#ភូមិគ្រឹះមីន
ស្រីស្រស់ ជីនហ៊ី រៀបចំខ្លួនរួចរាល់ក៏ចុះទៅខាងក្រោម ក្រសែភ្នែកស្រទន់មួយគូរក៏ប្រទះនឹងស្រីវ័យចំណាស់ម្នាក់កំពុងតែអង្គុយអានសែតនៅបន្ទប់ទទួលភ្ញៀវ។ នាងតូចសម្រួលអារម្មណ៍ហើយបញ្ចេញស្នាមញញឹមយ៉ាងស្រស់មុននឹងដើរទៅរកអ្នកម៉ាក់ក្មេក រីឯលោកស្រីមីន កាលបើឃើញកូនប្រសារសំដៅមកទីនេះគាត់ក៏បតកាសែតទុករួចញញឹមទៅកាន់កូនវិញ។
« អេ៎...កូនប្រសារ! មួយរយៈនេះកូនយ៉ុនទៅណាមិនសូវឃើញមកផ្ទះសោះ ពួកកូនឈ្លោះគ្នាមែនទេ? »លោកស្រីមីន ឃើញនាងតូចចុះមកនឹកដល់កូនប្រុសក៏សួរ ម្យ៉ាងប៉ុន្មានថ្ងៃនេះគាត់មិនដែលបានជួបកូនសោះក៏មានអារម្មណ៍ថានឹកគេដែរ មិនតែប៉ុណ្ណោះឃើញកូនប្រសារទៅធ្វើការតែម្នាក់រាល់ថ្ងៃ គាត់ក៏មិនសូវសប្បាយចិត្តដែរ។
« ចាស៎ អត់ទេ! គឺគាត់ប្រាប់ថារវល់ធ្វើការដល់យប់ជ្រៅពេកក៏ទៅសម្រាកនៅខនដូរ បើមកទីនេះខ្លាចរំខានដល់លោកប៉ាអ្នកម៉ាក់ »ជីនហុី បានត្រៀមចម្លើយរួចជាស្រេចមិនចម្លែកទេដែលនាងនិយាយមិនទាក់សូម្បីមួយម៉ាត់នោះ ណាមួយហេតុផលមួយនេះទំនងគួរសមទើបនាងប្រាប់គាត់បែបនេះ តែពេលចេញពីទីនេះត្រូវប្រាប់នាយក្រាស់ជាមុនក្រែងម៉ាក់សួរពួកគេឆ្លើយខុសគ្នាម៉ាក់ចាប់បានបែកការល្មម។
« អ៎...បែបហ្នឹងទេហី! ម៉ាក់ស្មានថាពួកកូនឈ្លោះគ្នាហើយតើ នេះកូនប្រុងទៅធ្វើការមិននៅញុំាអីសិនទេអី? »លោកស្រី ញញឹមពេលទទួលបានចម្លើយពីកូនប្រសារ គាត់ក៏រាងធូរចិត្តដែលពេលកូនៗគ្មានទំនាស់ជាមួយគ្នា។
« កូនប្រញាប់ទៅក្រុមហ៊ុនមិនបាននៅញុំាអីជាមួយម៉ាក់ទេ បើអស់អីហើយកូនសុំទៅធ្វើការសិនហើយ ជម្រាបលាម៉ាក់ »
« ចាស៎ បើកឡានប្រយ័ត្នផង »
« ចាស៎ អរគុណ »ជីនហ៊ី ញញឹមឱនគោរពគាត់ទាំងពោលពាក្យអរគុណដែលគាត់តែងតែងបារម្ភពីសុវត្ថិភាពខ្លួន លោកស្រីពិតជាចិត្តល្អជាមួយនាងមែន ត្បិតថាមិនសូវបាននិយាយលេងជាមួយគាត់ក៏ពិតមែនតែនាងដឹងពីអារម្មណ៍របស់គាត់។ នៅរឿងមួយទៀតដែលនាងខ្លាច គឺខ្លាចគាត់នឹងស្អប់ខ្លួនពេលដែលបានដឹងថាខ្លួនមិនមែនជាកូនប្រសារគាត់ពិតប្រាកដ តែមិនទ្វីទេ!រឿងដែលគង់កើតវានឹងកើត ចាំដល់ថ្ងៃនោះគង់តែដឹងទេ។
លោកស្រីញញឹមហើយតាមមើលដំណើរកូនប្រសាររហូតដល់គេចេញទៅផុត គាត់ពេញចិត្តរូបសម្បត្តិ ចរិកលក្ខណៈរបស់នាងណាស់ នាងជានារីទន់ភ្លន់គ្មានល្បិចកិច្ចកលដូចជាស្រីដទៃដែលធ្លាប់ទាក់ទងជាមួយកូនប្រុសគាត់ឡើយ គាត់ពិតជារើសមនុស្សមិនខុសមែន។
បន្ទាប់ពីញុំាអាហារពេលព្រឹករួច ជីមីន ក៏រៀបចំខ្លួនទៅធ្វើការ រីឯនាយក្រាស់ត្រូវសម្រាកនៅទីនេះម្នាក់ឯង។ ដោយសាររបួសនាយទើបនឹងដេរថ្មីៗទើប ជីមីន ចង់ឱ្យនាយសម្រាកឱ្យបានច្រើនទើបឆាប់ជា។ យ៉ុនហ្គី ក៏មិនប្រកែកដែរព្រោះនាយទៅមិនរួចពិតមែន ទើបខលទៅ ឌីហ្សី ប្រាប់ឱ្យគេជួយការងារនៅក្រុមហ៊ុនផង តែមានអីសំខាន់ឬមានអ្វីចម្លែកឱ្យខលមករាយការណ៍ជាបន្ទាន់។
« អូនទៅធ្វើការហើយ ចាំបានមែនទេថាអូននិយាយអីខ្លះ? »មុននឹងចេញទៅឆ្លៀតសួរសិន ព្រោះមុននេះនាយតូចផ្ដាំ យ៉ុនហ្គី ច្រើនណាស់។ អោយនាយសម្រាកឱ្យបានច្រើន កុំចេញទៅខាងក្រៅបើមិនចាំបាច់ ហើយការងារក៏ផ្អាកធ្វើសិនចាំអាការៈគ្រាន់បើហើយចាំធ្វើក៏បានដែរ ហើយពេលថ្ងៃនៅផ្ដាំឱ្យនាយកម្ដៅបបរញុំាហើយលេបថ្នាំផង បើមិនស្ដាប់តាមបង្គាំរបស់អូនស្លាប់មិនខាន។
« បាទ ចាំទាំងអស់មិនឱ្យរំលងមួយពាក្យឡើយ »សម្ដីមាសសម្ដីប្រាប់ម៉េចអាចភ្លេចងាយៗបាននោះ។
« ឆ្លាត! ចឹងអូនទៅធ្វើការហើយ មើលថែខ្លួនផងបើមានអារម្មណ៍ថាមិនស្រួលខលរកអូន បើអ៊ីចឹងអូនទៅធ្វើការសិនហើយ សឺត! »ជីមីន ញញឹមហើយយកដៃចុងខ្ទង់ច្រមុះនាយក្រាស់ ពេលស្ដាប់បង្គាំបែបនេះមានអារម្មណ៍ថាគ្រើតខ្នាញ់គាត់ខ្លាំងណាស់ បើអាចចង់តែចាប់ក្រញិចទេ មុននឹងទៅរាងតូចឆ្លៀតថើបស្វាមីមួយខ្សឺតសិនមុនហ្នឹងទៅ។
« បាទ »បានប្រពន្ធថើបញញឹមឱ្យខ្ចិបតែម្ដង។ យ៉ុនហ្គី ញញឹមឡើងស្រស់ពេលទទួលបានស្នាមថើបពីប្រពន្ធក្មេង មិនបានទេឥឡូវនេះប្រពន្ធគេឥឡូវចេះស្វីតជាមួយប្ដីទៀត ដល់ចឹងទៅមិនទម្លាប់សោះហើយ។ ចំណែកឯរាងតូចកាលបើលា យ៉ុនហ្គី ទៅធ្វើការហើយក៏ប្រញាប់ចេញទៅ បើថ្ងៃនេះគេយឺតទៀតបុគ្គលិកក្នុងក្រុមហ៊ុនប្រាកដជាយកទៅនិយាយដើមសប្បាយមាត់មិនខាន។
ក្រឡេកមកនាយតូច ថេយ៉ុង ដែលមានសម្រស់ស្អាតដាច់គេកំពុងតែហោះជំហានចូលក្នុងភោជនីដ្ឋានដ៏ល្បីមួយកន្លែងនៅចំកណ្ដាលទីក្រុងសេអ៊ូល។ នាយតូចត្រូវបានបុគ្គលិកនាំទៅបន្ទប់វីអាយភីដែលបានកក់ទុកសម្រាប់និយាយការងារ បុគ្គលិកស្រីក៏បើកទ្វាជូនអ្នកប្រុសគីមបន្ទាប់មកនាយក៏ចេញទៅវិញ។
« លោកជុង! សួស្ដីបាទ រីករាយដែលបានជួបគ្នាម្ដងទៀត »ថេយ៉ុង ក៏ភ្ញាក់ផ្អើលមិនតិចដែលពេលមកដល់ឃើញ ជុងហ្គុក អង្គុយនៅទីនេះ អញ្ចឹងបានន័យថាកន្លងមកថានាយជាភាគហ៊ុនធំនៅក្រុមហ៊ុនរបស់គេ ដោយសារ ថេយ៉ុង ទើបតែចូលធ្វើការបានទើបមិនសូវដឹង។
« បាទ សួស្ដី! ហើយថេយ៉ុងជា.... »បើជួបគេដល់នេះហើយច្បាស់ថាខាងក្រុមហ៊ុនបញ្ចូនមក តែមិនច្បាស់ថាជាកូនលោកគីមក៏ចង់ឱ្យអ្នកម្ខាងទៀតជួយបញ្ជាក់ឱ្យបានច្បាស់ៗ។
« ខ្ញុំជាកូនលោកគីម លោកប៉ាឱ្យខ្ញុំមកនិយាយការជាមួយលោក បើមិនយល់ទាស់ទេសូមអង្គុយផង! »នៅរវល់តែសង្ស័យសួរនាំគេចុងជើងចង់អង្គុយមិនអញ្ជើញសោះ ដល់ថ្នាក់សុំគេអង្គុយខ្លួនឯងទោះបើទៅគួរឱ្យអាម៉ាស់បន្ដិចតែមិនទអីទេ អោយតែបានអង្គុយ។
« បាទ...បាទ សូមអញ្ជើញ មិញភ្ញាក់ផ្អើលខ្លាំងពេកទើបមិនបានអញ្ជើញ សុំទោសផង »ជុងហ្គុក សើចមិនសមព្រោះតែមុននេះអៀនពេកម្យ៉ាងក៏លាយនឹងភាពភ្ញាក់ផ្អើលដែរ ដែលគេបានជួប ថេយ៉ុង ម្ដងទៀតក្រោយពីធ្វើការស្គាល់គ្នារួចនៅឯពិធីដេញថ្លៃកាលពីអាទិត្យមុន។
« បាទ មិនអីទេ ខ្ញុំទៅវិញដែលគួរតែសុំទោសដែលឱ្យលោករង់ចាំយូរ »ពិតមែនហើយគេមិនគួរណាឱ្យនាយចាំយូរសោះ ហើយមើលមកក៏វាមិនសមដែលឱ្យម្ចាស់ភាគហ៊ុនអង្គុយចាំ។
« ខ្ញុំមិនប្រកាន់ទេ ពួកយើងសុទ្ធតែគ្នាឯងតើ ចាំផ្ដើមការងារតែម្ដងទៅល្អទេ? »ជាមិត្តនឹងគ្នាហើយ តើទៅប្រកាន់អីគ្រាន់តែរឿងប៉ុណ្ណឹង? ប៉ុន្តែកុំឱ្យតែមានរឡងនេះម្ដងទៀតទៅបានហើយ។
« បាទ »ថេយ៉ុង ញញឹមងក់ក្បាលយល់ស្របនឹងសម្ដីរបស់ ជុងហ្គុក ពួកគេសុទ្ធតែមានការងាររៀងៗខ្លួនឆាប់និយាយឱ្យរួចក៏ល្អដែរ។ មិនចាំយូរ ថេយ៉ុង ក៏ប្រគល់ឯកសារផែនការទីផ្សាររបស់ខ្លួនឱ្យនាយក្រាស់មើល ប្រសិនបើគេមានចំណុចខ្វះខាតត្រង់ណានោះសូមឱ្យនាយជួយបន្ថែម។ ជុងហ្គុក មើលការងារបស់នាយតូចដោយយកចិត្តទុកដាក់បំផុត ព្រោះនាយចង់ឱ្យវាចេញមកល្អដូចអ្វីដែលពួកគេចង់បាន។
ជាងមួយម៉ោងការងាររបស់ពួកគេក៏ចប់សម្រេចថាផែនការរបស់ ថេយ៉ុង ល្អហើយទទួលយកបាន បន្ទាប់ពីនិយាយការងាចប់ពួកគេក៏កម្មង់ញុំាជាមួយគ្នាព្រោះនៅមានពេលខ្លះដែរ។ អាហារមួយពេលនេះវារៀងពិសេសបន្ដិចព្រោះតែពួកគេមកចំពេលប្រមូលសិន ប្រសិនបើមកជាលក្ខណៈគូរគឺមានបញ្ចុះតម្លៃ៥០% និងមានកាដូរអនុស្សាវរីយ៍ពីហាងទៀតផង មកថ្ងៃនេះពិតជាមិនខកបំណងពិតមែនតែទាស់ត្រង់ម្យ៉ាងពួកគេមិនមែនជាគូរស្នេហ៍ពិតប្រាកដ។
ពេលល្ងាច ជីមីន ចេញពីធ្វើការប្រញាប់ត្រឡប់ទៅផ្ទះព្រោះទុកនាយក្រាស់ឱ្យនៅតែម្នាក់ឯងមួយថ្ងៃហើយ។ កំពុងតែរៀបចំរបស់របរនៅលើតុស្រាប់តែ ជុងហ្គុក ចេញមកល្មម ពួកគេក៏មើលមុខគ្នាហើយញញឹម។
« លោកប្រធានត្រឡប់ទៅវិញហើយហ្ហេស៎!? »
« បាទ អឹម! ជីមីនទៅជាមួយគ្នាទេ ខ្ញុំជូនទៅ »
« កុំអី! នាំតែធ្វើឱ្យលោកពិបាកទេ »
« ពិបាកអីទៅ ក្រែងធ្លាប់ប្រាប់ថាកន្លែងរស់នៅជីមីននៅជិតក្រុមហ៊ុនដែរមិនចឹង! បើមិនប្រកាន់ទេឱ្យខ្ញុំជូនទៅបានទេ? »
« តើខ្ញុំអាចជំទាស់លោកបានទេ? សម្រេចតាមលោកចុះ »ជីមីន ញញឹមព្រមទទួលពាក្យរបស់គាត់ ទោះមិនមែនជាបញ្ជាតែគេក៏ប្រកែកមិនបានបើអ្នកខាងនោះតាំងចិត្តចង់ជូនទៅឱ្យបានទៅហើយ។
« តោះយើង »ជុងហ្គុក ថាហើយពួកគេនាំគ្នាដើរសំដៅទៅជណ្ដើរយន្ដដើម្បីចុះទៅជាន់ខាងក្រោមដែលជាចំណតឡាន។ ឡានស៊េរីទំនើបពណ៌ខ្មៅស៊េរីចុងក្រោយបើកដោយ ជុងហ្គុក ក៏ចេញពីក្រុមហ៊ុនរបស់ខ្លួនសំដៅទៅអាផាតមិន ជីមន ដែលនៅមិនឆ្ងាយពីទីនេះប៉ុន្មានទេ។
មួយសន្ទុះឡានសេរីដដែលកបើកមកឈប់ចំពីមុខអាផាតមិន រាងតូចលើកដៃសំពះអរគុណចៅហ្វាយមុននឹងទម្លាក់ជើងចុះពីលើឡានហើយដើរចូលទៅខាងក្នុងក្រោមក្រសែភ្នែកនាយក្រាស់ដឬលជូនខ្លួនមក កាលបើអ្នកខាងនោះចូលទៅខាងក្នុងបាត់ហើយ ជុងហ្គុក ក៏ប្រញាប់ចេញឡានធ្វើដំណើរទៅផ្ទះរបស់ខ្លួន។
ក្រាក!
សម្លេងបើកទ្វាបន្លឺឡើងធ្វើឱ្យនាយក្រាស់ដែលអង្គុយចុចកុំព្យូទ័ររហ័សងើបទៅទទួលប្រពន្ធជាទីស្រឡាញ់ យ៉ុនហ្គី ចូលទៅឱបក្រសោបចង្កេះប្រពន្ធហើយថើបគេខ្សឺតឱ្យបាត់នឹក រាងតូចបាត់ទៅមិនដល់មួយថ្ងៃផងនឹកដល់ម្លឹងហើយ ចុះទម្រាំបែកគ្នារាប់ឆ្នាំទៀតនោះ។
« បានហើយ អូនហត់សុំអង្គុយសិន »អាងតែ ជីមីន ស្លូតឱបថើបមិនក្រែងចិត្តម្ចាស់ថ្ពាល់គេសោះ ណាមួយរាងតូចធ្វើការពេញមួយថ្ងៃធុំក្លិនញីសពេញខ្លួនហើយទើបមិនចង់ឱ្យនាយក្រាស់ឱបខ្លាចធុំក្លិនដល់នាយ។ ចំណែកឯ យ៉ុនហ្គី ឃើញភ្នែកប្រពន្ធស្លក់មានដក់ខ្មៅនៅក្រោមភ្នែកនាយក៏មានអារម្មណ៍ថាអាណិតដែរ ព្រោះពេញមួយយប់នាយតូចមិនសូវបានគេងព្រោះរវល់មើលថែនាយ ហើយនៅងើបពីព្រឹកធ្វើអីឱ្យខ្លួនញុំាទៀត។
« បើអ៊ីចឹងបងទៅចាក់ទឹកត្រជាក់ៗមកអោយញុំា »គ្រាន់តែប្រពន្ធរអ៊ូថាហត់នាយក្រាស់ក៏ប្រញាប់ប្រលែងដៃពីចង្កេះ ហើយចូលទៅយកទឹកត្រជាក់ៗដើម្បីយកចិត្តប្រពន្ធ
« បាទ »ជីមីន តបទាំងស្នាមញញឹមហើយក៏ដើរទៅអង្គុយលើសាឡុង នាយឃើញកុំព្យូទ័រស្វាមីបើកចោលក៏ចុចមើលបន្ដិចឃើញនាយឆាតជាមួយ ជីនហ៊ី ។ ក្នុងសាររបស់គេភាគច្រើននិយាយពីរឿងការងារ មិនសូវជាមានភាពស្និតស្នាលនោះទេ គឺខុសពីសារព័ត៌មានបានចុះ រាល់ដងឱ្យតែអូសប៉ះព័ត៌មានដែលចុះផ្សាយទាក់ទងនឹងពួកគេ ជីមីន តែងតែអង្គុយយំនិងអន់ចិត្ត ព្រោះមនុស្សដែលនៅក្បែររាងក្រាស់មិនមែនជាខ្លួន។
ជីមីន ក៏រហ័សបិទឆាតនោះហើយបែរទៅញញឹមដាក់នាយក្រាស់ពេលឃើញគាត់ដើរមកព្រមជាមួយនឹងទឹកមួយកែវនៅក្នុងដៃ នាយតូចទទួលទឹកពីដៃ យ៉ុនហ្គី ហើយផឹកទៅតាមការស្រេកឃ្លាន នាយក្រាស់ទម្លាក់ខ្លួនអង្គុយក្បែរហើយចាប់ធ្វើសរសើរឱ្យប្រពន្ធ អោយគេមានអារម្មណ៍ថាប្រសើរហើយមិនល្វើយ ជីមីន មកពីធ្វើការហត់ហើយមានអ្នកចាំយកចិត្តបែបនេះទៀត គេពិតជាសប្បាយចិត្តរកអ្វីប្រៀបពុំបានទេ។
YOU ARE READING
រឿង ជម្រៅចិត្តលោកស្វាមី (Complete)
Romance"សុំទោសដែលមិនអាចការពារអូនតាមសន្យាបាន " មីន យ៉ុនហ្គី / ផាក ជីមីន និពន្ធដោយ : ចនសាគូរ៉ា~ (Mika TaeMin) ថ្ងៃខែឆ្នាំ : 21.09.2022 Again date : 06.03.2023 - Theend : 05.10.2023