ពេលវេលាពិតជាដើរលឿនមែនថ្មិចៗបើកក៏ដល់ថ្ងៃពិសេសរបស់ជីមីនគឺថ្ងៃទទួលសញ្ញាបត្រ ទីបំផុតរាងតូចបានបញ្ចប់ការសិក្សាហើយ ក្រោយពីរាងតូចទាំងពីរឡើងទទួលសញ្ញាបត្ររួចហើយពួកគេក៏ចេញទៅខាងក្រៅជាមួយមិត្តដទៃទៀតដើម្បីថតរូបជុំគ្នាទុកជាអនុស្សាវរីយ៍ ពេលថតរូបជាមួយមិត្តហើយប៉ាម៉ាក់ថេយ៉ុងក៏មកដោយមានបាច់ផ្កា២នៅក្នុងដៃ គាត់ដើរសំដៅមកកូនទាំងស្នាមញញឹម។
« អបអរសាទរថេយ៉ុង ប៉ាមានមោទនភាពចំពោះកូនណាស់ អរគុណដែលមិនធ្វើឱ្យប៉ាខកបំណង »លោកគីម ញញឹមនិយាយទៅកាន់កូនទាំងទឹកមុខរីករាយ គាត់ក៏ហុចបាច់ផ្កានឹងពោលពាក្យសរសើរកូនប្រុសដ៏សែនពូកែរបស់គាត់
« បាទ លោកប៉ា »ថេយ៉ុង ញញឹមទទួលបាច់ផ្កាពីដៃគាត់ លោកគីមក៏ឱបក្រសោបកូននៅក្នុងរង្វងដៃដ៏សែនកក់ក្ដៅ ថេយ៉ុងសប្បាយចិត្តណាស់ព្រោះគេខានសង្ងំនៅក្នុងរង្វង់ដ៏កក់ក្ដៅមួយនេះយូរមកហើយ លោកគីមក៏ប្រលែងកូនពីការឱបហើយញញឹមដាក់ភរិយាជាទីស្រឡាញ់។
« អបអរសាទរកូនថេយ៍ »លោកស្រីញញឹមដាក់កូនហើយក៏ចូលទៅឱបកូនយ៉ាងណែន គ្មានឪពុកម្ដាយណាដែលមិនសប្បាយចិត្តទេពេលឃើញកូនស្លៀកឈុតនេះ (ឈុតសម្រាប់ទទួលសញ្ញាបត្រ)។
« បាទ អរគុណអ្នកម៉ាក់ »ក្រោយពីប្រលែងពីការឱបគាត់ក៏ញញឹមដាក់កូន ហើយដើរទៅជិតរាងតូចជីមីនដែលឈរញញឹមនៅក្បែរនោះ។
« ជីមីន!កូនស្អាតណាស់ពេលគ្រងឈុតនេះ សូមអបអរផង »លោកស្រីដើរទៅជិតព្រមទាំងសរសើរពីសម្រស់រាងតូច គាត់ក៏ហុចបាច់ផ្កានឹងចូលរួមត្រេអរដល់គេផងដែរ។
« បាទ អរគុណម៉ាក់ »ជីមីន ឈរញញឹមហើយទទួលបាច់ផ្កាពីដៃគាត់ ទឹកថ្លាៗស្រាប់តែហូរចេញមកកាត់ថ្ពាល់ប៉ោងៗគួរឱ្យចង់ថ្នាក់ថ្នមរាងតូចក៏រហ័សលើកដៃជូតចេញព្រោះតែរំភើបខ្លាំងពេក ថេយ៉ុងឃើញដូច្នេះក៏ចូលមកឱបមិត្ត។
« បានហើយ! ឈប់យំទៅសម្លាញ់អស់ម្សៅហើយ ប្រយ័ត្នមិនស្អាត »មើលសម្ដីនាយតូចម្នាក់នេះចុះមិនដឹងថាលួងលោមឬចម្អន់ឡើយ ប៉ុន្ដែថេយ៉ុងក៏និយាយត្រូវម្យ៉ាងដែរ ខំលាបម្សៅពីរបីជាន់ឱ្យវាហូរទៅតាមទឹកភ្នែកមិចហ្នឹងកើត។
« ឯងនេះ.... »ជីមីន ស្រាប់តែសើចពេលថេយ៉ុងនិយាយចំៗ លោកស្រីនិងលោកគីមឈរសើចពេលឃើញកូនៗយល់ចិត្តគ្នា ថេយ៉ុងនេះក៏បានក្បាលខូចដែរចូលចិត្តញ៉ោះជីមីនណាស់ ក៏ដឹងថាជីមីនមិនអាចតបតបានដោយសារសម្ដីរបស់គេចាក់ដោតពេក បន្ទាប់ពីញ៉ោះខាងនោះអស់ចិត្តអស់ចង់ហើយនាយតូចថេយ៉ុងក៏ដកទូរសព្ទចេញពីហោប៉ៅហើយក៏ហុចឱ្យអ្នកបើកឡានលោកប៉ាថតអោយ ជាថ្ងៃពិសេសរបស់កូនលោកគីមនិងលោកស្រីសុំច្បាប់សម្រាកព្រោះចង់នាំកូនទៅញុំាអីជុំគ្នា ពួកគាត់បបួលជីមីនដែលតែខាងនោះបដិសេធ ឮប្រាប់ថាមិនសូវស្រួលខ្លួនចង់ទៅសម្រាក ដូច្នេះពួកគាត់ក៏មិនបង្ខំដែរ។
« យើងទៅមុនហើយណា បើមិនស្រួលខ្លាំងអាចតេទៅយើងបានគ្រប់ពេល កុំក្រែងចិត្តអី! »មុននឹងទៅឆ្លៀតផ្ដាំមិត្តសិន សម្រាប់ជីមីនគឺទំនេរគ្រប់ពេលឱ្យតែគេហៅ ឃើញមិត្តមិនសូវស្រួលខ្លួនចិត្តគេក័មិនស្រនុកប៉ុន្មានដែរ ចង់ទៅកំដរជីមីនដែរតែមិនអាចដោយសារលោកប៉ាអ្នកម៉ាក់ខំដាក់ច្បាប់សម្រាកដើម្បីជូនគេទៅញុំាអីហើយ យើងបដិសេធមើលទៅដូចជាមិនសូវសម អញ្ចឹងមានតែទៅជាមួយគាត់ តែក៏គួរឱ្យស្ដាយដែលជីមីនមិនទៅជាមួយ ណ្ហើយ!នៅមានក្រោយទៀតកុំទាន់អាក់អន់ស្រពោនចិត្ត។
« អ៉ឹម គ្នាដឹងហើយ ឆាប់ទៅចុះកុំឱ្យប៉ាម៉ាក់ចាំយូរ » ថេយ៉ុងងក់ក្បាលហើយក៏លើកដៃបាយៗមិត្ត ជីមីនញញឹមហើយលើកដៃក្រវីទៅមកទៅកាន់មិត្ត បន្ទាប់ពីថេយ៉ុងទៅបាត់ជីមីនក៏ឱនទៅក្រោមទាំងមុខក្រៀមក្រំ ក៏ឃើញស្បែកជើងរបស់ខ្លួនរបូតខ្សែទើបទម្លាក់ខ្លួនអង្គុយហើយចងវា ស្រាប់តែពេលនោះមានជើងមួយគូរដើរតម្រង់មកទីនេះហើយឈប់មួកន្លែង ជីមីនងើបឡើងសន្សឹមៗហើយសម្លឹងទៅបុរសម្នាក់នោះ។
« យ៉ុន! យ៉ុនហ្គីបងមកយ៉ាងមិចបាន? »គួរឱ្យភ្ញាក់ផ្អើលខ្លាំងណាស់ កាលបើឃើញវត្តមាននាយក្រាស់នៅទីនេះ គាត់មកតាំងពីពេលណា? ហេតុអីក៏មិនប្រាប់គេអោយបានដឹងផង? នាយក្រាស់ធ្វើឱ្យធ្វើអោយរាងតូចមិនមានអារម្មណ៍ថាឯកាពេលមាននាយនៅក្បែរ តាមពិតជីមីនគិតថាគាត់មិនបានមកឡើយ ព្រោះដល់ថ្ងៃដែលខ្លួនទទួលសញ្ញាបត្រហើយតែមិនឃើញមនុស្ស ប៉ុន្ដែការគិតនោះរលុបអស់ក្រោយពីរាងក្រាស់បង្ហាញខ្លួននៅចំពោះរបស់ខ្លួន។
« បងមកយ៉ាងមិចមិនសំខាន់ទេ តែអ្វីដែលសំខាន់គឺបងមកទាន់ថ្ងៃពិសេសរបស់អូន បងជូនអូន! »យ៉ុនហ្គី ញញឹមតបសំណួរដែលប្រពន្ធសួរ ហើយក៏ហុចផ្កាមួយបាច់នឹងប្រអប់កាដូរតូចមួយអោយប្រពន្ធ អ្នកខាងនោះបានចឹងញញឹមឱ្យខ្ចិបតែម្ដង។
« អរគុណបងសម្លាញ់ ជាអ្វីទៅ? »ជីមីន ទទួលវាពីដៃរាងក្រាស់ហើយក៏សួរពីកាដូរដែលនាយឱ្យមានអ្វីនៅក្នុងនោះ តែនាយក្រាស់មិនប្រាប់ត្រង់ទេគឺចង់ឱ្យសាមីខ្លួនគេបើក។
« បើប្រាប់មិចស៊ុបប្រាយ ចង់ដឹងសាកបើកមើលទៅ.... » យ៉ុនហ្គីអនុញ្ញាតហើយចាំកាលបើកមើលៗថារាងក្រាស់ជូនរបស់អីឱ្យគេ គ្រាន់តែបើកកាដូរនោះភ្លាមជីមីនស្ទើរតែមិនជឿនឹងភ្នែករបស់ខ្លួន វាជានាឡិកាពេជ្រដែលជីមីនស្រមៃចង់បានវារហូតមក ប៉ុន្ដែសម្រាប់គេវាថ្លៃពេកហើយមិនអាចទទួលយកបានទេ។
« យ៉ុន! អូនថាវាថ្លៃ.... »រាងតូចឧទានបានត្រឹមនេះនាយក្រាស់ក៏កាត់។
« វាស្អាតណាស់សមនឹងអូនទៀត ចាំបងពាក់អោយ » នាយដឹងរួចទៅហើយជីមីនប្រាកដជាមិនទទួលរបស់នេះ ដូច្នេះមានតែវិធីម្យ៉ាងគឺពាក់វាឱ្យរាងតូចតែម្ដងទៅ ហើយគេនឹងមិនជំទាស់នោះទេ។ ជីមីន និយាយអរគុណស្វាមីជាលើកទី២កាលបើនាឡិកានេះនូវជាប់ដៃរបស់ខ្លួន យ៉ុនហ្គីក៏ចូលទៅឱបប្រពន្ធដោយក្ដីនឹករឭក រាងតូចបានសង្ងំនៅក្នុងរង្វង់ដៃដ៏សែនកក់ក្ដៅមិនចង់ប្រលែងតតែសោះ។
សង្ងំនៅក្នុងរង្វង់ដៃរាងក្រាស់ដូចជាយូរណាស់ហើយក៏ព្រមប្រលែងដៃចេញពីខ្លួនរបស់គាត់ ទឹកមុខជីមីនស្លេកស្លាំងដៃត្រជាក់ដូចទឹកកក រាងក្រាស់គិតថាមិនស្រួលក៏សួរប្រពន្ធទាំងក្ដីបារម្ភ។
« អូនមិនស្រួនខ្លួនហ្ហេស? អោយបងជូនទៅពេទ្យទេ »
« មិនបាច់ទេ! អូនសម្រាកតែបន្ដិចលែងអីហើយ ពួកយើងទៅវិញទៅ »
« បាទ » រាងក្រាស់ក៏យករបស់ពីដៃប្រពន្ធយកមកកាន់ហើយពួកគេក៏ដើរទៅចំណតឡានក្នុងសកលវិទ្យា នាយទទួលសោរឡានពីដៃប្រពន្ធហើយក៏បើក Lock ទើបដើរទៅបើកទ្វាអោយប្រពន្ធ ឡានពណ៌ខ្មៅមួយគ្រឿងនេះក៏បើកចាកចេញពីសកលវិទ្យាល័យសំដៅទៅខនដូរដែលជីមីនស្នាក់នៅ។
« ជីមីន! ជីមីនហា៎! មកដល់ហើយ » រាងក្រាស់ពន្លត់ម៉ាស៊ីនឡានហើយងាកមកឃើញប្រពន្ធកំពុងតែគេងក៏សម្រេចចិត្តដាស់ កាលបើឮសម្លេងរំខានអ្នកខាងនោះក៏កម្រើខ្លួនតិចៗហើយក្រហឹមដើមក។
« ហ៊ឹម... » ជីមីនបើកភ្នែកសន្សឹមៗពេលឮសម្លេងស្វាមីហៅឈ្មោះរបស់ខ្លួន ដៃស្រឡូនតូចគួរឱ្យចង់អង្អែលក៏លូកទៅបើកទ្វាឡាន កាយតូចក៏ចុះពីឡានហើយដើរទៅខាងក្នុងជាមួយស្វាមី។ ចូលមកដល់ខាងក្នុងបន្ទប់ជីមីនក៏សុំរាងក្រាស់សម្រាកបន្ដដោយមិនខ្ចីប្ដូរសម្លៀកបំពាក់ នាយក្រាស់ដណ្ដប់ភួយឱ្យប្រពន្ធហើយក៏ចូលទៅអង្គុយក្បែរនោះដោយអង្អែលក្បាលរាងតូចតិចៗតាមទម្លាប់។ ជីមីនគេងលក់រាងក្រាស់ក៏ងើបហើយដើរទៅផ្ទះបាយធ្វើអីឱ្យប្រពន្ធញុំា ឃើញប្រពន្ធមិនសូវស្រួលខ្លួនក៏ដាំបបរនិងចៀនត្រីអោយ យ៉ុនហ្គីដួសបបរដាក់ចានរួចក៏លើកដាក់លើតុហើយដើរសំដៅទៅបន្ទប់ដើម្បីដាស់ប្រពន្ធ។
ក្រាក!!
« ជីមីនហា៎! ងើបឡើងញុំាអីបន្ដិចទៅ ជីមីន! »យ៉ុនហ្គី ចូលទៅអង្គុយក្បែររាងតូចហើយអង្រួនគេតិចៗអោយក្រោក រីឯអ្នកខាងនោះកាលបើមានសម្លេងរំខានក៏ងើបអង្គុយបើកភ្នែកភ្លឺសៗសម្លឹងស្វាមី រាងក្រាស់ញញឹមមុននឹងលើកបីកាយតូចឡើង រាងតូចរហ័សលើកដៃតោងកស្វាមីហើយសង្ងំនៅក្នុងរង្ង់ដៃមំាក្រាស់ នាយឈានជើងចុះពីលើគ្រែហើយដើរចេញពីបន្ទប់សំដៅទៅតុអាហារ រាងក្រាស់ដាក់កាយតូចឱ្យអង្គុយនៅលើកៅអីថ្នមៗហើយរុញចានបបរដាក់នៅពីមុខប្រពន្ធ ជីមីនចាប់កាន់ស្លាព្រាហើយដួសបបរដាក់ចូលមាត់ដោយភ្នែកសម្លឹងមើលមុខស្វាមី។
« មុខបងមានប្រឡាក់ឬ? »យ៉ុនហ្គី សួរព្រោះតែជីមីនអង្គុយមើលមុខខ្លួន លេងអង្គុយសម្លឹងចំៗបែបនេះអ្នកណាមិនអៀន រាងតូចស្រាប់តែក្រវីក្បាលបដិសេធភ្លាម តាមពិតមុខគាត់មិនបានប្រឡាក់អ្វីឡើយ គឺមកពីគាត់សង្ហាខ្លាំងពេកធ្វើអោយនាយតូចលង់ងើបក្បាលមិនរួច តាំងពីស្គាល់យ៉ុនហ្គីមកគាត់មិនដែលចូលផ្ទះបាយធ្វើម្ហូបម្ដងឡើយ ប៉ុន្ដែថ្ងៃនេះគាត់បែរជាបំពេញតួនាទីជាប្ដីល្អមើលថែពេលប្រពន្ធឈឺស្កាត់ ទោះបីរាងទូចឈឺទឹកមុខស្លេកស្លាំងយ៉ាងណាក៏នៅតែឃើញស្នាមញញឹមដល់ស្រស់ស្អាតដែលនាយតូចមានចំពោះស្វាមីដែរ។
« អរគុណ »
« ក្នុងឱកាសអី? »ស្ងៀមសុខៗស្រាប់តែមកពោលពាក្យអរគុណ អ្នកណាមិនឆ្ងល់ទៅ?
« ក៏បងខំធ្វើដំណើរមកអបអរក្នុងថ្ងៃអូនទទួលសញ្ញាបត្រនេះហើយ អរគុណដែលមិនចោលអូន »
« អូនគឺជាមនុស្សសំខាន់នូវក្នុងជីវិតរបស់បង បងគ្មានថ្ងៃចោលអូនដាច់ខាត បងក៏បានសន្យាហើយមិចនឹងអាចលេបសម្ដីបាននោះ »
« បាទ បងញុំាដែលទៅ ចាំអូនបញ្ចុក ហាក៎!! ឆ្ងាញ់ទេ? »ជីមីន ដួសបបរមួយស្លាព្រាហើយប្រាប់ឱ្យស្វាមីហារមាត់ស្រួលគេបញ្ចុក កាលបើបបរចូលក្នុងមាត់ស្វាមីរាងតូចក៏សួរពីរស់ជាតិ អ្នកខាងនោះទំពាំហើយលេបចូលក្នុងពោះ ក៏ប្រាប់ពីរស់ជាតិរបស់វាឱ្យប្រពន្ធបានដឹង។
« អ៉ឹម អាចយកជាការបាន មានទៅអន់ឯណា! »យ៉ុនហ្គី ញុំាបបរជាមួយត្រីចៀនដែលជាស្នាដៃរបស់ខ្លួនគឺសរសើរមិនដាច់ពីមាត់ថាឆ្ងាញ់ ឯអ្នកអង្គុយជិតនោះពិតជាខ្នាញ់មែនទែន សួរតែពីរម៉ាត់ឆ្លើយឡើងវែងដូចខ្សែរទះភ្លើង រាងក្រាស់ក៏អស់សំណើចនឹងខ្លួនឯងដែរ ត្រឹមតែជាបបរសនិងត្រីចៀនអ្នកៗណាកចេះធ្វើដែរ តែហេតុអីក៏មកអួតធ្វើអី? គួរឱ្យខ្មាស់ប្រពន្ធមែន។
YOU ARE READING
រឿង ជម្រៅចិត្តលោកស្វាមី (Complete)
Romance"សុំទោសដែលមិនអាចការពារអូនតាមសន្យាបាន " មីន យ៉ុនហ្គី / ផាក ជីមីន និពន្ធដោយ : ចនសាគូរ៉ា~ (Mika TaeMin) ថ្ងៃខែឆ្នាំ : 21.09.2022 Again date : 06.03.2023 - Theend : 05.10.2023