#ប្រទេសបារាំង ទីក្រុងប៉ារីស
បន្ទាប់ពីធ្វើដំណើរជាង១៥ម៉ោង យ៉ុនហ្គី និងភរិយាជាទីស្រឡាញ់ក៏ធ្វើដំណើរមកដល់ទីក្រុងប៉ារីសដោយសុវត្តិភាព។ ពួកគេចេញពីប្រលាន្ដយន្ដហោះក៏ធ្វើដំណើរទៅកន្លែងស្នាក់នៅដោយប្រើពេល១០នាទីប៉ុណ្ណោះ ជីមីន អង្គុយមើលទេសភាពតាមដងផ្លូវនៃទីក្រុងប៉ារីសធ្វើឱ្យរាងតូចពេញចិត្តជាខ្លាំង តែទីនេះរាងតូចមិនមែនមកជាលើកមួយឯណា? គឺធ្លាប់រស់នៅជិត៥ឆ្នាំឯណោះ។
ក្រាក!!
គ្រាន់តែឮសម្លេងទ្វាបើកនាយតូចក៏ប្រញាប់ចូលទៅខាងក្នុងយ៉ាងលឿនដោយរត់សំដៅទៅអង្គុយលើសាឡុងយ៉ាងលឿន ប្រហែលជាធ្វើដំណើរមកយូរពេកចុករោយដៃជើងហើយតាមមើល។
« ឃ្លានឬនៅ? បើអ៊ីចឹងអូនទៅងូតទឹកទៅបន្ដិចទៀតចាំចេញទៅរកអីញុំា » ថាហើយនាយតូចក៏ចូលទៅបន្ទប់ហើយដើរសំដៅទៅទូរដើម្បីយកកន្សែងចូលងូតទឹក។ ពេលរាងតូចចូលបន្ទប់ទឹកនាយក្រាស់ក៏រៀបចំឥវ៉ាន់ដូចជារបស់ប្រើប្រាស់និងឯកសារសំខាន់ៗយកដាក់ក្នុងបន្ទប់ធ្វើការរួចក៏ចេញមកវិញរង់ចាំប្រពន្ធ។
បន្ទាប់ពីរៀបចំខ្លួនរួចរាល់ យ៉ុនហ្គី និងប្រពន្ធក៏ចេញទៅខាងក្រៅ ដោយធ្វើដំណើរទៅភោជនីដ្ឋានដែលនាយតែងតែចូលជាប្រចាំពេលរស់នៅទីនេះ។ គ្រាន់តែឈានជើងចូលខាងក្នុងពួកគេបានទទួលការស្វាគមន៍ពីបុគ្គលិកនៅទីនោះ បន្ទាប់ពីរកបានកន្លែងគួរសមហើយក៏ចាប់ផ្ដើមកម្មង់អាហារដែលនាយតូចចូលចិត្ត។
« សូមអញ្ចើញ! បើត្រូវការអ្វីបន្ថែមអាចហៅពួកយើងបាន » បុគ្គលិកលើកអាហារដាក់លើតុរួចក៏ប្រាប់ដល់ពួកគេក្រែងខ្វះខាតឬចង់បានអ្វីបន្ថែម។
« បាទ អរគុណ » យ៉ុនហ្គី ញញឹមតបទៅបុគ្គលិកវិញ។
« ខ្ញុំឃ្លានហើយ អាចញុំាបានឬនៅ? »
« បាទ » នាយតបរាងតូចដោយសម្លេងស្រាលស្រទន់ដែលអាចទាក់ចិត្តអ្នកនៅម្ដុំនេះបាន។ មិនចាំយូរ ជីមីន ក៏ចាប់អាហារដែលតម្រៀបគ្នាដាក់នៅលើតុ នាយក្រាស់តាមសម្លឹងមិនឈប់ព្រោះចង់ដឹងថានាយតូចនឹងដួសអាហារមួយមុខណាមុនគេ វាគួរឱ្យភ្ញាក់ផ្អើលពេល ជីមីន ចាប់អាហារដែលជាចំណងចំណូលចិត្តរបស់ខ្លួន ឃើញបែបនេះ យ៉ុនហ្គី ញញឹមខ្ចិបតែម្ដង មិនស្ដាយកម្លាំងដែលនាំគេមកទីនេះ។
ក្រោយពីបញ្ចប់អាហារមួយពេលនេះ យ៉ុនហ្គី ក៏នាំរាងតូចទៅដើរលេងរំលឹកអនុស្សាវរីយ៍ខ្លះៗ។ ដៃមាំក្រាស់ចាប់ដៃរាងតូចដើរបណ្ដើរគ្នានៅទីសាធារណៈដោយមិនខ្វល់ពីក្រសែភ្នែកដែលកំពុងតែសម្លឹងមើលខ្លួនឡើយ សម្រាប់នាយអ្នកណាចង់សើច ចង់និយាយក៏គេមិនខ្វល់ដែរ សំខាន់ឱ្យតែពួកគេនៅជាមួយមានសេចក្ដីគ្រប់គ្រាន់ហើយ។
« លោក! ពួកស្គាល់គ្នាយូរប៉ុណ្ណាហើយ? »
« អឹម ប្រាំមួយឆ្នាំហើយ មានអីមែនទេ? »
« គ្មានទេគ្រាន់តែសួរប៉ុណ្ណោះ លោកខ្ញុំចង់ការ៉េម »
« បាទ បានៗចឹងអូនចាំនៅទីនេះហើយបងទៅទិញអោយ ត្រូវឈរនៅត្រង់នេះហើយហាមដើរទៅណាស្ដាប់បានទេ? »
« ហឹម » ជីមីន ងក់ក្បាលបញជាក់ថាគេយល់ហើយ គេសន្យាថានឹងឈរចាំគាត់នៅទីនេះមិនដើទៅណាផ្ដេសផ្ដាសឡើយអាចទុកចិត្តបាន។ រាងក្រាស់អង្អែលក្បាលរាងតូចថ្នមៗមុននឹងដើរទៅទិញការ៉េមឱ្យប្រពន្ធក្មេង ទោះនាយដើរទៅដល់ណាក៏មិនភ្លេចមើលរាងតូចដែរ គឺតាមសម្លឹងតាំងតែពីដើរចេញទៅម្ល៉េះ មិនដឹងជាខ្លាចបាត់អីណាស់ណាទេកប្រាប់ហើយថាគេមិនទៅណាឡើយ បារម្ភអីខ្លាំងម្ល៉េះ។
ជីមីន ឈរញញឹមដាក់ស្វាមីពីចម្ងាយតែមិនបានចាប់អារម្មណ៍នឹងបុរសស្លៀកឈុតខ្មៅដើរមកបុកខ្លួនឡើយ បុរសម្នាក់នោះដើរឱនមុខបន្ដិចហើយទៅក្បែររាងតូចដោយធ្វើឱ្យស្មាពួកគេបុកគ្នា។
ផឹប!!
សម្លេងស្មាប៉ះគ្នាឮនៅក្បែរត្រចៀកនាយតូចស្ដើងដែលឈរសម្លឹងស្វាមីដោយក្រសែភ្នែកឈឺចុកចាប់ ទឹកភ្នែកក៏ស្រក់មួយតំណក់កាត់ថ្ពាល់ប៉ោងៗគួរឱ្យចង់ក្ដិចរីឯដៃម្ខាងក្ដោបពោះជាប់ប្រឡាក់ដោយឈាមពណ៌ក្រហមឆ្អិនក្អៅ។
« ជីមីន...!! » យ៉ុនហ្គី ឧទានឈ្មោះប្រពន្ធពីចម្ងាយពេលឃើញឈាមក្រហមស្រក់តាមចន្លោះម្រាមដៃ ការ៉េមដែលទិញឱ្យរាងតូចត្រូវធ្លាក់ចុះពីដៃភ្លាមៗហើយរត់ទៅរកប្រពន្ធយ៉ាងលឿនតាមដែលអាចធ្វើបាន។ គ្រប់គ្នានៅទីនេះឃើញបែបនេះក៏មានការភ្ញាក់ផ្អើលមិនតិចដែរ ព្រោះពួកគេមិនដែលជួបរឿងអីបែបនេះពីមុនមកទេ បើធ្លាប់មានតែនៅក្នុងកុនប៉ុណ្ណោះ ពេលនេះបានឃើញដោយផ្ទាល់ភ្នែកទើបភាំងរកធ្វើអ្វីមិនត្រូវ។
« យ៉ុន...យ៉ុនហ្គី!! សុំ..សុំទោសដែលអូនចងចាំបងមិនបាន សុំទោស.... » ពាក្យសុំទោសបន្លឺឡើងដាច់ៗហើយសម្លេងកាន់តែខ្សោយៗទៅរហូតដល់ម្ចាស់សម្លេងសន្លប់។ អ្នកនៅទីនេះក៏ខលហៅឡានពេទ្យដោយរាយការណ៍ថាមានមនុស្សត្រូវរបួស មិនយូរឡានពេទ្យពីមន្ទីរពេទ្យឯកជនមួយបើកមកទីនេះហើយក៏យកអ្នកជំងឺទៅដោយមានរាងក្រាស់ទៅជាមួយដែរ។
« មីន! ហ៊ឹក! កុំកើតអីឱ្យសោះណា៎! ឆាប់ដឹងខ្លួនឡើង! បងស្រឡាញ់អូន...ហ៊ឹកៗ! » យ៉ុនហ្គី ចាប់ដៃប្រពន្ធជាប់យំរៀបរាប់សុំអង្វរឱ្យគេឆាប់ដឹងខ្លួនវិញ កុំដេកស្ងៀមបែបនេះឆាប់ក្រោកមកនិយាយជាមួយបងមក សុំអង្វរប្រពន្ធសម្លាញ់!
#មន្ទីរពេទ្យ
« អត់ទោសលោកមិនអាចចូលបានទេ សូមរង់ចាំខាងក្រៅ » អ្នកគ្រូពេទ្យនិយាយចប់ក៏បិទទ្វាបន្ទប់សង្រ្គោះបន្ទាន់ទុកឱ្យនាយក្រាស់អង្គុយចាំទាំងក្ដីបារម្ភ។ នាយក្រាស់ខូចចិត្តខ្លាំងពេកក៏លោរទៅដាលជញ្ចាំងមួយដៃ តាមចិត្តខឹងចង់តែដាល់អាម្នាក់នោះឱ្យស្លាប់ទេដែលហ៊ានចាក់ប្រពន្ធរបស់គេ អ្នកគ្រូពេទ្យម្នាក់ដើរឆ្លងកាត់នោះស្រាប់តែឃើញដៃ យ៉ុនហ្គី ឈាមគាត់ក៏នាំនាយទៅលាងរបួស រីឯសាមីខ្លួនវិញឈាមហូរជិតអស់ពីខ្លួនហើយក៏គេគ្មានអារម្មណ៍អ្វីដែរ គឺអង្គុយស្ងៀមដូចរូបចម្លាក់អញ្ចឹង។
« រួចរាល់ហើយ លោកអាចទៅវិញបាន »
« បាទ អរគុណ » យ៉ុនហ្គី ក៏ចាកចេញពីបន្ទប់លាងរបួសក៏ដើរសំដៅទៅបន្ទប់សង្រ្គោះបន្ទាន់រង់ចាំស្ដាប់អាការៈប្រពន្ធ។ បន្ទាប់ពីរង់ចាំអស់ជិតមួយម៉ោងលោកគ្រូពេទ្យក៏ចេញមកវិញនាយក្រាស់ក៏ប្រញាប់ងើបហើយដើរទៅជិតគាត់។
« លោកជាសាច់ញាតិអ្នកជំងឺឈ្មោះ ផាក ជីមីន មែនទេ? »
« បាទ ខ្ញុំជាស្វាមីរបស់គេ គេយ៉ាងម៉េចហើយ? »
« អ្នកជំងឺផុតពីគ្រោះថ្នាក់ហើយ ប៉ុន្ដែអ្នកជំងឺត្រូវសម្រាកនៅមន្ទីរពេទ្យដើម្បីរង់ចាំពិនិត្យមើលម្ដងទៀត អ៊ីចឹងខ្ញុំសូមលាទៅសិនហើយ »
« បាទ អរគុណលោកគ្រូពេទ្យ » យ៉ុនហ្គី ឱនគោរពគាត់បន្ដិចជាការគួរសម។ បន្ទាប់មកគេក៏ចូលទៅខាងក្នុង ឃើញរាងតូចកំពុងតែគេងនៅលើគ្រែក្នុងសភាពស្លេកស្លាំង នាយដើរសន្សឹមៗទៅជិតប្រពន្ធហើយដាក់ខ្លួនអង្គុយនៅក្បែរនោះ ដៃមាំក្រាស់សរសៃរវ៉ាមស៊កចាប់ប្រអប់ដៃតូចមកកាន់។
« សុំទោស! បងជាប្ដីមិនបានការ...មើលថែអូនមិនបានល្អ សុំទោស.... » យ៉ុនហ្គី ចាប់ដៃប្រពន្ធជាប់ពោលពាក្យសុំទោស សូម្បីប្រពន្ធម្នាក់ក៏ការពារមិនបានដែរ តើគេជាប្ដីរបៀបណា? ដែលបណ្ដោយឱ្យប្រពន្ធធ្លាក់ក្នុងគ្រោះថ្នាក់ម្ដងហើយម្ដងទៀត។ យ៉ុនហ្គី មានអារម្មណ៍ថាកាន់តែខុស គេធ្វើបាបប្រពន្ធនៅនឹងមុខហើយនាយនៅតែមិនអាចជួយអ្វីគេបានទៀត ហើយចុះបើប៉ាម៉ាក់ជីមីននៅ តើគេមានមុខអីទៅជួបពួកគាត់?
ចំណែកឯបុរសដែលចាក់រាងតូចអម្បាញ់មិញកំពុងតែលាក់ខ្លួននៅក្នុងបន្ទប់មួយនៃសណ្ឋាគារមួយកន្លែង។ បុរសម្នាក់នេះសម្បុរស សក់ពណ៌ត្នោត ហើយទម្រង់មុខសមជាជនជាតិកូរ៉េ ជាបណ្ដុះអាសន្នគេស្នាក់នៅទីនេះហើយរង់ចាំបញ្ជាពីចៅហ្វាយ។
[....]
« អាឡូ! គឺយើង...ប៉ូលីសកំពុងតែតាមរកឯងហើយ បានលុយហើយក៏ឆាប់ចាកចេញទៅ...បន្ដិចទៀតឆាតទៅទទួល » សម្លេងមនុស្សវ័យចំណាស់ប្រហែល៥០ក្រាស់ឈរនិយាយទូរសព្ទដោយគយគន់ទេសភាពនៃទីក្រុងសេអ៊ូល ហើយក៏គ្មានអ្នកណាឆ្ងាយដែលក្រៅពីលោកហ្វាង សម្ដីនឹងទឹកមុខហាក់បារម្ភពីកូនចៅដែលកំពុងតែជួបបញ្ហា ប៉ុន្ដែក្នុងចិត្តមិនត្រូវការបែបនោះឡើយ គឺចង់កំចាត់ទេឱ្យបាត់ៗទើបមិននាំបញ្ហាឱ្យគាត់នៅពេលក្រោយ។
« បាទ ចៅហ្វាយ » បុរសម្នាក់នេះដាក់ទូរសព្ទចុះកប្រញាប់រៀបចំឥវ៉ាន់ដាក់ក្នុងកាបូបរួចក៏ចាកចេញទៅតាមផ្លូវក្រោមដោយមានកូនចៅរបស់ចៅហ្វាយចាំទទួល។ មកដល់ច្រកចេញគេឃើញឡានមួយក៏រត់ដើរសំដៅទៅឡាននោះ ឆាតមិនចាំយូរក៏បើកចេញទៅព្រោះគ្មានពេលទៀតទេ។
« នេះមិនមែនផ្លូវទៅព្រលាន្ដយន្ដហោះទេ ឯងចង់នាំយើងទៅណា? ឮយើងសួរអត់? ឈប់! ឈប់ឡានភ្លាមទៅ.... » គេស្រែកខ្លាំងៗដើម្បីឱ្យ ឆាត ព្រមបញ្ឃប់ឡានហើយបន្ទាប់គេនឹងចុះ ព្រោះមើលទៅឆាតមិនគួរឱ្យទុកិត្តសោះ ក្រែងចៅហ្វាយប្រាប់មែនទេពេលបានលុយរួចនឹងឱ្យឆាតនាំគេចាកចេញនោះអី តែហេតុអីក៏នាំគេមកទីនេះទៅវិញទាំងដែលផ្លូវនេះស្ងាត់គ្មានសូម្បីតែឡានឆ្លងកាត់។
ង៉ក់!!!
« ឈប់...ចៅហ្វាយមានរបស់ឱ្យឯង! គឺ... » ប្រុសម្នាក់នោះប្រុងនឹងចេញហើយស្រាប់តែឮសម្លេងឆាតប្រាប់ឱ្យឈប់ គេក៏ឈប់អង្គុយសម្លឹងមើលឆាតពោរពេញទៅដោយចម្ងល់ តើចៅហ្វាមានអ្វីឱ្យគេទៀត? បើលុយគាត់បានវេចូលក្នុងកុងរួចហើយ ឬឆាតមានល្បិចដូចដែលខ្លួនបានគិតពិតមែន? និយាយមិនទាន់ផុតផងគ្រាប់កាំភ្លើងបាញ់ដោយ ឆាត ក៏ហោះសំដៅទៅរកដើមទ្រូងខាងឆ្វេងរបស់គេ។
ផាំង//
មួយគ្រាប់ចាក់ទម្លុះបេះដូងបុរសម្នាក់នេះធ្វើឱ្យគេដាច់ខ្យល់ភ្លាមៗនៅនឹងកន្លែង ឆាតមើលមុខបុរសម្នាក់នោះមួយភ្លេតទើបអូសគេទម្លាក់ចុះពីឡានរហូតដល់ដើមឃើញធំមួយគេក៏ទុកសាកសពបុរសម្នាក់នោះនៅទីនេះហើយក៏បើកឡានចេញទៅ ទុកឱ្យគេដេកស្លាប់នៅក្នុងថ្លុកឈាមយ៉ាងអណោចអាធម៍។ ត្រូវចាំថាមនុស្សអាក្រក់មិនដែលគោរពតាមសម្ដីរបស់ខ្លួនឡើយ ពាក្យដែលពួកគេសន្យាឬនិយាយមកសុទ្ធតែជាការបោកប្រាស់ទាំងអស់ មើលបុរសម្នាក់នេះជាគំរូទៅបើធ្វើការល្អគេនឹងទុកតែបើភ្លាត់វិញ មានតែពាក្យមួយម៉ាត់គត់គឺស្លាប់។
YOU ARE READING
រឿង ជម្រៅចិត្តលោកស្វាមី (Complete)
Romance"សុំទោសដែលមិនអាចការពារអូនតាមសន្យាបាន " មីន យ៉ុនហ្គី / ផាក ជីមីន និពន្ធដោយ : ចនសាគូរ៉ា~ (Mika TaeMin) ថ្ងៃខែឆ្នាំ : 21.09.2022 Again date : 06.03.2023 - Theend : 05.10.2023