Episodes 17 : កូនក្រមុំបងជាអ្នកណា?

677 59 3
                                    

ជុងហ្គុក បើកទ្វាដើរចូលខាងក្នុងដោយមានរាងតូច ជីមីន ដើរតាមពីក្រោយ នាយចូលអង្គុយកន្លែងរបស់ខ្លួនរួចក៏ហុចរបាយការណ៍អោយរាងតូចមើល។ រាងតូចបើកមើលឯកសារនោះត្រួសហើយក៏ងាកទៅមើលចៅហ្វាយ តើគាត់ចង់ប្រើឱ្យខ្លួនធ្វើអី? ឃើញតែហុចឯសារមិនប្រាប់អ្វីតតែសោះ។
     « ម៉ោង១ថ្ងៃត្រង់មានណាត់ជាមួយអ្នកវិយោគមកពីប្រទេសជប៉ុន ជីមីនជួយយករបាយការណ៍នេះទៅបកប្រែផងបានទេ? »ដោយឃើញកូនចៅឈរឆ្ងល់នាយក៏ប្រាប់ការងារដែលនាយហៅគេមក របាយការណ៍នេះសុទ្ធតែកូរ៉េនិងអងគ្លេស ដូច្នេះចង់ឱ្យ ជីមីន ជួយប្រែទៅជាភាសាជប៉ុនផង ងាយស្រួលអ្នកវិនិយោគពិនិត្យ។
     « បាទ លោកប្រធាន »ជីមីន បិទឯកសារនោះទុកបន្ទាប់មកក៏ចេញទៅកន្លែងរបស់ខ្លួនវិញ មកដល់ក្រុមហ៊ុនមិនទាន់អង្គុយត្រង់ខ្លួនផងក៏មានការងារឱ្យធ្វើទៅហើយ តែមិនជាបញ្ហាទេព្រោះវាជាជំនាញរបស់ ជីមីន ស្រាប់ហើយ។ រីឯ ជុងហ្គុក ក៏ដូចគ្នា នាយមិនមែនចេះតែប្រើទេ គឺមុននឹងដាក់ការងារឱ្យអ្នកធ្វើនាយមើលគ្រប់ជ្រុងជ្រោយហើយទើទម្លាក់ទៅ ដូចជាករណីនេះអញ្ចឹង ជីមីន ពូកែខាងនេះដូច្នេះការងារមួយនេះសាកសមនឹងគេហើយ ម្យ៉ាងគេជាលេខារបស់នាយ មើលរបាយការណ៍នេះម្ដងហើយម្ដងទៀតមើលឱ្យយល់ទើបមិនពិបាកពេលចូលទៅជួបអ្នកវិនិយោគ។
កម្លោះសង្ហាដែលគ្រប់គ្នាស្គាល់ថាជាម្ចាស់ក្រុមហ៊ុន វ៉ាយអឹមគ្រុប កំពុងតែបោះជំហ៊ានចូលទៅខាងក្នុងទាំងស្នាមញញឹមធ្វើបុគ្គលិកនៅទីនោះមានការភ្ញាក់ផ្អើលជាខ្លាំង។ តាំងតែពី យ៉ុនហ្គី ចូលមកធ្វើការនៅទីនេះ គ្រប់គ្នាមិនដែលឃើញនាយញញឹមដូចថ្ងៃនេះឡើយ វាប្រាកដជាចម្លែកសម្រាប់មនុស្សគ្រប់គ្នាហើយ ព្រោះបុរសម៉ត់ចត់ មុឺតម៉ាត់ ស្ងៀមស្ងាត់ ដូចជា មីន យ៉ុនហ្គី មិនងាយបញ្ចេញស្នាមញញឹមឱ្យអ្នកណាបានឃើញឡើយ។ មនុស្សគ្រប់គ្នាតែងតែគិតថាការញញឹមគឺមានភាពងាយស្រួល គ្មានឃើញលំបាកត្រង់ណាផង? ប៉ុន្តែអ្នកមិនទាន់ដឹងទេថា ស្នាមញញឹមដែលស្រស់ស្អាតហើយមើលទៅទាក់ទាញ គឺការញញឹមចេញពីចិត្តមិនបង្ខិតបង្ខំឬញញឹមឱ្យតែរួចឡើយ។
« ពួកឯងថាលោកនាយកចម្លែកឬអត់? »បុគ្គលិកស្រីម្នាក់ក្នុងចំណោមបីនាក់ឧទានខណៈភ្នែកសម្លឹងនាយក្រាស់មិនព្រិចតតែសោះ ចំណែកឯមិត្តៗរួមការងាររបស់នាង គ្រាន់តែឮក៏ងាកមកតបសំណួររបស់នាងវិញ។
« អឹម យើងក៏ថាចឹងដែរ តែថាលោកនាយកញញឹមអ៊ីចឹងសង្ហាណាស់ឯង តែគួរឱ្យស្ដាយមានប្រពន្ធរួចបាត់ »ស្រីស្រស់ម្នាក់ទៀតនិយាយព្រមទាំងទន្រ្ទាំជើងព្រោះតែទ្រាំនឹងភាពសង្ហារបស់ យ៉ុនហ្គី មិនបាន តែភាពសប្បាយរីករាយកបាត់មួយរំពេជ្រក្រោយនឹកឃើញថានាយកម្លោះមានប្រពន្ធរួចហើយ។
« ហឹម គួរឱ្យស្ដាយ អេស៎ៗ! ពួកនាងអ្នកចាត់ការមកឆាប់បំបែកគ្នាទៅធ្វើការទៅ »រីឯស្រីស្អាតម្នាក់នេះក៏ដូចគ្នា គ្រាន់តែឮមិត្តរួមការងារនិយាយដល់ចៅហ្វាយមានប្រពន្ធហើយស្នាមញញឹមក៏រសាត់អស់នៅឡើយតែទឹកមុខកំសត់ ប៉ុន្តែមានកំសត់មិនបានប៉ុន្មានផងស្រាប់តែលេចវត្តមានលោកស្រីចាត់ការដើរមើលការខុសត្រូវនៅទីនេះមក ធ្វើឱ្យពួកនាងឆោឡោរត់ទៅតាមកន្លែងរបស់ខ្លួន។
« តោះៗ គ្មានការធ្វើឡូវហើយ »ពួកនាងនិយាយដើមចៅហ្វាយមិនទាន់ចប់ផង ងឃើញលោកស្រីចាត់ការដើរតម្រង់មកទីនេះក៏នាំគ្នាបំបែកគ្នាទៅធ្វើការរៀងៗខ្លួន។
ក្រាក!
ទ្វាការិយាល័យត្រូវបានបើកដោយដៃមាំក្រាស់ក៏ប្រទះនឹងស្រីស្រស់ម្នាក់ដែលអង្គុយគងទាក់ខ្លាបែរខ្នងទៅកាន់មាត់ទ្វា។ តាមមើលរូបរាងពីក្រោយរបស់នាងដូចមនុស្សម្នាក់ដែលនាយធ្លាប់ស្គាល់មកពីមុន តែនាយមិនច្បាស់ព្រោះម្នាក់ដែលនាយកំពុងគិតជាអតីតសង្សាចាស់របស់នាយ។ សម្លេងបើកនិងបិទទ្វាអាចបន្លឺដល់ត្រចៀកនាងតូចបបូរមាត់ក្រហម ទើបនាងបង្វិលកៅអីបែរទៅរកនាយក្រាស់ទាំងស្នាមញញឹម។
« យូមី ?? »យ៉ុនហ្គី ឧទានឈ្មោះស្រីស្រស់បបូរមាត់ក្រហមដែលឈរនៅចំពោះមុខខ្លួន។
« សួស្ដី! បែកគ្នាយូរ បងសុខសប្បាយទេ? »យូមី ស្រីស្រស់ឈរញញឹមព្រមទាំងនិយាយរាក់ទាក់ទៅកាន់នាយក្រាស់ដែលខានជួបគ្នាយូរ បើចាំមិនខុសទេបីឆ្នាំហើយ ថ្ងៃចុងក្រោយដែលនាងជួប យ៉ុនហ្គី គឺនាយកំពុងតែទាក់ទងនឹងក្មេងប្រុសម្នាក់ (ជីមីន) ។
« ខ្ញុំសុខធម្មតាទេ ចុះនាង? »នាយតបទាំងមុខស្មើរ ហើយក៏បកសំណួរទៅនាងវិញ។
« ដូចគ្នា ឮដំណឹងថាបងរៀបការរួចហើយ តែមិនជ្រាបថា....កូនក្រមុំបងជាអ្នកណា? »យូមី និយាយព្រមទាំងលេចស្នាមញញឹមនៅចុងមាត់ ប្រៀបដូចជានាងមានប្រៀបពេលសួរដល់ចំណុចនេះ។
« ចង់បានន័យថាមិច? »យ៉ុនហ្គី ជ្រួញចិញ្ចើមមិនយល់នូវអ្វីដែលនាងនិយាយ តាមពិតនាងគួរតែដឹងព្រោះព័ត៌មានរៀបមង្គលការនាយនិង ជីនហ៊ី រីកសុះសាយពេញផ្ទៃប្រទេស។
« ណ្ហើយ! ខ្ញុំមានការងារច្រើនត្រូវធ្វើ សុំលាសិនហើយ »នាងឃើញទឹកមុខរាងក្រាស់ចង់តែសើច ប៉ុន្ដែដោយសារមានការប្រញាប់ទើបនាងងើបឈរហើយលា យ៉ុនហ្គី ត្រឡប់ទៅវិញ។ រីឯសំណួរដែល យូមី សួរអម្បាញ់មិញគឺនៅវិលវល់ពេញខួរក្បាលនាយក្រាស់។ តែថាសំណួរអម្បាញ់មិញមិនពិបាកយល់ទេ ព្រោះនាយកំពុងតែមានកូនក្រមុំពីរនាក់ក្នុងពេលតែមួយ គ្រាន់តែម្នាក់ជាកូនក្រមុំពិតប្រាកដ ឯម្នាក់ទៀតជាកូនក្រមុំក្លែងក្លាយ។
បន្ទាប់ពីអង្គុយបកប្រែរបាយការណ៍ដែល ជុងហ្គុក ឱ្យធ្វើរួច ជីមីន ក៏នឹកដល់សាំងវុិចដែលប្ដីខំធ្វើអោយកាលពីព្រឹកមិញ នាយតូចចុចទូរសព្ទមើលម៉ោងក៏មានការភ្ញាក់ផ្អើល។
« ម៉ោង១០ហើយ! មិចក៏ម៉ោងដើរលឿនយ៉ាងនេះ? គួរតែញុំាបបន្ដិច កុំឱ្យអ្នកធ្វើអន់ចិត្ត »ជីមីន ឧទានម្នាក់ឯងចប់ ក៏លើកប្រអប់ហើយបើកវាព្រមទាំងយកសាំងវុិចមួយដុំដាក់ចូលមាត់រួចទំពាំទាំងស្នាមញញឹម។ រាងតូចបន្ដញុំាសាំងវុិចរហូតអស់រួចក៏បិទប្រអប់ទុកវិញ ដោយសារដៃប្រលាក់រាងតូចក៏ចូលទៅបន្ទប់ដើម្បីលាងដៃ គ្រាន់តែ ជីមីន ចេញទៅផុតទូរសព្ទនាយក៏រោទិ៍ឡើងដោយលោតលេខមិនបានស៊ែវទុក។
« នេះរវល់ដល់ថ្នាក់គ្មានពេលលើកទូរសព្ទប្ដីផងហ្ហេស៎!? អ្នកម្នាក់នោះវាប្រើប្រពន្ធយើងធ្វើស្អីខ្លះ? ឯងចាំមើលបានជួបដាល់ឱ្យបែកមុខម្ដង »យ៉ុនហ្គី ដាក់ទូរសព្ទចុះទាំងខឹងសម្បារ តើរវល់ស្អីណាស់ណាទៅគ្រាន់តែលើកទូរសព្ទប្ដីបន្ដិចក៏មិនបាន។ ពីដំបូងចង់ខលទៅសួរប្រពន្ធបានញុំាសាំងវុិចនោះហើយនៅ? តែឥឡូវលែងចង់ដឹងហើយ។
តុក! តុក!
« អ្នកណា? »សម្លេងក្រលោរបន្លឺចេញពីខាងក្នុងសួរទៅកាន់អ្នកខាងក្រៅ។
« គឺខ្ញុំចៅហ្វាយ »ឌីហ្សី គ្រាន់តែស្ដាប់សំដីចៅហ្វាយក៏ដឹងថាគាត់កំពុងតែមានអារម្មណ៍មិនល្អ នាយរហ័តតបហើយរង់ចាំការអនុញ្ញាត។
« អឹម ចូលមក »សម្លេងធំក្រលោរបានរសាត់ក៏ត្រឡប់មកវិញនៅសម្លេងស្រាលគួរឱ្យចង់គោរព។
« ចៅហ្វាយរឿងដែលឱ្យទៅស៊ើប ខ្ញុំបានការហើយទាន សូមអញ្ជើញពិនិត្យ »ឌីហ្សី លើកឯកសារដែលដាក់នៅក្នុងសឺមឺពណ៌ត្នោតរួចក៏ហុចឱ្យចៅហ្វាយ នៅក្នុងនោះជាឯកសារដែលនាយបានថតចម្លងមកខ្លះទាក់ទងនិងចំណូលចំណាយប្រចាំខែ។
« ហ៊ឹស....នេះយ៉ាងមិចវិញ? »យ៉ុនហ្គី ចងចិញ្ចើមពេលមើលឯកសារដែលកូនចៅប្រគល់អោយ នាយក្រាស់យកវាមកដាក់ជិតគ្នាហើយមើលឆ្លាស់គ្នាទៅមកឃើញថាចំនួនតួលេខខុសគ្នា នាយងើបមុខសម្លឹងកូនចៅរង់ចាំការបកស្រាយ។
« ខ្ញុំបានទៅឆែកមើលឯកសារនិងប្រាក់ចំណូលប្រចាំខែរួចហើយឃើញថាវាចំណុចគួរឱ្យសង្ស័យ ក៏ថតចម្លងយកមកឱ្យចៅហ្វាយពិនិត្យ ដូចជាឯកសារដែលចៅហ្វាយកំពុងតែកាន់ តួលេខខាងលើត្រូវបានប្ដូរ មិនត្រឹមតែប៉ុណ្ណឹងទេ!ថវិកាត្រូវបង់ពន្ធប្រចាំឆ្នាំក៏មានបញ្ហាដែរ »ឌីហ្សី ក៏រៀបរាប់ប្រាប់ចៅហ្វាយត្រួសៗតាមដែលខ្លួនបានដឹង ណាមួយឯកសារទាំងអស់នេះសុទ្ធតែបានត្រួតពិនិត្យពីលោកមីនទាំងអស់ មិនគួរមានការភ័ណច្រឡំឡើយ។
« និយាយឱ្យស្រួលស្ដាប់មានមនុស្សកំពុងតែកេងប្រវ័ញ្ចលុយក្រុមហ៊ុន ឯងធ្វើការនៅទីនេះយូរ មានអ្នកណាគួរឱ្យសង្ស័យឬអត់? »មិនពិបាកយល់ទេ ព្រោះនាយក្រាស់ក៏ធ្លាប់ជួបរឿងបែបនេះដែលកាលនាងធ្វើការនៅសហរដ្ឋ សម្រាប់នាយមុខសញ្ញាដែលគួរឱ្យសង្ស័យមុនគេគឺផ្នែកគ្រប់គ្រងបញ្ចី ព្រោះអ្នកគ្រប់គ្រងខាងនេះយល់ដឹងពីវាច្បាស់ហើយមានប្រៀបជាងបុគ្គលិកដទៃ។
« មាន...តែខ្ញុំមិនទាន់ប្រាកដ ចាំឱ្យខ្ញុំច្បាស់ជាងនឹងសិន ខ្ញុំនឹងជម្រាបចៅហ្វាយ »ឌីហ្សី មានមនុស្សដែលនាយសង្ស័យហើយតែនាយសុំឱ្យប្រាកដជាងនេះសិន រីឯរាងក្រាស់គ្រាន់តែងក់ក្បាល។
« អឹម ទៅធ្វើការឯងវិញចុះ »នាយក្រាស់បិទឯកសារនោះទុកក្នុងសឺមឺនោះវិញហើយបញ្ជាឱ្យកូនចៅចេញ ហើយនាយនឹងបានធ្វើការបន្ដ។
« បាទ ចៅហ្វាយ »ឌីហ្សី ពិភាក្សាជាមួយចៅហ្វាយរួចនាយក៏ប្រញាប់ចេញទៅវិញបំពេញកិច្ចការរបស់ខ្លួន។ មិនថាអ្នកណាក៏ដោយ! អោយតែមានបំណងមិនល្អមកលើក្រុមហ៊ុននាយមិនឱ្យវារួចខ្លួនឡើយ។
ជីមីន ចេញពីបន្ទប់ក៏មកអង្គុយធ្វើការធម្មតាវិញ ភ្លាមស្រាប់តែនឹកឃើញចង់ខលទៅរក ថេយ៉ុង រាងតូចបើកទូរសព្ទស្រាប់តែឃើញលេខមិនស្គាល់ខលមកដល់ទៅ ៥ដង។ នាយតូចជ្រួញចិញ្ចើមរួចធ្វើការទាក់ទងទៅលេខនោះវិញ ក្រែងគេមានការងារអីសំខាន់ជាមួយខ្លួន។
« សូមអភ័ទោស លេខទូរសព្ទរបស់លោកអ្នកមិនអាចទាក់ទងបានទេនៅពេលនេះ សូមផ្ញើសារជាសម្លេង ទូតៗ!! »
« អៅ.... »ជីមីន ដកទូរសព្ទចេញពីត្រចៀកហើយឧទានទាំងគួរឱ្យអស់សំណើច វាប្រៀបដូចជាដងសឹងគ្នាទៅវិញទៅមកអញ្ចឹង។
« ឆឹស...ចង់ខលឱ្យបែកទូរសព្ទក៏យើងមិនខ្វល់ដែរ ចាំទៅដល់ផ្ទះគង់តែដឹងទេ »នាយក្រាស់អង្គុយឱបដៃសម្លឹងទូរសព្ទដែលទុកនៅលើតុ ទោះវារោទ៍ឱ្យបែកក្រុមហ៊ុនក៏នាយមិនខ្ចីលើកដែរ។

រឿង ជម្រៅចិត្តលោកស្វាមី (Complete)Where stories live. Discover now