ត្រឡប់បន្តសន្យា
ភាគ៣៨+៣៩+៤០១ខែកន្លងផុតទៅ
ត្រឡប់មកកាន់ក្រុងសេអ៊ូលប្រទេសកូរ៉េឯណេះវិញ ដោយសារតែអែលលីណាចេះតែសុំគេត្រឡប់ទៅវិញដើម្បីបានរៀនសូត្រដូចដើមនោះ ជុននីអូក៏មិនអាចធ្វើអ្វីបានក្រៅពីសម្របតាមនាងហើយនឹងព្រមត្រឡប់មកវិញជាមួយនឹងនាងដោយគ្មានលក្ខខណ្ឌ។
ថ្ងៃនេះអែលលីណាក៏ដល់ពេលដែលនាងត្រូវចេញទៅសាលារៀនតាមទម្លាប់ នាងមិនមានបញ្ហាអ្វីគួរគិតទៀតឡើយត្បិតថាព្រះនាងអែលឡាត្រូវបានអ្នកអង្គម្ចាស់បញ្ចូនទៅបរទេសបាត់ទៅហើយ ហើយនាងក៏មិនបានទៅរស់នៅផ្ទះធំជាមួយជុននីអូឡើយព្រោះនាងក្រែងចិត្តនឹងប៉ាម៉ាក់នាយដែលនាងនឹងនាយបាននាំគ្នារត់គេចពីក្រុងជាមួយគ្នាគ្រាមុននោះ ទើបនាងត្រូវស្នាក់នៅខនដូមួយកន្លែងដែលជាកម្មសិទ្ធិរបស់ជុននីអូជំនួសវិញ។
«អរុណសួស្ដីអ្នកនាង..» គ្រាន់តែចុះមកដល់ជាន់ខាងក្រោមភ្លាមក៏មានបុរសម្នាក់ចូលមករកនាងព្រមទាំងប្រើសព្វនាមជាអ្នកនាងយ៉ាងច្បាស់ក្រឡែតថែមទៀត អែលលីណាក៏ជ្រឹមចិញ្ចឹមបន្តិចរួចសំឡឹងមើលទៅគេ។
«អូ!មែនខ្ញុំភ្លេច..» បុរសម្នាក់នោះក៏បង្ហាញអាការៈប្រញាប់ប្រញាល់រួចលើកបង្ហាញទូរសព្ទ័ឡើងនូវអ្វីដែលគេចង់និយាយ អែលលីណាក៏អានខ្លឹមសារមើលឃើញថាគេត្រូវបានជុននីអូបញ្ជាឲ្យមកទទួលនាងទៅសាលាជារៀងរាល់ថ្ងៃ ស្រីតូចក៏ព្រលែងខ្យល់ដង្ហើមបន្តិច ហេតុអីក៏គេចាំបាច់ធ្វើឲ្យពិបាកបែបនេះ?
«ឆាប់ឡើងឡានទៅអ្នកនាងជិតដល់ម៉ោងហើយ» នាយក៏ញញឹមរួចចូលទៅបើកទ្វារឡានជូនអ្នកនាងតូច តែគេមិនបានដឹងឡើយថាការដែលគេទៅបើកទ្វារនោះដូចជាផ្ដល់ឱកាសឲ្យអែលលីណាគេចចេញអញ្ចឹង។
«អ្នក..អេ៎! អ្នកនាងអែលលីណា..អ្នកនាងឈប់សិន» គេម្នាក់នោះងាកមកមិនឃើញអែលលីណានៅជិតខ្លួនគេតែបែរជាឃើញនាងរត់ទៅរកចំណតឡានក្រោយឯណោះ មិនបង្អង់នាយក៏ប្រញាប់រត់ទៅតាម តែសំណាងមិនល្អឡានក្រុងមួយក៏មកឈប់ចតនាំឲ្យអែលលីណាឡើងលើឡាននោះបានសម្រេច ស្រីតូចងាកមើលមកអ្នកបើកឡាននោះបន្តិចរួចសើចស្ញេញនឹងលើកដៃbye byeគេទៀត។
«ស្លាប់មិនខានទេខ្ញុំ..» នាយម្នាក់នោះដកដង្ហើមញាប់ព្រោះតែហត់ ដៃមាំលូកទាញទូរសព្ទ័ចេញពីហោប៉ៅរួចចុចខលទៅនរណាមិនដឹង។
YOU ARE READING
ត្រឡប់បន្តសន្យា (រដូវកាលទី០៩ : THE LOST) [ ចប់ ]
Fanfiction- ជុននីអូ ហ្វាល់លីដា x អែលលីណា ប៉ីអាន់ហ្ស៉ី