កាលពីម្សិលមិញរាងតូចនៅភ័យរឡងបុរសម្នាក់ដែលតាមខ្លួននៅឡើយ ដូច្នេះទើបយប់មិញគេងមិនសូវលក់ ហើយព្រឹកនេះ ជីមីន ក៏ធ្វើអាហារសម្រុនបន្ដិចបន្ដួចសម្រាប់ខ្លួនឯងនិងចៅហ្វាសង្ហារបស់គេ។ គ្រាន់តែនឹកដល់កែវភ្នែក បបូរមាត់ និងមុខសម៉ដ្ឋរលោងគ្មានកន្លែងទាស់ធ្វើឱ្យនាយតូចញេចស្នាមញញឹមចេញមកដោយមិនដឹងខ្លួន ជីមីន ក៏បន្ដធ្វើសាំងវុិចរស់ជាតិដែលខ្លួនចូលចិត្តជាងគេហើយដាក់ប្រដាប់យកទៅផ្ញើចៅហ្វាយសង្ហា។ ក្រោយពីបញ្ចប់ការធ្វើសាំងវុិចនេះរួច ជីមីន ក៏ចូលទៅបន្ទប់ដើម្បីសម្អាតនិងរៀបចំខ្លួនទៅធ្វើការ។
ថ្ងៃនេះប្រាកដជាមេឃភ្លើងបាក់មេឃហើយព្រោះនាយតូចមកធ្វើការលឿនជាងរាល់ដង បុគ្គលិកម្នាក់ឃើញរាងតូចដើរមកក៏ញញឹមយ៉ាងស្រស់ដាក់គេ គិតថារាងតូចមកលឿនហើយតាមពិតមានអ្នកលឿនជាង ជីមីន ទៀត។
មួយសន្ទុះ ជុងហ្គុក ប្រុសសង្ហានៅក្នុងក្ដីស្រមៃរបស់ស្រីៗក៏ដើរមកទាំងភាពជឿជាក់ នាយសម្លឹងទៅតុធ្វើការឃើញលេខារបស់ខ្លួនកំពុងតែរវល់នឹងកុំព្យូទ័រ កុំថាឡើយអ្នកដទៃថារាងតូចចម្លែកសូម្បីតែ ជុងហ្គុក ក៏គិតចឹងដែរ អង្គុយចាំចៅហ្វាយយូរហើយគ្រាន់តែឃើញគាត់រាងតូចរហ័សងើបហើយលើកប្រអប់សាំងវុិចដែលខ្លួនធ្វើឱ្យចៅហ្វាយ។
« អោយខ្ញុំហេ៎!? »
« បាទ »
« អរគុណ អ៊ីចឹងខ្ញុំសុំចូលទៅធ្វើការហើយ »ជុងហ្គុក រហ័សកញ្ឆក់ប្រអប់ពីដៃនាយតូចហើយកប្រញាប់គេចចូលបន្ទប់បាត់ ជីមីន ខំធ្វើយកមកអោយហើយបើមិនយកមានតែភ្លើ រីឯរាងតូចឈរញញឹមព្រោះមិនដឹងថាចៅហ្វាយខ្លួនពូកែអៀនដល់ម្លឹង នាយតូចក៏ចូលទៅអង្គុយកៅអីរបស់ខ្លួនហើយធ្វគារបន្ដ។ ពេលគេចពីរាងតូចផុតនាយក៏ដើរតម្រង់ទៅតុធ្វើការហើយបើកប្រអប់មើលសាំងវុិចដែល ជីមីន ធ្វើអោយ គ្រាន់តែមើលម៉េចនឹងដឹងនោះដូច្នេះនាយក៏ចាប់មួយដុំដាក់ចូលក្នុងមាត់រួចទំពាំទាំងស្នាមញញឹមដូចមនុស្សកំពុងតែមានសេចក្ដីសុខ។
ម៉ោងថ្ងៃសម្រាក យ៉ុនហ្គី និងភរិយាក្លែងក្លាយមកអង្គុយលេងហាងកាហ្វេមួយកន្លែងដែលនៅមិនឆ្ងាយពីក្រុមហ៊ុនប៉ុន្មានទេ ហើយហាងមួយនេះគឺមានការរៀចំយ៉ាងស្រស់ស្អាតគួរជាទីជាប់ចិត្ត នាងតូចនិងរាងមាំក្រាស់ក៏បោះជំហ៊ានចូលទៅខាងក្នុងហើយទៅរកកន្លែងគួរសម។
« សូមអញ្ជើញ »យ៉ុនហ្គី ទាញកៅអីថតក្រោយបន្ដិចដើម្បីឱ្យនាងតូចអង្គុយ។
« ចាស៎ អរគុណ »ជីនហ៊ី ញញឹមពោលពាក្យអរគុណដែលនាយកៅអីឱ្យខ្លួន គាត់ពិតជាកក់ក្ដៅណាស់ពេលដែលបាននៅក្បែរយូរៗទៅ តែគួរឱ្យស្ដាយពួកគេម្នាក់ៗសុទ្ធតែមានម្ចាស់បេះដូងរួចទៅហើយ។ យ៉ុនហ្គី ចូលអង្គុយកន្លែងរបស់ខ្លួនហើយក៏ហៅបុគ្គលិកនៅទីនោះដើម្បីកម្មង់អ្វីផឹក។
ពេលធ្វើការកម្មង់រួចបុគ្គលិកកទៅរៀបចំជូនភ្ញៀវ ស្របពេលនោះស្រាប់តែលេចវត្តមាន ជីមីន និង ជុងហ្គុក ចូលមកក្រសែបួនគូរក៏ប្រសព្វគ្នាធ្វើឱ្យម្នាក់ភាំងរៀងខ្លួន។ បុគ្គលិកនៅទីនោះឃើញនាយតូចនិងចៅហ្វាយរបស់គេឈរស្ងៀមក៏ចូលទៅរាក់ទាក់ដោយប្រាប់ឱ្យចូកទៅអង្គុយកន្លែងដែលទំនេរ ប៉ុន្ដែស្រាប់តែ ជីមីន ហើយក៏ដើរទៅកាន់តុរបស់ ជីនហ៊ី និងស្វាមី។
« សូមរួមតុផង »ជីមីន ឧទានទាំងញញឹមសុំអនុញ្ញាតស្រីស្រស់រួមតុផង។
« ចាស៎ សូមអញ្ជើញ »ជីនហ៊ី ញញឹមហើយក៏វែកកន្លែងឱ្យ ជុងហ្គុក អង្គុយ រីឯរាងតូចក៏ញញឹមដាក់នាងវិញរួចក៏ចូលអង្គុយកៅអីក្បែរនាយក្រាស់។
« សុខសប្បាយទេ? »អង្គុយមិនទាន់ត្រង់ខ្លួនស្រួលបួលផងនាយក៏សម្លឹង ជីនហ៊ី ហើយសួរសុខទុក្ខតាមមនុស្សដែលខានជួបគ្នាយូរ។
« ចាស៎ សុខហើយចុះបងវិញ? »នាងញញឹមមុននឹងតបសំណួររបស់សង្សារវិញ។
« មិនសូវទេ ព្រោះត្រូវអ្នកដទៃដណ្ដើមសង្សារទៅ »ពាក្យសម្ដីនឹងទឹកមុខរបស់ ជុងហ្គុក ធ្វើឱ្យម្នាក់សម្លឹងមើលនាយទាំងទឹកមុខក្រៀមក្រំ ទឹកមុខរបស់នាយបញ្ជាក់យ៉ាងច្បាស់ថានាយខូចចិត្តហើយខ្លាំងទៀតផងដែលត្រូវស្រីដែលខ្លួនស្រឡាញ់បោះបង់ទៅរៀបការជាមួយអ្នកដទៃ រឿងនេះបន្ទោសតែ យ៉ុនហ្គី ក៏មិនបានព្រោះខាងស្រីក៏ពេញចិត្តការដូចគ្នា។ គ្រប់យ៉ាងមិនដូចការគិតរបស់ ជុងហ្គុក នោះទេ នាយមិនដឹងថា ជីនហ៊ី ព្រមធ្វើគ្រប់យ៉ាងដោយសារគេឡើយ តែប្រសិនបើគេបានដឹងប្រាកដជាសប្បាយចិត្តរកអ្វីប្រៀបមិនបាន តែ...ទាស់ត្រង់ថា ជុងហ្គុក ក៏កំពុងមានចិត្តលើកូនចៅខ្លួនដែរ តើអាចទេស្នេហាត្រីកោណកំពុងតែកើតឡើង?
« អ្នកនាង! អ្នកប្រុស! កាហ្វេនិងភេសជ្ជៈដែលពួកលោកកម្មង់ សូមអញ្ជើញបាទ បើត្រូវការអ្វីបន្ថែមអាចហៅខ្ញុំបាន »
« បាទ/ចាស៎ »ពួកគេទាំងបួនតបទៅបុគ្គលិករត់តុរួចក៏ងាកមកប្រសព្វភ្នែកគ្នាម្ដងទៀត ជីនហ៊ី ទម្រាំមិនបាននឹងក្រសែភ្នែក ជុងហ្គុក ដែលសម្លឹងខ្លួនក៏លើកទឹកក្រូចផឹកដើម្បីបន្លំភាពអៀនខ្មាស់។ ចំណែកឯ យ៉ុនហ្គី រវល់តែឈ្លក់វង្វេងសម្រស់ប្រពន្ធគឺមិនខ្ចីមើលអ្វីផ្សេងតតែសោះ រីឯ ជីមីន កាលបើដឹងថាស្វាមីកំពុងតែមើលខ្លួនគេក៏ធ្វើធម្មតាហើយគ្មានប្រតិកម្មអ្វីទាំងអស់ តើទៅអៀនអីទៀត? បើគេសុំានឹងក្រសែភ្នែកមួយគូរនេះទៅហើយនោះ។ ស្របពេលបរិយាកាសប្រែជាស្ងប់ស្ងាត់ស្រាប់តែលេចវត្តមានស្រីស្រស់ឆើតឆាយមកពីត្រកូលខ្ពង់ខ្ពស់ដើរតម្រង់មកខាងនេះទាំងស្នាមញញឹម។
« ហៃយ៉ា! សួស្ដី! មកជុំគ្នាតែម្ដងន៎!ហើយនេះគេកំពុងតែនិយាយពីអីដែរ? »គ្រាន់តែស្រីស្រស់មកដល់ម្នាក់ៗសម្លឹងមុខគ្នា ជាពិសេស ជីនហ៊ី និង ជុងហ្គុក ព្រោះមិនដែលស្គាល់គ្នាតតែសោះ រីឯរាងតូចនិងនាយក្រាស់ស្គាល់ច្បាស់មិនបាច់ចាំណែនាំច្រើន។
« ចាស៎/បាទ សួស្ដី! »ពួកគេតបនាងទាំងស្នាមញញឹម។
« សុំរួមតុម្នាក់ទៀតផងបានទេ? »
« បាទ សូមអញ្ជើញ »
« បែកគ្នាយូរឯងនៅតែចិត្តបានដដែល គិតទៅបងសំណាងណាស់យ៉ុនដែលមានមនុស្សល្អៗចាំនៅក្បែរ »នាងមិនត្រឹមតែនិយាយធម្មតាទេនៅដៀងភ្នែកមើលរាងតូចដែលអង្គុយនៅក្បែរនាយក្រាស់ទៀត តែដូចដែលនាងនិយាយពិតមែនព្រោះនាយតែងតែមានរាងតូចនិង ជីនហ៊ី នៅក្បែររហូតទោះបីជួបរឿងលំបាកយ៉ាងណាក៏ដោយ តែត្រូវគិតថាសម្ដីរបស់នាងន័យផ្សេង ព្រោះនៅមាន ជុងហ្គុកម្នាក់ទៀតអង្គុយក្បែរនេះ។
« សំណាងមិនដល់អ្នកនាងយូទេ ព្រោះអ្នកនាងមានប្ដីជាម្ចាស់ក្រុមហ៊ុនអចលនទ្រព្យធំជាងនៅប៉ារីស ខ្ញុំទៅវិញទេដែលគួរតែច្រណែន »យ៉ុនហ្គី មិនព្រមឱ្យនាងលេងពាក្យសម្ដីវាយប្រហារគេតែម្នាក់ទេគឺដាក់ទៅវិញមិនចាំស្អែក រីឯនាងកាលបើឮសម្ដីរបស់នាយក្រាស់ក៏រៀងក្ដៅឈួយដែរ តែមិនហ៊ានបញ្ចេញខ្លាចពួកគេគិតមិនល្អមកលើនាង ដូច្នេះនាងបានត្រឹមតែញញឹមហើយទទួលពាក្យឌឺដងពីនាយក្រាស់។
« អឹម...អ្នកនាងមកដល់យូរហើយឬនៅ? »
« ខ្ញុំមកមួយសប្ដាហ៍ជាងហើយ ហើយមីនសុខសប្បាយទេ? »
« ខ្ញុំសុខធម្មតាទេ ហើយអ្នកនាងវិញ? »
« ចាស៎ ដូចគ្នា »បីនាក់ទៀតស្ងាត់ជ្រាបស្ដាប់ពីរនាក់ទៀតសន្ទនាគ្នា ពួកគេទាំងបីសម្លឹងមុខរាងតូចនិង យូមី ឆ្លាសគ្នា។ ជុងហ្គុក មិនត្រូវការវិភាគច្រើនទេព្រោះនាយមើលដឹងហើយម្នាក់ណាមស្ដែងម្នាក់ណានិយាយការពិត រីឯនាយក្រាស់បញ្ចេញទឹកមិនសូវពេញចិត្តប៉ុន្មានទេពេលឃើញភរិយារបស់ខ្លួនទៅស្និតស្នាលសង្សារចាស់របស់ខ្លួន ចរិករបស់ យូមី បែបណានាយដឹងអស់ហើយ ដូច្នេះមិនចង់ឱ្យប្រពន្ធទៅស្និតស្នាលនឹងនាងនោះទេ។
ក្រោយពីប្រើរយៈពេលមួយម៉ោងជាងពួកគេក៏បំបែកផ្លូវគ្នារៀងៗខ្លួន ព្រោះម្នាក់ៗសុទ្ធតែមានការងារធ្វើមិនទំនេរដូចជា យូមី មានពេលដើរផ្សារញុំាអីនោះទេ។ តាំងពីចេញពីហាងកាហ្វេទឹកមុខនាយក្រាស់ដូចជាមិនសូវល្អប៉ុន្មានទេ នាយនៅតែសង្ស័យភ័យព្រួយខ្លាច យូមី ប្រើវិធីបែបណាមួយដើម្បីបំបែកបំបាក់ជីវិតគូរបស់នាយនិងប្រពន្ធ។
« លោកមិនសប្បាយចិត្តរឿងរបស់អ្នកនាងយូមីមែនទេ? ខ្ញុំមើលដឹងពួកលោកមិនមែនអ្នកស្គាល់គ្នាធម្មតាទេ ជាសង្សាររបស់លោកឬ? »ជីនហ៊ី នេះណាស្ងាត់តែដឹងគ្រប់រឿងតែម្ដង នាងដូចជាទេពធីតាដែលមើលចិត្តមនុស្សធ្លុះអ៊ីចឹង សូម្បីតែនាយក្រាស់ក៏មានការភ្ញាក់ផ្អើលមិនតិដែរ តើមានមួយរឿងណាដែលនាយអាចលាក់បាំងនាងបានខ្លះ? ជួយប្រាប់នាយផងក្រែងមានអាថ៌កំបាំងខ្លះកុំបញ្ចេញខ្លាំងពេក។
« បាទ តែពួកយើងបែកគ្នាយូរហើយ នាងសុំខ្ញុំបែកដើម្បីទៅរៀបការជាមួយអាបារាំងម្នាក់នោះ កាលនោះខ្ញុំខូចចិត្តខ្លាំងណាស់ព្រោះនាងជាស្នេហ៍ដំបូងរបសមខ្ញុំ តែសំណាងល្អដែលខ្ញុំបានជួបមនុស្សល្អៗដូចជាជីមីន គេប្រៀបដូចជាទេវតាដែលមកប្រស់ជីវិតឱ្យខ្ញុំរស់ម្ដងទៀតអ៊ីចឹង »យ៉ុនហ្គី រៀបរាប់រឿងខ្លួននិង យូមី បែកគ្នា កាលនោះស្ដាយខ្លាំងណាស់ព្រោះនាយស្រឡាញ់នាងខ្លាំងណាស់ដល់ថ្នាក់ព្រមធ្វើអ្វីគ្រប់យ៉ាងដើម្បីនាងតែចុងក្រោយនាងនៅតែក្បត់គេទៅមានប្រុសថ្មី។ ក្រោយពីបែកជាមួនាងប៉ុន្មាននាយក្រាស់ក៏បានជួបមនុស្សម្នាក់ដែលតែងតែនៅក្បែរនិងជួយនាយឱ្យរួចផុតពីសេចក្ដីទុក្ខនិងភាពល្ងង់ខ្លៅ តាំងពីនោះមកពួកគេក៏ទាក់ទងគ្នានិងរស់នៅជាមួយគ្នា។
« ចឹងតើបានលោកស្រឡាញ់និងការពារជីមីនខ្លាំងណាស់ គិតទៅខ្ញុំច្រណែនគេដល់ហើយ »ជីនហ៊ី រំភើបជំនួស ជីមីន ដែលមាននាយក្រាស់ជាស្វាមី តែជាក់ស្ដែងមិនទាំងអស់ដូចដែលនាងគិតឡើយ ព្រោះរាងក្រាស់ធ្លាប់ធ្វើឱ្យប្រពន្ធមិនជឿជាក់លើប្រពន្ធហើយហ៊ានឈានជើងដើរចេញទៅរៀបការជាមួយអ្នកផ្សេងទាំងដែលខ្លួនមានប្រពន្ធរួចហើយ។
« អាតាបុិហ្គុកម្នាក់នោះក៏មិនអន់ដែរ គេជាសុភាពពេញលេញតែម្ដង ទាស់តែម្យ៉ាង!សម្ដីអាក្រក់បន្ដិចពេលនិយាយជាមួយខ្ញុំ »លើកទីមួយហើយដែលនាយក្រាស់សរសើរហើយថែមទាំលួចនិយាយដើមពីក្រោយខ្នង ជុងហ្គុក ទៀតផង។ បើជ្រុលជាដាក់ចិត្តថាសរសើរហើយមិនបាច់សម្ដីអាក្រក់ក៏បានដែរព្រោះគេមិនបាននៅក្បែរនេះទេ។
« គាត់តែងតែបែបនេះកុំខឹងអី »ជីនហ៊ី សើចពេលនាយក្រាស់លួចនិយាយដើមសង្សាររបស់នាងនៅនឹងមុខនាង។ លេងហៅសង្សាររបស់គេសុទ្ធតែអាតាបុិយ៉ាប់ម៉ង ជាសំណាងរបស់នាយហើយដែល ជីនហ៊ី មិនមែនជាមនុស្សពូកែប្រកាន់កុំអីរត់មិនរួចបណ្ដោយ។
YOU ARE READING
រឿង ជម្រៅចិត្តលោកស្វាមី (Complete)
Romans"សុំទោសដែលមិនអាចការពារអូនតាមសន្យាបាន " មីន យ៉ុនហ្គី / ផាក ជីមីន និពន្ធដោយ : ចនសាគូរ៉ា~ (Mika TaeMin) ថ្ងៃខែឆ្នាំ : 21.09.2022 Again date : 06.03.2023 - Theend : 05.10.2023