#ប្រទេសកូរ៉េ ទីក្រុងសេអ៊ូល
បន្ទាប់ពីធ្វើដំណើរអស់រយៈពេលជាច្រើនម៉ោងជើងហោះដែល យ៉ុនហ្គី ធ្វើដំណើរក៏បានមកដល់ទឹកដីប្រទេសកូរ៉េខាងត្បូង រាងក្រាស់អូសវ៉ាន់លីសម្លឹងស្ដាំឆ្វេងដើម្បីរកមើលកូនចៅដែលមកទទួលខ្លួន ងាកមួយខ្វាច់ស្រាប់តែឃើញជំនិតខ្លួនឈរលើកដៃជាសញ្ញាហើយនាយក៏ដើរទៅទីនោះ។
« សួរស្ដីចៅហ្វាយ សូមស្វាគមន៍មកកាន់ប្រទេសកូរ៉េម្ដងទៀត »ឌីហ្សី ឱនក្បាលបន្ដិចហើយទទួលវ៉ាន់លីពីចៅហ្វាយ
« អ៉ឹម »យ៉ុនហ្គី និងកូនចៅក៏ចាកចេញពីព្រលាន្ដហោះត្រឡប់ទៅភូមិគ្រឹះវិញ ទម្រាំបើកឡានមកដល់ភូមិគ្រឹះម៉ោង២យប់ អ្នកនៅទីនេះចូលសម្រាកអស់ហើយទើបផ្ទះប្រែជាស្ងាត់ច្រឡំ ឌីហ្សី ឡើងទៅខាងលើជាមួយចៅហ្វាយហើយយកវ៉ាន់លីដាក់ក្នុងបន្ទប់គាត់?
« ទុកត្រង់ហ្នឹងបានហើយ ឯងទៅសម្រាកចុះយប់ជ្រៅហើយ »ចូលមកដល់ខាងក្នុងក៏បញ្ជាអោយកូនចៅដាក់វ៉ាន់លីនៅក្បែរតុហើយក៏ឱ្យគេចេញទៅ ឌីហ្សីចាំគេពេញមួយយប់ហើយគួរណាតែទៅសម្រាកល្អជាង ស្អែកត្រូវងើបពីព្រឹកដើម្បីទៅសួរសុខទុក្ខលោកប៉ានៅមន្ទីរពេទ្យ បន្ទាប់មកក៏ទៅត្រួតពិនិត្យនៅក្រុមហុនមានអ្វីខុសប្រក្រតីដែឬទេ?
« បាទ រាត្រីសួរស្ដី! ចៅហ្វាយ »ឌីហ្សី ឱនគោរពចៅហ្វាយខ្លួនហើយក៏ប្រញាប់ចាកចេញ ចៅហ្វាយក៏រៀងហត់ដែលទើបមិនចង់នៅរំខានគាត់ រាងក្រាស់បើកវ៉ាន់លីដករបស់របបចេញហើយទុកនៅលើតុ របស់ដែលនាយយកមកភាគច្រើនជាសៀវភៅនិងឯកសារ បន្ទាប់មកនាយក៏ដើរទៅបន្ទប់ទឹក ៥នាទីនាយក៏ចេញពីបន្ទប់ទឹកវិញហើយដើរទៅលើគ្រែដើម្បីបិទភ្លើងចូលគេង។
ព្រឹកថ្ងៃថ្មីឈានមកដល់ យ៉ុនហ្គី ក៏ភ្ញាក់ពីព្រឹកដើម្បីទៅជម្រាបប៉ាម៉ាក់ ម្សិលមិញធ្វើដំណើរមកដល់យប់ជ្រៅពេកណាមួយពួកគាត់នៅមន្ទីរពេទ្យទៀតទើបមិនចង់រំខាន រៀបចំខ្លួនរួចរាល់រាងក្រាស់ក៏ចុះទៅខាងក្រោមដោយមានអ្នកបម្រើនិងជំនិតរង់ចាំ។
« អ្នកប្រុសញុំាអាហារពេលព្រឹកសិនទៅ ចាំទៅមើលលោកប្រុស »ម៉ែដោះ ដែលជាអ្នកមើលថែយ៉ុនហ្គីតាំងពីតូចមកសុំឱ្យនាយញុំាបាយសិនចាំទៅមន្ទីរពេទ្យ គាត់បារម្ភពីសុខភាពអ្នកប្រុសគាត់ណាស់ព្រោះគាត់ដឹងច្បាស់ថានាយឆាប់ឈឺក្រពះប្រសិនបើញុំាអីបាយមិនទៀងពេល។
« បាទ »នាយតបគាត់ហើយក៏ដើរទៅបន្ទប់អាហារដោយមានអ្នកជាម៉ែដោះនាំផ្លូវ យ៉ុនហ្គីចូលអង្គុយភ្លាមអ្នកបម្រើក៏ចាប់ផ្ដើមលើកអាហារពីរមុខដែលនាយក្រាស់ចូលចិត្តមក រីឯម៉ែដោះវិញគាត់ជាអ្នកដួសបាយឱ្យអ្នកប្រុសរបស់គាត់ រាងក្រាស់ក៏ញញឹមដាក់គាត់ជំនួសឱ្យពាក្យអរគុណ។
« ហ៊ឹម ទំនងដល់ហើយ អ៊ីចឹងខ្ញុំសុំភ្លរបន្ដិចសិន ថាតើឆ្ងាញ់ដែរឬទេ? »យ៉ុនហ្គី និយាយចប់ក៏ចាប់កាន់ស្លាព្រាហើយដួសអាហារដែលខ្លួនចូលចិត្តរួចដាក់ចូលមាត់ហើយទំពាំ អាហារមួយមុខនេះឆ្ងាញ់ណាស់គ្រាន់តែដាក់ចូលមាត់មួយម៉ាត់កធ្វើឱ្យគេមានសេចក្ដីសុខដែរ ធ្លាប់ឮទេការញុំាជាសេចក្ដីសុខរបស់មនុស្សស្រី តែសម្រាប់មនុស្សប្រុសមានភាគរយតិចណាស់ខាងពូកែញុំា។
« យ៉ាងមិចដែលអាហាររបស់ខ្ញុំត្រូវមាត់អ្នកប្រុសទេ? »
« បាទ »យ៉ុនហ្គី ឆ្លើយគាត់រួចក៏បន្ដញុំាអាហាររបស់ខ្លួន អាហារក៏ឆ្ងាញ់អ្នកធ្វើក៏ជាចាស់ទុំដែលខ្លួនគោរពដូច្នេះអាហារមួយចាននេះត្រូវតែញុំាឱ្យអស់ រាងក្រាស់ប្ដេជ្ញាហើយថាញុំាវអោយអស់ដើម្បីកុំឱ្យអ្នកធ្វើអាក់អន់ស្រពោនចិត្ត កាលបើឃើញអ្នកប្រុសទទួលទានអាហារបានគាត់ក៏សប្បាយដែរ ក្រោយពីញុំាអាហារពេលព្រឹករួចរាងក្រាស់ក៏ឱ្យកូនចៅជូនទៅមន្ទីរពេទ្យដែលលោកប៉ាសម្រាកព្យាបាលនៅទីនោះ។
រយៈពេល១៥នាទីពួកគេក៏ធ្វើដំណើរមកដល់មន្ទីរពេទ្យដែលធំជាងគេនៅក្នុងទីក្រុងសេអ៊ូល ឌីហ្សីចុះពីលើឡានក៏ប្រញាប់ដើរទៅបើកទ្វាឱ្យចៅហ្វាយហើយពួកគេកដើរសំដៅទៅជណ្ដើរប្រអប់ដើម្បីឡើងទៅជាន់ខាងលើ ជណ្ដើរប្រអប់លោតសម្លេង ទីង!! ទ្វាក៏បានបើកហើយរាងក្រាស់ក៏ដើរចេញមុនកូនចៅ ឌីហ្សីដើរទៅមុនចៅហ្វាយព្រោះគេស្គាល់បន្ទប់ដែលលោកមីនសម្រាកព្យាយាបាល។
បន្ទប់លេខ២៣៥៖
តុក! តុក!
សម្លេងគោះទ្វាបន្លឺឡើងអ្នកស្រីមីនក៏ប្រញាប់រត់មកបើកទ្វា គ្រាន់តែបើកទ្វាគាត់ក៏ញញឹមពេលឃើញវត្តមានកូនប្រុសឈរនៅចំពោះមុខ អ្នកស្រីក៏រោលខ្លួនចូលទៅឱបកូនប្រុសដោយក្ដីនឹករឭកយ៉ុនហ្គីញញឹមហើយលើកដៃទាំងសងខាងឱបគាត់តបវិញ លោកមីនដែលអង្គុយផ្អែកក្បាលគ្រែក៏សប្បាយចិត្តមិនចាញ់ប្រពន្ធប៉ុន្មានដែរ។
« ប៉ា! ប៉ាយ៉ាងមិចដែរ? គ្រាន់បើខ្លះអត់? »យ៉ុនហ្គី ទម្លាក់ខ្លួនអង្គុយលើកៅអីហើយក៏សួរពីអាការៈរបស់ប៉ា នាយឮមកថាគាត់ឈឺហើយត្រូវចូលមន្ទីរពេទ្យក៏ចង់ដឹងពីសុខទុករបស់គាត់។
« ប៉ាមិនអីទេ! ហើយកូនមកតាំងពីកាល? មិចក៏មកមិនប្រាប់ឱ្យប៉ាម៉ាក់បានដឹងផង »លោកមីនតបកូនថាមិនអីទាំងដែលទឹកមុខគាត់ស្លេកស្លាំង
« កូនមកដល់យប់មិញ តើមិនចង់រំខានប៉ាម៉ាក់ទើបមកស្ងាត់ៗតែម្ដងទៅ និយាយចឹងជំងឺបេះដូងលោកប៉ាគ្រូពេទ្យថាយ៉ាងមិចខ្លះ? »ឮមកថាគាត់មានជំងឺបេះដូង នាយក៏ចង់ដឹងដែលលោកគ្រូពេទ្យប្រាប់អ្វីខ្លះដល់គាត់។
« គ្រូពេទ្យប្រាប់ឱ្យប៉ាសម្រាកឱ្យបានច្រើន នឹងលេបថ្នាំឱ្យបានទៀងទាត់ ហើយគាត់ក៏បន្ថែមទៀតឱ្យប៉ាសម្រាកពីការងារមួយរយៈសិនព្រោះសុខភាពប៉ាមិនសូវជារឹងមាំប៉ុន្មានទេ ប៉ុន្ដែបើប៉ាឈប់ក្រុមហ៊ុនគិតយ៉ាងមិច? ពេលនេះតម្លៃភាគហ៊ុនយើងធ្លាក់ចុះខ្លាំងណាស់ ប៉ាក្លាយថាក្រុមហ៊ុនដែលប៉ាសាងមកដោយផ្ទាល់ដៃនឹងត្រូវបាត់បង់ យ៉ុនហ្គីហា៎!ប៉ាមិនដែលសុំអ្វីពីកូនឡើយ តែប៉ាសុំកូនរឿងមួយបានឬអត់? »លោកមីន ឈោងជាប់ដៃរបស់កូនដើម្បីសុំជំនួយពីកូនប្រុស រាងក្រាស់ចាញ់ខ្លាំងត្រង់ទឹកមុខកំសត់របស់ប៉ាគាត់ធ្លាប់តែជាមនុស្សរឹងមាំមិនងាយចុះចាញ់ឡើយ ពេលគាត់ខ្លាចជាបែបនេះនាយក៏ពិបាកចិត្តមិនចាញ់គាត់ដែរ។
« បាទ លោកប៉ាមានប្រសាសន៍មក »យ៉ុនហ្គី និយាយព្រមទាំងងក់ក្បាលតិចៗឱ្យគាត់ឆាប់និយាយមកនាយក៏ចង់ដឹង តើគាត់ចង់សុំអ្វីពីគេ? ហើយប្រាកដថាគាត់សួរហើយនាយអាចជួយបានឬអត់?
« រៀបការជាមួយក្មួយជីនហ៊ីបានទេ? កូនយ៉ុន!ប៉ាដឹងកូនមិនបានស្រឡាញ់នាង តែកូនធ្វើដើម្បីប៉ាបានទេ? កូនយ៉ុន!! »ពាក្យសម្ដីដែលលោកមានប្រសាសន៍អម្បាញ់មិញ យ៉ុនហ្គីគាំងដលថ្នាក់និយាយមិនចេញ រៀបការ? នាយស្ដាប់ច្រឡំទេដឹង! តើឱ្យនាយរៀបការយ៉ាងមិច? បើនាយមានប្រពន្ធរួចហើយសំខាន់ទើបតែរៀបការហើយថ្មីៗទៀតផង។
« តែលោកប៉ាកូន.... »យ៉ុនហ្គី ចង់ប្រាប់រឿងរបស់ខ្លួននិងជីមីន តែមិនទាន់បាននិយាយផងត្រូវអ្នកម្ដាយកាត់សម្ដីរបស់នាយ។
« កូនកុំទាន់បដិសេធ យកទៅគិតមើលសិនទៅ តើការរៀបការជាមួយនាងវាល្អចំពោះយើងឬអត់? ប៉ាម៉ាក់មិនបង្ខំឡើយគ្រាន់តែចង់ឱ្យកូនយល់ ថាតើពួកយើងធ្វើបែបនេះមានគោលបំណងអ្វី? កូនគួរតែគិតឱ្យបានច្បាស់! »
« បាទ »យ៉ុនហ្គី តបម៉ាក់ទាំងទឹកមុខក្រៀមក្រំ លោកស្រីនិយាយក្ដែងៗថាមិនបង្ខំកូន ក៏ប៉ុន្ដែន័យរបស់គាត់គឺបង្ខំច្បាស់ណាស់ តើសម្ដីដែលគាត់និយាយមានជម្រើសឱ្យកូនរើសដែរឬទេ? វាគ្មានទេ! គួរធ្វើបែបណាល្អ ប្រសិនបើព្រមរៀបការជាមួយ ហ្វាង ជីនហ៊ី ចុះប្រពន្ធរបស់នាយគិតយ៉ាងមិច? ធ្វើបែបនេះមិនអាក្រក់ចំពោះជីមីនពេកទេអី។
តាំងពីចេញពីមន្ទីរពេទ្យមករាងក្រាស់មិននិយាយអ្វីសូម្បីមួយម៉ាត់ រីឯទឹកមុខស្រពាប់ស្រពោនព្រោះតែរឿងនោះ ឌីហ្សីបើកឡានបណ្ដើរលួចមើលចៅហ្វាយបណ្ដើរចិត្តមួយចង់សួរតែចិត្តមួយទៀតមិនហ៊ាន យល់ល្អបិទមាត់តាំងចិត្តបំពេញតួនាទីរបស់ខ្លួនល្អជាងក្រែងមានការងារប្រាកដប្រជាមួយហ្នឹងគេ។
ជិះមកដល់ពាក់កណ្ដាលផ្លូវ យ៉ុនហ្គី ដែលស្ងាត់ជាយូរក៏និយាយទៅកាន់កូនជំនិតដែលអង្គុយនៅកន្លែងតៃកុង។
« ឌីហ្សី! ជូនយើងទៅក្រុមហ៊ុន »
« បាទ »ឌីហ្សី ឮដូច្នេះមិនចាំយូរក៏បត់ឡាននូវផ្លូវបំបែកខាងមុនឆ្ពោះទៅកាន់ក្រុមហ៊ុនតាមបញ្ជារបស់ចៅហ្វាយ មុននេះឌីហ្សីក៏រៀងភ្ញាក់ដែលនៅសុខៗស្រាប់តែហៅឈ្មោះរបស់គេហើយក៏ឱ្យជូនទៅក្រុមហ៊ុន គាត់ធ្វើដំណើរមកពីឆ្ងាយសម្រាកមិនដល់៥ម៉ោងផងក៏ត្រូវមកសួរសុខទុកលោកប៉ាហើយមិនទាន់បានសម្រាកផងក៏ទៅក្រុមហ៊ុនបន្ដ។ យ៉ុនហ្គី អង្គុយគិតហើយគិតទៀតឡើងចង់ផ្ទុះខួរក្បាលហើយ ដូច្នេះនាយក៏សម្រេចចិត្តទៅធ្វើការគ្រាន់បើប្រសើរឡើងខ្លះ ណាមួយគោលបំណងនាយមកទីនេះគឺមកជួយការងារលោកប៉ា អ៊ីចឹងហើយកុំយកពេលទៅចោលអត់ប្រយោជន៍ រកនឹកវិធីដោះស្រាយវិបត្តិក្រុមហ៊ុនល្អជាង។ ៥នាទីពួកគេក៏បើកឡានមកដល់ក្រុមហ៊ុនដែលមានកម្ពស់៣៥ជាន់ ឌីហ្សីពន្លត់ម៉ាស៊ីនឡានហើយប្រញាប់រត់ទៅបើកទ្វាឱ្យចៅហ្វាយ រាងក្រាស់ឈានជើងចុះពីលើឡានហើយសារ៉េខោអាវឱ្យមានរបៀបមុននឹងដើរចូលទៅខាងក្នុងដោយមានកូនចៅដើរតាមពីក្រោយ។
គ្រាន់តែចូលមកដល់ខាងក្នុងកែវភ្នែកជាច្រើនគូរសម្លឹងមកនាយដោយក្រសែភ្នែកពេញចិត្ត យ៉ុនហ្គី ជាបុរសដែលមានមុខម៉ាត់សង្ហាដាច់គេដែលពួកគេធ្លាប់ជួប នាយមានសម្បុរស កម្ពស់ខ្ពស់ និងរូបរាងដ៏សង្ហា ជាទីប្រថ្នារបស់មនុស្សស្រី។ ពួកនាងមិនត្រឹមតែប្រើក្រសែភ្នែកសម្លឹងនាយនោះទេ ថែមទាំខ្សឹបខ្សាវគ្នាទៀតផង ដោយសាររាងក្រាស់មិនមែនជាមនុស្សប្រកាន់ច្រើនទើបមិនសូវខ្វល់ នាយនិងកូនចៅក៏ចូលជណ្ដើរប្រអប់ហើយឡើងទៅជាន់ខាងលើ ដោយសាររាងក្រាស់មកភ្លាមៗពេកទើបឌីហ្សីមិនបានរៀបចំកាលិយាល័យអោយ ដូច្នេះមានតែឱ្យចៅហ្វាយនៅក្នុងបន្ទប់ធ្វើការខ្លួនសិនហើយចាំឱ្យប្រធានផ្នែករៀបចំរៀបការិយាល័យជូនប្រធានថ្មី រយៈពេលអង្គុយចាំនាយក្រាស់ក៏យកឯកសារខ្លះៗទាក់ទងនឹងក្រុមហ៊ុនមកមើលត្រួសៗ ក្រែងមានចន្លោះត្រង់ណាខ្វះខាតងាយស្រួលកែសម្រួលចន្លោះខ្វះខាតនោះ។

YOU ARE READING
រឿង ជម្រៅចិត្តលោកស្វាមី (Complete)
Romance"សុំទោសដែលមិនអាចការពារអូនតាមសន្យាបាន " មីន យ៉ុនហ្គី / ផាក ជីមីន និពន្ធដោយ : ចនសាគូរ៉ា~ (Mika TaeMin) ថ្ងៃខែឆ្នាំ : 21.09.2022 Again date : 06.03.2023 - Theend : 05.10.2023