ហ៊ឹក...ហ៊ឹក...
នាយតូច ថេយ៉ុង កំពុងតែធ្វើដំណើរធ្មើងជើងស្រាប់តែឮសម្លេងយំចេញពីផ្ទះតូចក៏ប្រញាប់រត់ទៅមើលយ៉ាងលឿន នាយខ្លាចថាមានរឿងមិនល្អចំពោះមិត្ត នាយតូចរត់ទាំងត្រហេបត្រហបមកក៏ឃើញមិត្តសម្លាញ់អង្គុយឱបក្បាលជង្គងយំនៅមុខផ្ទះ។
« ជីមីន! ឯងកើតអីមិចក៏យំ? អ្នកណាធ្វើអីឯង? លោកយ៉ុនហេស៎? គេនៅឯណាយើងទៅដាល់គេឱ្យដឹងគ្នាម្ដង »
« ហ៊ឹក...គាត់...ហ៊ឹកៗ....គាត់ទៅហើយ! ថេយ៍...គាត់ទៅ...ចោលយើងហើយហ៊ឹក...ហ៊ឹក... »
« ឯង....ឯងកុំយំអីណា៎! បើឯងយំគ្នាយំដែលឥឡូវហើយ អ្ហឹម! »ថេយ៉ុង មិនបាននិយាយលេងឡើយ បើរាងតូចនៅតែបន្ដយំទៀតត្របកភ្នែកគេក៏ទន់ទៅតាមអារម្មណ៍ដែលមានចំពោះមិត្តដែរ មិនទាន់និយាយចប់ស្រួលបួលផង ភ្នែករបស់ ថេយ៉ុង ចាប់ផ្ដើមក្ដៅភាយៗធ្វើឱ្យគេពិបាកមើល មិនមែនភ្នែកគេមានបញ្ហាទេ ប៉ុន្តែការអាណិតដែលគេមានចំពោះមិត្ត។
« ឯងយំហេស៎? »ទឹកមួយដំណក់ស្រក់នៅលើដៃរាងតូចពិតជាធ្វើឱ្យគេភ្ញាក់ផ្អើលមែនទែន ព្រោះមិនជ្រាបថា ថេយ៉ុង អាណិតខ្លួនដល់យំដែលសោះ ធម្មតាគេរឹងមាំណាស់មិនងាយបញ្ចេញទឹកភ្នែកនៅចំពោះអ្នកណាឡើយ សូម្បីតែរាងតូចក៏មិនដែលឃើញបើនិយាយទៅវាជាលើកទីមួយ ថេយ៉ុង រហ័សលើកដៃវាសទឹកភ្នែកចេញពីថ្ពាល់ហើយតប៖
« អត់ទេ...គឺដីចូលភ្នែក ធាតុអាកាសខាងដូចជាមិនសូវល្អ ពួកយើងចូលទៅខាងក្នុងទៅ »ថេយ៉ុង យកលេសដីចូលភ្នែកមកប្រកែកថាខ្លួនមិនបានយំ ទោះខំនិយាយកុហកប៉ុណ្ណាក៏រាងតូចនៅតែមើលដឹងដែរ នាយតូចកុហកមិនសមឡើយតាំងពីដើមមក អាការៈរបស់ ថេយ៉ុង ពេលនិយាយកុហកស្រួលចំណាំទេ គឺដៃចាប់ផ្ដើមញ័រ រីឯភ្នែករ៉េចុះឡើងមិនហ៊ានសម្លឹងមុខរាងតូច ហើយអាការៈបញជាក់យ៉ាងច្បាស់ម្លឹងហើយនៅមកកុហកទៀតតាបុិស្វា។
« អឹម »រាងតូចងក់ក្បាលតិចៗហើយក៏ងើបដោយមាន ថេយ៉ុង ជួយជាកម្លាំង ជីមីន ឈរហើយញញឹមដាក់មិត្តមុននឹងដើរចូលទៅខាងក្នុងព្រមគ្នា។
« អង្គុយត្រង់នឹងហើយ យើងទៅយកទឹកឱ្យផឹក »រាងតូចងក់ក្បាលស្ដាប់តាមសម្ដីរបស់មិត្ត រីឯថេយ៍ដើទៅផ្ទះបាយហើយក៏ចេញមកវិញដោយមានទឹកមួយកែវនៅក្នុងដៃ ជីមីន ទទួលកែវទឹកពីដៃមិត្តហើយក៏ផឹកបន្ដិចកុំឱ្យស្ងួតបំពងក។ ថេយ៉ុង ដាក់ខ្លួនអង្គុយក្បែររាងតូចស្រាប់តែដៃតូចៗលើកមកក្រសោបចង្កេះរបស់ខ្លួនធ្វើឱ្យនាយភ្ញាក់តិចដែរ។
« កើតអី? »នៅសុខៗមកឱបគេហើយនៅក្បែរក្បាលលើទ្រូងគេទៀតអ្នកណាមិនឆ្ងល់នោះ។
« អត់ទេ! ចង់នៅបែបនេះរហូត នៅក្នុងរង្វង់ដៃដ៏សែនកក់ក្ដៅ អរគុណដែលមិនចោលគ្នា តែក៏សុំទោសដែលធ្វើឱ្យឯងមកលំបាកជាមួយ »ជីមីន សម្លឹងមុខមិត្តដោយក្រសែភ្នែកស្រទន់ មួយអាទិត្យនេះគេរំខាន ថេយ៉ុង ច្រើនណាស់ សូម្បីតែរួមគំនិតចាប់រាងក្រាស់មកទីនេះក៏មានចំណែករបស់គេដែរ បើមិនបានគ្នីគ្នារបស់ ថេយ៉ុង ចាំជួយស្មានតែបានខ្លួនរាងក្រាស់មកទីនេះឬ?
« លំបាកអីទៅពួកយើងសុទ្ធតែគ្នាឯង ហើយឯងគិតធ្វើយ៉ាងមិចបន្ដទៀត »ពិតមែនហើយរឿងរវាងគេនិងរាងក្រាស់មិនងាយចប់ឡើយ តើរាងតូចមានវិធីដោះស្រាយហើយនៅ? ជីមីន ស្ដាប់សំណួររបស់មិត្តហើយក៏ប្រែជាស្រញាប់ស្រពោនហើយទម្លាក់ទឹកមុខចុះ សំណួរនេះមិនពិបាកឆ្លើយប៉ុន្មានទេ ប៉ុន្ដែឮហើយធ្វើឱ្យគេអួលដើមកនិយាយមិនចង់ចេញ ថេយ៉ុង ឃើញមិត្តស្ងៀមក៏ដូរប្រធានបទ។
« មិនដឹងទេ យើងយល់! យើងគិតលាឯងទៅវិញហើយ ល្ងាចនេះយើងមានការសំខាន់ទើបមិនបាននៅយូរ ឯងនៅម្នាក់មើលថែខ្លួនង ហើយហាមគិតផ្ដេសផ្ដាសអោយសោះ តើយល់ទេ?»
« អឹម សុវត្ថិភាពតាមផ្លូវ សុំទោសដែលមិនបានជូនទៅ »
« អ៎...មិនអីទេ យើងទៅខ្លួនឯងបាន បើមានទំនេរយើងនឹងមកលេងឯង បាយៗ »និយាយហើយ ថេយ៉ុង ក៏ចាកចេញទៅទាំងចិត្តមិនចង់ ដោយសារគេមានកិច្ចការសំខាន់នៅក្រុមហ៊ុន ទើបមិនអាចនៅកំដររាងតូចបាន។ ជីមីន ជូនដំណើរមិត្តត្រឹមមាត់ទ្វាប៉ុណ្ណោះ បន្ទាប់ទៀត ថេយ៉ុង ត្រូវធ្វើដំណើរធ្មើងជើងប្រហែល៥ម៉ែត្រទើបដល់ផ្លូវលំ។ រាងតូចបិទទ្វាដាក់គន្លឹះរួចហើយក៏រៀបចំចូលបន្ទប់ទឹកសម្អាតខ្លួនម្ដង តាំងព្រឹកគេមិនទាន់ងូតទឹកនោះទេស្អិតពេញខ្លួនហើយ កន្លះម៉ោងសម្អាតខ្លួនរួចនាយតូចក៏ចូលផ្ទះបាយធ្វើអីញុំាម្ដង ទោះជាខូចចិត្តប៉ុណ្ណាក៏ត្រូវចិញ្ចឹមក្រពះសិនដែរ កុំតែប្រុសម្នាក់ធ្វើឱ្យយើងដុនដាមមើលមិនយល់នោះ វាខូចក្រេឌីតប្រុសស្អាតអស់ហើយ។ អារម្មណ៍ល្អមិនបានប៉ុន្មាននាទីផង ក៏នឹកដល់ពេលវេលាដែលពួកគេចូលធ្វើអាហារជាមួយគ្នា រូបភាពអនុស្សាវរីយ៍និងការចងចាំល្អៗដែលផ្ទុកនៅក្នុងក្រៅបេះដូងរាងតូចបានលេចឡើងមកម្ដងទៀតហើយ។
អូស៎....
« អូយ៎! មើលចុះឈាមច្រើនណាស់ ចាំបងលាងរបួសអោយ លើកក្រោយចេះប្រយ័ត្នផង »គ្រាន់តែឮស្រែករាងតូច យ៉ុនហ្គី ក៏ប្រញាប់រត់មកមើលក៏ឃើញដៃរបស់រាងតូចកំពុងហូរឈាម នាយក៏នាំប្រពន្ធមកលាងរបួសហើយនិងបិទបង់បិទដំបៅកុំឱ្យឆ្លងមេរោគ រាងតូចអង្គុយញញឹមដោយស្នាមដំបូន្មានរបស់លោកស្វាមីសង្ហា។
អូយ៎!!
ភ្ញាក់មកម្ដងទៀតក៏ឃើញដៃរបស់ខ្លួនសុទ្ធតែឈាម រាងតូចក៏ទម្លាក់កាំបិទចុះហើយយកក្រដាសទប់ឈាមដើរទៅបន្ទប់ទទួលភ្ញៀវដោយហួសទៅយកប្រអប់ថ្នាំនៅលើតុ ពីមុខពេលគេមានរបួសតិចតួចរាងក្រាស់តែងតែលាបអោយ ប៉ុន្ដែឥលូវនេះគេត្រូវធ្វើវាដោយខ្លួនឯង។ អារម្មណ៍ពេលត្រូវគេលាងរបួសអោយនិងអារម្មណ៍ដែលខ្លួនឯងគឺវាខុសគ្នាដាច់ ពេលលាបរបួសខ្លួនឯងសូម្បីតែកាន់សំឡីដៃក៏ញ័រដែរហើយមិនហ៊ានយកសំឡីនោះជូតលើមុខរបួស
ទេ ប៉ុន្ដែពេលមានអ្នកលាងអោយវិញទោះជាឈឺប៉ុណ្ណាក៏អាចទ្រាំបានដែរ។
#ភូមគ្រឹះមីន
ឡានតាក់ស៊ីមួយគ្រឿងឈប់នៅចំពីមុខភូមិគ្រឹះដ៏ធំស្កឹមស្កៃ ក៏បង្ហាញឱ្យឃើញនាយក្រាស់សង្ហាដែលឈរមួយកន្លែងរងចាំអ្នកបម្រើបើកទ្វាអោយ អ៊ំប្រុសដែលនៅមើលថែសួនក៏ចូលមកបើកទ្វាអោយអ្នកប្រុសគាត់។
« អ្នកប្រុសរបស់អ៊ំមកវិញហើយ តើមានរឿងអីកើតទៅ? អ៊ំឮអ្នកនាងថាអ្នកប្រុសត្រូវគេចាប់ខ្លួនទៅ »
« អ៎...គ្មានអីទេ ខ្ញុំហត់! ចង់ទៅសម្រាក »
« បាទ សូមអញ្ជើញអ្នកប្រុស »អ៊ំប្រុសថែសួនក៏ដើរតាមពីក្រោយរាងក្រាស់សំដៅទៅភូមិគ្រឹះ ទម្រាំដើរទៅដល់ល្មមមួយហត់ព្រោះភូមិគ្រឹះមីនមានតូចឯណាក៏ចង់ប៉ិនរាជវាំងមួយហើយ។ យ៉ុនហ្គី ដើរចូលទៅខាងក្នុងស្រាប់តែឃើញ ជីនហ៊ី អង្គុយធ្វើស្រពោននៅបន្ទប់ភ្ញៀវ នាយស្មានថានាងនិងទៅផ្ទះរៀបការហើយតើ គ្រាន់តែឃើញរាងក្រាស់ភ្លាម ជីនហ៊ី រត់ទៅរកនាយយ៉ាងលឿន។
« លោក! លោកយ៉ាងមិចហើយ? មានត្រូវត្រង់ឬអត់? ហើយពួកនោះជាអ្នកណាមិចក៏ចាប់លោកយកទៅ? តើពួកគេត្រូវការអី? »សំណួរជាច្រើនដែលនាងសួរ តើគួរឆ្លើយមួយណាមុនល្អ? មើលតាមទឹកមុខនាងដូចជាបារម្ភពីរាងក្រាស់ដល់ហើយ សង្ឃឹមថានាយមិនលង់ស្នេហ៍នាយម្នាក់ទៀតផងចុះ យ៉ុនហ្គី ជ្រួញចិញ្ចើមហាក់ទាយមិនត្រូវអារម្មណ៍របស់នាយពេលនេះ បារម្ភនាយដល់ថ្នាក់នេះក្នុងឋានៈអ្វីដែរ?
« អ្នកនាងមួយៗ សួរច្រើនយ៉ាងនេះខ្ញុំឆ្លើយមួយណាមុនល្អ គឺខ្ញុំអស់អីហើយ កុំបារម្ភ! ហើយចុះប៉ាម៉ាក់មិចមិនឃើញគាត់នៅទីនេះអញ្ចឹង? »រាងក្រាស់លើកដៃបញ្ឃរហើយឱ្យនាងឈប់ដកដង្ហើមសិន គ្រាន់តែស្ដាប់កហត់ជំនួសដែរ ម្យ៉ាងសំណួរដែលនាងសួរវាច្រើនអ៊ីចឹងនាយឆ្លើយសរុបតែម្ដងទៅឆាប់ចប់ ក្រឡេកមើលជុំវិញដូចមិនឃើញអ្នកមានគុណទាំងពីរសោះ ក៏សួរនាងតូចដែលឈរនៅចំពោះមុខខ្លួន។
« អ៎...លោកប៉ាសន្លប់ពេលនេះសម្រាកនៅមន្ទីរពេទ្យ តែកុំបារម្ភអីគាត់រួចផុតពីគ្រោះថ្នាក់ហើយ អេស៎!លោកចង់ទៅណា? »ជីនហ៊ី បញ្ជាក់ហើយថាលោកប៉ារួចផុតពីគ្រោះថ្នាក់ តែនាងមិនទាន់និយាយចប់ផងនាយក្រាស់ប្រុងចេញទៅនាងក៏សួរ
« ទៅមើលលោកប៉ា »តើនាយអាចទៅណាបានទៅបើលោកប៉ាកំពុងតែសម្រាកនៅមន្ទីរពេទ្យ ម្យ៉ាងគេចង់ទៅឱ្យឃើញផ្ទាល់ភ្នែក ថាគាត់ពិតជាមិនកើតអីដូចដែលនាងនិយាយឬអត់។
« ខ្ញុំថាលោកដូរសម្លៀកបំពាក់សិនទៅ ហើយចាំទៅមន្ទីរពេទ្យ »នាងនិយាយត្រូវខោអាបនេះស្លៀកតាំងពីព្រឹកម្ល៉េះគួរតែប្ដូរចេញសិន សំខាន់សម្លៀកបំពាក់កូនកំលោះ ទៅទាំងបែបនេះដូចជាមិនសូវសមសោះ។
« ហឹម »យ៉ុនហ្គី ស្ដាប់យោបល់នាងហើយក៏ឡើងទៅបន្ទប់ ជីនហ៊ី ក៏អង្គុយចាំនាយក្រាស់នៅខាងក្រោមហើយចាំទៅមើលលោកប៉ានៅមន្ទីរពេទ្យជាមួយគ្នា។ រយៈពេលអង្គុយចាំរាងក្រាស់ស្រាប់តែទូរសព្ទរបស់ ជីនហ៊ី លោតសារមួយនៅលើអេក្រង់ នាងក៏ចុចចូលមើល....។
[....]
« ជូនពរឱ្យមានសុភមង្គល សុំទោសដែលមិនបានជូនពរអូនដោយផ្ទាល់ សង្ឃឹមថាអូនមិនប្រកាន់ទេ »សារពី ចន ជុងហ្គុក មកកាន់សង្សាបណ្ដូរចិត្ត។
« អ្នកនាង!ខ្ញុំរួចហើយ ទៅបានឬនៅ? »យ៉ុនហ្គី ក្នុងឈុតសាមញ្ញធម្មតាប៉ុន្ដែសង្ហាដូចជារាជបុត្រ នាយឃើញនាងតូចអង្គុយស្ងៀមដូចជាគ្មានវិញ្ញាណក៏ហៅនាង ហើយក៏បបួលនាងទៅព្រោះនាយរៀបចំខ្លួនរួចរាល់ហើយ។
« ចាស៎ »ជីនហ៊ី ប្រញាប់ទុកទូរសព្ទនៅក្នុងកាបូបហើយក៏ចាកចេញទៅដោយភ្លេចតបសារ ជុងហ្គុក មុននេះនាងសរសេរថា អរគុណ ហើយប្រុងចុចពាក្យផ្ញើ ស្រាប់តែនាយក្រាស់មកដល់មុន។ ឡានស៊េរីទំនើបពណ៌ខ្មៅចេញដំណើរពីភូមិគ្រឹះដ៏ធំស្កឹមស្កៃឆ្ពោះទៅកាន់មន្ទីរពេទ្យដែលធំជាងគេនៅក្នុងទីក្រុងសេអ៊ូល តាំងពីចេញដំណើរមកនាយក្រាស់និងនាងតូច ជីនហ៊ី មិននិយាយរកគ្នាសូម្បីមួយម៉ាត់រហូតធ្វើដំណើរដល់មន្ទីរពេទ្យ។
![](https://img.wattpad.com/cover/322102627-288-k44100.jpg)
YOU ARE READING
រឿង ជម្រៅចិត្តលោកស្វាមី (Complete)
Romance"សុំទោសដែលមិនអាចការពារអូនតាមសន្យាបាន " មីន យ៉ុនហ្គី / ផាក ជីមីន និពន្ធដោយ : ចនសាគូរ៉ា~ (Mika TaeMin) ថ្ងៃខែឆ្នាំ : 21.09.2022 Again date : 06.03.2023 - Theend : 05.10.2023