាកាលលោកធ្វើដាក់អ្នកម៉ាក់មែនទេ?» អែលលីណាបន្លឺប្រយោគតែប៉ុណ្ណឹងបុរសដែលកំពុងតែញញឹមអោបនាងឯណោះក៏ប្រែទឹកមុខបន្តិច ស្របនឹងវត្តមានរបស់ជុននីអូចូលមកទាញអែលលីណាពីទ្រូងរួចតម្រង់កាំភ្លើងទៅរកគាត់។
«នាយ..» ប៉ាតូចក៏ភ្ញាក់ឡើងកាលបើឃើញជុននីអូភ្ជុងកាំភ្លើងទៅកាន់បុរសម្នាក់នោះ អែលលីណាក៏កាន់ដៃជុននីអូជាប់ហាក់ព្យាយាមប្រមូលកម្លាំងតទល់ជាមួយនឹងមនុស្សម្នាក់ដែលនាងពិបាកនឹងតទល់បំផុតក្នុងមួយជីវិតនេះ។
«កូននិយាយអីអែល? ធ្វើដាក់អ្នកម៉ាក់យ៉ាងមិច?!»
«លោកចង់ឲ្យខ្ញុំនិយាយចេញមកទាំងអស់ពេលនេះមែនទេ?! ក៏បាន..» អែលលីណាព្រលែងខ្យល់ដង្ហើមធំបន្តិចរួចងើយក្បាលឡើងទប់ទឹកភ្នែកក៏ព្រោះតែរឿងដែលនាងបានលឺពីកូនចៅជុននីអូមុននេះវាធ្វើឲ្យនាងឈឺចាប់ស្ទើរតែស្លាប់ទៅហើយ ពេលនេះនាងក៏ត្រូវរំលឹកវាឡើងមកជាថ្មីម្ដងទៀត ដោយលើកនេះនាងជាអ្នកនិយាយដោយខ្លួនឯងតែម្ដង។
«លោកស្អប់អ្នកម៉ាក់ណាស់មែនទេ? ស្អប់ដល់ថ្នាក់លោកប្រើប្រាស់គាត់តាំងពីគាត់នៅមានជីវិតរហូតដល់គាត់បាត់បង់ជីវិតទៅហើយលោកក៏នៅតែព្យាយាមប្រើឈ្មោះគាត់ដើម្បីសុីភាគហ៊ុនរបស់លោកម្ចាស់ ហើយដើមឡើយលោកក៏ជាអ្នកបញ្ជាឲ្យគេយកខ្ញុំទៅបោះចោលរួចកុហកសារព័ត៌មានគ្រប់កន្លែងថាទាយាទរបស់ត្រកូលត្រូវបានស្លាប់ពេលសម្រាលរួច ពិតទេ?!» អែលលីណាសួរនាំទាំងទឹកភ្នែកមួយតំណក់ហូរកាត់ផែនថ្ពាល់របស់នាង ជុននីអូឯណោះក៏ងាកបែរភ្នែកសំឡឹងមើលទៅបុរសម្នាក់នោះស្របនឹងដៃនៅស្ងៀមឲ្យអែលលីណាកាន់ជាប់ គេក៏អាចដឹងដល់ម្រាមដៃនាងក្ដាប់ខ្ញាំដៃគេជាប់ពេលកំពុងតែនិយាយហាក់ប្រាប់គេថានាងរឹងមាំតែសម្ដីប៉ុណ្ណោះ តែក្នុងចិត្តនាងវាឈឺដូចជាបន្លាចាក់អញ្ចឹង។
«លោកកុហកលោកម្ចាស់ថាលោកនឹងរកខ្ញុំឲ្យឃើញក្រោយពីអ្នកចូលដៃជាមួយលោកទៅសារភាពគ្រប់យ៉ាងអស់នោះ មែនទេ?!» អែលលីណាស្រែកគំហកមួយទំហឹងទៅកាន់គាត់ តែអ្វីដែលនាងទទួលបានមកវិញគឺស្នាមញញឹមបែបពេញចិត្តរបស់គាត់ ដៃមាំទាញយកកាំភ្លើងចេញមករួចតម្រង់មករកក្បាលរបស់នាង ជុននីអូក៏តម្រង់កាំភ្លើងទៅកាន់គាត់ស្របនឹងកូនចៅលោកប៉ាអែលលីណាតម្រង់មករកគេ។
«ប៉ាដឹងហើយថាឯងឆ្លាតនឹងដឹងច្រើនបែបនេះកាត់ទៅតាមអ្នកណា? មូលហេតុនេះហើយដែលម្ដាយឯងងាប់ទៅទាំងមិនទាន់បានឃើញមុខឯងទៀត..»
«ចុះ..ចុះរូបថតដែលលោកនិយាយថាម្ដាយអែលជាអ្នកថត» ប៉ាតូចក៏និយាយឡើងទាំងភាំង ភ្នែករលីងរលោងព្រោះតែអាណិតកូនខ្លាំងពេក អែលលីណាត្រូវចួបជីវិតឈឹពើតផ្សាបែបនេះប៉ុន្មានដងទៀតទៅ?!
«ឃើញទេ?! ល្ងង់..ប៉ុណ្ណឹងទៅហើយឯងនៅមិនដឹងថាវាជាពាក្យកុហកទៀតរឺ? យល់ល្អ..កូនទៅជាមួយនឹងប៉ាតាមសម្រួលទៅក្រែងប៉ានឹងទុកជីវិតឲ្យពួកវានេះ..»
«កុំមកជិតនាង..» កាលបើគាត់បំណងចង់ចូលជិតអែលលីណាជាថ្មី ជុននីអូដែលដើមឡើយឈរក្បែរអែលលីណាក៏ចូលមកពាំងពីមុខនាង មិនខ្លាចថាគេនឹងត្រូវរបួសអ្វីបន្តិចទាល់តែសោះ។
«ស្អីគេ?! នេះកូនទៅរកបានម្សៀរនេះមកពីណា? ក្លាហានមិនធម្មត...ផាំង ផាំង» គាត់និយាយមិនទាន់ចប់ផងក៏ត្រូវគ្រាប់កាំភ្លើង២គ្រាប់ហោះទម្លុះជើងម្ខាងរបស់គាត់នាំឲ្យកាយមាំទាំដួលខ្ពោក កូនចៅគាត់ក៏បែរកាំភ្លើងទៅរកអ្នកដែលបាញ់តែបែរជាត្រូវក្រុមទាហ៊ានចូលមកចាប់ក្រៀកនឹងរុញផ្ទប់ក្បាលពួកគេនឹងដីខ្សាច់បូកផ្សំជាមួយនឹងលោកប៉ាបង្កើតរបស់អែលលីណាឯណោះ គាត់ក៏ក្ដាប់ដៃរួចងើបមើលទៅអ្នកដែលគាត់មើលងាយមុននោះ ជុននីអូទាញកន្សែងចេញពីក្បាលរួចញញឹមទៅកាន់គាត់បន្តិច។
«បើលោកចេញចូលប្រទេសកូរ៉េ លោកច្បាស់ជាស្គាល់ត្រកូលហ្វាល់លីដាពិតទេ?!»
«ឯងល្ងង់ហើយដែលហ៊ានលេងជាមួយលោកប្រធានាធិបតីបែបនេះនោះ..» សំឡេងមួយបន្លឺឡើងនាំឲ្យអែលលីណានឹងអ្នកឯងទៀតងាកទៅមើល។
«បងលូសុី..»

បើភាគនេះបាន៨៥០ យប់នេះបាន២ភាគទៀត :3

ត្រឡប់បន្តសន្យា (រដូវកាលទី០៩ : THE LOST) [ ចប់ ]Where stories live. Discover now