Episodes 16 : កុំទាន់អស់សង្ឃឹម

647 52 1
                                    

     ថេយ៉ុង ទើបតែចេញមកពីខាងក្នុងប្រុងនឹងដើរទៅឡានហើយស្រាប់តែឃើញ ជីមីន ឈរនិយាយជាមួយមនុស្សប្រុសម្នាក់ ដោយសារតែងងឹតនាយតូចមើលមិនសូវច្បាស់ ទើបមិនដឹងថាម្នាក់ប្រុសនោះជា យ៉ុនហ្គី ។
     « ជីមីន... »ថេយ៉ុង ស្រែកហៅមិត្តឱ្យងាកមកចាប់អារម្មណ៍ខ្លួនហើយក៏បោះជំហ៊ានចូលទៅសន្សឹមៗ។ រីឯរាងតូចកាលបើឮសូរសម្លេងហៅឈ្មោះរបស់ខ្លួនក៏រហ័សងាកមើល ក៏ឃើញ ថេយ៉ុង កំពុងតែដើរមកនាយតូចក៏រហ័សដកដៃចេញពីដៃមាំក្រាស់។
     « ថេយ៍...មិត្តខ្ញុំមក! លាសិនហើយ »មិនចាំឱ្យ ថេយ៉ុង ដើរមកដល់រាងតូចក៏លារាងក្រាស់ហើយដើររកមិត្តយ៉ាងលឿន។ យ៉ុនហ្គី ទម្លាក់ទឹកមុខចុះហើយតាមមើលដំណើរប្រពន្ធ កុំថាតែនាយចិត្តដាច់ ជីមីន ចិត្តដាច់ជាងនាយទៀត ដើរទៅមិនសូម្បីតែងាកក្រោយបន្ដិច។
     « ឯង!ម្នាក់នោះជាលោកយ៉ុនមែនទេ? ឯងនិយាយអីជាមួយគាត់ខ្លះ? »ទោះមិនបានឃើញមុខតែ ថេយ៉ុង អាចមើលដឹង គាត់មករកមិត្តរបស់គេប្រាកដជាមានការអីជាមួយ ជីមីន ហើយ ដូច្នេះនាយតូចក៏សួរមិត្ត។
     « គ្មានទេ...ពួកយើងទៅវិញទៅគ្នាងងុយហើយ »កាលបើឮមិត្តសួររាងតូចក៏ប្រញាប់តប តែធ្វើខ្លួនគួរឱ្យសង្ស័យ កុំសង្ឃឹមថា ថេយ៉ុង ជឿឱ្យសោះ គេមិនមែនល្ងង់ដល់ថ្នាក់មើលមិនដឹងទេ តែដោយសារឃើញទឹកដកក្នុងរង្វង់ភ្នែក ជីមីន នាយតូចក៏លែងដេញដោលហើយក៏កៀកដៃគ្នាដើរសំដៅទៅឡាន។ ត្បិតថាចង់ដឹងពួកគេនិយាយអីជាមួយគ្នាមែន តែបើមិត្តគេមិនចង់និយាយគេក៏មិនដេញដោលដូចគ្នា។ ថេយ៉ុង នាំមិត្តទៅកន្លែងដែលខ្លួនអោយ ជុងហ្គុក ចាំតែមិនឃើញគេសោះ ងាកមើលស្ដាំឆ្វេងក៏ឃើញនាយចេញមកពីណាមិនដឹងដើរតម្រង់មកពួកគេ។
     « សុំទោសដែលឱ្យអ្នកទាំងពីរចាំយូរ ឡានខ្ញុំនៅខាងនោះ សូមអញ្ជើញ! »ជុងហ្គុក ដើរសំដៅមកពួកគេហើយនិយាយទាំងទឹកមុខញញឹម រីឯពីរនាក់នោះមើលមុខគ្នាហើយលួចញញឹមបន្ដិច ពួកគេមានបានឈរចាំយូរឯណា ទើបតែមកដល់មុននាយបន្ដិចហ្នឹង តែមិនអីទេ បើគេសុំទោសហើយទទួលយកទៅមានទៅខានបង់ឯណា។
     « បាទ »ពួកគេទាំងបីក៏ដើរទៅខាងមុខបន្ដិចទៀតកក៏ដល់កន្លែងចតឡាន ពេលចូលអងគុយតាមកន្លែងរបស់ខ្លួនហើយ ជុងហ្គុក ក៏បត់ឡានហើយបើកចេញទៅ។
     ពេលរាងតូចចេញទៅបាត់ យ៉ុនហ្គី ដើរទៅឡានទាំងទឹកមុខក្រៀមក្រំ រាងតូចមិនព្រមអត់ទោសឱ្យខ្លួនទេ និយាយរួមទោសនាយពិបាកអត់ទោសឱ្យណាស់។ បើចង់អោយរាងតូចបាត់ខឹងមានតែពិធីម្យ៉ាងទេ គឺតាមលួងលោមនិងបង្ហាញឱ្យឃើញថានាយពិតជាស្រឡាញ់និងធ្វើគ្រប់យ៉ាងដើម្បីគេពិតមែន។
     « តាមមើលទឹកមុខលោកដូចត្រូវគេបោះបង់អ៊ីចឹង មានអីឬអត់? »ជីនហ៊ី ដែលឈរចាំនាយក្បែរឡានក៏ឧទានឡើងពេលឃើញទឹកដ៏ក្រៀមក្រំរបស់នាយ។
     « ហឹម គេមិនព្រមអត់ទោសឱ្យខ្ញុំទេ »យ៉ុនហ្គី និយាយទាំងអស់សង្ឃឹមធ្វើឱ្យនាងតូច ជីនហ៊ី រហ័សលើកដៃម្ខាងដាក់លើស្នាមរបស់នាយជួយជាកម្លាំងចិត្ត។
     « កុំទាន់អស់សង្ឃឹម ទុកពេលឱ្យគេបន្ដិចទៅ តាមមើលគេស្រឡាញ់លោកខ្លាំងណាស់ គេមិនបណ្ដោយឱ្យមនុស្សដែលខ្លួនស្រឡាញ់របូតពីដៃនោះ ថ្ងៃណាមួយគេប្រាកដជាយល់!ហើយនឹងព្រមអត់ទោសឱ្យលោក ជឿខ្ញុំចុះ »នាងនិយាយត្រូវទើបតែចាប់ផ្ដើមកុំទាន់បោះបង់ ម្យ៉ាងគេមានទាន់និយាយអីឯណា គ្រាន់តែចៃដន្យមិត្តរបស់គេមកក៏ប្រញាប់ដកខ្លួនចេញសិនតើ។
     « អរគុណអ្នកនាងហើយ ជីនហ៊ី! យប់ជ្រៅហើយពួកយើងទៅវិញទៅ »នាងនិយាយមានហេតុផល នាយគួរតែទុកពេលឱ្យ ជីមីន សិន កុំប្រញាប់ខ្លាំងពេក។
     « ចាស៎ »ជីនហ៊ី តបទាំងស្នាមញញឹម ហើយពួកគេក៏ធ្វើដំណើរត្រឡប់ទៅភូមិគ្រឹះវិញ នៅតាមផ្លូវដ៏សែនស្ងប់ស្ងាត់គឺមានតែឡានមួយគ្រឿងប៉ុណ្ណោះដែលកំពុងតែឆ្លងកាត់នៅលើដងផ្លូវដ៏ធំល្វីងល្វើយ។ មួយសន្ទុះពួកគេក៏បើកមកដល់ភូមិគ្រឹះត្រកូលមីន ឌីហ្សី ដែលឈររង់ចាំចៅហ្វាយក៏ប្រញាប់ចូលទៅទទួលកូនសោរពីគាត់ហើយយកឡានទៅចតនៅកន្លែងដើម រីឯរាងក្រាស់និង ជីនហ៊ី ក៏ឡើងទៅបន្ទប់ពួកគេ។
នៅក្នុងបន្ទប់តូចល្មមស្ថិតក្នុងអាផាតមិនមួយបង្ហាញឱ្យរាងតូចច្រឡឹងដូចជាមនុស្សស្រីកំពុងតែគេង។ ម៉ោង៦ជិត៧ទៅហើយរាងតូចនៅមិនទានក្រោកទៀត ស្របពេលនោះក៏មានដៃមាំក្រាស់លើកសន្សឹមៗវៃស្មារាងតូចតិចៗបំណងចង់ឱ្យអ្នកនោះភ្ញាក់។
« ជីមីន!ភ្ញាក់ឡើង ជីមីនម៉ោង៧ហើយណា អូនមិនទៅធ្វើការទេហ្ហេស៎!? »យ៉ុនហ្គី នៅតែបន្ដដាស់រហូតដល់រាងតូចភ្ញាក់ នាយតូចក្រហឹមនៅដើមកហើយបើកភ្នែកសន្សឹមៗសម្លឹងនាយក្រាស់ដែលអង្គុយនៅក្បែរខ្លួន។
« ហ៊ឹម....ហ៊ឹស! យ៉ុន!? បងចូលមកដោយរបៀបណា? »រាងតូចភ្ញាក់ផ្អើលជាខ្លាំងពេលឃើញរាងក្រាស់នៅក្នុងបន្ទប់របស់ខ្លួន តើគាត់ចូលមកបានយ៉ាងមិច? បើកាលពីយប់មិញនាយតូចចាក់សោររួចហើយ គេមិចនឹងអាចភ្លេចបានទៅ? ជាពិសេសគេនៅតែម្នាក់ឯង រិតតែមិនអាចប្រហែសបានទៀត។
« នេះអី! »យ៉ុនហ្គី ញញឹមលូកដៃចូលហោប៉ៅរួចក៏លើកកាតបន្ទប់បង្ហាញរាងតូច តាមពិតកាតបន្ទប់នេះនាយឱ្យ ឌីហ្សី យកទៅចម្លង ចឹងមិនបាច់ឆ្ងល់ទេនាយបានមកពីណា។
« បងបានមកពីណា? »ជីមីន បើកភ្នែកធំៗពេលឃើញកាតបន្ទប់ដែលនាយក្រាស់កាន់ គាត់បានវាមកយ៉ាងមិច? បើកាតបន្ទប់មានតែគេប៉ុណ្ណោះ។
« បានមកពីមិនសំខាន់! សំខាន់បងមានវា ម៉ោងជិត៧ហើយអូនមិនទៅធ្វើការទេអី? »នៅអង្គុយឆ្ងល់នឹងហើយ ម៉ោងជិត៧ហើយ ឬថ្ងៃនេះគេច្បាប់មិនទៅធ្វើការ?
« ហាស៎!? ស្លាប់ហើយសល់១០នាទីទៀត ខ្ញុំទៅមិចនឹងទាន់ទៅ.... »ជីមីន បើកភ្នែកធំៗសម្លឹងមើលនាឡិកាព្យួរនឹងជញ្ជាំងក៏ឃើញថាម៉ោងជិត៧ដូចដែល យ៉ុនហ្គី និយាយពិតមែន រាងតូចងើបអង្គុយទាញភួយយកមកបត់តែត្រូវនាយក្រាស់ហាម
« អូនឆាប់ទៅងូតទឹកទៅ ចាំបងធ្វើវិញ »ទោះប្រញាប់ប៉ុណ្ណាក៏រាងតូចមិនភ្លេចរៀបចំកន្លែងគេងដែរ តែមិនទាន់បានធ្វើផង យ៉ុនហ្គី ក៏ហាមដោយសុំធ្វើជំនួសវិញទុកពេលឱ្យរាងតូចទៅសម្អាតខ្លួន រាងតូចសម្លឹងមុខស្វាមីមុននឹងទម្លាក់ភួយពីដៃហើយយកកន្សែងរត់ចូលបន្ទប់ទឹកបាត់។
រាងក្រាស់រៀបចំកន្លែងគេងឱ្យមានរបៀបរៀបរយហើយក៏ដើរទៅយកខោអាវរាងតូចនៅក្នុងទូរទុកនៅលើគ្រែស្រួលគេចេញមកវិញផ្លាស់តែម្ដង។ យ៉ុនហ្គី ចេញពីបន្ទប់គេងកដើរទៅចង្រ្គានបាយដើម្បីធ្វើសាំងវុិចឱ្យប្រពន្ធ ដោយសាររាងតូចប្រញាប់ទៅធ្វើការគ្មានពេលញុំានៅទីនេះទេ នាយក៏ដាក់សាំងវុិចក្នុងប្រអប់ហើយខ្ចប់ឱ្យមួយសេត។
ក្រឡេកមកមើលអ្នកកំពុងតែប្រញាប់ប្រញាលឯណេះវិញ ចេញពីបន្ទប់ទឹកក៏ឃើញសម្លៀកពាក់នៅលើគ្រែក៏យកមកផ្លាស់ បន្ទាប់មកក៏រៀបចំខ្លួនចេញទៅខាងក្រៅឃើញនាយក្រាស់កំពុងតែអង្គុយនៅលើសាឡុង មិនតែប៉ុណ្ណឹងនាយតូចប្រទះភ្នែកនឹងរបស់ម្យ៉ាងដែលនៅលើតុ។
« ហើយនេះជារបស់អី? »ជីមីន សួរព្រមទាំងចង្អុលដែលរាងក្រាស់ទុកលើតុ។
« សាំងវុិចរបស់អូន តោះបងជូនទៅ »យ៉ុនហ្គី កាន់សាំងវុិចទៅជាមួយហើយរាងតូចក៏ចេញទៅតាមក្រោយ ពេលចាក់សោរបន្ទប់រួចរាល់ពួកគេក៏ដើរទៅព្រមគ្នា។ នៅលើឡានម្នាក់ៗស្ងាត់ឱ្យជ្រៀបព្រោះមិនគ្មានអ្វីត្រូវនិយាយ រីឯរាងក្រាស់នាយផ្ដោតលើការបើកបរ ជីមីន អង្គុយស្ងៀមមួយកន្លែងស្រាប់តែលេចស្នាមញញឹមនៅលើផ្ទៃមុខស្របពេលភ្នែកប្រសព្វនឹងរបស់ដែលរាងក្រាស់ធ្វើអោយ។
     កន្លងទៅ ១០នាទី ឡានស៊េរីទំនើបពណ៌ខ្មៅបើកដោយនាយក្រាស់ យ៉ុនហ្គី ក៏ឈប់នៅចំពីមុខក្រុមហ៊ុន អឹមខេគ្រុប រាងតូចតោះខ្សែក្រវ៉ាត់រួចក៏រុញទ្វាហើយក៏ចុះពីលើឡាន។
     « ឈប់! យករបស់អូនទៅផង »រាងតូចប្រុងនឹងទៅហើយស្រាប់តែនាយក្រាស់ហៅ រាងតូចក៏ឈប់ហើយសម្លឹងមុខនាយ ដល់តែរាងក្រាស់ហុចរបស់ឱ្យបាននាយតូចនឹកឃើញ តាមពិតភ្លេចសាំងវុិចដែលគាត់ខំធ្វើឱ្យសោះ រាងតូចលួចអស់សំណើចខ្លួនឯង ទើបតែអាយុម្ភៃជាងសោះឆាប់ភ្លេចជាងតាចាស់អាយុ60ជាងទៀត។
     « អរគុណ ធ្វើដំណើរដោយសុវត្ថិភាព »ជីមីន ទទួលប្រអប់ដាក់សាំងវុិចពីដៃរាងក្រាស់រួចនិយាយពាក្យអរគុណ ដោយទ្រាំមើលក្រសែភ្នែក យ៉ុនហ្គី សម្លឹងខ្លួនមិនបាន រាងតូចងើបមុខហើយនិយាយទៅកាន់រាងក្រាស់ឱ្យធ្វើដំណើរដោយសុវត្ថិភាព។
     « បាទ »នាយក្រាស់ញញឹមហើយតបរាងតូចវិញ ហៃយ៉ា!គ្រាន់តែចង់និយាយពាក្យប៉ុន្មានម៉ាត់នេះសោះ ជីមីន ឈររុញរាមិនហ៊ាននិយាយ ធ្វើមើលតែខ្លួននិងរាងក្រាស់ជាអ្នកដទៃយ៉ាងអញ្ចឹង។
     រាងក្រាស់តាមមើលដំណើរប្រពន្ធរហូតដល់គេចូលទៅខាងក្នុងបាតមទើបនាយចេញដំណើរទៅក្រុមហ៊ុនរបស់ខ្លួនវិញ។ រាងតូចចូលមកដល់ខាងក្នុងក៏ស្ថិតក្រោមក្រសែភ្នែកបុគ្គលិកគ្រប់គ្នា តាមមើលម្នាក់ៗដូចមិនសូវពេញចិត្តនឹង ជីមីន តតែសោះ មិនដឹងថាគេបានទៅធ្វើអីពួកនាងទេបានស្អប់គេដល់ម្លឹង តែបើឱ្យទាយច្បាស់ក្រសែភ្នែកដែលពោរពេញទៅដោយភាពច្រណែន។
     « អៅ...ជីមីនទើបតែមកហ្ហេស៎!? ខ្ញុំមានការងារអោយធ្វើចូលទៅជួបខ្ញុំមួយភ្លេត »ជុងហ្គុក ចេញពីការិយាល័យជួនជាពេលរាងតូចមកដល់ល្មម ក៏ប្រាប់ឱ្យគេចូលទៅជួបខ្លួននៅខាងក្នុង តាមពិតនាយខលតាមទូរសព្ទលើតុដែលតែ ជីមីន មិនលើកទើបចេញមកតាមតែម្ដងទៅ ។
     « បាទ លោកប្រធាន »ជីមីន តបចៅហ្វាយហើយទុករបស់របបលើតុរួចក៏ប្រញាប់តាម ជុងហ្គុក ចូលទៅខាងក្នុង ប្រហែលការងារសំខាន់ហើយទើបរកគេបន្ទាន់បែបនេះ។

រឿង ជម្រៅចិត្តលោកស្វាមី (Complete)Where stories live. Discover now