Episodes 08 : មិនបាច់ធ្វើជារឹងមាំពេកក៏បាន!

883 79 3
                                    

     យ៉ុនហ្គី អង្គុយនៅកន្លែងមិនស្រណុកឡើយ ព្រោះតែ ជីមីន ទៅបន្ទប់ទឹកយូរពេក នាយបម្រុងចេញទៅតាមហើយស្រាប់តែឃើញប្រពន្ធដើរមកល្មមក៏តាមសម្លឹងររាងតូចរហូតដល់គេដើរមកដល់កន្លែអង្គុយ។
« មិចក៏ទៅយូរម្ល៉េះ? អូនអត់ស្រួលពោះឬ? »
« មានឯណា! មិញនេះអូនជួបអ្នកស្គាល់គ្នាក៏និយាយលេងជាមួយគាត់បន្ដិចទៅ សុំទោសដែលឱ្យបងចាំយូរ »
     « បាទ មិនអីទេ »យ៉ុនហ្គី ស្ដាប់សម្ដីប្រពន្ធចប់ក៏លែងដេញដោល ម្យ៉ាងនាយគ្រាន់តែបារម្ភខ្លាចថាប្រពន្ធកើតអីប៉ុណ្ណោះ តែពេលនេះនាយតូចបញ្ជាក់ហើយថាគេបាត់យូរដោយសារជាប់និយាយជាមួយមិត្ត អញ្ចឹងនាយក៏អស់បារម្ភដែរ កំពុងតែអង្គុយតែឃ្លានផងស្រាប់តែបុគ្គលិរត់តុពីរនាក់កំពុងតែលើកអាហារដើរសំដៅមកកន្លែងរបស់ខ្លួន នាងមកដល់ក៏ឧនលំទោនដោយការសុំអធ្យាស្រ័យពីពួកគេដែលអោយចាំយូរ។
« អធ្យាស្រ័យដែលឱ្យលោកយ៉ុនចាំយូរ ហើយនេះមុខម្ហូបពិសេសដែលចុងភៅរៀបចំជូនលោកទាំងពីរ សូមអញ្ជើញចា៎! »នាងលើកអាហារដាក់លើតុដោយប្រាប់ពីអាហារមួយមុខដែលមើលទៅលេចធ្លោយហើយគួរឱ្យចង់ញុំា មួយមុខនេះចុងភៅជូនសម្រាប់រាងក្រាស់និងភរិយាជាពិសេសស ជីមីននិងនាយក្រាស់ញញឹមហើយសម្លឹងទៅអាហារមួយមុខនោះ មើលទៅវាសាមញ្ញតែពិសេសសម្រាប់ពួកគេ។
« បាទ អរគុណ »យ៉ុនហ្គី ញញឹមបុគ្គលិកស្រីក៏ឱនក្បាលបន្ដិចហើយក៏ត្រឡប់ទៅធ្វើការរបស់នាងវិញ អាហារដែលថាពិសេសនោះគឺជាពងទានិងបន្លែដែលតម្រៀបជារូបបេះដូងសម្រាប់គូរស្នេហ៍ លោកចុងភៅពិតជាយល់ចិត្តគេពិតមែនសង្ស័យតែត្រូវមកជាញឹកញាប់ហើយ អេស៎!មិចនឹងអាចទៅ? បើនាយជិតត្រឡប់ទៅកូរ៉េវិញហើយ អញ្ចឹងមានតែចាំឱកាសក្រោយប៉ុណ្ណោះ។
« ហ៊ឹស! នៅអង្គុយមើលដល់កាលឆាប់ញុំាទៅ របស់ដែលអូនចូលចិត្ត! »យ៉ុនហ្គីឃើញប្រពន្ធអង្គុយស្ងៀមមិនព្រមដួសញុំាក៏ឆ្ងល់ ម្ហូបអាហារនៅពេញតុ ហេតុអីប្រពន្ធរបស់ខ្លួនអង្គុយមើលទៅវិញ? ដោយភ្លេចគិតថាខ្លួនជាស្វាមីមានសិទ្ធិដួសមុនទើបរហ័សចាប់ម្ហូបដាក់ចានខ្លួនហើយក៏ចាប់ម្ហូបឱ្យប្រពន្ធ។
« អរគុណ កុំគិតតែពីដួសអោយអូន! ញុំាខ្លួនឯងខ្លះទៅ មើលចុះបងលូវស្គមណាស់ បងគួរតែញុំានិងសម្រាកឱ្យបានច្រើន កុំប្រឹងពេកប្រយ័ត្នឈឺ! »បើទោះបីគាត់ព្យាយាមពាក់អាវរលុងៗមើលឱ្យឃើញរាងធំក៏មិនអាចលាក់រាងតូចបានដែរ ព្រោះរាងកាយរបស់គាត់ជីមីនបានប៉ះអស់ហើយ (កុំគិតលែងឆ្ងាយណា! គ្រាន់តែឱបប៉ុណ្ណោះ)
« បងដឹងហើយ » សង្ស័យដឹងតែមាត់ទេដឹង តែពេលនៅឆ្ងាយពីរាងតូចមិនធ្វើតាម
« កុំដឹងតែមាត់ ហើយមិនអនុវត្តតាមនោះ អូនមិនត្រូវការបែបហ្នឹងទេ »សម្ដីគាត់មិចអាចជឿបានឡើយ តែបានធ្វើការហើយគឺជក់បាយក៏មិននឹកទឹកក៏មិនស្រែកដែរ ជីមីននៅជាមួយគាត់យូរក៏ល្មមដឹងពីចរិករបស់គាត់ដែរ តែគួរឱ្យស្ដាយដែលរាងតូចមិនអាចស្មានដល់ជម្រៅចិត្តរបស់នាយដែលបង្គប់នូវអាថ៌បាំងមួយចំនួនដែលគេមិនទាន់ដឹង។
« បាទ! បាទ! បងនឹងព្យាយាម បានហើយឆាប់ញុំាទៅម្ហូបត្រជាក់អស់ហើយ »ចង់ខ្លាចជាស្វាមីល្អត្រូវស្ដាប់តាមសម្ដីប្រពន្ធ កុំខ្លាចខ្មាស់គេ ព្រោះមនុស្សម្នាក់ៗសុទ្ធតែមានទស្សនៈរៀងៗខ្លួន ជីមីន ព្យាយាមនិយាយដដែលៗដើម្បីអោយគាត់ចាំម្យ៉ាងគេក៏បារម្ភពីគាត់ដែរ ចិត្តជាប្រពន្ធពេលឃើញស្វាមីញុំាមិនបានដេកមិនលក់គេមិនស្រួលចិត្តឡើយ ដូច្នេះហើយទើបរាងតូចព្យាយាមប្រាប់ហើយប្រាប់ទៀតទោះត្រូវនិយាយ មួយពាន់ មួយលាន ទៀតក៏ដោយ។
     #ព្រលានយន្ដហោះទីក្រុងឡុងដ៍
     ព្រឹកថ្ងៃអាទិត្យនៅព្រលានយន្តហោះគឺមានមនុស្សច្រើនណាស់ ដោយឡែកក្រឡេកមកមើលនាយកម្លោះសង្ហាដែលកំពុងតែឈររង់ចាំគេប្រកាសជើងហោះហើរឯណេះកំពុងតែនឹកដល់សម្ដីភរិយា ជីមីនស្រឡាញ់នាយប៉ុណ្ណានាយដឹងច្បាស់ហើយ តែហេតុអីដាច់ចិត្តទុកគេចោល ហើយទៅរៀបការជាមួយនឹងស្រីផ្សេង? ដំណោះស្រាយមានច្រើនតែ យ៉ុនហ្គី សុខចិត្តធ្វើបែបនេះ វាមិនអាត្មានិយមពេកទេដឹង! ជូនដំណើរថ្ងៃនេះ ជីមីន មិនបានមកទេ មុននឹងឡើងយន្ដហោះនាយក្រាស់មានកិច្ចការសំខាន់ជាមួយលោក ម៉ានែល គាត់ជាអ្នកជំនួញដ៏មានឥទ្ធិពលជាងគេនៅប្រទេសអង់គ្លេស។
ក្រឡេកមកមើល ជីមីន ឯណេះវិញកំពុងតែរៀបចំខ្លួនត្រៀមចូលជប់លៀងមិត្តរួមជំនាន់ ហើយដៃគូរដែលទៅជាមួយគ្នានោះគឺ ថេយ៉ុង មិត្តសម្លាញ់ ដែលខានជួបគ្នាតាំងពីថ្ងៃទទួលសញ្ញាបត្រមកម្ល៉េះ មួយសន្ទុះសម្លេងកណ្ដឹងនៅមាត់ទ្វាក៏បន្លឺឡើង ជីមីនក៏ប្រញាប់ទៅបើកដោយដៃកំពុងតែបិទឡេវអាវ។
ក្រាក!
     « អាថេយ៍! មិចក៏លឿនម្ល៉េះថ្ងៃនេះ? យើងមិនទាន់ងូតទឹកផង »គ្រាន់តែឃើញ ថេយ៉ុង នៅមាត់ទ្វារាងតូចជីមីនចម្លែកចិត្ត ព្រោះមិត្តសម្លាញ់គេមិនដែលមកលឿនជាងដល់ទៅកន្លះម៉ោងទេ។
« ឯង...មានរឿងធំហើយ! ចូលខាងក្នុងសិនមក ចាំយើងនិយាយប្រាប់ »ថេយ៉ុង មិនបានតបនឹងសំណួរមិត្តតែអូសដៃគេចូលទៅខាងក្នុងយ៉ាងទាន់ហន់ ហើយអ្នកដែលត្រូវគេអូសទៅនោះបានត្រឹមតែឆ្ងល់ ហើយក៏ដើរទៅខាងក្នុងតាមកម្លាំងដៃរបស់គេ។
     « អេស៎! មួយៗ! មានរឿងអីបានជាឯងប្រញាប់ប្រញាលដល់ម្លឹង? ហ៊ឹស!! »
     « គឺ...មុននឹងយើងនិយាយឯងត្រូវទប់អារម្មណ៍សិន ដកដង្ហើមឱ្យវែងៗហើយចាំស្ដាប់! គឺ...ប្ដីឯងជិតរៀបការហើយ »
     « ហាស៎! បងយ៉ុនហេ៎ស? មិចនឹងអាចទៅ...ឯងកុហកយើងមែនទេ? »
     « អត់ទេ! យើងមិនបានកុហក យើងនិយាយពិតមែន! »
« យើងមិនជឿ...គាត់គ្មានថ្ងៃធ្វើបែបនោះឡើយ គឺគាត់មានតែយើងម្នាក់ប៉ុណ្ណោះ »
« មិចក៏ជឿជាក់ម្ល៉េះ! បើឯងមិនទាន់ឃើញព័ត៌មាននេះផង មើលទៅកុំឱ្យយើងចេះតែនិយាយ »
« យកទូរសព្ទរបស់ឯងវិញទៅ យើងទៅផ្លាស់ខោអាវសិន »ក្រោយពីឃើញរូបពួកគេទាំងពីរនៅលើសារព័ត៌មានហើយនិងតួរអក្សរនៅខាងលើ ជីមីន ក៏ហុចទូរសព្ទឱ្យមិត្តទាំងមុខស្មើរ វាមិនពិតទេមែនទេ? នេះជាពាក្យដែល ជីមីន សួរខ្លួនពេលដែលបានឃើញរូបស្វាមីខ្លួនឯងនិងស្រីម្នាក់នោះ ហើយរាងតូចរក្សាទុកដដែលហើយក៏សុំមិត្តចូលទៅផ្លាស់សម្លៀកបំពាក់ដើម្បីទៅកម្មវិធីជប់លៀង។
« ជីមីន! បើឯងទៅមិនរួចមិនបាច់ទៅទេ »ថេយ៉ុង ឃើញជីមីនបែបនេះគេមិនស្រួលក្នុងចិត្តឡើយ។
« អ្នកណាថាយើងទៅមិនរួចនោះ មានឯងត្រូវតែមានយើង ភ្លេចហើយមែនទេ! »ជីមីន ខំប្រឹងសើចដើម្បីបន្លំភ្នែក ថេយ៉ុង ព្រោះមិនចង់ឱ្យគេឃើញទឹកភ្នែករបស់ខ្លួន។
« បាទ មិនភ្លេចទេ ចឹងក៏ឆាប់ទៅស្លៀកពាក់ទៅ ពួកគេប្រហែលជាចាំពួកយើងហើយ »ថេយ៉ុង ខំសម្លឹង ជីមីន តែគេហាក់ងាកចេញគេចពីក្រសែភ្នែករបស់គេរហូត ដូច្នេះថេយ៍ក៏អាចស្មានដឹងថាមិត្តគេមិនរឹងមាំដូចដែលគេបានឃើញឡើយ។
« អឹម »ជីមីន ងក់ក្បាលហើយក៏ចូលទៅបន្ទប់របស់គេ ទ្វាបន្ទប់ត្រូវបានបិទរាងតូចក៏ប្រលែងទឹកភ្នែកដែលខំទប់ជាយូរឱ្យហូរកាត់ថ្ពាល់ប៉ោងគួរឱ្យចង់ស្ទាបអង្អែល ពេលដឹងថាស្វាមីជិតរៀបការជាមួយស្រីផ្សេង ជីមីន ពិតជាខូចចិត្តខ្លាំងណាស់ ស្ទើរមិនជឿថាស្វាមីកំពុងតែក្បត់ខ្លួន ឯណាពាក្យថាស្រឡាញ់ ហើយនឹងមើលថែអូននោះ? វារសាត់ទៅតាមខ្យល់អស់ហើយមែនទេ? ការពិតប្រញាប់ទៅដើម្បីជួបកូនក្រមុំរបស់គាត់សោះ យើងវាល្ងង់ទើបតាមមិនទាន់ល្បិចស្វាមី។ ថេយ៉ុង ជាមិត្ត ជីមីន ជិត១០ឆ្នាំហើយ រឿងប៉ុណ្ណឹងមិចក៏ថាគេមិនដឹងនោះ មាត់រឹងនិយាយថាមិនអីប៉ុន្ដែតាមពិតលួចយំនៅបន្ទប់សោះ រាងតូចរហ័សលើដៃជូតទឹកភ្នែកចេញហើយបែរមកញញឹមដើម្បីបន្លំភ្នែកមិត្ត តែគេមិនល្ងង់ដល់ថ្នាក់មើលមិនដឹងឡើយ ថេយ៉ុង ដើរទៅជិតមិត្តហើយក៏លើដៃអង្អែលខ្នងគេតិចៗជាការលួងលោម។
« មិនបាច់ធ្វើជារឹងមាំពេកក៏បាន បើឯងចង់យំក៏យំមក កុំលាក់ទុកអី! វាធ្វើឱ្យកាន់តែឈឺ »
« ហ៊ឹក! ហ៊ឹក! ថេយ៍...យើង...ហ៊ឹក! យើងល្ងង់ណាស់មែនទេ! »
« ឯងមិនបានល្ងង់ឡើយ អ្នកដែលល្ងង់គឺ មីន យ៉ុនហ្គី! ព្រោះគេបានបោះបង់គ្រាប់ពេជ្រមួយគ្រាប់ដ៏មានតម្លៃបំផុត អាមនុស្សអាត្មានិយម! »ព្រោះខ្នាញ់នឹងទង្វើ យ៉ុនហ្គី ខ្លាំងពេក ថេយ៉ុង ទ្រាំមិនបានក៏ជេរពីរបីម៉ាត់ទៅឱ្យបានធូរចិត្តខ្លះ។ ជីមីន មិនសូវជាយកចិត្តទុកលើសម្ដីមិត្តប៉ុន្មានទេព្រោះគិតតែពីយំ រាងតូចឱបមិត្តកាន់តែណែនៗទៅធ្វើឱ្យគេស្ទើរតែដកដង្ហើមមិនរួច តែទោះជាបែបបនោះក៏ ថេយ៉ុង នៅស្ងៀមព្រមទាំងលើដៃអង្អែលក្បាលមិត្តតិចៗជាការលួងលោម។
មួយសន្ទុះរាងតូចក៏គេងលក់ ថេយ៉ុង ក៏ដាក់ឱ្យមិត្តគេងលើគ្រែថ្នមៗហើយដណ្ដប់ភួយអោយគេ កែវភ្នែកមួយគូរសម្លឹងទៅមិត្តទាំងក្ដីអាណិត មិនគួរណាមិត្តសម្លាញ់ដែលគេស្រឡាញ់ខ្លាំងបំផុតត្រូវមកជួបរឿងបែបនេះសោះ។ ថេយ៉ុង ក៏ដើរចេញពីបន្ទប់នេះទៅកាន់បន្ទប់ទទួលភ្ញៀវដើម្បីទៅយកទូរសព្ទរបស់ខ្លួនខលទៅសុំទោសមិត្តរួមជំនាន់ដែលគេមិនបានទៅ ហើយនឹងខលទៅអ្នកផ្ទះថាខ្លួនគេងនៅទីនេះ ក្រោយមកនាយតូចក៏ចូលទៅក្នុងបន្ទប់ ជីមីន វិញ ថេយ៉ុង ឃើញសៀវភៅមួយក្បាលនៅលើតុក៏យកវាមកអាន ហើយឆ្លៀតឱកាសមើលអ្នកកំពុងតែគេងផង។
មួយម៉ោងក្រោយ ជីមីន ក៏ភ្ញាក់ហើយបើកភ្នែកសន្សឹមៗមើលទៅខាងលើរួចក៏ប្រែខ្លួនមកខាងឆ្វេងដៃស្រាប់តែឃើញមិត្តអង្គុយអានសៀវភៅ នាយតូចក៏ងើបអង្គុយហើយមើលទៅថេយ៍ទាំងញញឹម។
« ងើបហើយហេ៎ស? ឃ្លានទេ? យើងទៅធ្វើអីឱ្យញុំា »ថេយ៉ុង ប្រញាប់បិទសៀវភៅទុកនៅកន្លែងដដែលហើយដើរទៅរកមិត្ត សួររាងតូចថាឃ្លានឬអត់? តែគេមិនទាន់បានតបផងឆ្លើយជំនួសគេបាត់ ថេយ៉ុង បម្រុងចេញទៅស្រាប់តែរាងតូចចាប់ដៃជាប់។
« ថេយ៍! ឯងមិនទៅជប់លៀងជាមួយពួកគេទេអី? »
« អត់ទេ! ក៏ឯងនិយាយនោះអី បើមានឯងត្រូវតែមានយើង បើឯងមិនទៅយើងក៏មិនទៅដែរ អឹម...យើងប្រាប់ម៉ាក់រួចហើយ យើងនឹងគេងនៅទីនេះជាមួយឯង មិនថាអីទេណា! »
« អឹម តាមសប្បាយចុះអ្នកប្រុសថេយ៍ »គេមិចនឹងអាចបដិសេធនោះបើអ្នកប្រុសគីមសម្រេចចទៅហើយ ម្យ៉ាងបាន ថេយ៉ុង គេងនៅទីនេះក៏ល្អដែរ ព្រោះគេមិនចង់នៅម្នាក់ឯង ថេយ៉ុង គឺជាមនុស្សម្នាក់ដែលធ្វើឱ្យគ្រប់គ្នាមានសេចក្ដីសុខពេលដែលបាននៅក្បែរគេ។

រឿង ជម្រៅចិត្តលោកស្វាមី (Complete)Where stories live. Discover now