Episodes 37 : ក្មេងល្ងង់!បងម៉េចនឹងអាចខឹងអូនបាននោះ!

464 45 2
                                    

     ពេលស្រីស្រស់ចាកចេញទៅបាត់ នាយក្រាស់អង្គុយស្ងៀមមិននិយាយអ្វីសូម្បីមួយម៉ាត់ ជីមីន ឃើញដូច្នេះក៏ចូលទៅក្បែរ។
     « បងកើតអី? » នាយក្រាស់មើលមុខប្រពន្ធមុននឹងតប
     « សម្ដីបងលែងស្ដាប់ហើយមែនទេ? » យ៉ុនហ្គី និយាយធម្មតាតែធ្វើឱ្យអ្នកម្ខាងទៀតមានអារម្មណ៍ថាមិនស្រួល
« គឺអូន... » ជីមីន ហាក់ស្ទាក់ស្ទើរ ព្រោះមិនដឹងថាគួរនិយាយបែបណា បើនិយាយទៅខ្លាចនាំបញ្ហាឱ្យ យូមី ។ ចាំបានទេពេលនាងនិយាយថា "មានសេចក្ដីសុខណាស់ន៎! ល្អ...ខ្ញុំនឹងធ្វើឱ្យឯងដឹងថាដណ្ដើមមនុស្សដែលគេស្រឡាញ់វាមានអារម្មណ៍បែបណា... ផាក ជីមីន" ពាក្យទាំងអស់នេះ ជីមីន ដើរមកឮដោយចៃដន្យ តែនាយតូចនៅតែធ្វើធម្មតាហើយនៅការពារនាងទៀត ទោះបីជាដឹងថានាងកំពុងតែសម្ដែងធ្វើជាមនុស្សល្អក៏ដោយ។
     « បងហត់ហើយចង់សម្រាក កុំភ្លេចបិទភ្លើងផង » ចប់ប្រយោជន៍នេះនាយក៏ចូលទៅបន្ទប់បាត់ មិនខ្វល់នឹងទឹកមុខប្រពន្ធដែលអង្គុយអន់ចិត្តឡើយ គាត់ចាប់ផ្ដើមប្រងើយកន្ទើយដាក់គេបែបនេះតាំងពីពេលណា? ឬមួយចិត្តគាត់ប្រែលែងស្រឡាញ់គេដូចមុនហើយ?
     យប់នេះគ្រប់យ៉ាងពិតជាសោះកក្រោះខ្លាំងណាស់រវាងគូរស្វាមីភរិយាដែលធ្លាប់តែមានភាពល្អូកល្អើន ផ្អែមល្ហែមក៏ប្រែជាស្ងាត់ មិននិយាយស្ដី ហើយនៅគេងបែរខ្នងដាក់គ្នាទៀតផង ម្នាក់ៗបានតែសង្ងំអន់ចិត្តមិនព្រមប្រឈមមុខរកខុសរកត្រូវ បែរបណ្ដោយឱ្យទំនាក់ទំនងរបស់ខ្លួនត្រូវឃ្លាតឆ្ងាយពីគ្នាទាំងដែលគេនៅក្បែរគ្នាស្ទើរតែ២៤ម៉ោង។
#ប្រទេសកូរ៉េ ទីក្រុងសេអ៊ូល
នៅភូមិគ្រឹះដ៏ធំស្កឹមស្កៃគ្រប់គ្រងដោយលោកហ្វាងហើយក៏ជាអ្នកជំនួញដ៏ល្បីល្បាញម្នាក់ កំពុងតែឈរនិយាយទូរសព្ទនៅក្នុងបន្ទប់ធ្វើការ។ ប៉ុន្ដែការទំនាក់ទំនងនេះមិនសូវជាល្អសោះ ដោយសារទទួលបានដំណឹងពីកូនចៅដែលត្រូវប៉ូលីសចាប់បាន ទឹកមុខភ័យព្រួយខ្លាចកូនចៅនឹងនិយាយការពិតអាចប៉ះពាល់ដល់ខ្លួនបានធ្វើឱ្យលោកអត់បារម្ភមិនបាន តើគាត់នឹងចាត់ការរឿងនោះដោយរបៀបណា?
« ចាត់ការទៅ... » ចប់សម្ដីលោកហ្វាងក៏ដាក់ទូរសព្ទចុះហើយដើរទៅអង្គុយវិញ។ គាត់មិនចង់ធ្វើបែបនេះចំពោះគេឡើយ ព្រោះគេជាកូនចៅជំនិតធ្វើការជាមួយលោករយៈពេល៨ឆ្នាំហើយ ប៉ុន្ដែដោយខ្លាចប៉ះពាល់ដល់ខ្លួនទើបគាត់ត្រូវបញ្ចប់ជីវិតគេទាំងមិនស្ទាក់ស្ទើរ។
     ស្រីតូចច្រឡឹងឈរផ្អែកខ្នងនឹងជញ្ជាំងពេលស្ដាប់ឮរឿងទាំងអស់ដែលលោកប៉ាខ្លួនបានធ្វើ ជីមីនជួបគ្រោះថ្នាក់ចរាចរណ៍ស្ទើរតែបាត់បង់ជីវិតតាមពិតជាស្នាដៃរបស់ប៉ា នាងមិននឹកស្មានថាប៉ាឃោរឃៅដល់ថ្នាក់នេះសោះ តើជីមីនបានធ្វើអ្វីខុស? ហេតុអីក៏ប៉ាចង់ជីវិតគេម្ល៉េះ?
     « អ្នកនាងតូចម៉េចមិនចូលទៅជួបលោកម្ចាស់? »
     « ខ្ញុំ...ខ្ញុំមានកិច្ចការជាបន្ទាន់ អ៊ំស្រីជួយប្រាប់លោកប៉ាផងខ្ញុំមិនបាននៅញុំាអាហារព្រឹកជាមួយគាត់ទេ »
     « ចាស សូមធ្វើដំណើរដោយសុវត្តិភាពអ្នកនាងតូច » អ៊ំស្រីញញឹមទទួលពាក្យរបស់នាង ហើយក៏លើកដៃគោះទ្វាដើម្បីមកអញ្ជើញលោកម្ចាស់របស់គាត់ទៅពិសារអាហារពេលព្រឹក។
     « អ្នកមីង ហើយចុះកូនហ៊ីនៅមិនទាន់ចុះមកទៀតហេ៎!? »
     « ចាស អ្នកនាងតូចធុរៈទៅមុនហើយផ្ដាំឱ្យខ្ញុំជ្រាបលោកម្ចាស់ផង  »
     « អឹម យើងដឹងហើយ » លោកហ្វាងងក់ក្បាលហើយក៏បន្ដពិសារអាហារពេលព្រឹក វាមើលទៅពិតជាឯកោខ្លាំងណាស់ ប៉ុន្ដែសម្រាប់លោកមិនជាបញ្ហានោះទេព្រោះគាត់ស៉ំានឹងវាទៅហើយ។
      នៅតាមផ្លូវនាងតូចនៅតែព្យយាមគិតពីរឿងលោកប៉ាហាក់មិនយកចិត្តទុកដាក់លើការបើកបបរសោះ ដូច្នេះនាងក៏បើកឡានចូលហាងកាហ្វេមួយកន្លែង ដើម្បីចូលទៅបន្ធូអារម្មណ៍កុំឱ្យនាងមានភាពស្មុគស្មាញពេក ចៃដន្យអីនាងក៏បានជួប ថេយ៉ុង នៅទីនោះដែរ។
« អត់ទោស! សូមរួមតុជាមួយផងបានទេ? » កំពុងតែត្រូវការមិត្តអង្គុយរួមតុផងស្រាប់តែក្រឡេកឃើញមនុស្សស្គាល់គ្នានាងកដើរទៅរក។
« បាទ សូមអញ្ជើញ » ដូចជា ថេយ៉ុង មិនកំណាញទេគ្រាន់តែកន្លែងអង្គុយ ប៉ុន្ដែតាមមើលទឹកមុខស្រីស្រស់ដូចជាមានរឿងមិនសប្បាយចិត្ត ទើបត្រូវការអ្នកកំដរ។
« អរគុណ » ជីនហ៊ី និយាយពាក្យអរគុណទៅកាន់រាងតូចរួចក៏ដាក់ខ្លួនអង្គុយ បន្ទាប់មកនាងក៏ហៅបុគ្គលិកដើម្បីកម្មង់អ្វីផឹក។ ថេយ៉ុង តាមមើលក្រសែភ្នែកដ៏សែនក្រៀមក្រំដែលកំពង់លាក់បាំងមនុស្សគ្រប់គ្នា គេដឹងច្បាស់ណាស់ថាស្រីម្នាក់នេះមានកង្វល់ តែមិនហ៊ានសួរបានត្រឹមតែអង្គុយស្ងៀម និងលួចសម្លឹងនាងតិចៗ។
     មួយសន្ទុះក៏លេចវត្តមានបុរសសង្ហា ចន ជុងហ្គុក នៅចំពោះមុខពួកគេ មិនមែនចៃដន្យទេតែរាងតូចជាអ្នកហៅមក។
     « ជុងហ្គុក! នេះ...បងមកដោយរបៀបណា? » ជីនហ៊ី ហាក់ឆ្ងល់ពេលឃើញនាយក្រាស់ឈរនៅចំពោះមុខខ្លួន។
     « គឺខ្ញុំជាអ្នកហៅគាត់មក អ៊ីចឹង!អ្នកទាំងពីរតាមសម្រួលចុះ ខ្ញុំសុំទៅមុនហើយ » ថេយ៉ុង ញញឹមហើយក៏ចាកចេញ។
     កាលបើឃើញរាងតូចចេញទៅ ជីនហ៊ី ក៏ប្រាប់ឱ្យនាយក្រាស់ទៅតាម នាងមើលដឹងថា ថេយ៉ុង មានអារម្មណ៍ល្អចំពោះគាត់ គ្រាន់តែនាងមិនហ៊ានសួរព្រោះនាងដឹងចម្លើយទុកមុនទៅហើយ។ ជុងហ្គុក ញញឹមតបហើយក៏ប្រញាប់រត់ចេញទៅដោយមិនងាកក្រោយសូម្បីបន្ដិច ជំហានវែងៗព្រមទាំងភាពរហ័សរបស់នាយក៏ចូលទៅបញ្ឃប់ដំណើររបស់រាងតូច ថេយ៉ុង បើកភ្នែកធំៗសម្លឹងនាយដោយការងឺងឆ្ងល់។
     « លោក... »
« ខ្ញុំឃ្លានហើយពួកយើងទៅញុំាអីទៅ » អ្នកម្ខងទៀតមិនទាន់បានឆ្លើយយល់ព្រមផង ជុងហ្គុក ក៏ទាញដៃគេនាំទៅឡានរបស់ខ្លួន។ នៅលើឡាន ថេយ៉ុង លួចសម្លឹងនាយក្រាស់រហូត ព្រោះនៅមានរឿងខ្លះដែលគេមិនទាន់យល់ ចង់ឱ្យនាយជួយបកស្រាយ តើឱ្យនាយបកស្រាយយ៉ាងម៉េច? ឬក៏ប្រាប់ថាគេក៏ស្រឡាញ់ថេយ៉ុងដូចគ្នាដែរ? ទេ!វាមិនទាន់ដល់ពេល នាយនៅមិនទាន់ក្លាហានគ្រប់គ្រាន់ក្នុងការសារភាពស្នេហ៍ដាក់នរណាម្នាក់ឡើយ។
នៅអង្គភាពកំពុងតែច្របូកច្របល់ដោយសារតែជនល្មើសត្រូវគេបាញ់សម្លាប់យ៉ាងអណោចអធម៌ ពិតជាគួរឱ្យសោកស្ដាយខ្លាំងណាស់ ព្រោះគេជាមនុស្សតែម្នាក់គត់ដែលអាចឱ្យប៉ូលីសស្រាវជ្រាវដល់អ្នកបញ្ជាពីក្រោយ។
រ៉ឹងៗៗ
« [....] អាឡូ! សម្លាញ់មានរឿងធំហើយ គឺជនល្មើសត្រូវគេលោបសម្លាប់នៅក្នុងគុក ហើយឯងគួរតែប្រយ័ត្នខ្លួនផង យើងនឹងព្យាយាមស៊ើបរកអ្នកបញ្ជាពីក្រោយឱ្យបានឆាប់បំផុត »
« អឺ យើងដឹងហើយ អរគុណដែលប្រាប់ ឯងក៏ចឹងដែរប្រយ័ត្នខ្លួនផង »
« អឹម ប៉ុណ្ណឹងចុះ! យើងសុំទៅបង្ហើយការងារសិន » ថាហើយពួកគេក៏ដាក់ទូរសព្ទចុះរៀងៗខ្លួន។ ចំណែកឯ ជីមីន ឈរនៅមាត់ទ្វាបានឮពួកគាត់និយាយដោយចៃដន្យ តែទឹកមុខមិនសូវជាល្អសោះ ប្រហែលជាស្លុតពេកពេលឮថាបុរសសម្នាក់នោះស្លាប់។
     យ៉ុនហ្គី ឃើញទឹកមុខប្រពន្ធនាយស្មានដឹងទៅហើយថាគេបានឮ ដូច្នេះនាយក៏ចូលទៅឱបដើម្បីលួងលោម មាននាយនៅត្រង់នេះហើយមិនត្រូវខ្លាច យ៉ុនហ្គី នឹងការពារមនុស្សម្នាក់នេះដោយជីវិតគេ។
     « ឈប់ខឹងអូនហើយមែនទេ? » សម្ដីស្រទន់ពិរោះមានភាពទាក់ទាញបន្លឺឡើងខណៈដៃទាំងគូរឱបរិតស្វាមីយ៉ាងណែន។
     « ក្មេងល្ងង់! បងម៉េចនឹងអាចខឹងអូនបាននោះ! » សម្ដីខុសពីចិត្តបើមិនបានខឹងម្ដេចក៏ធ្វើប្រងើយដូចជារាងតូចគ្មានរូបរាងអញ្ចឹង
     « អូនមិនជឿ...បើមិនបានខឹង ហេតុអីក៏បងមិននិយាយរកអូន? ហើយថែមទាំងគេងបែរខ្នងដាក់អូនទៀត ពេលនោះអូនគិតថាបងលែងស្រឡាញ់អូនហើយ ព្រោះអូនរឹងរុសមិនស្ដាប់សម្ដីបង ទើបបង...អ្ហឹម! »និយាយមិនទាន់ចប់ផងបបូរមាត់តូចក៏ត្រូវបបូរមាត់ក្រាស់គ្រប់គ្រង បន្ដិចក្រោយមកនាយក្រាស់ក៏ប្រលែងឱ្យបបូរមាត់មានសេរីភាព
     « សុំទោស! បងសន្យាថាមិនឱ្យមានលើកក្រោយទេ »
     រាងតូចញញឹមងក់ក្បាលតិចៗបញ្ជាក់ថាគេអត់ទោសអោយ ហើយក៏សន្យាដូចគ្នាថាគេនឹងស្ដាប់តាមសម្ដីគាត់ មិនចចេស រឹងរុស ទៀតឡើយ។ បន្ទាប់ពីយល់ចិត្តគ្នាវិញហើយនាយតូចក៏ចូលទៅសង្ងំក្នុងរង្វង់ដៃមាំក្រាស់ទាំងទឹកមុខរីករាយ។
     « អូស៎! បងទៅធ្វើការចុះ ប្រយ័ត្នមិនទាន់! » ជីមីន ប្រលែងដៃចេញពីចង្កេះនាយក្រាស់ហើយថយក្រោយបន្ដិច ទឹបនឹកឃើញថាស្វាមីត្រូវទៅធ្វើការរាងតូចក៏ប្រញាប់ប្រាប់គាត់ឱ្យឆាប់ទៅ។
     « បាទ ចឹងបងទៅសិនហើយ សឺត! » យ៉ុនហ្គី តបប្រពន្ធហើយក៏ឱនទៅថើបប្រពន្ធមួយខ្សឺតមុននឹងចេញទៅបំពេញការងារ ចំណែកឯអ្នកម្ខាងទៀតបានគេថើបឈរស្ងៀមមិនកម្រើកសូម្បីបន្តិច។ កាលបើស្វាមីចេញទៅផុត ជីមីន ក៏បន្ដធ្វើកិច្ចការផ្ទះដែលនៅសល់ រៀបចំបន្ទប់គេង បោកខោអាវ និងរៀបចំផ្ទះបាយ ការងារច្រើនបន្ដិចហើយតែមិនជាបញ្ហានោះទេព្រោះគេធ្វើវាជាប្រចាំហើយ។
  គ្រាន់តែធ្វើដំណើរទៅដល់ក្រុមហ៊ុនភ្លាមការងារក៏ចូលមកល្មម ដោយមានឯកសារនិងរបាយការណ៍ខ្លះត្រូវត្រួតពិនិត្យ ជាបន្ដនាយក៏ត្រូវចុះហត្ថលេខានៅលើឯកសារនិងរបាយការណ៍នោះ។ ឆ្លៀតពេលទំនេរ យ៉ុនហ្គី ក៏ខលទៅសួរសុខទុកកូនចៅ ហើយក៏ចង់ដឹងដែលថាគេមើលការខុសត្រូវនៅទីនោះបានល្អដូចជានាយរំពឹងទុកឬអត់?
     « អាឡូ! គឺយើង! សុខសប្បាយដែរទេ? » សម្ដីដែលសម្បូរទៅដោយការនឹករលឹកបន្លឺឡើងធ្វើឱ្យអ្នកម្ខាងទៀតអត់រំភើបចិត្តមិនបាន
     « បាទ សុខសប្បាយ ចុះចៅហ្វាយវិញសុខសប្បាយឬអត់? ហើយចុះអ្នកប្រុសមីនជាសះស្បើយឬនៅ? ខ្ញុំគ្រាន់តែទទួលបានដំណឹងថាអ្នកប្រុសត្រូវគេចាក់ ខ្ញុំពិតជាបារម្ភពីគាត់ខ្លាំងណាស់ ចៅហ្វាយខ្ញុំពិតជាចង់ទៅតាមការពារចៅហ្វាយណាស់ តែខ្ញុំមិនអាច... »ប្រសិនបើចៅហ្វាយមិនប្រគល់ក្រុមហ៊ុនឱ្យគេមើលការខុសត្រូវ ម្ល៉េះគេទៅតាមការពារគាត់ដល់បារាំងបាត់ហើយ
     « ឌីហ្សី!! យើងសុខសប្បាយទេ ជីមីនក៏ដូចគ្នា! អរគុណណាស់ចំពោះការបារម្ភ ពេលនេះការចងចាំគេត្រឡប់មកវិញហើយមិនយូរទេពួកយើងនឹងត្រឡប់ទៅកូរ៉េវិញ » យ៉ុនហ្គី ពិតជាសប្បាយចិត្តខ្លាំងណាស់ដែលនាយមានកូនចៅដូចជា ឌីហ្សី គេជាមនុស្សម្នាក់ពូកែបារម្ភ ស្មោះត្រង់ គ្មានកលល្បិចអ្វីឡើយ ដូច្នេះទើបនាយក្រាស់ទុកចិត្តឱ្យគេគ្រប់គ្រងជំនួសខ្លួន។
     « បាទ មិនថាយូរប៉ុណ្ណា! ខ្ញុំនឹងរង់ចាំចៅហ្វាយត្រឡប់មកវិញ » សម្ដីមួយនេះកាន់តែធ្វើឱ្យអ្នកម្ខាងទៀតរំជួលចិត្ត មិននឹកស្មានថាកូនចៅគេជាមនុស្សពូកែបារម្ភយ៉ាងនេះសោះ
     « អឹម និយាយចឹងការងារយ៉ាងម៉េចដែរ? » មិនចង់ស្ដាប់សម្ដីដ៏កម្សត់របស់កូនចៅបន្ដ នាយក្រាស់កប្ដូរសាច់រឿងនិយាយដោយសួរទាក់ទងនឹងការងារម្ដង
     « គឺល្អ! គ្មានអ្វីគួរឱ្យបារម្ភទេ ខ្ញុំធ្វើតាមការណែនាំរបស់ចៅហ្វាយទាំងអស់មិនឱ្យរំលងមួយពាក្យឡើយ » ឌីហ្សី ឆ្លើយយ៉ាងរហ័សមិនស្ទាក់ស្ទើរសូម្បីតែបន្តិច ដូច្នេះបានន័យថានាយក្រាស់មើលមនុស្សមិនខុសឡើយ។
     « បើចឹងល្អហើយ យើងក៏អស់បារម្ភ! អ៊ីចឹងប៉ុណ្ណឹងសិនចុះ ចាំទំនេរយើងខលទៅលេង » ថាហើយនាយក៏ដាក់ទូរសព្ទចុះហើយបន្ដធ្វើការរបស់ខ្លួន។ ឌីហ្សី ដាក់ទូរសព្ទចុះទាំងញញឹម កំពុងតែនឹកផងចៅហ្វាយក៏ខលមកលេងល្មម សួរថាអ្នកណាមិនសប្បាយចិត្ត មិនមែនចៅហ្វាយគ្រប់រូបសុទ្ធតែមានចិត្តល្អដូចជាចៅហ្វាយរបស់គេឯណា មិនមែនអួតទេតែគ្រាន់តែចង់ឱ្យគ្រប់គ្នាដឹង ទោះបីជាគាត់មើលទៅសោះកក្រោះបន្ដិច ប៉ុន្ដែគាត់ជាមនស្សល្អ មិនចេះប្រកាន់ខ្លួន ហើយតែងតែបារម្ភពីអ្នកនៅជុំវិញខ្លួនជានិច្ច។

រឿង ជម្រៅចិត្តលោកស្វាមី (Complete)Where stories live. Discover now