Episodes 31 : ហួងហែង

461 57 2
                                    

ចេញពីប្រជុំនាយក្រាស់ក៏ប្រញាប់ទៅរកប្រពន្ធភ្លាម តាមសម្ដីដែលនាយបាននិយាយប្រាប់គេ។ ដៃមាំក្រាស់សម្បូរទៅដោយកម្លាំងបើកទ្វារួចដើរចូលខាងក្នុងតែមិនឃើញមាននរណាម្នាក់នៅទីនេះសោះ ក៏ចាប់ផ្ដើមឆ្លេរឆ្លារកមើលក្នុងបន្ទប់ទឹកផង ចេញមកខាងក្រៅផង ស្រាប់តែឃើញប្រពន្ធអង្គុយលើរទះរុញនៅសួរច្បារជាមួយមិត្តសម្លាញ់។
     យ៉ុនហ្គី ឃើញរាងតូចនៅជាមួយ ថេយ៉ុង ក៏អស់បារម្ភ រាងក្រាស់ប្រុងទៅរកពួកគេហើយស្រាប់តែមានក្មេងស្រីម្នាក់ដើរតម្រង់មកខ្លួន។
« លោកពូសង្ហា! ខ្ញុំអោយ... »នាងតូចអាយុ៥ឆ្នាំចាប់ដៃ យ៉ុនហ្គី ជាប់ហើយក៏ហុចស្ករគ្រាប់មួយដើមឱ្យគេ។
« អោយពូ? »នាយបន្ទន់ជង្គងឱ្យខ្លួនស្មើនឹងនាងតូច រួចក៏សួរបញ្ជាក់ តើពិតជាឱ្យនាយមែនឬ? ធម្មតាក្មេងចូលចិត្តញុំាស្ករគ្រាប់ ហើយបើក្មេងតូចនេះឱ្យវាមកគេ តើនាងបានអីញុំា?
« ចាស »នាងតូចតបយ៉ាងពិរោះសមជាក្មេងដែលទទួលបានការអប់រំពីឱពុកម្ដាយ។
« បាទ អរគុណ អោយពូសុំស្គាល់ឈ្មោះបានទេ? »យ៉ុនហ្គី ញញឹមទទួលស្ករគ្រាប់ពីដៃនាងតូចនិងសុំស្គាល់ឈ្មោះផង។ ក្មេងស្រីម្នាក់នេះពិតជាគួរឱ្យស្រឡាញ់ណាស់ ប្រសិនបើនាយមានកូនស្រីឆ្លាតគួរឱ្យស្រឡាញ់ដូចជានាងតូច មិនដឹងជាល្អប៉ុណ្ណាទេ។
« លីអា! តោះទៅផ្ទះវិញ »នាងតូចមិនទាន់បាននិយាយផង អ្នកម៉ាក់ក៏ហៅឈ្មោះរបស់គេទៅហើយ កាលបើបានស្គាល់ឈ្មោះនាងតូចហើយនាយក៏ញញឹម។
« ខ្ញុំទៅសិនហើយ បាយៗលោកពូ »នាងតូច លីអា លើកដៃបាយៗរាងក្រាស់ក៏លើកដៃបាយៗគេវិញ ហើយនាងតូចក៏ចាកចេញទៅជាមួយម្ដាយរបស់នាងបាត់ទៅ។
     សកម្មភាព យ៉ុនហ្គី និងក្មេងស្រីនិយាយគ្នាមិញនេះ មិនបានរំលងពីក្រសែភ្នែកនាយតូចទាំងពីរឡើយ។ ជីមីន មើលមកពួកគេទាំងស្នាមញញឹម ហើយលួចសរសើរគាត់ថែមទៀត ព្រោះនាយឆាប់ចុះសម្រុងនឹងនាងតូចទោះពួកគេទើបជួបគ្នាម្ដងក៏ដោយ។
     « សួស្ដីលោកយ៉ុន! សុំទោសដែលនាំជីមីនចេញមកដោយមិនបានប្រាប់ជាមុន ខ្ញុំឮគេរអ៊ូអផ្សុកក៏បបួលចេញមកស្រូបខ្យល់អាកាស លោកមិនថាអីទេណា! » ថេយ៉ុង និយាយខណៈពេលរាងក្រាស់បញ្ឃប់ដំណើរនៅចំពោះមុខខ្លួន។
     « បាទ តែកុំនៅយូរពេកខាងក្រៅត្រជាក់ណាស់ »នាយមិនបានហាមតែកុំនៅយូរពេក អាកាសធាតុប៉ុន្មានថ្ងៃនេះត្រជាក់ណាស់ខ្លាចតែរាងតូចផ្ដាសាយទេ។
     « ខ្ញុំដឹងហើយ » ថេយ៉ុងតប គេចេញមកតែមួយភ្លេចប៉ុណ្ណោះបន្ដិចនាំរាងតូចចូលទៅក្នុងវិញហើយ។ យ៉ុនហ្គី បណ្ដោយឱ្យពួកគេនៅដើរមើលទីនេះបន្ដ រីឯនាយសុំដកខ្លួនទៅនិយាយធុរៈមួយភ្លែត។
បន្ទាប់ពីស្រូបយកខ្យល់អាកាសរួច ថេយ៉ុង ក៏លារាងតូចនិង យ៉ុនហ្គី ត្រឡប់ទៅវិញ។ ពេលមិត្តរបស់គេទៅបាត់រាងក្រាស់ក៏នាំប្រពន្ធទៅបន្ទប់វិញ តែមើលទឹកមុខអ្នកម្ខាងហាក់មិនសប្បាយចិត្តសោះ គេមិនចង់នៅក្នុងបន្ទប់ទេវាគួរឱ្យធុញម្យ៉ាងមានតែក្លិនថ្នាំ។ ហើយឱ្យធ្វើម៉េចទោះគេមិនចង់ក៏ត្រូវតែទៅដែរ ត្បិតតែនាយក្រាស់ស្រឡាញ់ថ្នាក់ថ្នមស្ដាប់សម្ដីប្រពន្ធតែមិនប្រាកដថាព្រមគ្រប់រឿងនោះទេ។
     « អង្គុយសិនទៅ...ចាំបងចាក់ទឹកអោយ » ជីមីន ដាក់ខ្លួនអង្គុយលើគ្រែទាំងមុខស្អុយ នេះគាត់មើលមិនដឹងទេឬថាគេកំពុងតែខឹងគាត់? គេចង់នៅលេងបន្ដក៏មិនបានទាញគេមកវិញតតែបាន អាងតែគេជាក្មេងស្លូតត្រង់មិនចេះតមាត់នឹងមនុស្សចាស់ ទើបចង់ធ្វើបាបបង្ខំគេតាមអំពើចិត្តរបស់ខ្លួន។ យ៉ុនហ្គី ចាក់ទឹកនឹងលួចសើចតិចៗ ហេតុអីថានាយមិនដឹងនោះថាគេកំពុងតែខឹង? មើលចុះមុខឡើងក្រញ៉ូវហើយនៅដៀងភ្នែកសម្លក់នាយទៀត រាល់ពេលដែល ជីមីន ខឹងមុខគេកាន់តែគួរឱ្យស្រឡាញ់ ប្រហែលមានតែគេម្នាក់ទេដឹងដែលគិតបែបនេះ។
« នេះ...ញុំាហើយត្រជាក់ចិត្ត »យ៉ុនហ្គី ចាក់ទឹករួចក៏ហុចឱ្យប្រពន្ធ។ ជីមីន ទទួលទឹកពីគាត់តែមិននិយាយអីសូម្បីមួយម៉ាត់ សង្ស័យតែលើកនេះខឹងមែនហើយ ង៉ក់ងរដល់ថ្នាក់ពិបាកលួងបន្ដិចហើយបងតាអើយ! ជីមីន ញុំារួចក៏ដាក់កែវទឹកលើតុហើយដាក់ខ្លួនគេងលើគ្រែធ្វើមិនដឹង រីឯនាយក្រាស់ក៏ចិត្តបានទៀតធ្វើមិនខ្វល់ដើរទៅអង្គុយចុចទូរសព្ទធ្វើប្រងើយ ពីដំបូងគិតថានាយនឹងលួងប្រពន្ធហើយតែមានឯណានាយលេងមួយក្បាច់នេះចង់ដាច់ចង្កេះ។
ជីមីន គេងបែរខ្នងដាក់នាយក្រាស់រង់ចាំគេលួង តែអ្នកខាងនោះបែរជាស្ងៀមស្ងាត់ទៅវិញ។ ដោយអត់ទ្រាំមិនបាន ជីមីន ក៏ងើបអង្គុយហើយចុះពីលើគ្រែដើរទៅអង្គុយក្បែរនាយក្រាស់ហើយដកទូរសព្ទពីដៃគេលាក់នៅក្រោយខ្នងរបស់ខ្លួន។
« មីន! អូនធ្វើអីនឹង? បងកំពុងតែនិយាយការងារជាមួយគេណា៎! » យ៉ុនហ្គី ជ្រួញចិញ្ចើមមិនយល់អ្វីដែលនាយតូចកំពុងតែធ្វើ បើជាអ្នកផ្សេងនាយខឹងហើយស្រែកដាក់មិនខាន បើនៅសុខៗមកកញ្ឆក់ទូរសព្ទចំពេលកំពុងតែនិយាយការងារជាមួយគេ។
« គេណា? ឈ្មោះអី? ខ្ញុំស្គាល់ឬអត់? » ជីមីន មិនដឹងក្នុងបំណងអ្វីទេ តែក៏អាចបញ្ជាក់ថាកំពុងតែហួងហែង ក្រែងនាយក្រាស់លួចលេងជាមួយស្រីផ្សេងទាំងដែលប្រពន្ធនៅអង្គុយចំពោះមុខ។
    « អូនមិនស្គាល់ទេ អោយទូរសព្ទបងវិញមក ជីមីន!! » យ៉ុនហ្គី និយាយសង្កត់សម្លេងត្រង់ឈ្មោះ ធ្វើឱ្យនាយតូចភ័យរលីងរលោងចង់យំ ពីមុនគាត់មិនដែលនិយាយខ្លាំងៗឬសម្ដែងទឹកមុខគួរឱ្យខ្លាចដាក់គេឡើយ ប៉ុន្ដែពេលបានលេងជាមួយស្រីម្នាក់ក្នុងទូរសព្ទនេះក៏សម្លុតគេហើយនៅប្រើមុខយក្សដាក់គេថែមទៀត។
ជីមីន ក៏ហុចទូរសព្ទនោះឱ្យនាយក្រាស់វិញហើយក៏ដើរចូលបន្ទប់ទឹកបាត់ ខុសឬគ្រាន់តែចង់ការពារស្វាមីមិនឱ្យទៅពាក់ព័ន្ធស្រីផ្សេង។ មិនថាគេមានការចងចាឬក៏អត់ទេ? យ៉ុនហ្គី នៅតែជាបុរសដែលគេស្រឡាញ់ជារៀងរហូតទៅ ទោះមានឧបគ្គសរាប់រយពាន់លានក៏មិនអាចរារាំងក្ដីស្នេហ៍ដែលពួកគេមានចំពោះគ្នាដែរ។
#ភូមិគ្រឹះហ្វាង
កូនស្រីតែម្នាក់ដែលលោកហ្វាងស្រឡាញ់ព្រមធ្វើអ្វីៗគ្រប់យ៉ាងដើម្បីកូន កំពុងតែបោះជំហានចូលទៅខាងក្នុង ក៏ស្រាប់តែឃើញបុរសសង្ហាម្នាក់ដែលជាមិត្តរួមជំនាន់អង្គុយគោងទាក់ខ្លាទល់មុខប៉ារបស់នាង។
« កូនហ៊ី! មកហើយអង្គុយចុះសិនមក »លោកហ្វាងញញឹមហៅកូនស្រីឱ្យមកអង្គុយជិតដើម្បីណែនាំឱ្យអ្នកកម្លោះម្នាក់ទៀតដែលមានវត្តមាននៅទីនេះ។
« ចាស »ជីនហ៊ីតបលោកប៉ាហើយក៏ដើរទៅអង្គុយជិតគាត់។
« សួស្ដីជីនហ៊ី! សុខសប្បាយឬអត់? បែកគ្នាតែប៉ុន្មានឆ្នាំសោះ ឥឡូវនាងស្អាតណាស់ »កម្លោះសង្ហា អ៊ុនវ៉ូ ពេលដែលបានជួបមិត្តកាលរៀនជំនាន់ជាមួយគ្នា អ្នកកម្លោះកធ្វើការរាក់ទាក់មិនតែប៉ុណ្ណោះនៅសរសើរពីសម្រស់ស្រីស្រស់ទៀត អ្នកៗណាក៏ដឹងដែលថា អ៊ុនវ៉ូ ស្រឡាញ់នាង ប៉ុន្ដែត្រូវនាងបដិសេធ។
« ចាស ហើយលោកមករកប៉ាមានការអីសំខាននិយាយជាមួយគាត់ឬ? » ជីនហ៊ី មិនបានអរនឹងពាក្យសរសើររបស់គេទេ តែផ្ទុយទៅវិញនាងក៏សួរពីបំណងដែលអ្នកកម្លោះរូបនេះមកទីនេះ កាលបើសំណួរចេញពីបបូរមាត់ស្រីស្អាត អ៊ុនវ៉ូតប៖
« អ្នកនាងថាទៅមើល...កូនប្រសារមកលេងជាមួយប៉ាក្មេក តើវាសំខាន់ឬអត់? »សម្ដីរបស់នាយធ្វើឱ្យ ជីនហ៊ី អង្គុយគាំង នេះទៅក្លាយជាប៉ាក្មេកកូនប្រសារតាំងពីពេលណា? នេះនាងស្ដាប់ច្រឡំឬ?
« កូនប្រសារ! ប៉ាក្មេក!? តើបានន័យថាម៉េចទៅលោកប៉ា? នេះលោកប៉ាចង់ឱ្យខ្ញុំរៀបការជាមួយគេឬ? គ្មានផ្លូវទេ ខ្ញុំសុំទោស! » ជីនហ៊ី និយាយចប់ក៏ឡើងទៅបន្ទប់បាត់ទុកឱ្យអ្នកកម្លោះនិងលោកប៉ានិយាយគ្នាបន្ដ។ ដាច់ខាតលើកនេះនាងមិនព្រមរៀបការជាមួយបុរសដែលនាយស្រឡញ់ឡើយ ទោះជានាងត្រូវស្លាប់ក៏ដោយ មិនអាចឱ្យប្រវត្តិសាស្រ្ដជ្រាំដែរឡើយ។ បើទោះបីជាត្រូវនាងតូចបដិសេធក៏ អ៊ុនវ៉ូ គ្មានប្រតិកម្មអ្វីដែរ គឺអង្គុយក្រវីកែវស្រាធ្វើប្រងើយ តើឱ្យទៅខ្វល់អ្វីទៀត? បើពេលនេះនាយអង្គុយជាមួយលោកហ្វាងទៅហើយ ចង់នាងតូចបដិសេធមួយរយដងទៀតក៏បាន ប៉ុន្ដែនាងមិនអាចជំទាស់សម្ដីលោកប៉ាបានឡើយ។
នាយតូចដែលមានរូបសម្បត្តិស្រស់សង្ហាជាងអ្នកណាៗកំពុងតែបោះជំហានចូលក្នុងក្លឹបកម្សាន្ដល្បីមួយកន្លែងដែលនៅចំកណ្ដាលទីក្រុង។ ដោយសារមិត្តសម្លាញ់លន់តូសុំអង្វរខ្លាំងពេកគេក៏ដាច់ចិត្តមកតែម្ដងទៅ ទោះបីជាគេមិនសូវចូលចិត្តកន្លែងបែបនេះក៏ដោយ។
« ខាងនេះឯង... » មិត្តសម្លាញ់ ថេយ៉ុង ឃើញនាយតូចដើរមកក៏លើកដៃជាសញ្ញា។ នាយតូចឃើញមិត្តលើកដៃក៏ដើរទៅរក តែដើរមិនប្រយ័ត្នក៏បុកនឹងបុរសសង្ហាម្នាក់ ហើយនាយតូចក៏ស្គាល់គេម្នាក់នោះដែរ។
« អៅ! ជុងហ្គុក...ខ្ញុំសុំទោសផងមុននេះប្រញាប់ពេកទើបមិនបានមើល... » ថេយ៉ុង ឱនក្បាលបន្ដិចជាការសូមអភ័យទោសពីអ្នកម្ខាងទៀតដែលមិញនេះខ្លួនដើរមិនមើល រវល់តែអារម្មណ៍ដកជាប់នឹងមិត្ត។
« បាទ មិនអីទេ! ខ្ញុំក៏ខុសដូចគ្នា បើចឹងខ្ញុំសុំលាទៅមុនហើយ បាយៗថេយ៉ុង! » ពេលបានឃើញស្នាមញញឹមបុរសម្នាក់នេះ ថេយ៉ុង លង់ស្ទើរតែដកចិត្តមិនរួច ហេតុអីគេសង្ហាយ៉ាងនេះ? ហើយថែមទាំជាសុភាពបុរសទៀត បើអ្នកបានធ្វើជាគូរអនាគតមិនដឹងជាល្អប៉ុណ្ណាទេ គិតដល់ត្រឹមនេះរាងតូចក៏ភ្ញាក់ស្មារតីហើយតបគេវិញ។
« បាទ បាយៗ » ថេយ៉ុងញញឹម ជុងហ្គុក ក៏ចាកចេញទៅក្រោមក្រសែភ្នែកនាយតូច។
បន្ទាប់មក ថេយ៉ុង ក៏ដើរទៅរកកន្លែងមិត្តៗហើយត្រូវពួកគេបង្អាប់ឡើងចាស់ដៃ ពីមុនពួកគេមិនធ្លាប់ឃើញ ថេយ៉ុង និយាយជាមួយអ្នកណាហើយឈរញញឹមបែបនេះទេលើកលែងតែបុរសម្នាក់មិញ ដូច្នេះពួកគេគិតថាមិត្តខ្លួនគិតទៅលើបុរសម្នាក់នោះក្នុងន័យស្នេហា។ រីឯអ្នកដែលត្រូវគេបង្អាក់អង្គុយស្ងៀមឡើងមុខក្រហមអស់ហើយ អ្នកណាមិនអៀនបើលេងនិយាយត្រង់ៗពេក ហើយមែនតែម្នាក់ឯណា គ្នាឡើង៥-៦នាក់លេងបាញ់តែគេម្នាក់។

រឿង ជម្រៅចិត្តលោកស្វាមី (Complete)Where stories live. Discover now