Episodes 02 : អូននឹងរង់ចាំ...

1.3K 93 0
                                    

     ភោជនីដ្ឋានដ៏ល្បីមួយកន្លែងនៅទីក្រុងប៉ារីសត្រូវបានកំលោះសង្ហា មីន យ៉ុនហ្គី ដែលជាអ្នកជំនួញវ័យក្មេងកក់ទុកជាពិសេសសម្រាប់យប់នេះ។ គ្រាន់តែឈានជើងចូលខាងក្នុងប្រែជាស្ងប់ស្ងាត់សូម្បីភ្ញៀវម្នាក់ក៏មិនមានដែរធ្វើឱ្យជីមីនអត់ឆ្ងល់មិនបាន! បបូរមាត់តូចគួរឱ្យទាក់ទាញបម្រុងនឹងហារស្ដីទៅហើយតែត្រូវឈប់ភ្លាមៗពេលត្រូវនាយក្រាស់ចាប់ដៃជាប់ហើយដឹកដៃរបស់ខ្លួនដើរចូលទៅខាងក្នុង ស្របពេលនោះភ្លើងពណ៌គួរឱ្យចង់គយគន់ក៏បំភ្លឺឡើង។ ជីមីនសម្លឹងមើលមុខនាយក្រាស់ហើយញញឹម ពិតជាសប្បាយខ្លាំងណាស់ដែលបានឃើញទិដ្ឋភាពដ៏ស្រស់ស្អាតមួយនេះ ការតុបតែងក្នុងហាងពិតជាគួរឱ្យចាប់អារម្មណ៍ណាស់។ បន្ទាប់ចូលអង្គុយតាមកន្លែងរៀងខ្លួនបុគ្គលិកក៏ចាប់ផ្ដើមលើកអាហារដាក់លើតុរួចក៏ដើរត្រឡប់ទៅវិញ។
     យ៉ុនហ្គីបើកគម្របអាហារដោយភ្ជាប់នឹងសំណួរមួយសួរទៅកាន់ប្រពន្ធ...
     "ពេញចិត្តទេ?"
     "បាទ ពេញចិត្ត!" រាងតូចតបទាំងញញឹមពេលឃើញអាហារនៅក្នុងចានមានរៀបជារូបបេះដូងនៅជុំវិញចាន ដោយសារឃើញអាហារទំនងហើយរៀបចំបានស្អាតទៀតជីមីនក៏ចង់សាករសជាតិ តើឆ្ងាញ់ដូចនឹងការតុបតែងឬអត់?
     គ្រាន់តែរាងក្រាស់ងក់ក្បាលយល់ព្រមភ្លាមជីមីនក៏ចាប់អាហារដែលខ្លួនចូលចិត្តញុំាដោយមិនខ្វល់នឹងក្រសែភ្នែកមួយគូរដែលកំពុងសម្លឹងខ្លួនឡើយ ឃើញប្រពន្ធញុំាបានហើយមានសេចក្ដីសុខយ៉ាងនេះនាយពិតជាសប្បាយចិត្តខ្លាំងណាស់។ ២ម៉ោងកន្លងផុតទៅអាហារដ៏ពិសេសមួយពេលនេះក៏បានបញ្ចប់ហើយបន្ទាប់មកពួកគេក៏ត្រឡប់ទៅខនដូរវិញដើម្បីឆាប់បានសម្រាក។
បន្ទាប់ពីញុំាអីរួចរាងក្រាស់ក៏មានស៊ុបប្រាយប្រពន្ធបន្ដ ភ្លាមៗស្រាប់តែភ្លើងនៅក្នុងហាងដាច់ងងឹតស្រុប រាងតូចក្នុងចិត្តភ័យមិនតិចទេព្រោះមើលអ្វីក៏មិនឃើញ មិនដល់មួយនាទីផងភ្លើងក៏ត្រឡប់មកវិញ តែអ្វីដែលធ្វើអោយរាងតូចភ្ញាក់ផ្អើលគឺឃើញរាងក្រាស់កាន់នំខេកឈរនៅចំពោះមុខខ្លួន។
"រីករាយថ្ងៃកំណើតអូនសម្លាញ់" ពាក្យដែលជីមីនស្រមៃចង់ឮចេញពីមាត់នាយក្រាស់ដោយផ្ទាល់ពេលនេះសម្រេចតាមបំណងហើយ ពិតជារំភើបរហូតដល់និយាយមិនចេញ ថ្ងៃពិសេសពិតមែនមិនត្រឹមតែជាថ្ងៃមង្គលការរបស់ពួកគេទេថែមទាំងជាថ្ងៃកំណើតរបស់ជីមីនទៀត។ យ៉ុនហ្គីច្រៀងចម្រៀងថ្ងៃកំណើតហើយគ្រប់គ្នានៅទីនោះក៏ទះដៃព្រមគ្នាបន្លឺសម្លេងរំពង រាងតូចលើកដៃបួងសួងសុំឱ្យស្វាមីមានសុខភាពល្អនិងជោគជ័យគ្រប់ភារៈកិច្ច ហើយបំណងប្រាថ្នាចុងក្រោយសុំឱ្យស្នេហាពួកគង់រង់ស្ថិតស្ថេររហូតទៅ។
"បងសូមជូនពរឱ្យអូនមានសុខភាពល្អ និងសំណាងល្អ ជាពិសេសស្រឡាញ់បងឱ្យច្រើនៗ"
"អរគុណបងសម្លាញ់" ជីមីនតបទាំងស្នាមញញឹម រាងតូចឈានជើងខិតទៅមុខបន្ដិចហើយករោលមុខទៅជិតស្វាមីដោយថើបគាត់មួយខ្សឺត យ៉ុនហ្គីស្រាប់តែឈរគាំងនិយាយមិនចេញព្រោះភ្លាមៗពេក បុគ្គលិកនៅទីនោះញញឹមព្រមទាំងទះដៃអបអរដល់ពួកគេ រាងក្រាស់មានសតិត្រឡប់មកវិញហើយសម្លឹងប្រពន្ធដោយស្នាមញញឹម។
ពិធីជប់លៀងសម្រាប់អបអរមង្គលការក៏បានបញ្ចប់ពួកគេក៏ត្រឡប់ទៅខនដូរវិញ ពីភោជនីដ្ឋានទៅកន្លែងស្នាក់នៅវិញធ្វើដំណើរប្រហែល១៥នាទីដោយឆ្លងកាត់ស្ពានដ៏ធំនៃទីក្រុងឡុងដ៍ ជីមីនអង្គុយសម្លឹងទៅខាងក្រៅឈ្លក់វង្វេងនឹងសម្រស់ស្ពានមួយនេះ រាងក្រាស់លួចសម្លឹងប្រពន្ធតាមកន្ទុយភ្នែកដោយដឹងថាប្រពន្ធចូលចិត្តទីនេះខ្លាំងណាស់ហើយតែងតែមកដើរលេងនៅទីនេះជាញឹកញាប់ ឡានពណ៌ខ្មៅសេរីទំនើបតម្លៃរាប់លានបើកដោយយ៉ុនហ្គីក៏ឆ្លងផុតស្ពានដ៏ធំមួយនេះហើយឆ្ពោះទៅកាន់ខនដូរដែលពួកគេរស់នៅ។ ចូលមកដល់ខាងក្នុងរាងក្រាស់ក៏ទម្លាក់ខ្លួនអង្គុយលើសាឡុងទាំងហត់នឿយជីមីនដែលចូលមកតាមក្រោយឃើញស្វាមីដូចជាអស់កម្លាំងក៏ចូលទៅកួកច្របាច់ឱ្យបាត់ចុករោយ បានប្រពន្ធក្មេងកួកច្របាច់និយាយពីថាសង្ងំនៅស្ងៀម។
"បានប្រសើរខ្លះទេ?" បញ្ឃប់សកម្មភាពបន្ដិចរួចល៏ឱនទៅក្បែរត្រចៀកស្វាមីដើម្បីសួរ
"អឹម អូនក៏ហត់ដែរពេញមួយថ្ងៃនេះបងថាអូនគួរតែទៅសម្អាតខ្លួននឹងឆាប់បានគេង"
"បាទ" និយាយហើយជីមីនក៏ដើរទៅបន្ទប់គេង ដើម្បីយកកន្សែងពីក្នុងទូរហើយបន្ទាប់មកក៏ចូលបន្ទប់ទឹក ចូលមកដល់ខាងក្នុងនាយតូចឈរអង្អែលចញ្ចៀនដែលបំពាក់នៅម្រាមដៃខាងឆ្វេងទាំងក្ដីរីករាយ ដៃដែលធ្លាប់តែទទេស្អាតពេលនេះមានរបស់មកបំពេញវាហើយ ហើយគេសន្យាថានឹងរក្សាចិញ្ចៀនមួយនេះមិនឱ្យរបូតពីដៃឡើយ។ រីឯអ្នកដែលអង្គុយលេងនៅក្នុងបន្ទប់ទទួលភ្លៀវឯណេះវិញកំពុងតែមម៉ាញឹកនឹងកុំព្យូទ័រយ៉ុនហ្គីផ្ញើសារទៅមិត្តសម្លាញ់ដើម្បីឱ្យគេជួយកក់សំបុត្រយន្ដហោះ ព្រោះនាយចង់ទៅកូរ៉េឱ្យបានឆាប់បំផុតបើអាចក្នុងសប្ដាហ៍នេះ រាងក្រាស់បិទកុំព្យូទ័រទុកចំពេលប្រពន្ធចេញពីបន្ទប់ទឹកល្មម ជីមីនហៅស្វាមីឱ្យចូលងូតទឹកចំណែកគេក៏ទៅផ្លាស់សម្លៀកពាក់បន្ទាប់មកក៏លាបម្សៅថែរក្សាសម្រស់ហើយក៏ចូលគេងមុនគាត់។ ដៃមាំក្រាស់រវៀមដូចជាមឹកលូកស្ទាបអង្អែលមិនតែប៉ុណ្ណោះនៅឈ្លីផែឈើរីមួយគូររបស់ជីមីនទៀត រាងតូចចាប់ផ្ដើមស្រៀងពេញមួយតួរខ្លួនដោយសារដៃដ៏រពឹសរបស់គាត់ ភ្លេចខ្លួនបន្ដិចមិនបានទេដៃលឿនជាងអាមិចទៅទៀត ដោយទ្រាំមិនបានដៃតូចរហ័សចាប់ដៃស្វាមីដើម្បីបញ្ឃប់ហើយបែរទៅសម្លក់គាត់។
"មីនៗហា៎!"ឧទានឈ្មោះប្រពន្ធដូចកំពុងទទូចសុំអ្វីម្យ៉ាង តែអ្នកម្ខាងទៀតមិនតបបានត្រឹមតែមើលមុខហើយឆ្ងល់។
"ភ្លេចហើយមែន! យប់នេះជាយប់ផ្សំដំណេករបស់យើង គឺបង....អ៉ឹម!!" រាងក្រាស់មិនទាន់និយាយចប់ផងក៏ត្រូវបបូរមាត់ស្ដើងគ្រប់គ្រង នាយបើកភ្នែកធំៗព្រោះតែគាំងហ្នឹងទង្វើរបស់ប្រពន្ធខ្លួន បន្ដិចក្រោយមកនាយក្រាស់ក៏ព្រមតបស្នាមថេីបរបស់រាងតូចវិញយ៉ាងរោលរាលនិងទាក់ទាញបំផុត។ ដៃតូចស្រឡូនលើកតោងករាងក្រាស់ជាប់ ដោយឃើញឱកាសល្អនាយឡើងទ្របពីលើរាងកាយតូចយ៉ាងរហ័ស ដៃមាំក្រាស់ដែលមានកម្ដៅក្ដៅអន់ៗលូកស្ទាបបំបោសអង្អែលលើកាយតូចស្ទើរគ្រប់កន្លែង អ្ហឹម!! សម្លេងក្រហឹមចេញពីបំពងនាយតូចដោយភាពស្រៀបស្រាល ស្របពេលបបូរមាត់ជាប់គ្នាឱ្យអណ្ដាតទាំងពីរប្រលែងគ្នាក្នុងក្រអូបមាត់ដៃម្ខាងទៀតមិនឱ្យទំនេរក៏លូកទាញស្លៀកបំពាក់រាងតូចរហូតដល់របូតអស់។
"អ៉ឹម! អូនស្អាតណាស់" យ៉ុនហ្គីដកបបូរមាត់ហើយសរសើរពីរាងកាយនាយតូចដែលស្អាតគ្មានកន្លែងទាស់ គ្រាន់តែទទួលបានពាក្យសរសើរពីស្វាមីអ្នកខាងក្រោមចាប់ផ្ដើមអៀនថ្ពាល់ឡើងក្រហមង៉ាង នាយក្រាស់ទ្រាំមិនបាននឹងរាងកាយមួយនេះក៏ចាប់ផ្ដើមប្រតិបត្តិការណ៍សង្គ្រាមដ៏ក្ដៅគគុកនៅក្នុងបន្ទប់ខនដូររបស់ពួកគេ។
     ពេលវេលាពិតជាលឿនមិនទាន់អីផងក៏ដល់ថ្ងៃរាងក្រាស់ធ្វើដំណើរទៅប្រទេសកូរ៉េបាត់ ពួកគេរៀបការបានបីថ្ងៃក៏ត្រូវបែកគ្នាដោយសារយ៉ុនហ្គីត្រូវទៅប្រទេសកំណើតវិញ ហើយនាយក៏មិនដឹងថាត្រឡប់មកពេលណាវិញដែរ។ ពួកគេធ្វើដំណើរមកដល់ព្រលាន្ដហោះដោយបើកឡានផ្ទាល់ខ្លួនមកជីមីនត្រូវសុំច្បាប់សាលាមួយព្រឹកដើម្បីជូនដំណើរស្វាមី ពេលមកដល់ព្រលាន្ដពួកគេក៏ឈប់ឡាននៅចំណតហើយក៏អូសវ៉ាន់លីដើរទៅខាងក្នុងជាមួយគ្នា។
     "បន្ដិចទៀតបងត្រូវចូលទៅខាងក្នុងហើយ រយៈពេលបងមិននៅមើលថែខ្លួនផង កុំភ្លេចញុំាបាយឱ្យទៀងពេលហើយហាមទៅជិតដិតជាមួយអ្នកផ្សេងបងប្រច័ណ្ឌ តើយល់ទេ!?" មួយរយៈនេះត្រូវឃ្លាតឆ្ងាយពីប្រពន្ធហើយដូច្នេះសង្ឃឹមថារាងតូចអាចមើលថែខ្លួនឯងបាន ម្យ៉ាងទៀតរឿងដែលនាយបារម្ភជាងគេនោះគឺខ្លាចជីមីនរៀនដល់ភ្លេចបាយភ្លេចទឹកព្រោះជិតដល់ថ្ងៃដែលចុះកម្មសិក្សាញ្ចប់ថ្នាក់បរិញ្ញាបត្រហើយទើបនាយក្រាស់តែងតែរំលឹកគេគ្រប់ពេល។
     "បាទ អូនដឹងហើយ ដល់ម៉ោងហើយបងឆាប់ទៅចុះ សូមឱ្យសំណាងល្អ" ជិតដល់ពេលដែលនាយក្រាស់ត្រឡប់ទៅប្រទេសកំណើតហើយរាងតូចក៏គ្មានពាក្យអីនិយាយក្រៅពីសុំឱ្យគាត់ធ្វើដំណើរទៅដល់ទីនោះដោយសុវត្តិភាព។
     យ៉ុនហ្គីរៀបនឹងដើរទៅហើយតែក៏ត្រូវបកក្រោយព្រោះមិនដាច់ចិត្តទៅចោលប្រពន្ធ ជីមីនដឹងច្បាស់ណាស់ថាគាត់កំពុងគិតអ្វីដូច្នេះរាងតូចក៏ចូលទៅគាត់យ៉ាងណែនហើយនិយាយទៅកាន់គាត់៖
"អូននឹងចាំបង...ថែខ្លួនផង!" ក្រោយពីបានស្ដាប់សម្ដីនេះចេញពីបបូរមាត់តូចហើយរាងក្រាស់ក៏
ព្រមប្រលែងដៃចេញពីប្រពន្ធហើយដើរចូលទៅខាងក្នុងដោយមិនងាកក្រោយសូម្បីបន្ដិច ព្រោះតែនាយដឹងថាបើខ្លួនងាកក្រោយម្ដងនេះទៀតគេនឹងមិនដាច់ចិត្តពីប្រពន្ធឡើយ។
     មកដល់សកលវិទ្យាល័យរាងតូចក៏ដើរសំដៅទៅបន្ទប់រៀនរបស់ខ្លួនស្រាប់តែឃើញមិត្តសម្លាញ់កំពុងតែចម្លងមេរៀនចូលសៀវភៅ។ ជីមីនចូលទៅអង្គុយជិតមិត្តហើយយកក្បាលផ្អែកលើស្មារបស់គេទាំងដកដង្ហើមធំពីរទៅបីដង ដោយសារសម្លេងដកដង្ហើមរំខានគេខ្លាំងពេលអ្នកម្ខាងទៀតក៏ញ្ឃប់ការសរសេរហើយងាកទៅមិត្តដោយមានសំណួរខ្លះចង់សួរ
     "ឯងកើតស្អីឯង?" ប្រុងនឹងស្ដីឱ្យហើយតែពេលឃើញទឹកមុខជីមីនស្រពាប់ស្រពោនថេយ៉ុងក៏ប្ដូរជាសួរដោយក្ដីបារម្ភវិញ។
     "មិនដឹង! មានអារម្មណ៍ថាមិនសប្បាយចិត្តសោះ" មិនដឹងថានិយាយប្រាប់មិត្តបែបណាល្អព្រោះគេក៏មិនយល់ពីខ្លួនឯងដូចគ្នា នៅសុខៗស្រាប់តែតួចចិត្តរឿងដែលរាងក្រាស់ត្រឡប់ទៅវិញទាំងដែលគេជាអ្នកឱ្យគាត់ទៅសោះ។
     'ចង់សំដៅលើគាត់ហេ៎! បើមិនចង់ឱ្យគាត់ទៅ ហេតុអីឯងមិនហាម?" ត្រូវហើយប្រសិនបើមិនចង់ឱ្យគេទៅ ម្ដេចមិនហាម? បែរជាជម្រុញឱ្យគាត់ទៅវិញហើយមកអង្គុយតួចចិត្តនៅពេលក្រោយ។
     "យើងម៉េចនឹងអាចធ្វើចឹងបានទៅ! ឯងក៏ដឹង...យើងមិនចង់ឱ្យគេគិតថាយើងអាត្មានិយមទេ" ជីមីននិយាយក៏សមហេតុផល គាត់ទៅដើម្បីជួយដោះស្រាយបញ្ហាគ្រួសារ ហើយដែលសំខាន់នោះប៉ារបស់គាត់មានជំងឺទៀតក្នុងនាមជាកូនកត្តញូម្នាក់ម៉េចនឹងអាចឈរមើលទុក្ខលំបាករបស់អ្នកមានគុណបានទៅ។
     "បើសម្រេចចិត្តហើយមកអង្គុយខូចចិត្តធ្វើអី? អញ្ចេះទៅ!ចេញពីរៀនយើងប៉ាវឯងញុំាអី គិតយ៉ាងម៉េចដែរ?" ដោយមិនចង់ឱ្យមិត្តគិតច្រើនថេយ៉ុងក៏បបួលមិត្តទៅញុំាអី ទម្លាប់ពួកគេឱ្យតែមានរឿងមិនសប្បាយចិត្តគឺទៅញុំាអីនៅខាងក្រៅដើម្បីរំសាយទុកកង្វល់ខ្លះ។
     'អូខេ តាមនឹងចុះ" គ្រាន់តែឮអ្នកម្ខាងទៀតប៉ាវ ទឹកមុខស្រពោនប្រែជាញញឹមស្រស់រកអ្វីប្រៀបមិនបាន ឱកាសពិសេសបានញុំាអាហារនៅកន្លែងថ្លៃៗហើយមានអ្នកចេញលុយទៀតបើមិនទៅមានតែល្ងង់។
     "ឯងនេះ!ពិតជាក្បាលខូចមែនទែន យើងត្រូវចម្លងមេរៀនចូលសៀវភៅអាចដកដៃឯងចេញបានទេ" ដោយសារអ្នកម្ខាងទៀតមិនព្រមប្រលែងដៃចេញពីខ្លួនសោះ ក៏សុំឱ្យគេដកចេញព្រោះប្រញាប់ចម្លងមេរៀនចូលសៀវភៅអោយបានមុនលោកគ្រូមកដល់។ ជីមីនញញឹមរួចរហ័សដកដៃចេញពីដៃរបស់មិត្ត ថេយ៉ុងបានត្រឹមតែញញឹមហើយក្រវីក្បាលនឹងចរិកមិត្តរបស់គេ មើលចុះធំហើយក៏រៀបការមានគ្រួសាររួចដែរ រីឯចរិករបស់គេគឺនៅឡិកឡក់ដូចក្មេងប្រាំឆ្នាំ មិនប្លែកទេដែលនាយក្រាស់មិនចង់ទៅព្រោះបារម្ភពីក្មេងក្បាលខូចម្នាក់នេះ។

រឿង ជម្រៅចិត្តលោកស្វាមី (Complete)Where stories live. Discover now