ពិធីមង្គលការបានចាប់ផ្ដើមកូនកំលោះក្រមុំកំពុងតែបណ្ដើរគ្នាចូលខាងក្នុងពិធី ភ្ញៀវក៏ទះដៃជាភ្លេងសម្រាប់អមដំណើរដល់ពួកគេ ស្នាមញញឹមស្រាលៗនៅលើផ្ទៃមុខកូនក្រមុំនិងកូនកម្លោះអាចបញ្ជាក់យ៉ាងច្បាស់ពីចិត្តគំនិតរបស់ពួកគេនៅពេលនេះ។ បុរសសង្ហាកម្ពស់១.៧៩សងទីម៉ែត្រឈរនៅពីចម្ងាយនឹងចូលរួមទះដៃជាមួយភ្ញៀវដទៃទៀត ជីនហ៊ី សម្លឹងចុះឡើងស្រាប់តែឃើញបុរសសង្ហាដែលបានលើកឡើងខាងលើនេះ នាងហាក់ស្រឡាំងជាខ្លាំងពេលឃើញវត្តមានគេនៅទីនេះ មិនខុសទេនាយឈ្មោះ ចន ជុងហ្គុក ជាសង្សារបស់នាង អ្នកកម្លោះគេចពីក្រសែភ្នែកស្រីស្រស់ដោយរើសយកការដើរចេញ។ ជីនហ៊ី ឈានមួយជំហានទៅមុខស្រាប់តែត្រូវកូនកម្លោះចាប់ដៃនាងជាប់ហើយក្រវីក្បាលតិចៗ បើនាងហ៊ានតែឈានមួយជំហានទៀតអ្នកដែលត្រូវស៊យជានាងមិនមែននាយឡើយ។
ពិធីត្រូវបានបញ្ចប់ កូនកម្លោះនិងកូនក្រមុំត្រូវត្រៀមឡើងឡានដើម្បីធ្វើដំណើរទៅផ្ទះថ្មីរបស់ពួកគេដែលចាស់ទុំបានរៀបចំទុក ជីនហ៊ី ចូលឡានផុតទើបរាងក្រាស់ចូលទៅតាមក្រោយ គ្រាន់តែរៀបឈានជើងចូលស្រាប់តែមានដៃអ្នកណាមិនដឹងមកចាប់ដៃរបស់នាយហើយទាញនាយទៅតាមកម្លាំងដៃរបស់គេ ភ្ញៀវនឹងគ្រួសារកូនកំលោះក្រមុំនាំគ្នាភ្ញាក់ផ្អើលជាខ្លាំងពេលឃើញហេតុការណ៍បែបនេះ ជាលើកទីមួយហើយដែលឃើញមានអ្នកព្រាត់កូនកម្លោះទៅ លោកហ្វាងមានចិត្តខឹងជាខ្លាំងក៏បញ្ជាឱ្យកូនចៅទៅតាមរកកូនប្រសារគាត់ហើយនឹងចាប់មនុស្សម្នាក់នោះដែលហ៊ានព្រាត់រាងក្រាស់ចេញពីកូនស្រីរបស់គាត់។
« លោកបង! លោកបងយ៉ាងមិចហើយ លោកបង!! »លោកមីនលើកដៃទប់ទ្រូងហើយស្រាប់តែអស់ជំហដួលទៅលើប្រពន្ធ ព្រោះតែហេតុការណ៍មិញធ្វើឱ្យជំងឺបេះដូងគាត់រើឡើងម្ដងទៀត ជីនហ៊ី ក៏ជួយអ្នកម៉ាក់គ្រាលោកប៉ាក្មេកហើយឱ្យគេបញ្ចូនគាត់ទៅមន្ទីរពេទ្យ ឡានសម្រាប់កូនកំលោះកូនក្រមុំស្រាប់តែត្រូវដឹងអ្នកជំងឺទៅវិញ ជីនហ៊ី ឈរនៅក្បែរនោះដោយចាំមើលប្រត្រិកម្មលោកប៉ា។
« បើរកកូនប្រសារយើងមិនឃើញ ហាមពួកឯងមកវិញ ឆាប់ទៅ.... »លោកហ្វាងស្រែកខ្លាំងដាក់កូនចៅ គាត់ដាក់បញ្ជាក់ហើយបើពួកគេមិនធ្វើតាមមានតែស្លាប់ អង្គរក្សរបស់លោកមិនមានអ្នកហ៊ានមើលមុខលោកឡើយ កែវភ្នែករបស់គាត់គួរឱ្យខ្លាចខ្លាំងណាស់ សូម្បីតែ ជីនហ៊ី ក៏មិនហ៊ានមើលមុខលោកប៉ាដូចគ្នាពេលដែលគាត់មួរម៉ៅ។
« បាទ លោកម្ចាស់ »ពួកអង្គរក្សក៏នាំគ្នាទៅតាមបញ្ជារបស់ចៅហ្វាយ បើសិនតែយឺតមួយជំហានស៊ីមួយជើងឥឡូវហើយ លោកហ្វាងខឹងគួរឱ្យខ្លាចប៉ុណ្ណាពួកគេគួរតែដឹងច្បាស់ជាងអ្នកណាៗទាំងអស់ ជីនហ៊ី ចូលទៅឈរក្បែរលោកប៉ាហើយប្រាប់ឱ្យគាត់ស្ងប់អារម្មណ៍កុំខឹងត្រឡោតខ្លាំងពេក ព្រោះសុខភាពគាត់មិនសូវល្អប៉ុន្មានទេ បន្ទាប់ពីអស់កិច្ចការនៅទីនេះនាងនិងប៉ាក៏អោយអ្នកបើកឡានជូនទៅផ្ទះវិញ។
ឡានមួយគ្រឿងកំពុងតែបើកនៅលើវិថីដ៏ធំល្វើងល្វើយក្នុងទីក្រុងសេអ៊ូលធ្វើដំណើរឆ្ពោះទៅខាងមុខជារឿយៗ បង្ហាញឱ្យលោកស្រីគីមអង្គុយនៅបាំងខាងមុខជាមួយប្ដីស្រាប់តែនឹកគិតដល់បុរសម្នាក់ដែលនាំកូនកំលោះរត់។
« អេស៎! បងថាទៅមើល....ម្នាក់ដែលនាំកូនកំលោះទៅអូនដូចប្រហែលៗ គឺដូច...ដូចជាជីមីន តាមអូនមើលកម្លោះនឹងរូបរាងដូចខ្លាំងណាស់ តែទាស់ត្រង់ថាគេបាំងមុខជិត »មុននេះគាត់ក៏បានឃើញហេតុការណ៍នោះហើយគាត់ក៏តាមមើលនាយតូចដែលនាំ យ៉ុនហ្គី ទៅផងដែរ បុរសម្នាក់នោះស្រដៀងនឹងជីមីនខ្លាំងណាស់ទើបគាត់លើកមកនិយាយ លោកគីមមិនទាន់និយាយផង ថេយ៉ុង ក៏តប៖
« ម៉ាក់ចេះតែថាហើយ មិននឹងអាចជាជីមីនទៅបើពេលនេះគេនៅអង់គ្លេស »លោកស្រីសួរស្វាមីតែអ្នកដែលឆ្លើយគឺជាកូន ថេយ៉ុង ប្រញាប់បដិសេធពេលឮម៉ាក់និយាយ តើវាអាចទៅរួចបានយ៉ាងមិច?
« កូនយ៉ាងមិចហ្នឹង! ម៉ាក់គ្រាន់តែថាគេដូចជីមីនតើ! វាខុសត្រង់ណាឬ? »លោកស្រីក៏ហួសចិត្តនឹងកូនដែរ គាត់គ្រាន់តែថាដូចមានបាននិយាយអីលើសពីនេះឯណា មិចក៏ឆាប់ប្រតិកម្មលឿនយ៉ាងនេះ មានអាថ៌បាំងអីនឹងគាត់ទេដឹងកូនម្នាក់នេះ ម្យ៉ាងទៀតជីមីនទៅធ្វើបែបនោះធ្វើអីបែបនោះ ដើម្បីអ្វីទៅ?
« បាទ អត់អីទេ! លោកប៉ា! ឈប់ខាងមុននោះបានទេ? »ថេយ៉ុង សើចស្ងេញដាក់អ្នកម្ដាយ មិញនេះមិនសូវយកចិត្តទុកដាក់កស្ដាប់ច្រឡំ មិនតែប៉ុណ្ណោះគាត់អាចនឹងសង្ស័យលើខ្លួនទៀត ដោយសារតែ ថេយ៉ុង មានធុរៈបន្ដក៏សុំឱ្យលោកប៉ាដាក់គេចុះនៅខាងមុខហើយចាំជិះតាក់ស៊ីបន្ដ។
« បាទ បាន »លោកគីម ក៏បើកទៅអែបៗផ្លូវដើម្បីងាយស្រួលឱ្យកូនរបស់គាត់ចុះ។
« អរគុណលោកប៉ា កូនទៅសិនហើយ »ឡានឈប់ងក់ ថេយ៉ុង ក៏លាប៉ាម៉ាក់បន្ទាប់មកក៏ចុះពីលើឡានហើយលើកដៃបាយៗគាត់ ឡានរបស់លោកគីមក៏ធ្វើដំណើរទៅមុខបន្ដ។ នាយតូចឈរចាំឡានតាក់ស៊ីមួយស្របក់ហើយនៅតែមិនមានទើបសម្រេចចិត្តដើរជារឿយៗរហូតដល់ផ្លូវបំបែកជាបួន ថេយ៉ុង ក៏ប្រញាប់ឆ្លងទៅម្ខាងទៀត ក្រឡេកមកមើលអ្នកកម្លោះដែលអង្គុយក្នុងឡានសម្លឹងតៅខាងមុខ ស្រាប់តែនាយតូចដើរឆ្លងផ្លូវហើយកំពុងតែមើលមកខាងខ្លួន ជុងហ្គុក មិនអាចបែងចែកបានទេថាតើគេជាមនុស្សឬជាទេវបុត្រ? ហេតុអីសង្ហាយ៉ាងនេះ? រវល់តែឈ្លក់វង្វេងនឹងសម្រស់នាយតូចស្រាប់តែមានសម្លេងជាច្រើនមកំខាន។
តេត! តេត!
ស៊ីផ្លេឡានជាច្រើនបានបន្លឺឡើងខណៈពេលឡានរបស់នាយកម្លោះមិនព្រមបើកទៅមុខកាលបើភ្លើងសញ្ញាចរាចរណ៍លោតពណ៌បៃតងហើយ ជុងហ្គុក ក្រឡេកមើលទៅខាងក្រោយកឃើញឡានជាច្រើនកំពុងតែជាប់គាំងព្រោះតែខ្លួន ទើបប្រញាប់ជាន់ហ្គាបញ្ជាឡានទៅខាងក្នុងមុខ ជុងហ្គុក នៅចាំមុខមាត់គេច្បាស់ណាស់ទោះបីជានាយទើបតែជួបបានម្ដងក៏ដោយ តែម្នាក់នេះហាក់ដូចជាដក់នៅជាប់ខួរក្បាលរបស់នាយអញ្ចឹង។
#ផ្ទះជាយក្រុង
ផ្ទះឈឺមួយខ្នងដែលមានទំហំតូចល្មមបានសង់នៅចំកណ្ដាលដីទួលដែលអាចមើលឃើញទេសភាពពណ៌បៃតងដែលដុះស្គុះស្គាយនៅជុំវិញតំបន់នេះ។ នាយក្រាស់សង្ហាបើកភ្នែកសន្សឹមមើលជុំវិញបន្ទប់នេះក៏ចាប់ដឹងភ្លាមថាទីនេះជាកន្លែងណា វាជាផ្ទះដែល ជីមីន ធ្លាប់រស់នៅជាមួយលោកយាយពេលគាត់នៅជីវិត នាយក៏ធ្លាប់មកទីនេះជាញេកញាប់ដែរ យ៉ុនហ្គី ងើបអង្គុយទម្លាក់ជើងទាំងគូរចុះហើយដើរវេញពីបន្ទប់នេះសម្លឹងរកមើលនាយតូច តែមិនឃើញសូម្បីស្រមោល។ នាយក្រាស់នឹងសម្រេចចិត្តចេញពីទីនេះកុំឱ្យ ជីមីន មកទាន់ នាយមិនមែនគេចតែនាយត្រូវតែដើរតួនាទីជាកូនកំលោះនៅក្នុងកម្មវិធីជប់លៀងយប់នេះ ពេលនេះលោកហ្វាងប្រាកដជាចាត់កូនចៅឱ្យរកនាយហើយ ប្រសិនបើគាត់ដឹងថាអ្នកដែលធ្វើគឺ ជីមីន រាងតូចប្រាកដជាមានគ្រោះថ្នាក់ជាមិនខាន។
« មីន យ៉ុនហ្គី! បើបងហ៊ានតែដើរទៅមួយជំហានទៀតបងនឹងខ្ញុំដាច់គ្នា »សល់តែមួយជំហ៊ានទៀតនាយចេញពីរបងផ្ទះហើយស្រាប់តែឮសម្លេងស្រួលស្រេបចេញពីបបូរមាត់តូចធ្វើឱ្យនាយបង្អាក់ដំណើររបស់ខ្លួនត្រឹមមួយរំពេចន៍ ហើយក៏បែរទៅរកនាយតូច ដោយស្រដីឡើង៖
« ជីមីន! មានដឹងខ្លួនទេ ថាកំពុងធ្វើអី? »មិននឹកស្មានរាងតូចហ៊ាននាំខ្លួនរត់ចេញមកបែបនេះសោះ មិនតែប៉ុណ្ណោះនៅគំរាមនាយទៀត មានដឹងទេកំពុងតែធ្វើឱ្យខ្លួនឯងលំបាកហើយ
« ខ្ញុំដឹង! ហើយដឹងទៀតផងបងកំពុងតែក្បត់ខ្ញុំទៅរៀបការជាមួយស្រីផ្សេង ហ៊ឹក! បងដឹងទេខ្ញុំអស់សង្ឃឹមនឹងបងណាស់ បងកុហកខ្ញុំ! »ជីមីន មិនសុខចិត្តដែលនាយក្រាស់លាក់បាំងរឿងនាយនិងជីនហ៊ី បើចង់រៀបការជាមួយស្រីម្នាក់នោះហើយមកសុំគេរៀបការធ្វើអី ឯណាពាក្យសន្យាដែលនឹងការពារហើយមើលថែអូនអស់មួយជីវិត ឬនាយភ្លេចអស់ហើយ? មិនជឿសោះមនុស្សដែលខ្លួនទុកចិត្តបំផុតបែរជាធ្វើឱ្យគេខកបណងខ្លាំងទៅវិញ។
« ជីមីន! គឺបង...បងសុំទោស បងធ្វើព្រោះបងមានហេតុផល »យ៉ុនហ្គី ដើរទៅមុខសន្សឹមៗទៅជិតប្រពន្ធតែរាងតូចគេចមិនឱ្យគេប៉ះខ្លួនរបស់គេឡើយ
ជីមីន ព្យាយាមទប់ទឹកភ្នែកហើយនិយាយទៅកាន់ស្វាមី៖
« ហេតុផលអី? ដល់ថ្នាក់បងចោលប្រពន្ធខ្លួនឯងទៅរៀបការជាមួយស្រីផ្សេង បងដឹងទេ! ពេលថេយ៍ប្រាប់ថាបងជិតរៀបការខ្ញុំមិនជឿឡើយព្រោះបងប្រាប់ថាបងស្រឡាញ់ខ្ញុំ តែចុងក្រោយខ្ញុំក៏ត្រូវប្ដីខ្លួនក្បត់ ខ្ញុំវាល្ងង់! ល្ងង់រហូតដល់មើលមិនដឹង! ខ្ញុំស្ដាយណាស់ ស្ដាយក្រោយដែលរៀបការជាមួយបង បើសិនជាពេលវេលាអាចត្រឡប់ក្រោយបានខ្ញុំសុំមិនស្គាល់បង »
« ជីមីន....បងសុំទោស គឺបង.... »
« បងទៅរកកូនក្រមុំបងចុះ ហើយចាប់ពីថ្ងៃនេះទៅយើងកុំជួបគ្នាអី! សូមឱ្យបងជួបតែសេចក្ដីសុខ »
« សុំទោស »យ៉ុនហ្គី ពោលពាក្យសុំទោសមុននឹងចាកចេញ នាយបែរខ្នងដាក់នាយតូចហើយឈរសម្រក់ទឹកភ្នែក ជីមីន ក៏ខុសពីរាងក្រាស់ប៉ុន្មានដែរ កែវភ្នែកចាប់ផ្ដើមក្រហមដំណត់ទឹកសថ្លាក៏ស្រក់កាត់ថ្ពាល់ប៉ោងៗគួរឱ្យចង់ថ្នាក់ថ្នម ដៃតូចស្រឡូនលើកទប់មាត់មិនបង្កជាសម្លេងឱ្យអ្នកម្ខាងទៀតបានឡើយ។ នាយក្រាស់ដកដង្ហើមចេញមួយខ្សាវមុននឹងបោះជំហានទៅខាងមុខដោយមិនងាកក្រោយសូម្បីបន្ដិច នាយពិតជាចិត្តដាច់ខ្លាំងណាស់ ដល់ថ្នាក់ទៅចោលមនុស្សដែលគេស្រឡាញ់នាយស្មើរនឹងជីវិត « ហ៊ឹក! ហ៊ឹក! »ជីមីន បានត្រឹមតែឈរមើលគាត់ចាកចេញទាំងទឹកភ្នែក រាងតូចទម្លាក់ខ្លួនអង្គុយហើយឱនមុខឱបក្បាលជង្គងទាំងទឹកភ្នែកជោគថ្ពាល់។
YOU ARE READING
រឿង ជម្រៅចិត្តលោកស្វាមី (Complete)
Romance"សុំទោសដែលមិនអាចការពារអូនតាមសន្យាបាន " មីន យ៉ុនហ្គី / ផាក ជីមីន និពន្ធដោយ : ចនសាគូរ៉ា~ (Mika TaeMin) ថ្ងៃខែឆ្នាំ : 21.09.2022 Again date : 06.03.2023 - Theend : 05.10.2023