Episodes 21 : គួរតែប្រយ័ត្នខ្លួនបន្ដិចក៏ល្អដែរ

490 55 3
                                    

មួយសប្ដាហ៍កន្លងទៅរបួស យ៉ុនហ្គី ក៏គ្រាន់បើដោយមិនចាំបាច់រុំបង់ដូចកាលពីមុនទេ ហើយនាយក៏ត្រឡប់ទៅធ្វើការវិញដូចដើម។ មួយរយៈនេះការងាររវល់ យ៉ុនហ្គី មិនសូវបានទៅរកប្រពន្ធទេ ម្យ៉ាងក៏មានប៉ាម៉ាក់ចាំតាមដាននាយគ្រប់ជំហានចេញចេញចូលទើបពិបាកបន្ដិច។ ពេលនេះប្រពន្ធនាយយ៉ាងម៉េចហើយ ខឹងនាយដែរឬអត់? ដែលមិនបានទៅរកបែបនេះ រាងក្រាស់គ្រាន់តែសង្ឃឹមប៉ុណ្ណោះថារាងតូចនឹងយល់ហើយមិនខឹង ហើយយល់នូវអ្វីដែលខ្លួននិយាយ។
យ៉ុនហ្គី និង ជីនហ៊ី រៀបចំខ្លួនរួចរាល់ក៏ចុះមកខាងក្រោមដើម្បីទទួលទានអាហារពេលព្រឹកជាមួយប៉ាម៉ាក់។ ពួកគេដើរមកដល់បន្ទប់អាហារក៏ប្រញាប់រាក់ទាក់ពួកគាត់ដោយស្នាមញញឹមនិងពាក្យគួរសម។
« ប៉ាម៉ាក់អរុណសួស្ដី! សុំទោសដែលឱ្យប៉ាម៉ាក់ចាំយូរ »នាយក្រាស់ឈរឱនក្បាលបន្ដិចជាការសុំទោសដែលខ្លួនមកយឺតទុកឱ្យពួកគាត់ដែលជាចាស់ទុំមកអង្គុយចាំទៅវិញ រីឯ ជីនហ៊ី ក៏ឱនលំទោនដូចគ្នាជាក្មេងមិនសមឱ្យចាស់ទុំអង្គុយចាំសោះ វាមើលមកមិនសម។
« ចាស អង្គុយសិនមក អ៊ំស្រីកូនៗមកល្មមដួសបាយបានហើយ »លោកស្រីនិងលោកមីន ញញឹមហើយក្រវីក្បាលតិចៗបញ្ជាក់ថាគាត់មិនបានប្រកាន់អ្វីឡើយ ពួកគេគិតថាពួកគេចូលគេងយប់ជ្រៅពេកទើបបណ្ដាលឱ្យយឺតយ៉ាវបែបនេះ ពីរនាក់នោះសម្លឹងមុខគ្នាហើយក៏ងាកទៅញញឹមដាក់លោកប៉ាអ្នកម៉ាក់វិញ។
« ចាស លោកស្រី »ក្រោយពីទទួលបានបញ្ជាពីចៅហ្វាយអ៊ំស្រីមេផ្ទះក៏ដើរទៅយកបាយដែលគ្របទុករួចក៏ដួសឱ្យលោកប្រុសនិងលោកស្រីមុនហើយបន្ទាប់មកកដួសឱ្យ យ៉ុនហ្គី និងភរិយាក្លែងក្លាយរបស់នាយ។ អ៊ំស្រីដួសបាយឱ្យ ជីនហ៊ី នាងក៏ឱនគោរពក្បាលបន្ដិចជំនួសពាក្យអរគុណ បន្ទាប់មកពួកគេក៏បរិភោគអាហារពេលព្រឹក។
លោកស្រីពិសារបានបីបួនម៉ាត់ក៏ឧទានទាំាងសម្លឹងមុខកូនៗ៖
« កូនហ៊ីនិងកូនយ៉ុនរៀបការជិតបួនខែហើយ ល្មមគិតគូររឿងកូនចៅហើយ »
     « ម៉ាក់... »នាយក្រាស់ហៅម៉ាក់ទាំងជ្រួញចិញ្ចើមចូលគ្នា ហេតុអីនៅសុខៗស្រាប់តែនិយាយរឿងនេះ? គាត់ក៏ដឹងដែលថាគេរៀបការតាមពួកគាត់ មិនបានរៀបការដោយសារក្ដីស្រឡាញ់ឡើយ រឿងនេះគាត់គួរតែយល់ច្បាស់ ម៉េចក៏នៅបង្ខំឱ្យពួកគេយកកូនទៀត?
     « ចាស? ម៉ាក់និយាយអីខុសមែនទេ? »លោកស្រីសម្លឹងមុខកូនប្រុសដោយភ្ជាប់នឹងសំណួរ នាយក្រាស់ជ្រើសរើសមិនឆ្លើយ តែបង្វែរសាច់រឿងវិញ។
     « ខ្ញុំឆ្អែតហើយ សុំលាសិនហើយ »យ៉ុនហ្គី មិនចង់មានទំនាស់ជាមួយពួកគាត់កជ្រើសរើសដើរចេញ ដោយប្រាប់ពួកគាត់ថាឆ្អែតហើយក៏លាពួកគាត់ទៅធ្វើការ។ បើនៅបន្ដពួកគាត់មិនព្រមឈប់និយាយរឡងនេះឡើយ នាយរៀបការតាមដែលគាត់ត្រូវការហើយ តើនៅចង់បានអីទៀត? វាមិនទាន់គ្រប់គ្រាន់ទៀតឬ? ជីនហ៊ី ឃើញរាងក្រាស់ទៅហើយនាងក៏ប្រញាប់ "សុំទោស" ពួកគាត់ហើយក៏ចេញទៅម្នាក់ទៀត។
     « លោក! លោកយ៉ុនចាំខ្ញុំផង »
     « អ្នកនាង! បាទ សូមអញ្ជើញ »យ៉ុនហ្គី រៀបនឹងចូលឡានហើយស្រាប់តែភ្ញាក់នឹងសម្លេងនាងតូចស្រែកហៅខ្លួនតាំងពីចម្ងាយមក នាយសូមសរសើរហើយដែលនាងអាចគេចពីប៉ាម៉ាក់គេបាននោះ នាយថយក្រោយហើយទុកផ្លូវឱ្យនាងចូលអង្គុយខាងក្នុងបន្ទាប់មកក៏ចូលទៅតាមក្រោយ។ ឡានក៏បើកចេញពីភូមិគ្រឹះតម្រង់ទៅកាន់ក្រុមហ៊ុនរបស់ យ៉ុនហ្គី ចម្ងាយពីទីនេះទៅប្រើរយៈពេលជិតកន្លះម៉ោង មួយសន្ទុះឡានមួយគ្រឿងនេះក៏ឈប់ចំពីមុខក្រុមហ៊ុនដែលមានកម្ពស់ខ្ពស់ហើយធំលំដាប់លេខ២នៅក្នុងទីក្រុងសេអ៊ូល។
     « សូមអញ្ជើញចៅហ្វាយនិងអ្នកនាង »នាយក្រាស់ចុះពីលើឡានរួច នាងតូចក៏ចុះតាមក្រោយដោយការអញ្ជើញរបស់នាយក្រាស់។
     « អរគុណ »នាងញញឹមនិយាយពាក្យគួរសមទៅកាន់កូនចៅដែលបានបើកទ្វាឱ្យខ្លួន ជីនហ៊ី និងរាងក្រាស់ក៏បន្ដដំណើរចូលទៅខាងក្នុងដោយមានបុគ្គលិកចាំទទួលរាក់ទាក់។
     ឡើងមកដល់ជាន់ខាងលើពួកគេក៏បំបែកគ្នាទៅធ្វើការរៀងៗខ្លួន ជីនហ៊ី ចូលមកដល់ខាងក្នុងនាងទម្លាក់ខ្លួនអង្គុយហើយយកសម្ដីលោកស្រីមីននិយាយមុនហ្នឹងមកគិត បន្ដិចក្រោយមកក៏ទុកសម្ដីលោកស្រីមួយឡែកសិនហើយយកការងារមកធ្វើជំនួសវិញ។ ចំណែក យ៉ុនហ្គី ក៏មិនខុសពីនាងដែរគឺគិតដល់សម្ដីម៉ាក់ដូចគ្នា នាយនឹងឆាប់រកវិធីដោះស្រាយឱ្យលឿនបំផុតនឹងប៉ាម៉ាក់គេបង្ខំជាងនេះ តែធ្វើយ៉ាងម៉េចល្អទៅ? គួរតែប្រាប់រឿងទាំងអស់ឱ្យគាត់បានដឹងល្អទេ? ម្យ៉ាងនាយចង់រស់នៅជាមួយជីមីនដោយបើកចំហមិនចង់លាក់គ្រប់គ្នាដូចពេលកន្លងមកទេ។
     នាយតូចដៃជើងស្រឡូនកំពុងតែបោះជំហានចូលទៅក្នុងភោជនីដ្ឋានមួយកន្លែងដែលបានណាត់ជាមួយមិត្ត។ ថេយ៉ុង ចូលមកដល់ខាងក្នុងក៏ញញឹមពេលឃើញមិត្តអង្គុយនៅតុដែលមិនសូវឆ្ងាយពីខ្លួនប៉ុន្មាន ទោះបីគេអង្គុយបែរខ្នងក៏នាយមើល ជីមីន ស្គាល់ដែរ។
     « អេ...ជីមីនមកយូរនៅ? »ថេយ៉ុង ចូលមកដល់មិនទាន់បានអង្គុយផងក៏បោះសំណួរសួរអ្នកខាងនោះមុន ព្រោះខ្លាចថាខ្លួនធ្វើឱ្យមិត្តចាំយូរ។
     « អៅ...ថេយ៍!យើងទើបមកដល់មុននេះតិចឯងអ្គុយសិនមក ហើយការងារឯងយ៉ាងម៉េចដែរ? »ជីមីន ប្រាប់ឱ្យមិត្តហើយក៏សួរពីរឿងការងារម្ដង។
     « មានអីល្អតើ! យើងគួរតែអរគុណដល់ចៅហ្វាយឯងដែលបានជួយ កុំគិតយើងពិបាកមិនខាន »ពេលនិយាយដល់ចៅហ្វាយ ជីមីន នាយតូចស្រាប់តែញញឹមធ្វើឱ្យអ្នកនោះអត់សង្ស័យមិនបាន ឬមួយថេយ៉ុងលួចស្រឡាញ់ជុងហ្គុក? ប៉ុន្តែមុខក្រហមញញឹមស្រស់បែបនេះច្បាស់ណាស់ជាការពិត។
     « អូហូ! និយាយដល់ចៅហ្វាយយើងញញឹមខ្ចិបតែម្ដងន៎! ចាប់អារម្មណ៍គាត់ហ្ហេស៎!? »ជីមីន មិនចូលចិត្តមិនបញ្ឈិតបញ្ឈៀងច្រើនក៏បោះសម្ដីចំកណ្ដាលមុខ ថេយ៉ុង តែម្ដង។
     « ហាស៎! អត់ទេ »ថេយ៉ុង ឮបែបហ្នឹងក៏ប្រញាប់ប្រកែក តែគិតឬថា ជីមីន គេជឿនោះ បើមុខក្រហមដូចផ្លែប៉េងប៉ោះទុំទៅហើយ។
     « ពិតមែនហ៎! »
     « ជីមីន...!! »
     « អូខេៗ ឈប់ក៏បាន តោះហៅអីញុំាគ្នាឃ្លានហើយ »
     រាងតូចនិយយចប់ ថេយ៉ុង ងក់ក្បាលយល់ស្របសម្ដីមិត្តក៏លើកដៃហៅបុគ្គលិកឱ្យមកទីនេះ ដើម្បីគេធ្វើការកម្មង់អាហារ។ បុគ្គលិកម្នាក់ក៏ដើរមកតុរបស់ពួកគេហើយក៏ហុចម៉ីនុយឱ្យពួកគេធ្វើការកម្មង់ ដោយសារម្នាក់ៗឃ្លានហើយសុទ្ធតែដាច់បាយថ្ងៃក៏នាំគ្នាហៅអាហារមួយឈ្នះដៃ ថាតើញុំាអស់ឬអត់ចាំមើល?
     អាហារជាងដប់មុខតម្រៀបគ្នានៅលើតុរាងតូចទាំងពីរសម្លឹងហើយលេបទឹកមាត់ក្អឹកៗព្រោះតែឃ្លាន ពួកគេក៏លេងស្ទាយកាលពីនៅក្មេងៗ ដៃម្នាក់ចាប់ចង្កឹះហើយតៀមខ្លួនរាប់ដល់បីនឹងចាប់ផ្ដើមដួសអាហារដែលខ្លួនចូលចិត្តមុនគេ។
     « ត្រៀមហើយហើយណា? »ជីមីន ឧទានខណៈភ្នែកសម្លឹងអាហារដែលខ្លួនចូលចិត្តហើយត្រូវតែចាប់វាមុនគេ់
     « អឹម មួយ ពីរ បី ចាប់ផ្ដើម.... »គ្រាន់តែរាប់ដល់លេខបីម្នាក់ៗក៏នាំគ្នាចាប់អាហារដែលខ្លួនចូលចិត្តហើយបន្ទាប់មកក៏ដាក់ចូលមាត់រួចទំពាំលាយនឹងស្នាមញញឹម តាមទឹកមុខម្នាក់ៗដូចជាមានសេចក្ដីសុខដល់ហើយពេលដែលបានញុំាអីជុំគ្នាម្ដងៗ ដូចដែលដឹងស្រាប់ហើយ ជីមីន និង ថេយ៉ុង គឺមានចំណូលចិត្តញុំាអញ្ចឹងគ្មានអីចម្លែកទេ។ ត្បិតថាមើលពីខាងក្រៅ ជីមីន មើលទៅសប្បាយចិត្ត ដែលក្នុងរង្វង់ភ្នែកកំពុងតែមានកង្វល់នូវក្នុងចិត្ត ប្រហែលរឿង យ៉ុនហ្គី ហើយ ព្រោះមួយរយៈនេះពួកគេមិនសូវបានជួបគ្នា។
     អាហារពេលល្ងាចបានបញ្ចប់ ថេយ៉ុង ក៏ជូនមិត្តមកអាផាតមិនវិញ កំពុងតែដើរទៅបន្ទប់របស់នាយតូច ថេយ៉ុង ក៏មានអារម្មណ៍ប្លែកដូចជាមាននរណាម្នាក់ដើរតាមពីក្រោយគេ នាយងាកមុខតិចហើយដៀងភ្នែកមើលទៅជ្រុងម្ខាងឃើញបុរសពាក់អាវខ្មៅរហ័សបែរមុខចេញហើយធ្វើជាយកទូរសព្ទមកនិយាយ។
     « ចម្លែក.... »ថេយ៉ុង ងាកមកវិញហើយឧទានតិចៗតែល្មមអាចឱ្យអ្នកនៅក្បែរស្ដាប់ឮ
     « ហាស៎!? »ជីមីន ចងចិញ្ចើមមិនយល់នូវអ្វីដែលមិត្តនិយាយ សុខៗក៏និយាយពាក្យនេះទាំងគ្មានក្បាលគ្មានកន្ទុយធ្វើឱ្យគេឆ្ងល់ជាខ្លាំង។
     « គឺបុរសម្នាក់នោះណា៎! តាមពួកយើងមកដល់ទីនេះ »ថេយ៉ុង ចូលកៀកមិត្តដើរសម្លឹងទៅខាងមុខដោយនិយាយតិចៗប្រាប់មិត្ត ដើម្បីឱ្យបុរសម្នាក់នោះសង្ស័យថាពួកគេបានដឹង រីឯ ជីមីន ជាមនុស្សឆាប់យល់ពីស្ថានការណ៍គេគ្រាន់តែសម្លឹងតាមកន្ទុយភ្នែកប៉ុណ្ណោះមុននឹងតប៖
     « ហឹម...ម្នាក់ឈរបែរខ្នងនោះមែនទេ?  »
     « អឹម យើងឃើញតាំងពីនៅក្រុមហ៊ុនលោកជុងម្ល៉េះ! ជីមីន...គេអាចមានបំណងអាក្រក់មកលើឯង គួរតែប្រយ័ត្នខ្លួនបន្ដិចក៏ល្អដែរ »ថេយ៉ុង ទៅទទួលមិត្តនៅឯក្រុមហ៊ុន ជុងហ្គុក ហើយបន្ទាប់មកក៏ឃើញបុរសម្នាក់នេះឈរផ្អែកម៉ូតូនៅចិញ្ចើមផ្លូវ ពីដំបូងគេមិនចាប់អារម្មណ៍ទេ ស្មានតែប្រុសម្នាក់នេះមកចាំបងប្អូនឬសង្សារចេញពីធ្វើការ រហូតដល់ឃើញបុរសម្នាក់នេះម្ដងទៀតនៅភោជនីដ្ឋានដែលពួកគេបានទៅ មិនតែប៉ុណ្ណោះនៅតាមមកដល់ទីនេះទៀត ទើបធ្វើឱ្យ ថេយ៉ុង កាន់តែមិនទុកចិត្តក៏ប្រាប់ឱ្យមិត្តប្រយ័ត្នខ្លួន។
     « អឹម ដល់ហើយ ឯងចូលសិនអត់? »ប្រាប់សម្ដីមិត្តចប់នាយតូចក៏មានអារម្មណ៍ថាភ័យដែរ តែព្យាយាមធ្វើធម្មតា ហើយពួកគេក៏បន្តរហូតដល់បន្ទប់រាងតូចក៏ចាក់សោរហើយក៏សាកសួរមិត្តចង់នៅសិនទេ។
     « អត់ទេយប់ហើយខ្លាចប៉ាម៉ាក់ចាំយូរ ឯងចូលទៅចាក់សោរឱ្យស្រួលបួលផង យើងបារម្ភ! »
     « យើងដឹងហើយ ឯងក៏ដូចគ្នាធ្វើដំណើរដោយសុវត្ថិភាព »
     « អឹម យើងទៅហើយ បាយៗ »ថេយ៉ុង ញញឹមើយលើកដៃក្រវីទៅមកជាការលា ពេល ថេយ៉ុង ដើរទៅបាត់ ជីមីន ក៏រហ័សបិទទ្វាហើយចាក់សោរបន្ទប់តាមអ្វីដែលមិត្តបានប្រាប់ ពេលឮមិត្តនិយាយដំបូងៗក៏ភ័យមិនតិចដែរ តែគេខំប្រឹងទប់កុំឱ្យបុរសម្នាក់នោះសង្ស័យ។

រឿង ជម្រៅចិត្តលោកស្វាមី (Complete)Where stories live. Discover now