Episodes 01 : Special day

3.9K 156 4
                                    

#ព្រះវិហារ ទីក្រុងឡុងដ៍
ព្រះវិហារដែលមានទំហំធំទូលាយមានផ្លូវដើរនៅចំកណ្ដាលហុំព័ន្ធដោយកៅអីជាច្រើនជួរបង្ហាញឱ្យឃើញកំលោះសង្ហាពីរនាក់ស្ថិតក្នុងឈុតអាវធំព្រមទាំងមានលោកអាចារ្យម្នាក់ឈរនៅចំកណ្ដាលពួកគេ។ រាងក្រាស់សម្លឹងនាយតូចឥតដាក់ភ្នែកព្រោះតែរូបរាងដ៏សង្ហារបស់គេ ចំណែកអ្នកម្ខាងទៀតបានត្រឹមញញឹមហើយងើបមុខប្រឈមមុខនឹងភ្នែកមួយគូរដែលកំពុងមើលខ្លួន។
"ថ្ងៃនេះអូនស្អាតណាស់!" សម្ដីពិរោះស្រទន់ចេញពីបបូរមាត់ក្រាស់ធ្វើឱ្យនាយតូចញញឹមបិទមាត់មិនជិតព្រោះតែការសរសើររបស់គាត់ ពាក្យនេះគេឮស្ទើរតែរាល់ថ្ងៃហើយប៉ុន្ដែនៅតែមិនទាន់សុំានឹងវាទៀតឱ្យតែឮម្ដងណាដឹងតែអៀនញញឹមបិទមាត់មិនជិតហើយ អ្នកណាដែលថាមិនសប្បាយចិត្តទៅពេលដែលឮពាក្យនេះចេញពីមាត់មនុស្សដែលខ្លួនស្រឡញ់នោះ។
"បងក៏ចឹងដែរ" សម្រស់នាយក្រាស់ក៏មិនចាញ់គេប៉ុន្មានដែរ គាត់គ្រងឈុតអាវធំពណ៌សពិតជាសង្ហាខ្លាំងណាស់កាន់តែសម្លឹងគឺកាន់តែសង្ហា។ ក្រោយទទួលបានពាក្យសរសើរពីប្រពន្ធនាយឈរញញឹមមុខឡើងក្រហម។
"អ្នកទាំងពីរត្រៀមខ្លួនហើយឬនៅ? បើរួចរាល់ខ្ញុំចាប់ផ្ដើមកម្មវិធីហើយ" លោកអាចារ្យដែលឈរស្ដាប់ការសន្ទនារវាងពួកគេក៏សម្រេចចិត្តនិយាយកាត់សម្ដីពួកគេ។ គាត់អញ្ជើញមកថ្ងៃនេះគឺជាសាក្សីសម្រាប់គូរស្វាមីមួយគូរនេះ ដល់ពេលវេលាគួរសមគាត់នឹងចាប់បើកកម្មវិធីកុំឱ្យយឺតយ៉ាវ។ ម្យ៉ាងកម្មវិធីនេះធ្វើតែមួយព្រឹកលើយដូច្នេះទើបគាត់ប្រញាប់ប្រញាលតាមការគួរ។
"បាទ" ពួកគេងាកទៅលោកអាចារ្យដែលឈរចំកណ្ដាលព្រមទាំងនិយាយព្រមគ្នាទៅកាន់គាត់ ទឹកមុខញញឹមបង្កប់នូវក្ដីរំភើបធ្វើឱ្យពួកគេមានអារម្មណ៍ថាភ័យប្រាប់មិនត្រូវ មើលទៅប្រហែលជានឹកស្មានមិនដល់ថានឹងមានថ្ងៃនេះហើយបានជាម្នាក់ៗភ័យយ៉ាងនេះ។
"មីន យ៉ុនហ្គី តើលោកសុខចិត្តរៀបការជាមួយ ផាក ជីមីន ទទួលគាត់ជាភរិយាដែរឬទេ? ហើយចាប់ពីថ្ងៃនេះតទៅលោកសន្យានឹងមើលថែ ផាក ជីមីន ជារៀងរហូតទៅមិនថាល្អ ឬអាក្រក់លោកនឹងការពារហើយស្រឡាញ់គាត់ទេ?"
"បាទ ខ្ញុំព្រម" យ៉ុនហ្គីតបទាំងស្នាមញញឹម។
"ផាក ជីមីន តើលោកសុខចិត្តរៀបការជាមួយ មីន យ៉ុនហ្គី ទទួលគាត់ជាស្វាមីដែរឬទេ? ហើយចាប់ពីថ្ងៃនេះទៅលោកសន្យាថានឹងមើលថែ មីន យ៉ុនហ្គី ជារៀងរហូតទោះជួបទុក្ខល្អ ឬអាក្រាក់ក៏លោកសុខចិត្តដែរទេ?"
"បាទ ខ្ញុំព្រម" ជីមីនញញឹមតបទាំងមិនស្ទាក់ស្ទើរ ព្រោះតែក្ដីស្រឡាញ់ដែលមានចំពោះគាត់គេពិតជាសប្បាយចិត្តខ្លាំងណាស់ដែលមានថ្ងៃនេះ វាជាថ្ងៃដែលគេរង់ចាំយូរមកហើយ។ បន្ទាប់ពីបានស្បថនឹងមើលថែគ្នារួចហើយពួកគេក៏ដកចិញ្ចៀនហើយបំពាក់ឱ្យគ្នាទៅវិញទៅមក លោកអាចារ្យចូលរួមអបអរដល់គូរស្វាមីភរិយាថ្មីរួចគាត់ក៏ចាកចេញ។ ក្រោយពីពិធីមង្គលការបានបញ្ចប់ពួកគេក៏នាំគ្នាត្រឡប់ទៅខនដូរវិញ ហើយពេលល្ងាចពួកគេក៏កក់ភោជនីដ្ឋានមួយនឹងជួលឱ្យរៀបចំកន្លែងជាពិសេសសម្រាប់ពួកគេនៅយប់នេះ។
     ពេលមកដល់ខនដូរវិញជីមីនចូលទៅខាងក្នុងដើរទៅកាន់សាឡុងរួចក៏ដាក់ខ្លួនអង្គុយ។ យ៉ុនហ្គីក៏ចូលទៅអង្គុយក្បែរប្រពន្ធហើយស្រវាតូចស្រឡូនមកចាប់មុននឹងសួរ៖
     "ហត់ទេ?" យ៉ុនហ្គីងើបមុខឡើងសួរប្រពន្ធដោយសម្លេងពិរោះស្រទន់។
     "អត់ទេ! បងឃ្លានទេអូនទៅចម្អិនអីឱ្យញុំា?" ជីមីនញញឹមក្រវីក្បាលរួចប្រាប់គាត់ថាខ្លួនមិនហត់ទេ តែផ្ទុយទៅវិញគេសប្បាយចិត្តស្ទើរតែចង់យំទៅហើយ។ នេះជាថ្ងៃដែលគេមានសេចក្ដីសុខបំផុតហើយក៏សង្ឃឹមថាក្ដីស្រឡាញ់មួយនេះនឹងស្ថិតស្ថេរបែបនេះរហូតទៅ។
     "បាទ អេ!អូនចង់ស្លៀកឈុតនេះឬ? មិនផ្លាស់ចេញសិនទេអី!" នាយក្រាស់ឃើញប្រពន្ធស្លៀកឈុតមង្គលការរៀបចូលផ្ទះបាយក៏សួរទាំងលួចអស់សំណើច។
     "អូស៎! មែនហើយ!ចឹងអូនសុំទៅដូរឈុតសិន" ជីមីនក៏មិនខុសពីនាយក្រាស់ដែរ គេអស់សំណើចនឹងខ្លួនឯងដែលភ្លេចសូម្បីតែដូរខោអាវចេញ។
     "បាទ អូនសម្លាញ់" យ៉ុនហ្គីញញឹមដាក់ប្រពន្ធមុននិងដកទូរសព្ទពីហោប៉ៅយកមកមើល មិនដឹងជាក្នុងនោះមានអ្វីទេបានជាធ្វើឱ្យនាយញញឹមស្រស់យ៉ាងនេះ។ មិនប៉ុន្មាននាទីរាងតូចក៏ចេញមកវិញជាមួយនឹងអាវយឺតដៃខ្លីនិងខោជើងវែងពណ៌ខ្មៅ ជីមីនញញឹមដាក់ស្វាមីមុននឹងដើរហួសទៅផ្ទះបាយធ្វើអាហារថ្ងៃត្រង់ឱ្យស្វាមី រាងក្រាស់ទុកទូរសព្ទលើតុហើយចូលទៅបន្ទប់ដើម្បីសម្អាតខ្លួននិងផ្លាស់សម្លៀកបំពាក់ចេញ។ ដៃតូចស្រឡូនចាប់បើកទូរទទឹកកកមើលមាននៅសល់បន្លែតិចតួចនិងសាច់មួយដុំ ក៏សម្រេចចិត្តឆាបន្លែនឹងធ្វើគីមប៉ាប់។ ជាដំបូងគួរតែដាក់ដាំបាយសិនបន្ទាប់មកក៏ហាន់សាច់និងចិតបន្លែតាមក្រោយ មិនដល់កន្លះម៉ោងផងបាយក៏ឆ្អិនរីឯឆាក៏រួចរាល់នៅឡើយតែអាហារចុងក្រោយគឺ គីមប៉ាប់ ព្រោះជាម្ហូបដែលគេចូលចិត្តជាងគេ ស្របពេលកំពង់មូលវាស្រាប់តែមានដៃមាំក្រាស់ក្រសោបចង្កេះតូចមួយក្ដាប់ជីមីនមិនប្លែកចិត្តព្រោះគេដឹងច្បាស់ថាម្នាក់នោះគឺជាស្វាមីរបស់ខ្លួន រាងតូចកាន់គីមប៉ាបមួយដុំរួចបញ្ចុកស្វាមី រាងក្រាស់ហារមាត់ហើយទំពាំវាឮៗនៅក្បែរត្រចៀករាងតូច។
"ឆ្ងាញ់ទេ?"អាហារដល់មាត់រាងតូចក៏សួរពីរស់ជាតិរបស់វា ដឹងទេ!ចុងភៅខ្លាចអ្វីជាងគេ? គឺខ្លាចអាហាររបស់ខ្លួនមិនឆ្ងាញ់ហើយមិនត្រូវមាត់អ្នកបរិភោគ។
"បាទ ឆ្ងាញ់ណាស់!" យ៉ុនហ្គីងក់ក្បាលព្រមទាំងតបប្រពន្ធទាំងស្នាមញញឹម បានប្រពន្ធស្អាតហើយពូកែធ្វើម្ហូបយ៉ាងនេះនាយពិតជាសំណាងខ្លាំងណាស់។ ជីមីនញញឹមបិទមាត់មិនជិតព្រោះតែសម្ដីដ៏សែនស្រទន់របស់ស្វាមី មនុស្សស្អីក៏ប៉ិនយកចិត្តយ៉ាងនេះតែបើមិនយល់ចិត្តម្ដេចប្រុសក្មេងដូចជារាងតូចស្រឡាញ់ទៅ។ នាយតូចចាប់កដៃក្រាស់បំណងចង់ប្រាប់ឱ្យគាត់ដកចេញ ដោយសារគេត្រូវដួសបាយនិងដួសម្លរដាក់ចានតែបើគាត់មិនព្រមលែងសោះប្រាកដជាមិនបានញុំាទេមើលទៅនោះ យ៉ុនហ្គីញញឹមរួចក៏ព្រមប្រលែងដៃចេញពីចង្កេះប្រពន្ធហើយអែបទៅកៀនបន្ដិចដើម្បីឈរមើលរាងតូច។ បន្ទាប់ពីដួសម្ហូបដាក់ចានរួចរាងក្រាស់ក៏ជួយលើចាននិងដួសបាយ ពេលមានស្វាមីជួយបែបនេះរាងតូចក៏មិនសូវហត់ដែរម្យ៉ាងថែមទាំងចំណាយពេលវេលាតិចទៀតផង។ អាហាររៀបចំដាក់លើតុរួចរាល់ពួកគេក៏ចាប់ផ្ដើមញុំា ក្រឡេកមកមើលនាយក្រាស់យ៉ុនហ្គីវិញបានញុំាស្នាដៃប្រពន្ធគឺញ៉ោតយកៗតែម្ដងព្រោះតែអាហារមួយពេលនេះឆ្ងាញ់ពេក ក្នុងនាមជាស្វាមីល្អម្នាក់ត្រូវតែគាំទ្រផលិតផលរបស់ប្រពន្ធ កាលបើឃើញអ្នកម្ខាងទៀតញុំាមិនទំនេរមាត់សោះស្នាមញញឹមនៅលើផ្ទៃមុខសរលោងក៏លេចឡើងម្ដងទៀត។
អាហារថ្ងៃត្រង់បានបញ្ចប់រាងក្រាស់ក៏ដើរទៅបន្ទប់ទទួលភ្ញៀវ រីឯនាយតូចវិញគឺកំពុងតែចិតផ្លែឈើអោយស្វាមី ពេលចិតរួចរាល់ហើយគេក៏លើកវាយកមកឱ្យស្វាមីផ្លែឈើនៅចំពីមុខរាងក្រាស់ក៏លូកដៃយកវាហើយដាក់ចូលក្នុងមាត់ទាំងភ្នែកសម្លឹងទូរទស្សន៍ដដែល ជីមីនមើលមុខស្វាមីមុននឹងចាប់អារម្មណ៍ព័ត៌មានដែលស្វាមីខ្លួនកំពុងតែមើល គឺនិយាយទាក់ទងនឹងក្រុមហ៊ុនប៉ារបស់គាត់ នៅក្នុងព័ត៌មាននិយាយថាក្រុមហ៊ុន MIN-Group ធ្លាក់តម្លៃហ៊ុុនដល់ទៅ៣០%ក្រោយពីលោកមីនធ្លាក់ខ្លួនឈឺសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
     "អូនដឹងថាបងកំពុងគិតអី? បើចង់ទៅក៏ទៅចុះ អូនមិនថាអីទេ?" ជីមីនគ្រាន់តែមើលមុខក៏ដឹងថាគាត់គិតអ្វីដែរ គាត់ស្រឡាញ់ប៉ានិងក្រុមហ៊ុនប៉ុណ្ណារាងតូចដឹង ច្បាស់ គាត់មានកិច្ចការត្រូវដោះស្រាយកុំដោយសារសេចក្ដីសុខខ្លួនធ្វើឱ្យគ្រួសារគាត់លំបាក។
     "តែ..." ទោះអ្នកម្ខាងទៀតបានអនុញ្ញាត ប៉ុន្ដែនាយនៅតែក្រែងចិត្ត មានប្រពន្ធម្នាក់ណាដែលចង់បែកពីស្វាមីនោះសូម្បីតែគេផ្ទាល់ក៏ដូចគ្នា។
     "ប៉ានិងក្រុមហ៊ុនសំខាន់ជាង កុំបារម្ភពីអូន! អូនអាចមើលថែខ្លួនឯងបាន" ជីមីនមិនចង់ក្លាយជាបន្ទុកឱ្យគាត់ឡើយ គេធំហើយក៏រៀបការរួចដែរគេអាចមើលថែខ្លួនឯងបានកុំបារម្ភអី។
     "ជីមីន!អរគុណខ្លាំងណាស់ ពេលចប់កិច្ចការនៅទីនោះបងនឹងឆាប់ត្រឡប់មករកអូនវិញ បងសន្យា!" យ៉ុនហ្គីរំភើបចិត្តខ្លាំងណាស់ក្រោយពីស្ដាប់សម្ដីប្រពន្ធរួច នាយពិតជាអរគុណគេខ្លាំងណាស់ដែលដឹងពីទុកធុរៈរបស់ខ្លួន។ ជាតិនេះសំណាងខ្លាំងណាស់ដែលមានប្រពន្ធល្អដូចជាជីមីន គេជាមនុស្សម្នាក់ដែលមានចរិកស្លូតបូត ឧស្សាហ៍ព្យាយាម មិនឆ្មើងឆ្មៃ និងមានភាពស្មោះត្រង់។ នេះជាចំណុចពិសេសដែលធ្វើឱ្យយ៉ុនហ្គីស្រឡាញ់មើលថែការពារមនុស្សម្នាក់ដោយជីវិតរបស់គេ។
     "អូននឹងចាំ..." ជីមីនញញឹមតិចៗហើយរាងក្រាស់ក៏ទាញកាយតូចឱបនៅក្នុងរង្វង់ដៃ នាយមិនដាច់ចិត្តទៅចោលប្រពន្ធទេព្រោះពួកគេទើបតែរៀបការរួច ចំណែកកម្មវិធីជប់លៀងអបអរថ្ងៃមង្គលពួកគេគឺនៅដូចដើម។ មូលហេតុដែលជីមីនមិនអាចទៅជាមួយស្វាមីវិញដោយសារគេជាប់កម្មសិក្សាបញ្ចប់ថ្នាក់បរិញ្ញាបត្រ ហើយគ្រាន់តែសង្ឃឹមថ្ងៃគេទទួលបរិញ្ញាបត្រនឹងមានវត្តមានរបស់គាត់។ តាំងពីទាក់ទងជាមួយយ៉ុនហ្គីរាងតូចតែងតែទទួលបានការថ្នាក់ថ្នមមើលថែពីគាត់មិនតែប៉ុណ្ណោះតាមចិត្តរាងតូចគ្រប់បែបយ៉ាងមិនថារឿងនោះតូចឬក៏ធំឡើយគឺគាត់សម្របតាមគដជានិច្ច សុភាពបុរសបែបនេះពិតជាពិបាករកណាស់នៅលើលោកនេះគេក៏សំណាងដូចគ្នាដែលបានសាងគ្រួសារដ៏តូចមួយជាមួយនឹងបុរសម្នាក់នេះ។

រឿង ជម្រៅចិត្តលោកស្វាមី (Complete)Where stories live. Discover now