រយៈពេលត្រឹមតែមួយខែក្រុមហ៊ុនត្រកូលមីនស្រាប់តែស្ទុះឡើងនៃអាត្រាភាគហ៊ុនខ្ពស់កប់ពពកស្ទើរតែមិនគួរឱ្យជឿ ដោយសារតែការខិតខំប្រឹងប្រែងនាយក្រាស់នឹងមានលោកប៉ាជួយជំរុញពីក្រោយ ទើបធ្វើឱ្យក្រុមហ៊ុននេះទទួលបានភាពជោគជ័យយ៉ាងឆាប់រហ័ស។
ថ្ងៃនេះផងដែរ យ៉ុនហ្គី និង ជីនហ៊ី ដើរផ្សារទំនើបដើម្បីទិញរបស់ប្រើប្រាស់។ ផែនដីពិតជាមូលមែនទែនមនុស្សដែលមិនចង់ជួបបែរជាឱ្យជួប នាយតូចដើរនិយាយលេងជាមួយមិត្តសុខៗស្រាប់តែឃើញរាងក្រាស់ដើរបណ្ដើរប្រពន្ធនាយនៅជ្រុងផ្លូវម្ខាងទៀតក៏រហ័សងាកមុខចេញ ដោយបែរទៅខាងមិត្តសម្លាញ់។
« កើតអី? ធ្វើមុខមើលតែឃើញខ្មោចអ៊ីចឹង! »ជីមីន មិនមែនបែរទៅទឹកមុខធម្មតាទេ គឺបើកភ្នែកធំប៉ុនពងមាន់ហើយមុខឡើងស្លេកស្លាំងទៀត មិនឱ្យគេគិតយ៉ាងមិច?
« អឹម! យ...យើងសុំទៅបន្ទប់ទឹកសិន ឯងមិនបាច់ចាំទេដើរទៅមុនចុះ ចាំយើងទៅតាមក្រោយ »
« អឹម »ថេយ៉ុង មិនបានចាប់អារម្មណ៍អីច្រើនក៏ដើរទៅខាងមុខបន្ដ រីឯ ជីមីន មិនចាំយូរក៏ប្រញាប់រត់ទៅយ៉ាងលឿនធ្វើយ៉ាងណាកុំឱ្យអ្នកខាងនោះដឹងថាខ្លួននៅទីនេះដែរ មកដល់បន្ទប់ទឹករាងតូចឈរនៅមុខកញ្ចក់ឱនមុខចុះទាំងហត់នឿយ ស្របពេលនោះស្រាប់តែមានដៃមាំក្រាស់បង្វែររាងតូចឱ្យបែរមុខមករកខ្លួនហើយចាប់ទាញកាយតូចចូលទៅក្នុងបន្ទប់ទឹកជាមួយគ្នារួចក៏បិទទ្វា។
« យ៉ុនហ្គី! បង...ចង់...ធ្វើអី? »ជីមីន ហាក់រញ័រនិយាយមិនចង់ចេញពេលរាងក្រាស់ចូលមកកានតែជិតហើយព្រមទាំងដកដៃឱបចង្កេះខ្លួនទៀតផង យ៉ុនហ្គី ខំសម្លឹងផ្ទៃមុខសរលោងនិងរូបកាយដែលខានប៉ះជាយូរមកហើយ នាយក្រាស់ចូលកាន់តែកៀកទៅរហូតដល់ខ្នងរាងតូចប៉ះនឹងជញ្ជាំង ចម្រុះល្អឥតមានគូរប្រៀបរបស់នាយបានស្រង់យកក្លិនដ៏ក្រអូបតាមចន្លោះករាងតូចជីមីន។
« ចង់ធ្វើអូន.... »បីម៉ាត់យ៉ាងខ្លីចេញពីបបូរមាត់ក្រាស់ធ្វើអោយនាយតូចអត់ហួសចិត្តមិនបាន បែកគ្នាជិត២ខែលោក មីន យ៉ុនហ្គី អតីតស្វាមីរបស់ខ្លួនចេះប្រើពាក្យអសីលធម៌ទៀត ទាំងដែលពីមុខនាយមិនហ៊ានឡើយ ហើយពាក្យដែលនាយនិយាយទៅកាន់រាងតូចភាគច្រើនគឺជាការគោរពនឹងតម្លៃ ចឹងបានន័យថា យ៉ុនហ្គី ពេលនេះមិនដូចជា យ៉ុនហ្គី ពីមុនឡើយ។ កាលពីមុននាយជាមនុស្សមានទំនួលខុសត្រូវមាន គ្មានអាថ៌កំបាំងនឹងគ្នា បើមានបញ្ហាអ្វីត្រូវតែជួយគ្នាដោះស្រាយបញ្ហានោះ តែតាំងពីថ្ងៃដែលដឹងថាគាត់លាក់បាំងខ្លួន ជីមីន ពិតជាអស់សង្ឃឹមលើគាត់ណាស់។
« រោគចិត្ត! »ឧទានចប់ក៏លើកដៃទាំងគូរុញរាងក្រាស់ចេញពីខ្លួន ប៉ុន្តែមិនធ្វើអោយគាត់កម្រើកសូម្បីបន្ដិច យ៉ុនហ្គី ឱបរាងតូចកាន់តែណែនជាងមុនពេលគេកម្រើក រាងតូចដឹងតែមិនឈ្នះកម្លាំងគាត់ហើយក៏ឈរស្ងៀមស្ងាត់នៅក្នុងរង្វង់ដៃមាំក្រាស់ មើលពីខាងក្រៅរាងតូចអាចមិនចង់អោយគាត់ប៉ះពាល់ខ្លួន តែធាតុពិតចង់ឱ្យស្ថិតក្នុងរង្វង់ដៃមាំក្រាស់បែបនេះរហូតទៅ។
នាយសម្លឹងរាងតូចយូរដែលហើយក៏សួរ៖
« ម៉េចក៏គេចមុខបង? »នាយសួរក៏ព្រោះតែចង់ដឹង មុននេះគ្រាន់តែឃើញនាយរាងតូចគេចយ៉ាងលឿន នេះស្អប់មុខគេដល់ម្លឹងផងឬ?
« ខ្ញុំ...ខ្ញុំមិនបានគេច »ជីមីន តបសំណួរ យ៉ុនហ្គី តែមិនហ៊ានសូម្បីសម្លឹងភ្នែករបស់នាយ នេះឬគេហៅថាមិនបានគេច?
« អូនកុហក! ពេលអូននិយាយអូនមិនហ៊ានមើលភ្នែកបងផង ហេតុអីចាំបាច់គេចមុខគ្នា? អូនស្អប់បងដល់ម្លឹងផងហេ្ហស!? »
« មែនហើយ! លែងខ្ញុំចង់ទៅវិញ »រាងតូចលេងនិយាយចេញមកត្រង់ៗពេកហើយធ្វើឱ្យនាយក្រាស់ឈរគាំងមួយកន្លែង ដៃមាំក្រាស់ក៏បន្ធូរអោយដៃរាងតូចមានសេរីភាព ជីមីន ក្រវាសដៃមាំក្រាស់ចេញហើយប្រុងចេញទៅវិញ ស្រាប់តែនាយក្រាស់ចូលមកកញ្ឆក់ដៃរបស់គេហើយរុញឱ្យផ្អឹបនឹងជញ្ជាំងម្ដងទៀត។
« បងមិនលែង.... »ដាច់ខាតមិនឱ្យរាងតូចទៅទាំងបែបនេះឡើយ យ៉ាងណាត្រូវតែនិយាយគ្នាអោយដឹងរឿងសិន ជីមីន ត្រូវអ្នកខាងនោះរិតខ្លួនសូម្បីតែចង់កម្រើកក៏កម្រើកមិនបានផង រាងតូចបានតហរឹមតែឈរស្ងៀមនៅក្នុងរង្វង់ដៃមាំក្រាស់ហើយប្រើក្រសែភ្នែកស្រទន់ទៅកាន់រាងក្រាស់ដោយចង់សុំអ្វីម្យ៉ាងពីនាយ យ៉ុនហ្គី ហាក់ទទួលដឹងតាមរយៈកែវភ្នែករបស់រាងតូចតែនាយនៅតែរឹងទទឹងមិនព្រនលែងគេតែសោះ អស់ជម្រើស ជីមីន ក៏និយាយទៅកាន់នាយម្ដងទៀត ដើម្បីបញ្ជាក់អោយច្បាស់ពីទំនាក់ទំនងរបស់ពួកគេ។
« តែពួកយើងចប់....អ្ហឹម!!! »រាងតូចនិយាយមិនទាន់ចប់ផង រាងក្រាស់ក៏ឱនទៅគ្រប់គ្រងបបូរមាត់ក្រពុំយ៉ាងទាន់ហន់ នាយមិនចង់ស្ដាប់បន្ដព្រោះធ្វើអោយនាយមានអារម្មណ៍ល្អ យ៉ុនហ្គី មិនចង់ឱ្យទំនាក់ទំនងរបស់ពួកគេត្រូវចប់បែបនេះទេ ព្រោះសេចក្ដីស្រឡាញ់ដែលនាយចំពោះ ជីមីន មិនដែលប្រែប្រួលម្ដងណាឡើយ។ នាយដឹងកន្លងមកបានធ្វើអីដាក់រាងតូចខ្លះ វាគឺជាកំហុសដែលមិនអាចលើកលែងអោយបាន នាយមិនសុំអោយរាងតូចលើកលែងអោយទេ គ្រាន់តែសុំអោយតែរាងតូចបានយល់និងជឿលើរូបគេ តើអោយគេជឿលើនាយដោយរបៀបណា? បើនាយលេងក្បត់ស្រស់អញ្ចឹងនោះ។
« រវាងពួកយើងមិនបានចប់ ត្រូវចាំថាបងមានតែអូនម្នាក់គត់ បងមិនដែលគិតហើយក៏គ្មានថ្ងៃក្បត់អូនដែរ គ្រប់យ៉ាងដែលបងធ្វើព្រោះបងមានហេតុផល ពេលវេលាមកដល់អូននឹងបានដឹង! សឺត!! »យ៉ុនហ្គី និយាយចប់ក៏ឱនទៅថើបថ្ពាល់ ជីមីន មួយខ្សឺតមុននឹងចាកចេញ រាងតូចឈរធ្មឹងមួយកន្លែងគាំងនឹងទង្វើរបស់ស្វាមី ដៃតូចស្រឡូនទន់ល្មើយដូចមនុស្សស្រីលើកមកប៉ះថ្ពាល់ព្រមទាំងនឹកដល់រូបភាពដែលនាយក្រាស់ថើបខ្លួនមិញនេះ មួយរំពេចន៍ស្រាប់តែលេចស្នាមញញឹមយ៉ាងស្រស់នៅលើផ្ទៃមុខនាយតូច។ ចូលបន្ទប់ទឹកយូរហើយដោយខ្លាចមិត្តសម្លាញ់បារម្ភក៏ប្រញាប់ចេញទៅវិញ។
ក្រឡេកមកមើលនាយតូច ថេយ៉ុង ឯណេះកំពុងតែដើរមើលសម្លៀកពាក់ ព្រោះឮមិត្តរអ៊ូថាគ្មានអីពាក់ទៅធ្វើការ នាយតូចក៏ដកអាវសនិងអាវហ្វាហ្សេរួចក៏ហុចឱ្យបុគ្គលិក។
« យកមួយឈុតនេះ ហើយខ្ចប់អោយផង »
« ចាស៎ អ្នកប្រុស »បុគ្គលិកទទួលអាវពីដៃនាយតូចហើយក៏យកវាទៅខ្ចប់តាមសម្ដីរបស់គាត់ គិតលុយទទួលឥវ៉ាន់រួចអស់នាយតូចក៏ចេញពីហាងនេះស្រាប់តែជួបនឹងមិត្តល្មម ជីមីន ដើរមកក្បែរមិត្តហើយចង្អុលទៅថុងពណ៌សដែលមិត្តកាន់ ពេលនោះនាយតូចក៏ហុចឱ្យមិត្ត ជីមីន ចងចិញ្ចើមហើយទទួលវាពីដៃមិត្តមកមើល។
« ទិញឱ្យយើងឬ? »ជីមីន ឃើញរបស់នៅក្នុងថង់នេះហើយក៏សួរ ព្រោះគេមិនយល់! នៅសុខៗក៏ហុចថង់នេះឱ្យដោយមិនប្រាប់អ្វីសោះ អ្នកណាមិនឆ្ងល់ទៅ?
« ហឹម »ថេយ៉ុង ងក់ក្បាលតិចៗបញ្ជាក់ថាគេទិញឱ្យគេពិតមែន។
« អរគុណហើយសម្លាញ់ ឯងឃ្លាននៅ? ទៅរកអីញុំាហី? »ជីមីន ញញឹមហាក់ពេញចិត្តនឹងអាវដែល ថេយ៉ុង ទិញអោយ លើកនេះមិនគួរសមគឺទទួលលឿនតែម្ដង ពួកគេដើរផ្សារយូរហើយដូចជាឃ្លានក៏បបួលមិត្តញុំាអី ហើយចាំត្រឡប់ទៅវិញ។
« អឹម តោះចឹង »ថេយ៉ុង ចូលទៅកៀកដៃមិត្តហើយពួកគេក៏បណ្ដើរគ្នាទៅហាងអាហារ នៅទីនេះជាជាន់លក់សម្លៀកនិងសម្ភារៈប្រើប្រាស់អញ្ចឹងតតែចុះទៅជាន់ក្រោមវិញ។ មានហាងអាហារមួយកន្លែងដែលជាទីចាប់អារម្មណ៍ពួកគេក៏ដើរចូលទៅបុគ្គលិកនៅទីនោះក៏ចូលរាក់ទាក់ គ្រាន់តែដាក់ខ្លួនអង្គុយស្នាមញញឹមនិងទឹកមុខរីករាយក៏រសាត់បាត់ភ្លាមៗពេលប្រទាក់ភ្នែកនឹងនាយក្រាស់ដែលអង្គុយញុំាអីជាមួយភរិយាថ្មី ថេយ៉ុង ឃើញមិត្តភ្លឹកក៏ងាកទៅតាមក្រសែភ្នែករបស់គេឃើញថាគេកំពុងតែញុំាអីជាមួយភរិយារបស់គេ។
« បើទ្រាំឃើញគេនៅជាមួយអ្នកផ្សេងមិនបាន យើងទៅវិញទៅ! »ថេយ៉ុង ក៏មិនសូវស្រួលចិត្តដែលពេលឃើញមិត្តក្រៀមក្រំ ដូច្នេះក៏បបួលគេត្រឡប់ទៅវិញ តែអ្នកខាងនោះក្រវីក្បាលហើយងាកមកវិញយ៉ាងលឿន។
« មិនអីទេ យើងគួរតែសប្បាយចិត្តពេលឃើញគាត់មានសេចក្ដីសុខ »ជីមីន ញញឹមស្រាលៗតបមកកាន់ថេយ៉ុង។
« អឹម កុំឱ្យតែមកទួញសោកពេលក្រោយទៅបានហើយ អាហារមកល្មមកំពុងតែឃ្លានផង »ថេយ៉ុង មិនបាននិយាយបញ្ចួសតែជាការពិត មាត់និយាយបែបនេះតែក្នុងចិត្តផ្ទុយស្រឡះ នាយនិយាយចឹងគឺមិនចង់ឃើញមិត្តបង្ហូរទឹកភ្នែកដោយសារតែប្រុសសាវ៉ាដូចជាគាត់។ បុគ្គលិកលើកអាហារមកហើយពួកគេក៏ចាប់ផ្ដើមញុំាយកៗដោយមិនខ្វល់ពីក្រសែភ្នែកអ្នកដទៃឡើយ ជីមីន ដឹងច្បាស់ណាស់នាយក្រាស់ប្រាកដជាអង្គុយមើលមកតែគេធ្វើជាមិនដឹងខ្លួន។
« លោក! លោកហា៎! ទៅវិញបាននៅ? »ជីនហ៊ី ឃើញនាយអង្គុយភ្លឹកក៏ហៅ តែអ្នកខាងនោះហាក់មិនឮសោះ នាងក៏ហៅម្ដងទៀតតែរៀងឮជាងមុន កានលបើឮសម្លេងផ្អែកស្រទន់ហៅខ្លួននាយក៏រហ័សងាកមករកប្រភពសម្លេងនោះ។
« បាទ? អ៎...បាន! អូនគិយលុយ »យ៉ុនហ្គី តបនាងរួចក៏ហៅបុគ្គលិកឱ្យគិតលុយនិងបានប្រញាប់ត្រឡប់ទៅភូមិគ្រឹះវិញ។ រាងក្រាស់ចេញទៅផុតរាងតូចទាំងពីរក៏ហៅឱ្យបុគ្គលិកមកគិតលុយ រួចក៏នាំគ្នាត្រឡប់ទៅផ្ទះរៀងៗខ្លួន។
មកដល់អាផាតមិន ជីមីន ក៏ដើរតម្រង់ទៅផ្ទះហើយចាក់ទឹកផឹក កំពុងតែញុំាទឹករាងតូចស្រាប់តែគិតដល់រូបភាពដែលគេនៅជាមួយរាងក្រាស់ ស្រណោះពេលដែលពួកគនៅជាមួយគ្នាគឺពោរពេញទៅដោយក្ដីស្រឡាញ់និងស្នាមញញឹម។ ជីមីន នៅតែមិនអស់ចិត្តកាលពីល្ងាចមិញ គួរឱ្យខឹងខ្លួនឯងណាស់ ដែលអោយនាយក្រាស់ប៉ះពាល់ខ្លួនបានតាមអំពើចិត្ត រាងតូចស្រាប់តែមិនសុខចិត្តព្រោះតែធ្វើតាមពាក្យដែលខ្លួននិយាយមិនបាន។ ជីមីន ស្រឡាញ់ហើយគោរពនាយប៉ុណ្ណានាយគួរតែដឹង ប៉ុន្ដែនៅថ្ងៃនោះ យ៉ុនហ្គី នៅតែជ្រើសរើសការដើរចេញ រាងតូចឈឺចាប់ខ្លាំងប៉ុណ្ណាមានតែខ្លួននិងមិត្តសម្លាញ់ទេដែលដឹងច្បាស់ជាងគេ បើថ្ងៃនោះគ្មាន ថេយ៉ុង នៅក្បែរ តើរាងតូចអាចគិតអីផ្ដេសផ្ដាសដែរឬទេ?
YOU ARE READING
រឿង ជម្រៅចិត្តលោកស្វាមី (Complete)
Lãng mạn"សុំទោសដែលមិនអាចការពារអូនតាមសន្យាបាន " មីន យ៉ុនហ្គី / ផាក ជីមីន និពន្ធដោយ : ចនសាគូរ៉ា~ (Mika TaeMin) ថ្ងៃខែឆ្នាំ : 21.09.2022 Again date : 06.03.2023 - Theend : 05.10.2023