Episodes 43 : អភ័យទោស

585 42 4
                                    

យ៉ុនហ្គីនិងជីមីនកំពុងតែធ្វើដំណើរនៅលើដងផ្លូវក៏ ចាប់អារម្មណ៍នឹងឡានមួយគ្រឿងដែលបើកតាមពួកគេ ដោយយ៉ុនហ្គីសង្ស័យថាឡាននេះបើកតាមខ្លួនតាំងពីគេចេញពីភោជនីយដ្ឋានមកម្ល៉េះ។ ដោយសារផ្លូវនេះស្ងាត់ស្ទើតែគ្មានឡានឆ្លងកាត់យ៉ុនហ្គីក៏បន្ថែមល្បឿនកាន់លឿនៗទៅធ្វើឲ្យជីមីនភ័យឡើងស្លេកមុខ។
     "យ៉ុនប្រយ័ត្ន!" ជីមីនស្រែកខណៈឡានមួយនោះបើកមកស្ទាក់មុខពួកគេ។
     យ៉ុនហ្គីប្រញាប់គេចតែមិនប្រយ័ត្នក៏ជ្រុលទៅបុកដើមឈើមួយដើម ផាំង!!! សម្លេងឡានបុកដើមឈើមួយទំហឹងបានឮរំពងពេញព្រៃធ្វើឲ្យអ្នកនៅក្នុងឡានទាំងពីរត្រូវសន្លប់ភ្លាមៗ ដោយលើខ្លួនម្នាក់ជោគជាំឈាមក្រហមឆ្អិនឆ្អៅ។ បុរស អាវខ្មៅចុះពីលើឡានដកកាំភ្លើងពីចង្កេះខោប្រុងនឹងបាញ់សម្លាប់យ៉ុនហ្គីទៅហើយសំណាងល្អក៏មានឡានមួយគ្រឿងឆ្លងកាត់ទីនោះ ពួកជនល្មើសក៏ប្រញាប់បើកឡានចាកចេញ។
     ក្រឡេកមកមើលលោកស្រីឯណោះវិញអង្គុយមិននឹងដើរទៅវិញទៅមកព្រោះបារម្ភពីកូនៗគាត់ក៏មិនដឹងថាមានរឿងអីដូចគ្នានៅសុខៗស្រាប់តែមានអារម្មណ៍មិនល្អនឹកដល់កូនភ្លាមៗ គាត់លើកទូរសព្ទហើយទាក់ទងទៅលេខយ៉ុនហ្គីតែគ្មានអ្នកទទួល បន្ទាប់មកគាត់ក៏ទាក់ទងទៅលេខជីមីនម្ដង ហើយនៅតែគ្មានអ្នកលើកគាត់ក៏បិទទូរសព្ទហើយត្រឡប់ទៅអង្គុយនៅលើសាឡុងដោយមានអ្នកស្រីមេផ្ទះនៅទីនោះដែរ។
     "អ្នកប្រុសប្រហែលរវល់ការងារនៅក្រុមហ៊ុនហើយបានជាមិនលើកទូរសព្ទលោកស្រី" ឃើញលោកស្រីទឹកមុខស្រពោនអ៊ំស្រីមេផ្ទះក៏និយាយលួងលោម គាត់មិនចង់ឲ្យគាត់គិតច្រើនម្យ៉ាងពួកគេអាចរវល់ការងារពិតមែន។
     "ខ្ញុំសង្ឃឹមចឹងចុះ!" លោកស្រីតប។
រ៉ឺងៗ!!
     សម្លេងទូរសព្ទរោទិ៍អ៊ំស្រីរហ័សទៅទទួល៖ "អាឡូ!"
     (អាឡូ! សួស្តីអ៊ំស្រីខ្ញុំជេហូបនិយាយ តើលោកស្រីនៅផ្ទះឬអត់?)
     "ចាស៎នៅ​ សូមចាំបន្តិច... លោកស្រីមិត្តអ្នកប្រុសសុំជួប"
     លោកស្រីងើបពីសាឡុងដើរទៅរកអ៊ំស្រីមេផ្ទះហើយទទួលទូរសព្ទពីដៃគាត់ដាក់ផ្អឹបនឹងត្រចៀក រួចនិយាយ៖
     "អាឡូជេហូប គឺមីងនិយាយ...ក្មួយមានការអីជាមួយមីងឬអត់?"
     "បាទមាន! គឺយ៉ុនហ្គីនិងជីមីនជួបគ្រោះថ្នាក់ចរាចរណ៍ពេលនេះនៅមន្ទីរពេទ្យ អាឡូអ្នកមីង! អាឡូ!!!"
     ទឺតៗ!! ប្រព័ន្ធទូរសព្ទត្រូវបានដាច់ជេហូបក៏ដាក់ទូរសព្ទហើយអ្នកគ្រូពេទ្យម្នាក់ក៏ដើរចេញមកដោយមានបុគ្គលិកពេទ្យពីរនាក់ទៀតរុញអ្នកជំងឺចេញមកពីខាងក្នុងម្នាក់នោះគឺជីមីន។
     "អត់ទោសលោក! លោកស្គាល់អ្នកជំងឺខាងនេះមែនទេ? គាត់មិនកើតអ្វីធ្ងន់ធ្ងរទេ! គ្រាន់តែរបួសក្បាលបន្តិចប៉ុណ្ណោះ ដោយសារតែអ្នកជំងឺតក់ស្លុតពេកទើបបណ្ដាលឲ្យសន្លប់ ពេលអ្នកជំងឺដឹងខ្លួនអស់អីហើយ អ៊ីចឹងខ្ញុំសុំនាំអ្នកជំងឺទៅបន្ទប់សម្រាកសិនហើយ"
     "បាទ អឺ!អ្នកគ្រូពេទ្យចុះមិត្តខ្ញុំម្នាក់ទៀតនោះ"
     "មិត្តលោកមានអាការៈមិនសូវល្អទេ ពេលនេះនៅបន្ទប់សង្គ្រោះបន្ទាន់ ខ្ញុំដឹងតែប៉ុណ្ណឹងទេបើលោកចង់ដឹងលម្អិតលោកគ្រូពេទ្យនឹងជម្រាបនៅពេលក្រោយ បើអ៊ីចឹងខ្ញុំសុំទៅធ្វើការសិនហើយ"
     "បាទ អរគុណអ្នកគ្រូពេទ្យ" ជេហូបឈរដកដង្ហើមធំបារម្ភពីសុវត្ថិភាពមិត្តដែលកំពុងសង្គ្រោះនៅបន្ទប់ ICU។ ស្របពេលនោះលោកស្រីនឹងលោកមីនក៏មកដល់រួចសួរពីអាការៈកូនប្រុសរបស់គាត់ គ្រាន់តែឮថាយ៉ុនហ្គីចូលបន្ទប់សង្រ្គោះបន្ទាន់គាត់ទន់ជង្គងរកដួលតែសំណាងល្អលោកមីននឹងជេហូបជួយទប់ទាន់ បន្ទាប់មកពួកគេក៏ឲ្យគាត់អង្គុយនៅលើកៅអី។​ លោកមីនលើកដៃអង្អែលខ្នងប្រពន្ធថ្នមៗដើម្បីឲ្យគាត់សម្រួលអារម្មណ៍ ហើយគាត់ក៏សួររកជីមីន ទើបជេហូបប្រាប់ថាជីមីនកំពុងសន្លប់មិនទាន់ដឹងខ្លួនទេ។
     ក្រាក!
     ទ្វាបន្ទប់បានបើកលោកមីនក៏ដើរចូលទៅសន្សឹមៗក្បែររាងកាយតូចដែលកំពុងគេងលង់លក់នៅលើគ្រែអ្នកជំងឺ។ គាត់អង្គុយរួចលូកចាប់ដៃតូចៗមកកាន់ហើយសម្លឹងមើលផ្ទៃមុខសរលោងស្អាតគ្មានកន្លែងទាស់ គាត់សញ្ចឹងគិតបន្ដិចដោយហួសចិត្តនឹងខ្លួនឯងដែលធ្លាប់ធ្វើមិនល្អដាក់ក្មេងស្លូតត្រង់ម្នាក់នេះ នៅសុខៗគាត់ក៏ឧទាន៖
     "សុំទោស! ដែលយើងធ្លាប់និយាយមិនល្អដាក់ឯង មើលងាយសព្វគ្រប់បែបយ៉ាងតែឯងមិនដែលតបតយើងមួយម៉ាត់ឡើយ ឯងជាក្មេងល្អ ស្លូតត្រង់ តែយើងមិនគម្បីនឹងឯងសោះ ជីមីន! យើងសុំទោស! អភ័យទោសឱ្យយប៉ាផង តើបាន...បានទេ?"
     "បាទ លោកប៉ា!" ជីមីនតបទាំងញញឹម។
     គ្រាន់តែឮសម្លេងឆ្លើយតបនឹងគាត់ភ្លាមលោកមីនភ្ញាក់ព្រើត! គាត់មិនដឹងថាក្មេងម្នាក់នេះភ្ញាក់តាំងពីពេលណាទេ អ៊ីចឹងបានន័យថាគេបានស្តាប់ឮគាត់និយាយអស់ហើយ ព្រះអើយ!មានអារម្មណ៍ថាខ្មាស់កូនណាស់។ ជីមីនញញឹមតិចៗត្រេកអរដែលគាត់ព្រមទទួលខ្លួនជាកូនប្រសារ គេរង់ចាំថ្ងៃនេះយូរហើយទីបំផុតសុបិន្តគេក្លាយជាការពិតហើយ រីឯលោកមីនក៏មិនខុសជីមីនដែរ គាត់ត្រេកអរពេលជីមីនព្រមអត់ទោសឲ្យគាត់ហើយហៅគាត់ថាលោកប៉ាពេញៗមាត់។ រវល់តែដោះស្រាយរឿងខ្លះៗជាមួយលោកមីនភ្លេចសួរពីអាការៈរបស់យ៉ុនហ្គី ព្រោះសភាពគាត់ធ្ងន់ធ្ងរជាងខ្លួន។ គ្រាន់តែលោកមីនប្រាប់ថាយ៉ុនហ្គីនៅបន្ទប់ ICU ជីមីនក៏ប្រញាប់ចុះពីលើគ្រែទាំងយួរសេរ៉ូរត់ទៅយ៉ាងលឿន។
     មកដល់មុខបន្ទប់ ICU ស្របពេលលោកគ្រូពេទ្យចេញមកល្មមជីមីណក៏ដើរចូលទៅជិតលោកស្រីឈរចាំស្ដាប់អាការៈស្វាមី។
     "ពេលនេះអ្នកជំងឺផុតពីគ្រោះថ្នាក់ហើយ បន្ដិចទៀតខ្ញុំនឹងផ្លាស់អ្នកជំងឺទៅសម្រាកបន្ទប់ធម្មតាវិញ សាច់ញាតិអ្នកជំងឺអាចចូលមើលបានតែកុំយូរពេក"
     "បាទ/ចាស៎"
     "អរគុណលោកគ្រូពេទ្យ" ជេហូបតប លោកគ្រូពេទ្យញញឹមរួចក៏ចាកចេញទៅដោយទុកពេលឲ្យសាច់ញាតិចូលមើលអ្នកជំងឺ ហើយបន្ទាប់មកក្រុមគ្រូពេទ្យក៏បញ្ចូនអ្នកជំងឺៅបន្ទប់ធម្មតាវិញ។
       ....
     ព្រឹកថ្ងៃថ្មីបង្ហាញឲ្យឃើញកាយតូចច្រឡឹងគេងផ្កាប់មុខនៅក្បែរដៃរាងក្រាស់។ត្របកភ្នែកមួយគូរចាប់ផ្ដើមបើកយ៉ាងសន្សឹមៗក៏ក្រឡេកឃើញនាយតូចគេងនៅក្បែរខ្លួននាយក៏លើដៃទៅអង្អែលក្បាលគេថ្នមៗទាំងញញឹមតិចៗ។
     "អ្ហឹម..." ដោយសារតែមានការរំខានពីរាងក្រាសធ្វើឲ្យជីមីនភ្ញាក់។
     "ញុំាទឹកទេអូនចាក់ឲ្យ..." យ៉ុនហ្គីងក់ក្បាលជីមីនក៏ងើបទៅចាក់ទឹកឲ្យ។
     "អូយ៎!!" សុខៗស្រាប់តែឈឺរបួសយ៉ុនហ្គីក៏យកដៃស្ទប់ហើយស្រែក ជីមីន
     "ឈឺរបួសមែនទេ? ចឹងអូនទៅតាមគ្រូពេទ្យសិន!" ថាហើយជីមីនក៏ប្រញាប់ចេញទៅហៅគ្រូពេទ្យ។ ពេលលោកគ្រូពេទ្យមកដល់គាត់ក៏ចូលពិនិត្យអ្នកជំងឺចំណែកជីមីនរង់ចាំខាងក្រៅ ពិនិត្យរួចលោកគ្រូពេទ្យក៏ចេញមកវិញ។
    "លោកគ្រូពេទ្យ! តើអាការៈគាត់យ៉ាងម៉េចដែរ?" គ្រាន់តែទ្វាបើកភ្លាមជិមីនក៏សួរលោកគ្រូពេទ្យទាំងអន្ទះសារចង់ដឹងអាការៈស្វាមី។
     "ដោយសារតែរបួសក្បាលទើបតែដេរទើបបណ្ដាលឲ្យឈឺ តែអ្នកប្រុសកុំបារម្ភខ្ញុំបានចាក់ថ្នាំឲ្យគាត់រួចហើយ បើអស់កិច្ចខ្ញុំសុំលាសិនហើយ បើអ្នកជំងឺមិនស្រួលអាចរកខ្ញុំបានគ្រប់ពេល"
     "បាទ អរគុណលោកគ្រូពេទ្យ" លោកគ្រូពេទ្យញញឹមតិចមុននឹងចាកចេញ។ ជីមីនបើកទ្វាចូលខាងក្នុងក៏ឃើញយ៉ុនហ្គីកំពុងតែគេងមិនចង់រំខានក៏ដើរទៅអង្គុយលើសាឡុង។ មួយសន្ទុះលោកស្រីនិងលោកមីនក៏ចូលមកឃើញកូនប្រុសកំពុងសម្រាកក៏ចូលទៅអង្គុយក្បែរជីមីនសួរនាំពីអាការៈរបស់កូន ក្រោយពីសួរនាំរួចរាល់គាត់ក៏បានដឹងរឿងលោកមីននិងជីមីន លោកស្រីញញឹមមុននឹងតប៖
     "ពិតមែនហេស៎! អូនសប្បាយចិត្តណាស់" លោកស្រីចាប់ដៃស្វាមីរួចញញឹម។
     "កូនមីនមើលថែយ៉ុនហ្គីមួយយប់ហើយគួរតែទៅសម្រាកទីនេះទុកឲ្យប៉ានិងម៉ាក់ចុះកុំបារម្ភអី!"
     "បាទ ចឹងកូនផ្ញើផង" ជិមីនដឹងថាប្រកែកពួកគាត់មិនបានក៏ព្រមតាមសម្ដីគាត់ ម្យ៉ាងខ្លួនគេក៏អស់កម្លាំងដូចគ្នាព្រោះនៅកំដរអ្នកជំងឺមួយយប់ហើយ។
     ក្រោយពីជីមីនចេញទៅបានមួយសន្ទុះរាងក្រាស់ក៏ភ្ញាក់ លោកស្រីឃើញដូច្នេះក៏ប្រញាប់ងើបទៅអង្គុយជិតកូនដោយសួរនាំពីអាការៈកូន៖
     "ភ្ញាក់ហើយហេស៎! មានឈឺត្រង់ឬអត់?"
     "អត់ទេ! ម៉ាក់...ចុះជីមីនមិននៅទីនេះទេអី!" គ្រាន់តែដឹងខ្លួននាយក្រាស់សម្លឹងស្ដាំឆ្វេងមិនឃើញប្រពន្ធកដាច់ចិត្តសួរម៉ាក់។
     "កូនមីនទៅសម្រាកហើយ... កូនឃ្លានឬនៅ?"
     "បាទ" យ៉ុនហ្គីតបចំពេលពោះកំពុងតែកូរ ធ្វើឲ្យលោកស្រីនិងស្វាមីលួចសើច។ ដូច្នេះមិនចាំយូរលោកស្រីក៏ចាក់បបរដាក់ចានរួចដាក់លើតុរុញមួយនៅពីមុខកូន អំឡុងពេលគេកំពុងតែញុំាបបរលោកស្រីឆ្លៀតចិតផ្លែឈើទុកឲ្យកូន។
     តុក! តុក!!
     សម្លេងគោះទ្វាបន្លឺឡើងលោកមីនក៏រហ័សទៅបើកទ្វា ក៏ឃើញកម្លោះសង្ហាឈរញញឹមនៅមុខបន្ទប់។
      ក្រាក!
     "សួស្ដី! អ៊ំប្រុសអាយ៉ុនដឹងខ្លួនហើយមែនទេ?" ជេហូបសួរខណៈភ្នែកមួយគូរកំពុងតែសម្លឹងទៅខាងក្នុង។
     "បាទ ដឹងខ្លួនហើយ! កំពុងតែញុំាបបរ ចូលខាងក្នុងសិនមក!" លោកមីនតបដោយភ្នែកសម្លឹងទៅកូនដែលអង្គុយញុំាបបរនៅលើគ្រែ។
     "បាទអរគុណ" នាយដើរចូលខាងក្នុងតាមការអញ្ជើញរបស់លោកមីន។ ជេហូបឃើញលោកស្រីនៅទីនេះដែរក៏និយាយពាក្យសួស្ដីទៅកាន់គាត់ រួចនិយាយទៅកាន់មិត្តដែលអង្គុយញុំាបបរធ្វើព្រងើយពាក្យគួរសមនិយាយដាក់ខ្លួនមួយមាត់ក៏គ្មានមិត្តទូរទស្សន៍។
      លោកស្រីដាក់ចានផ្លែឈើនៅលើតុរួចនិយាយ៖
     "ប៉ាម៉ាក់មានការចេញទៅខាងក្រៅចឹងពួកកូននិយាយចុះ..."
     "បាទ/បាទអ្នកម៉ាក់" យ៉ុនហ្គីនិងជេហូបតប។ហើយលោកស្រីនិងលោកមីនក៏ចាកចេញទុកឲ្យក្មេងៗនិយាយគ្នា។

រឿង ជម្រៅចិត្តលោកស្វាមី (Complete)Where stories live. Discover now