Episodes 12 : កុំមករំខាន!

713 65 1
                                    

          ទឹង ! ទឹង !
     សម្លេងកណ្ដឹងរោទ៍នៅមាត់ទ្វាបន្លឺឡើងរាងតូចក៏រហ័សងើបទៅមើល តើអ្នកណាមករកអីថ្មើរនេះ? តើអាចជាថេយ៉ុងទេ? ដោយគិតថាមិត្តសម្លាញ់មករករាងតូចក៏បើកទ្វាស្រាប់តែ....
     « ជីមីនឈប់សិន! »យ៉ុនហ្គី ទាំងដៃម្ខាងនៅទប់ទ្វាមិនឱ្យនាយតូចបិទ ប្រសិនបើទ្វាបិទគេប្រាកដជាមិនបានជួប ជីមីន ទេអ៊ីចឹងក៏ប្រើកម្លាំងដែលមានទាំងប៉ុន្មានរុញទ្វានោះឱ្យបើកធំជាងនេះស្រួលគេចូលទៅខាងក្នុង។
     « ទេ....បងទៅវិញទៅ ខ្ញុំគ្មានអីត្រូវនិយាយជាមួយបងទេ »ជីមីន ព្យាយាមរុញទ្វាទៅមុខព្រោះមិនចង់ឱ្យនាយក្រាស់ចូល តែថាកម្លាំងដៃរាងតូចនៅស្ទើរទើបអ្នកខាងនោះចូលមកបាន ដោយងាយ យ៉ុនហ្គី ចូលមកខាងក្នុងរួចក៏បិទទ្វាសិន ហើយដើរចូលទៅជិតរាងតែត្រូវគេដេញម្ដងហើយម្ដងទៀត។
     « បងមិនទៅ...ហៃយ៉ា!ទីនេះធំទូលាយហើយស្អាតទៀត អូនពូកែរៀបចំមែន »យ៉ុនហ្គី ដាច់ខាតមិនទៅអ្នកទាំងអស់ ជាឱកាសមាសហើយឱ្យប្រលែងទៅវិញម្ដេចនឹងបាន ទឹកមុខរាងតូចមិនសូវល្អដូចជាខឹងនឹងខ្លួនទើបនាយប្ដូរសាច់រឿងនិយាយដោយលើកពីសោភ័ណ្ឌនៅក្នុងអាផាតមិនទាំងមូល កន្លែងណាក៏ដោយឱ្យតែ ជីមីន រស់នៅគឺដឹងតែស្អាតហើយរៀបរយទៀត មិនចម្លែកទេដែលនាយក្រាស់សរសើរ។
     « មិនទាក់ទងនឹងបង បើមើលឆ្អែតហើយឆាប់ទៅវិញទៅ ខ្ញុំមានកិច្ចការត្រូវធ្វើ អេស៎...បងចង់ធ្វើអី? ឆាប់ក្រោកឡើង! »ក្រឡេកមួយឆ្វាច់រាងក្រាស់ក៏ឡើងគេងនៅលើគ្រែបាត់ ខំនិយាយពេញមួយថ្ងៃមិនចូលត្រចៀកនាយសូម្បីបន្ដិច ដេញច្រើនដងហើយក៏មិនព្រមទៅដែរ មុខក្រាស់មែន! យ៉ុនហ្គី កំពុងតែសង្ងំគេងតែនាយតូចហៅនាយមិនឈប់ក៏បង្វែខ្លួនមកខាងរាងតូចហើយនិយាយ៖
« ក៏ឃើញហើយតើបងកំពុងតែគេង ក្រែងអូនមានកិច្ចការត្រូវធ្វើនោះអី? ចឹងឆាប់ទៅ! បងងងុយហើយចង់គេង កុំមករំខាន! »សម្ដីនាយក្រាស់ធ្វើឱ្យនាយតូចឈរគាំងរកពាក្យពុំមាន រីឯ យ៉ុនហ្គី និយាយចប់ក៏បិទភ្នែកសង្ងំគេងធ្វើមិនដឹង ដោយទុកឱ្យរាងតូចឈរហួសចិត្តម្នាក់ឯងា
     « ហឹម? នេះខ្ញុំជាអ្នកស្នាក់អាស្រ័យឬជាម្ចាស់បន្ទប់? »ជីមីន ដកដង្ហើមធំបីបួនប្រាំដងព្រោះតែហួសចិត្តនឹងរាងក្រាស់ មនុស្សធម្មតាមិនអាចធ្វើបានទេតតែមនុស្សដូចជា យ៉ុនហ្គី ទើបអាច។ រាងតូចទុកឱ្យនាយគេងតាមអំពើចិត្ត ចំណែកខ្លួនដើរទៅយកកុំព្យូទ័រហើយជម្លៀសខ្លួនទៅបន្ទប់ទទួលភ្ញៀវ ជីមីន ត្រូវសរសេររបាយការណ៍អោយហើយព្រោះស្អែកត្រូវយកឱ្យចៅហ្វាយត្រួតពិនិត្យ។
     ទម្រាំតែរួចការងារយប់ជ្រៅឯណោះ ជីមីន បិទកុំព្យូទ័រហើយដើរចូលខាងក្នុងក៏ឃើញនាយក្រាស់កំពុងតែគេងនៅកន្លែងដដែល សង្ស័យតែអស់កម្លាំងហើយទើបគេងលក់ស្រួលបែបនេះ រាងតូចយកតេឡេមកបន្ថយម៉ាស៊ីនត្រជាក់និងទាញភួយដណ្ដប់អោយគាត់ បន្ទាប់មកក៏បិទភ្លើងហើយឡើងគេងក្បែរគាត់ រាងក្រាស់ហាក់ដឹងថារាងតូចគេងក្បែរខ្លួនក៏បែរទៅឱបកាយតូចយ៉ាងណែន ជីមីន មិនមាត់ក៏សំងំគេងនៅក្នុងរង្វង់ដៃមាំក្រាស់ដ៏សែនកក់ក្ដៅ។
ព្រឹកថ្ងៃឈានមកដល់ជាថ្ងៃដំបូងដែល ជីមីន ភ្ញាក់មកឃើញព្រះភ័ក្សដ៏ស្រស់សង្ហានៅចំពោះមុខ ដៃតូចស្រឡូនលើម្រាមចង្អុលឈ្លីលើច្រមុះនាយក្រាស់តិចៗ តាមចិត្តខ្នាញ់ចង់តែចាប់លេងឱ្យណាណីទេតែខ្លាចគាត់ភ្ញាក់ ចាំបាច់ខ្លាចធ្វើអីបើនាយក្រាស់ភ្ញាក់តាំងពីរាងតូចងើបម្ល៉េះ ដោយឃើញប្រពន្ធកំពុងតែមើលមកខ្លួនក៏ធ្វើពុតជាគេងលក់ចង់ដឹងអ្នកខាងនោះមានសកម្មភាពអីខ្លះ? ដូចដែលបានឃើញស្នាមញញឹមនិងដៃតូចកំពុងតែឈ្លីនៅលើចុងច្រមុំនាយក្រាស់។
« បងគួរឱ្យស្រឡាញ់ណាស់ត្រូវទេ? បានជាមិនចង់ដកដៃចេញសោះ »យ៉ុនហ្គី ឧទានទាំងមិនទាន់បើកភ្នែកធ្វើឱ្យនាយតូចភ្ញាក់ក៏រហ័សដកដៃចេញពីចម្រុះនាយយ៉ាងលឿន ហើយមុខប្រែជាស្លន់ស្លោររកនិយាយអីមិនត្រូវ នាយក្រាស់បើកភ្នែកហើយញញឹមពេលឃើញទឹកមុខរាងតូចភ្ញាក់ផ្អើល
« ហ៊ើយ...នេះ...បង...បងភ្ញាក់តាំងពីកាល? »ជីមីន និយាយរដាក់រដុបព្រោះតែភ័យខ្លាចថាគាត់បានឃើញកាយវិការរបស់ខ្លួនមានទៅលើគាត់អម្បាញ់មិញនេះ។
« យូរដែលហើយ អូនចង់ទៅណា? »មិនបាច់ខ្លចព្រោះនាយឃើញអស់ហើយស្នាមញញឹមដ៏ស្រស់ស្អាតដែលនាយខានឃើញជាយូរក៏លេចឡើងនៅលើផ្ទៃមុខរាងតូចម្ដងទៀត អញ្ចឹងបានន័យថាកន្លងមកនាយនៅតែជាមនុស្សសំខាន់សម្រាប់ជីមីនជានិច្ច ឃើញរាងតូចចង់ងើបចេញនាយក្រាស់ក៏ស្រវាចាប់គេជាប់ លុះត្រាតែតបនឹងនាយសិនបានអនុញ្ញាតឱ្យទៅ។
« លែង....ខ្ញុំទៅងូតទឹក យ៉ុនហ្គី! »បើគាត់មិនព្រមប្រលែងគេមិនបានទៅងូតទឹកទេ ដូច្នេះក៏ហៅគាត់យ៉ាងស្រទន់ធ្វើឱ្យនាយចិត្តទន់ហើយក៏ព្រមលែង ណាមួយមើលតែទឹកមុខក៏ដឹងដែលថាគេប្រញាប់។
« អូខេ បងលែងក៏បាន »លែងដៃចេញពីចង្កេះរាងតូចហើយនាយក៏ញញឹម ជីមីន ងើបចេញពីនាយហើយចូលទៅបន្ទប់ទឹកយ៉ាងលឿន។
     មួយសន្ទុះ ជីមីន ក៏ចេញមកពីបន្ទប់ទឹករាងក្រាស់ក៏ចូលម្ដង រាងតូចដើរទៅទូដាក់សម្លៀកបំពាក់ហើយយកខោអាវមួយឈុតចេញមករួចក៏ទុកនៅលើគ្រែ។ចេញពីបន្ទប់រាងតូចក៏ហួសទៅចង្រ្គានបាយ ព្រឹកនេះមិនមានអ្វីជាពិសេសឡើយគឺមានតែនំបុ័ង រាងតូចក៏ធ្វើសាំងវុិចជំនួសឱ្យអាហារពេលព្រឹក ស្របពេលនោះរាងក្រាស់ក៏ចេញមកល្មម រាងតូចក៏យកសាំងវុិចដែលធ្វើមិញទុកលើតុដោយមិននិយាយអីសូម្បីមួយម៉ាត់។
យ៉ុនហ្គី តាមសម្លឹងប្រពន្ធឥតឈប់ នេះមិនគិតចង់និយាយអីជាមួយនាយបន្ដិចទេអី ឬមិនទាន់បាត់ខឹងទៀត? តែថារឿងដែលនាយធ្វើក៏ពិបាកនឹងលើកលែងទោសអោយដែរ តើមានប្ដីម្នាក់ដែលទុកប្រពន្ធចោលហើយទៅការជាមួយអ្នកផ្សេងនោះ? សង្ស័យមានតែនាយម្នាក់ប៉ុណ្ណោះដែលអាចធ្វើបាន។
« ជីមីន! បង.... »យ៉ុនហ្គី ចង់និយាយអ្វីម្យ៉ាងប្រាប់ដល់រាងតូច តែគ្រាន់តែហារមាត់អ្នកនោះក៏និយាយកាត់៖
« បងឆាប់ញុំាហើយឆាប់ទៅវិញទៅ ប្រពន្ធបងប្រាកដជាបារម្ភណាស់ហើយ »ជីមីន គឺតែងតែបែបនេះ ចូលចិត្តរំឭកពីអ្នកដទៃហើយមើលរំលងខ្លួនឯង។ ចរិករាងតូចបែបណា? រាងក្រាស់គួរតែដឹងច្បាស់ជាងអ្នកណាៗទាំងអស់ ទោះរាងតូចនៅខឹងនឹងនាយក៏ពិតមែនតែក្ដីស្រឡាញ់ដែលមានចំពោះគេគឺនៅដដែលគ្មានថ្ងៃប្រែប្រួលឡើយ។ នៅសល់មិនសល់១០នាទីផងដល់ម៉ោងធ្វើការហើយ ប៉ុន្តែរាងតូចនៅតែឆ្លៀតធ្វើអីអោយប្ដីញុំាសិន នេះហើយទឹកចិត្តភរិយាដែលមានចំពោះស្វាមី។
« បាទ »យ៉ុនហ្គី ក៏ចាប់សាំងវុិចដាក់ចូលមាត់ហើយទំពាំទាំងទឹកមុខក្រញ៉ូវ នាយមិនចូលចិត្តពេលរាងតូចនិយាយពីអ្នកផ្សេង មិនតែប៉ុណ្ណោះនៅហៅគេបញ្ឃឺខ្លួនឯងទៀត នាយមើលដឹងណា! ពេលនិយាយដល់ពាក្យ ប្រពន្ធ ទឹកមុខរាងតូចប្រែខុសធម្មតា បើមិនពេញចិត្តកុំនិយាយចេញមកល្អជាង ព្រោះវាធ្វើអោយនាយមានអារម្មណ៍ថាខ្លួនខុសចំពោះរាងតូចកាន់តែខ្លាំង។ បន្ទាប់ពីញុំាសាំងវុិចអស់មួយដុំនាយក្រាស់ក៏ជូនរាងតូចទៅធ្វើការហើយនាយក៏ធ្វើដំណើយទៅក្រុមហ៊ុនរបស់ខ្លួន (ជីមីន ធ្វើការនៅក្រុមហ៊ុន ជុងហ្គុក ដោយសារតែនិស្ស័យទើបបណ្ដាលឱ្យពួកគេជួបគ្នាម្ដងទៀត)។
តុក! តុក!
« ចូលមក »ជុងហ្គុក រហ័សដកភ្នែកចេញពីឯកសារសម្លឹងទៅមាត់ទ្វា រង់ចាំអ្នកខាងក្រៅចូលមក។
« លោកប្រធាន! របាយការណ៍ដែលលោកអោយខ្ញុំធ្វើ អោយខ្ញុំសុំទោសដែលប្រគល់ឱ្យលោកយឺតដល់ទៅមួយម៉ោង »ជីមីន ហុចឯកសាររបាយការណ៍ឱ្យ ជុងហ្គុក មើលទាំងមបេះដូងលោតឌុកដាក់ ព្រោះតែភ័យខ្លាចចៅហ្វាយស្ដីបន្ទោសរឿងមកធ្វើការយឺត មិនតែប៉ុណ្ណោះអោយមិនបានតាមពេលកំណត់ ក្នុងចិត្តភ័យស្ទើរតែដាច់ខ្យល់ទៅហើយតែចៅហ្វាយគេអង្គុយសើច មិនជ្រាបថាកំប្លែងត្រង់ណាផង។
« មិនអីទេ! ប្រគល់ឱ្យយឺតប្រសើរជាងមិនប្រគល់អោយ ខ្ញុំសុំមើលឯកសារនេះបង្ហើយសិន ជីមីនមានអីក៏ទៅធ្វើចុះ »អ្នកខាងនោះចងចិញ្ចើមឆ្ងល់មិនខានពេលឃើញនាយអស់សំណើច គ្មានរឿងកំប្លែងអីទេគឺនាយសើចក៏ព្រោះតែឃើញទឹកមុខនិងកាយវិការបស់រាងតូច មិននឹកស្មានថាគេខ្លាចខ្លួនដល់ម្លឹងសោះ កន្លងមកនាយកាចហើយតឹងតែងពេកមែនទេ? បានម្នាក់ៗខ្លាចនាយមិនហ៊ានសូម្បីតែសម្លឹង តែក៏ប្រហាក់នឹងហើយតែក៏មានតែ ជីមីន និងហើយដែលទ្រាំទ្រនឹងចៅហ្វាយដូចជានាយបាន ប្រសិនបើប៉ះអ្នកផ្សេងសង្ស័យថ្មើរនេះកំពុងតែរៀបឥវ៉ាន់ទៅរកការងារថ្មីហើយ អ្នកណាមិន ចន ជុងហ្គុក បុរសសង្ហា ម៉ត់ចត់ តឹងរឹងនោះ គ្រាន់តែឃើញមុខក៏ខ្លាចដែរ។
« បាទ លោកប្រធាន »ជីមីន ឱនក្បាលបន្ដិចនឹងចាកចេញ ជុងហ្គុក តាមមើលរាងតូចរហូតដល់គេចេញទៅផុត ស្នាមញញឹមនៅលើផ្ទៃមុខស្រស់សង្ហាមានស្របពេលនាយកំពុងតែពិនិត្យការងារដែលរាងតូចយកមកមុននេះ គេម្នាក់នេះពិតជាពូកែខ្លាំងណាស់ ធ្វើការមិនដល់មួយខែផងទទួលបានការកោតសរសើរពីគេគ្រប់គ្នា សូម្បីតែនាយក្រាស់ដែលជា CEO ក្រុមហ៊ុន-ជេឃេគ្រុប ក៏មិននឹកស្មានថាគេមានសមត្ថភាពខ្លាំងពូកែដែរ។
ជីមីន ចេញពីការិយាល័យរបស់ចៅហ្វាយក៏ចូលអង្គុយកន្លែងរបស់ខ្លួន ស្លាកឈ្មោះនៅលើតុធ្វើការនាយតូចសរសេរថា លេខាមីន អញ្ចឹងបានន័យថារាងតូចធ្វើការនៅទីនេះក្នុងឋានៈជាលេខារបស់ ជុងហ្គុក ហៃយ៉ា! ឡើងដំណែងម្ដងបន្ដិចហើយ ជួបដំបូងអ្នកដទៃ ជួបលើទីពីរធ្វើការស្គាល់គ្នា លើកទីបីពេលសម្ភាស៍ បន្ទាប់ៗមកក៏ក្លាយខ្លួនទៅជាលេខា ហើយចុះបន្ទាប់ពីនឹងទៀតជាអ្វី?

រឿង ជម្រៅចិត្តលោកស្វាមី (Complete)Where stories live. Discover now