ក្រាក!!
ទ្វាបន្ទប់បានបើកបង្ហាញឱ្យឃើញលោកស្រីនិងកូនចៅនាយក្រាស់ចូលមកខាងក្នុងដោយមានរបស់ភ្ជាប់ដៃជាច្រើនមកជាមួយ ជីនហ៊ី ក៏ចូលទៅទទួលបាច់ពីផ្កាពីដៃ ឌីហ្សី ហើយទៅរៀបដាក់ថូរ។ រីឯនាយតូចគេងលើគ្រែធ្វើមុខឆ្ងល់ព្រោះមិនស្គាល់លោកស្រីនិងកូនចៅស្វាមី គាត់មើលចំកែវភ្នែកនាយតូចកស្មានដឹងទៅហើយថាគេកំពុងតែមានចម្ងល់ តើគាត់ជាអ្នកណា? ហើយត្រូវជាអ្វីនឹងគេ?
« លោកស្រីសូមអញ្ជើញ »ជុងហ្គុក ងើបឈរហើយអញ្ជើញលោកស្រីអង្គុយម្ដង យើងក្មេងជាងគាត់គួរតែឈរហើយឱ្យគាត់អង្គុយវិញទើបល្អមើល។
« ចាស អរគុណ អេ៎!អ្នកកម្លោះមុខប្រហែលៗ ក្មួយឈ្មោះអីដែរ? »លោកស្រីញញឹមចូលអង្គុយហើយក៏ក្រឡេកចំផ្ទៃមុខរបស់នាយកម្លោះកនឹកដល់ក្មេងប្រុសម្នាក់ដែលគាត់ធ្លាប់ស្គាល់។
« បាទ ជុងហ្គុក »នាយតបដោយភ្ជាប់នឹងឈ្មោះរបស់ខ្លួនឱ្យត្រូវទៅតាមសំណួរដែលលោកស្រីបានសួរមុននេះ។
« អ៎...តាមពិតជាកូនលោកបងចនសោះ ពេញកម្លោះសង្ហាដល់ហើយ មីងមើលមិនចង់ស្គាល់ »លោកស្រីញញឹមពេលស្គាល់អត្តសញ្ញារបស់គេ តាមពិតជាកូនក្មួយសោះ។ លោកចនគឺជាបងជីដូនមួយលោកស្រីមីនដូច្នេះ ជុងហ្គុក ត្រូវជាក្មួយរបស់គាត់ហើយគេជាបងប្អូនជីដូនមួយ យ៉ុនហ្គី ដែរ ពួកគេស្គាល់គ្នាកាលនៅតូចៗម្ល៉េះ ធំឡើងក៏ទៅសិក្សានៅបរទេសហើយជាប់រវល់ការងាររៀងៗខ្លួនទៀតទើបចាំណាំគ្នាមិនបាន។
« បាទ អរគុណ »បានលោកស្រីសរសើរថាសង្ហាអ្នកកម្លោះញញឹមឱ្យខ្ចឹបតែម្ដង នាយមិនបានសុីជោរ ប៉ុន្ដែជាក់ស្ដែងសង្ហាពិតមែន។
« ជីមីនសួស្ដី! មីងជាម៉ាក់យ៉ុនហ្គី ម៉ាក់ក៏ធ្វើបបរយកមកផ្ញើក្មួយដែរ ជីនហ៊ីជួយដាក់ចានឱ្យម៉ាក់ផង »បញ្ចប់ការសន្ទនាជាមួយ ជុងហ្គុក ហើយលោកស្រីកងាកមករាក់ទាក់កូនប្រសារម្ដង គាត់ឃើញគេអង្គុយធ្វើមុខឆ្ងល់មិនបាត់សោះក៏ណែនាំខ្លួនឱ្យគេបាត់ឆ្ងល់។ គាត់ក៏នឹកឃើញបបរដែលខំធ្វើមកក៏ឱ្យស្រីស្អាតជួយចាក់ដាក់ចានឱ្យរាងតូចផង ឌីហ្សី ហុចបបរឱ្យនាងតូចហើយទូរសព្ទរបស់នាយរោទ៍គេសុំអនុញ្ញាតលោកស្រីចេញទៅទទួល គាត់អនុញ្ញាតហើយគេក៏ប្រញាប់ចេញមកក្រៅលើកទូរសព្ទ។
« ហើយ...ហើយចុះគាត់? »នាយតូចចង់សំដៅដល់ យ៉ុនហ្គី ព្រោះមុននេះគេនិយាយថាចេញតៅក្រៅរកទិញឱ្យគេញុំា តែពេលលោកស្រីយកបបរមកហើយ ហេតុអីមិនឃើញគាត់មកជាមួយដែរ? លោកស្រីញញឹមតបសម្ដីនាយតូច៖
« លោកយ៉ុនទៅផ្ទះបាត់ហើយ បន្ដិចទៀតបានមកវិញ »ក្រោយពីដឹងហើយថាស្វាមីទៅណាហើយ ជីមីន ក៏ញញឹមដាក់ម៉ាក់ក្មេក។ ស្របពេលនោះ ជុងហ្គុក ក៏រុញតុអាហារសម្រាប់អ្នកជំងឺដាក់ចំពោះមុខនាយតូច ជីមីន ងើបអង្គុយហើយចាប់កាន់ស្លាព្រាទាំងញញឹមតិចៗ ចុងក្រោយបានញុំាហើយបន្ទាប់ពីអង្គុយឃ្លានយ៉ាងយូរមក។
ជីមីន ញុំាបបររួចលោកស្រីក៏ហុចទឹកនឹងថ្នាំឱ្យកូនលេបតាមសម្ដីកូនប្រុសផ្ដាំមក។ ទោះបីជា ជីមីន មិនស្គាល់ក៏គាត់មិនប្រកាន់ដែរ ព្រោះគាត់យល់ពីជំងឺគេច្បាស់នៅពេលនេះ គាត់សង្ឃឹមថ្ងៃណាមួយការចងចាំរបស់គេនឹងត្រឡប់មកវិញ ប៉ុន្ដែវាអាស្រ័យទៅលើពេលវេលានិងខ្លួនរបស់គេផ្ទាល់ដែរ។
« ជីមីន! ខ្ញុំនិងជីនហ៊ីលាទៅវិញហើយ ចាំទំនេរពួកយើងនឹងមកម្ដងទៀត អ្នកមីងលាសិនហើយ »ពួកគេមកយូរហើយក៏ដល់ពេលត្រឡប់ទៅវិញដែរ ក៏សម្រេចលារាងតូចនិងលោកស្រី។
« ចាស ធ្វើដំណើរដោយសុវត្តិភាព »លោកស្រីតបទំងស្នាមញញឹម។
ពួកគេលាលោកស្រីនិងរាងតូចហើយកចាកចេញ ដោយសារម្នាក់ៗរវល់ការងាររៀងខ្លួន ហើយមិនចង់រំខានពេល ជីមីន សម្រាកក៏លាត្រឡប់ទៅវិញ។ ពេលពួកគេចេញទៅផុតលោកស្រីមើលកូនប្រសារទាំងមិនដកភ្នែកធ្វើឱ្យអ្នកខាងនោះអៀនធ្វើអីមិនត្រូវសោះ។
រយៈពេល២០នាទី ឡានពណ៌ខ្មៅបើកដោយ យ៉ុនហ្គី ក៏ឈប់នៅចំពីមុខភូមិគ្រឹះដ៏ធំស្កឹមស្កៃនៃត្រកូលមីន។ នាយក្រាស់បោះជំហានចុះពីឡានទាំងទឹកស្រពោនហើយដើរចូលទៅខាងក្នុងកជួបនឹងលោកប៉ាដែលអង្គុយអានកាសែតនៅបន្ទប់ទទួលភ្ញៀវ។
« មកផ្ទះបានហើយហេ៎! យើងស្មានតែទៅជាប់ស្នេហ៍ក្មេងនោះអស់ហើយ »លោកមីន ឧទានទាំងភ្នែកនៅជាប់កាសែត គាត់បំណងចង់និយាយដល់ប្រពន្ធកូនដែលទុកឱ្យគាត់នៅផ្ទះម្នាក់ឯងយ៉ាងកណ្ដោចកណ្ដែងម្នាក់ឯង។ យ៉ុនហ្គី មិនតបក៏ដើរចេញ ព្រោះដឹងថាពេលនិយាយចេញទៅក៏គ្មានបានអ្វីមកវិញដែរ ម្យ៉ាងគេអារម្មណ៍មិនសូវល្អផងខ្លាចចេញទៅគាត់មិនពេញចិត្ត។ លោកមីនទម្លាក់កាសែតពីដៃតាមសម្លឹងកូនរហូតដល់គេឡើងទៅលើផុត ក្រសែភ្នែកក្រៀមក្រំសោកស្ដាយពីកំហុសដែលខ្លួនបានធ្វើ ពេលនេះប្រៀបដូចជាគាត់កំពុងតែទទួលកម្មអញ្ចឹង ដោយគ្មានអ្នកណាចាប់អារម្មណ៍ឬខ្វល់ពីគាត់ដូចមុនឡើយ។
ក្រាក!!
សម្លេងបើកទ្វាយឺតៗបន្លឺឡើងខណៈដៃមាំក្រាស់កំពុងតែរុញ អ្នកកម្លោះចូលមកដល់ក្នុងបន្ទប់ក៏ដាក់ខ្លួនអង្គុយហើយទម្រេតខ្លួនគេងលើពូកទន់ៗ ដៃខាងស្ដាំដែលសម្បូរទៅដោយកម្លាំងលើកដៃគោងថ្ងាសសញ្ចឹងគិតដល់សម្ដីដែលរាងតូចនិយាយ «លោកប្រធាន... »សម្ដីតូចស្រាលហាក់មានចម្ងល់បន្ដិចបន្លឺម្ដងទៀតក្បែរៗត្រចៀករបស់ខ្លួន គេគិតហើយគិតទៀតធ្វើឱ្យគេកាន់តែមានអារម្មណ៍មិនសូវល្អលើសដើម។
រុឺងៗៗ
គិតដល់ត្រឹមនេះសម្លេងទូរសព្ទក៏រោទ៍នាយក្រាស់ក៏លូកដៃចូលហោប៉ៅទាំងភ្នែកមិនទាន់បើក រហូតដល់ដកទូរសព្ទដកចេញមកក្រៅនាយក៏បើកភ្នែកមើលមុននឹងចុចទទួល។
« អាឡូ! »
« បាទចៅហ្វាយ ខ្ញុំទទួលបានដំណឹងថាលោកសែមកំពុងតែស្នាក់នៅសណ្ឋាគារទីក្រុងសេអ៊ូល ចៅហ្វាយឱ្យខ្ញុំណាត់គាត់ឱ្យឬអត់? »ជាធម្មតាពេលម្ចាស់ភាគហ៊ុនមកស្នាក់នៅកន្លែងរបស់ខ្លួនត្រូវតែអញ្ជើញគាត់ពិសារអាហារជាការផ្ដល់កិត្តិយសដល់គេ។
« តាមតែឯងទៅ...អ៊ីចឹងប៉ុណ្ណឹងសិនចុះយើងរវល់ងូតទឹក »យ៉ុនហ្គី និយាយចប់ក៏ដាក់ទូរសព្ទចុះហើយដើរទៅទូរបើកយកកន្សែងរួចក៏ចូលទៅបន្ទប់ទឹកបាត់។ ក្រោយមកទូរសព្ទនាយក៏លោតសារដែល ឌីហ្សី ផ្ញើអោយទាក់ទងនឹងការណាត់ជាមួយលោកសែម បន្ទាប់មកទូរសព្ទក៏រលុតទៅតាមការកំណត់របស់វា។ មួយសន្ទុះនាយក្រាស់ក៏ចេញវិញដោយរុំកន្សែងត្រឹមចង្កេះហើយក៏ដើរទៅយកទូរសព្ទដែលទុកចោលមិញយកមកមើលក៏ឃើញទីតាំងនឹងពេលវេលាដែលណាត់ជាមួយលោកសែម នាយក្រាស់ក៏ដាក់ទូរសព្ទចុះហើយដើរទៅទូរដាក់សម្លៀកបំពាក់។
#ភោជនីដ្ឋានសេអ៊ូល
នាយក្រាស់សង្ហាសម្បុរសកម្ពស់ខ្ពស់សមនឹងរូបរាងបោះជំហានចូលខាងក្នុងទាំងភាពជឿជាក់។ បុគ្គលិកម្នាក់ចូលមកស្វាគមន៍ហើយសួរ តើគាត់បានកក់កន្លែងទុកជាមុនឬអត់? នាយតបយល់ព្រមហើយបុគ្គលិកក៏នាំគេទៅបន្ទប់ VIP សំណាងហើយដែលលោកសែមមិនទាន់មកកុំអីខ្មាស់គាត់មិនខាន។ នាយក្រាស់ចូលអង្គុយបុគ្គលិកក៏ចាក់ទឹកជូនរួចក៏ចេញទៅ ក្រោយមកលោកសែមនឹងកូនចៅរបស់គាត់មកដល់ល្មម នាយកងើបឈរហើយឱនគោរពគាត់ជាការគួរសម។
« សួស្ដីលោកយ៉ុន រីករាយណាស់ដែលបានជួបលោកម្ដងទៀត »លោកសែមលើកដៃរង់ចាំអ្នកម្ខាងទៀតចាប់ដៃគាត់វិញ មិនបង្អក់យូរនាយក៏លើដៃចាប់ដៃរបស់គាត់ជាការគួរសម។
« បាទ ដូចគ្នា លោកសែមសូមអញ្ជើញអង្គុយ »
« បាទ អរគុណ »លោកសែមញញឹមតបនាយក្រាស់វិញ។
ពួកគេពិភាក្សារឿងការងារនិងនិយាយលេងសើចខ្លះដើម្បីឱ្យបរិយាកាសកាន់តែរីករាយ។ ដោយសារ យ៉ុនហ្គី ជាភ្ញៀវ VIP នៅទីនេះលោកសែមក៏ឱ្យនាយក្រាស់ណែនាំអាហារដែលមានរស់ជាតិឆ្ងាញ់ប្រចាំភោជនីដ្ឋាននេះ។ ជាការស្នើរសុំរបស់លោកទៅហើយនាយក៏រីករាយដូចគ្នា ក៏ណែនាំអាហារឆ្ងាញ់ៗឱ្យលោកសែមបានសាកនឹងភ្លក់រស់ជាតិអាហារស្នាដៃជនជាតិកូរ៉េម្ដង។
ម៉ោង៦ល្ងាចហើយមិនទាន់ឃើញស្រមោលនាយក្រាស់មកមើលប្រពន្ធទៀត នេះចេញទៅតាំងពីព្រឹកថ្មើរនេះហើយមិនគិតមករកគេខ្លះទេឬ? ទោះគេមិនចាំពិតមែនតែញាណរបស់គេប្រាប់មកថាត្រូវការបុរសម្នាក់នេះមកនៅក្បែរ។ ស្របពេលអង្គុយចាំផ្លូវនាយក្រាស់ទ្វាក៏បានបើកនាយតូចញញឹមហើយរហ័សងាកទៅមាត់ទ្វាឡើងចង់បាក់ក ប៉ុន្ដែគួរឱ្យស្ដាយអ្នកដែលចូលមកមិនមែនជានាយក្រាស់បែរជាអ្នកគ្រូពេទ្យទៅវិញ។
« អ្នកប្រុសដល់ពេលញុំាអាហារហើយសូមអញ្ជើញ »អ្នកគ្រូពេទ្យស្អាតរុញតុដាក់អាហារចូលមកព្រមទាំងនិយាយយ៉ាងស្រទន់ពិរោះគួរឱ្យចង់ស្ដាប់ទៅកាន់អ្នកជំងឺ។
« អរគុណ »ជីមីន ពោលពាក្យអរគុណហើយក៏លូកដៃចាប់ស្លាព្រាហើយញុំាទាំងមុខក្រញ៉ូវ ព្រោះនៅខឹងនាយក្រាស់ដែលទៅចោលនាយពេញមួយល្ងាច រីឯអ្នកគ្រូនៅឈរចាំមើលអ្នកជំងឺក្រែងគេត្រូវការអីបន្ថែមទៀតស្រួលគាត់យកអោយ។
ក្រាក!!
សម្លេងទ្វាបានបន្លឺឡើងម្ដងទៀតតែមិនធ្វើឱ្យនាយតូចកម្រើកឡើយ គេអង្គុយញុំាដូចជាគ្មានព្រលឹងក្នុងខ្លួនយ៉ាងអញ្ចឹង។ នាយក្រាស់សាញ៉ូឱ្យអ្នកគ្រូពេទ្យចេញទៅហើយនាយដើរចូលអង្គុយកៅអីក្បែរនាយតូច។
« ឆ្ងាញ់ទេ? »សម្ដីស្រទន់ចេញពីបបូរមាត់ក្រាស់ធ្វើឱ្យអ្នកម្ខាងទៀតភ្ញាក់ផ្អើលងាកមករកម្ចាស់សម្លេងយ៉ាងរហ័ស។
« លោក! »
« ហើយអូនគិតថាអ្នកណា? យ៉ាងម៉េចឆ្ងាញ់ទេ? មោះចាំបងបញ្ចុក »
« អឹម... »ជីមីន ញញឹមងក់ក្បាលឡើងញាប់ស្អេកហើយហុចស្លាព្រាឱ្យនាយក្រាស់កាន់។ យ៉ុនហ្គី ញញឹមហើយទទួលស្លាបព្រាពីដៃប្រពន្ធយកមកកាន់ហើយដួសបបរបញ្ចុករាងតូច ភ្លាមៗស្រាប់តែលោតរូបខ្លួននិងនាយក្រាស់ជារូបភាពសខ្មៅនៅក្នុងការចងចាំរបស់គេ។
« អូយ៎! »
« អូន..កើតអី? »
« គឺ...គឺខ្ញុំឈឺក្បាល នៅសុខៗក៏មានរូបអ្វីម្យ៉ាងលោតនៅក្នុងនេះ »ជីមីន និយាយប្រាប់នាយក្រាស់ព្រមទាំងលើកដៃប៉ះក្បាលទៀតផង។
« អ៊ីចឹងញុំាទឹកសិនទៅ »នាយក្រាស់ស្ដាប់សម្ដីនាយតូចហើយក៏ហុចកែវទឹកឱ្យប្រពន្ធញុំា ជីមីន ទទួលទឹកពីគាត់ហើយផឹកបន្ដិច យ៉ុនហ្គី ក៏ទទួលកែវនោះមកដាក់កន្លែងដើមវិញ។ ពេលរាងតូចគ្រាន់ធីរខ្លះហើយនាយក៏បន្ដបញ្ចុកបបរឱ្យគេញុំារហូតដល់អស់ទើបលេបថ្នាំតាមក្រោយ។ ជីមីន គេងនៅលើគ្រែចំណែកនាយក្រាស់អង្គុយធ្វើការនៅលើសាឡុង ពេលគេកំពុងតែផ្ដោតលើការងារនាយតូចក៏លួចមើលពីចម្ងាយ សម្លឹងកាន់តែយូរគឺកាន់តែសង្ហាធ្វើឱ្យគេកាន់តែលង់ ក្រោយពីមើលនាយក្រាស់អស់ចិត្តអស់ចង់ហើយត្របកតូចស្ដើងក៏បិទសន្សឹមៗរហូតដល់បិទជិត។ ទម្រាំតែរាងក្រាស់សរសេររបាយការណ៍ចប់រាងតូចគេងលក់បាត់ នាយងើបពីសាឡុងហើយដើរទៅជិតដោយឱនថើបថ្ពាល់គេមួយខ្សឺតរួចក៏ទាញភួយដណ្ដប់អោយប្រពន្ធ។
YOU ARE READING
រឿង ជម្រៅចិត្តលោកស្វាមី (Complete)
Lãng mạn"សុំទោសដែលមិនអាចការពារអូនតាមសន្យាបាន " មីន យ៉ុនហ្គី / ផាក ជីមីន និពន្ធដោយ : ចនសាគូរ៉ា~ (Mika TaeMin) ថ្ងៃខែឆ្នាំ : 21.09.2022 Again date : 06.03.2023 - Theend : 05.10.2023