Episodes 15 : បងនៅទុកខ្ញុំជាប្រពន្ធឬអត់?

708 62 2
                                    

នាយក្រាស់ចេញពីបន្ទប់ទឹកជាមួយនឹងសម្លៀកបំពាក់គេងយប់ហើយក៏លានាងតូចទៅគេងនៅបន្ទប់ធ្វើការ តាំងពីរៀបការមកពួកគេមិនដែលគេងគ្រែជាមួយគ្នាឡើយ ហេតុផលមិនពិបាកយល់ទេព្រោះពួកគេមិនមែនជាប្ដីប្រពន្ធនឹងគ្នា។ យ៉ុនហ្គី តែងតែចំណាយពេលអង្គុយធ្វើការជាងពីរម៉ោងបានចូលសម្រាក ហើយពេលណាដែលនាយស្មុគឬហត់នឿយនាយតែងតែដករូបថតរាងតូចមើល កាលបើបានឃើញមុខអូនហើយធ្វើឱ្យបងមានអារម្មណ៍ល្អវិញ។
« ចាំបងណា...បងនឹងធ្វើគ្រប់យ៉ាង ឱ្យតែពួកយើងបាននៅជាមួយគ្នា »នាយក្រាស់កាន់រូបថតប្រពន្ធហើយនិយាយ ពាក្យគ្រប់ម៉ាត់របស់នាយគឺមុឺងមាត់ ម៉ត់ចត់ មិនបាននិយាយឱ្យរួចពីមាត់ឡើយ។ យ៉ុនហ្គី សម្រេចចិត្តថានឹងប្រាប់រឿងគ្រប់យ៉ាងឱ្យប្រពន្ធបានដឹង ហើយមិនថាមានរឿងអីពួកយើងនឹងស៊ូទៅជាមួយគ្នា។
នៅក្នុងកម្មវិធីដេញថ្លៃគ្រឿងពេជ្រនារាត្រីនេះមានបុគ្គលិកល្បីៗជាច្រើនមកចូលរួម ក្នុងនោះមានកម្លោះសង្ហាអ្នកជំនួញវ័យក្មេង មីន យ៉ុនហ្គី ចូលរួមផងដែរ។ នាយក្រាស់និង ជីនហ៊ី ក៏ដើរសំដៅទៅកន្លែងរបស់ខ្លួនដែលបុគ្គលិកបានរៀបចំអោយ ខណៈពេលនោះស្រាប់តែមានវត្តមានកម្លោះសង្ហាពីររូបបណ្ដើរគ្នាចូលក្នុងកម្មវិធីគ្មានអ្នកឆ្ងាយក្រៅពី ចន ជុងហ្គុក និងលេខារបស់គេឡើយ។ យ៉ុនហ្គី តាមសម្លឹងប្រពន្ធស្ទើរតែជ្រុះគ្រាប់ភ្នែកទៅហើយ ប្រសិនបើពេលនេះនាយបាននៅជិតប្រពន្ធប្រាកដជាសរសើរថា អូនស្អាត មិនខាន តែគួរឱ្យស្ដាយដែលនាយនៅឆ្ងាយពីរាងតូច។
     កម្មវិធីជិតចាប់ផ្ដើមក៏ស្រាប់តែលេចវត្តមាននាយតូចកម្លោះសង្ហាមកពីត្រកូលដែលមានសម្រស់ស្អាតមិនចាញ់រាងតូច ជីមីន ប៉ុន្មានទេ កំពុងតែបោះជំហ៊ានចូលមកខាងក្នុងដោយសម្លឹងរកមើលមិត្តសម្លាញ់ កាលបើឃើញមិត្តកំពុងតែប្រើក្រសែភ្នែកស្វែងរកខ្លួននាយតូចកលើកដៃបន្ដិចជាសញ្ញា។
     « អោយគ្នាសុំទោសដែលមកយឺត »ថេយ៉ុង អង្គុយក្បែរព្រមទាំងពាលពាក្យសុំទោស ដែលធ្វើអោយចាំយូរ ដោយសារជាប់ធុរៈតិចតួចបណ្ដាលអោយគេយឺតយ៉ាវ តែសំណាងល្អដែលកម្មវិធីមិនចាប់ផ្ដើម។
     « មិនអីទេ....ហើយចុះប៉ាម៉ាក់មិនមកជាមួយទេអី? »កម្មវិធីធំយ៉ាងនេះលោកគីមនិងលោកស្រីប្រាកដជាមិនចោលទេ ប៉ុន្ដែឃើញតែ ថេយ៉ុង មកម្នាក់ឯងដូចមិនឃើញពួកគាត់មកជាមួយសោអះ ឬគាត់ទៅកន្លែងផ្សេង ភ្នែកចេះសម្លឹងមើលជុំវិញរហូតមិនបានឃើញវត្តមានពួកគាត់ក៏ងាកមករកមិត្តវិញ។
     « ម៉ាក់មិនសូវស្រួលប៉ាក៏នៅមើលថែ ហើយឱ្យយើងមកម្នាក់ឯង សំណាងហើយដែលឯងប្រាប់យើងមកកុំអីយើងមិនខ្ចីមកទេ ហើយនេះជាលោកប្រធានរបស់ឯងមែនទេ »ប្រាប់ពីមូលហេតុដែលខ្លួនមកយឺតរួចក៏ក្រឡេកប៉ះចំបុរសសង្ហាអង្គុយក្បែរ ជីមីន គេបានឮមកថារាងតូចមកជាមួយលោកប្រធានទើបសន្និដ្ឋានថាជាប្រធានមិត្តតែម្ដងទៅ។
     « អឹម »រាងតូចងក់ក្បាលតិចៗបញ្ជាក់ថាម្នាក់ហ្នឹងហើយ ជុងហ្គុក កាលបើឃើញពួកគេទាំងខ្សឹបគ្នាហើយសម្លឹងមក នាយកដឹងធ្លាប់គឺពួកគេកំពុងតែនិយាយពីខ្លួន នាយក្រាស់ញញឹមដាក់នាយតូច ថេយ៉ុង ទាំងមានបន្ទោរក្នុងចិត្ត គឺមុខប្រហែលៗដូចធ្លាប់ឃើញនៅកន្លែងណាមួយ តែនាយនឹកមិនឃើញសោះ។
     « សួស្ដី! ខ្ញុំថេយ៉ុង មិត្តរបស់ជីមីន »និយាយពីគេហើយគេក៏មើលមុខបានន័យថាគេដឹងហើយ ចឹងក៏ធ្វើការស្គាល់គ្នាបន្ដិចទៅមានតែទាស់ខុសអី។
     « សួស្ដី ខ្ញុំជុងហ្គុក រីករាយដែលបានស្គាល់ថេយ៉ុង »ជុងហ្គុក ញញឹមហើយឱនក្បាលបន្ដិចជាការគួរសម នាយក៏រីករាយដែលបានស្គាល់មនុស្សស្អាតហើយឆ្លាតដូចជា ថេយ៉ុង រីឯអ្នកដែលអង្គុយនៅចំកណ្ដាលបានត្រឹមតែញញឹមស្ដាប់ការសន្ទនារបស់ពួកគេទាំងពីរ មិត្តល្អរបស់គេបានជួបនឹងលោកប្រធានគេនិយាយពីថាឱ្យស្ញេញហើយរំលងធ្វើមើលតែគេគ្មានរូបរាង។
     « បាទ ដូចគ្នា »ថាហើយ រវល់តែរាក់ទាក់ជាមនុស្សបុរសសង្ហាភ្លេចមិត្តបាត់ ធ្វើមើលតែពិភពលោកមានតែពួកគេពីនាក់ចឹង។
     ទន្ទឹងនិងការរង់ចាំកម្មវិធីក៏ចាប់ផ្ដើមក៏បានមកដល់ ឈុតគ្រឿងពេជ្រដែលដាក់ដេញថ្លៃនៅថ្ងៃនេះកំពុងតែបង្ហាញរូបសម្រស់ឆើយឆាយនៅក្នុងកម្មវិធីដអស្ចារ្យមួយនេះ។ ម្ចាស់កម្មវិធីដែលជាអ្នកឌីហ្សាញដោយផ្ទាល់ក៏ត្រូវអញ្ជើញអោយឡើងនិយាយអំពីអត្ថន័យរបស់គ្រឿងពេជ្រនីមួយៗ ក្រោយមកក៏ចាប់ផ្ដើមការដេញថ្លៃតែម្ដង។ កន្លងទៅពីរម៉ោងកម្មវិធីក៏បានបញ្ចប់គ្រប់គ្នាក៏ត្រឡប់ទៅវិញ ដោយឡែកក្រឡេកមកមើលនាយក្រាស់កំពុងតែឈរនៅក្បែរជញ្ជាំងរង់ចាំរាងតូចចេញពីបន្ទប់ទឹក។
រាងតូចច្រឡឹងកំពុងតែបោះជំហានចេញពីបន្ទប់ទឹកសំដៅទៅខាងក្រៅ ដែលមានមិត្តកំពុងតែរង់ចាំនៅខាងមុខពិធី នាងតូចរវល់តែដើរឈ្ងោកស្រាប់តែមានដៃមាំក្រាស់ទាញដៃរបស់ខ្លួនធ្វើឱ្យខ្លួនប្រាណរបស់ទៅតាមកម្លាំងនៃការទាញរបស់នាយក្រាស់។ រាងកាយទាំងមូលត្រូវរាងក្រាស់ឱបក្រសោបឱបជាប់នៅក្នុងរង្វង់ដៃ កែវភ្នែកស្រទន់មានមន្ដស្នេហ៍ប្រសព្វនឹងក្រសែភ្នែកស្រទន់គួរឱ្យចង់គយគន់។
« ហេតុអីក៏ចូលបន្ទប់យូរម្ល៉េះ? មានរឿងអីមិនល្អទេដឹង!! អ៊ីចឹងលោកចាំទីនេះសិនហើយ ខ្ញុំចូលទៅមើល » ថេយ៉ុង ឧទានពេល ជីមីន ប្រាប់ឱ្យពួកគេមកចាំនៅខាងក្រៅហើយខ្លួនចូលបន្ទប់មួយភ្លេត តែនេះចូលទៅយូរហើយមិនឃើញមកសោះ ដោយអត់បារម្ភមិនបាន ថេយ៉ុង កចូលទៅតាមដោយឱ្យ ជុងហ្គុក ឈរចាំនៅទីនេះ។
« បាទ »ជុងហ្គុក តបនាយតូចក៏ប្រញាប់ទៅរកមិត្ត។ ពេលនាយតូច ថេយ៉ុង ទៅបាត់ស្រាប់តែលេចវត្តមានស្រីស្រស់ដែលជាគូរស្នេហ៍របស់នាយ ជុងហ្គុក ហាក់ភ្ញាក់ផ្អើលជាខ្លាំងកាលបើឃើញនាងនៅចំពោះមុខខ្លួន។
« និយាយគ្នាបន្ដិចបានទេ? »ជីនហ៊ី ឃើញអ្នកម្ខាងទៀតឈរភ្លឹកមិនព្រមនិយាយអ្វីតតែសោះ ក៏ចាប់និយាយមុនដោយប្រាប់ថាមានរឿងចង់និយាយជាមួយ ជុងហ្គុក ក៏ងក់ក្បាលហើយពួកគេក៏រកកន្លែងស្ងាត់អង្គុយនិយាយគ្នា។
ថេយ៉ុង មកដល់បន្ទប់ទឹកក៏ឃើញថាទទេស្អាតគ្មានមនុស្សសូម្បីម្នាក់ ដោយចង់ឱ្យប្រាកដចិត្តជាងនេះ នាយតូចចក៏ដើរបើកមើលគ្រប់បន្ទប់ក្រែងរាងតូចសង្ងំនៅក្នុងបន្ទប់ណាមួយ។ កាលបើមិនឃើញមិត្តនៅទីនេះ ថេយ៉ុង ក៏ចេញទៅវិញ អំឡុងពេលដើរនោះនាយតូចដើរកាត់ ជីមីន និង យ៉ុនហ្គី ដែរ ប៉ុន្ដែគេមើលមិនឃើញ។ យ៉ុនហ្គី ដឹងមុនក៏ឱនទៅគ្រប់គ្រងបបូរមាត់ស្ដើងសុីជម្ពូរ រាងតូចបើកភ្នែកធំៗសម្លឹងទៅមិត្ត ចង់ស្រែកឱ្យគេជួយតែបបូរមាត់ត្រូវរាងក្រាស់គ្រប់គ្រង រីឯដៃព្យាយាមកម្រើករើចេញពីរង្វង់មាំក្រាស់ តែគ្មានបានផលតតែសោះ រហូតដល់ ថេយ៉ុង ទៅផុតនាយក្រាស់ក៏ដកបបូរមាត់ចេញពីបបូរមាត់ស្ដើងហើយប្រញាប់ចាប់ដៃឱ្យទៅជាមួយខ្លួន។
« ទៅជាមួយបង »នាយក្រាស់កំពុងតែបង្ខំមិនមែនសុំឱ្យគេទៅតាមសម្រួលឡើយ រាងតូចមិនចង់ជួបមិនចង់ឃើញគាតមរហូតដល់ថ្នាក់បដិសេធ។
« អត់ទេ ខ្ញុំមិនទៅ »ដាច់ខាតមិនទៅជាមួយគាត់ ព្រោះគេឆ្អែតឆ្អន់នឹងគាត់ហើយ ម្សិលមិញគេខឹងនៅមិនទាន់បាត់ផង ឥលូវមករករឿងឱ្យគេខឹងទៀតហើយ បុរសម្នាក់នេះចង់យ៉ាងមិចឱ្យពិតប្រាកដ។
« ជីមីន! កុំរឹងបានទេ »ដោយសារអ្នកខាងនោះរឹងទទឹងមិនព្រមទៅជាមួយ នាយក្រាស់ក៏តម្លើងសម្លេងដាក់ប្រពន្ធ រាងតូចគាំងបន្ដិចក្រោយមកក៏ព្យាយាមរើឱ្យគាត់ព្រមប្រលែងដៃចេញពីដៃរបស់ខ្លួន។
« លែង...លែងខ្ញុំ អ្ហឹម.... »រាងតូចដល់ថ្នាក់សុំហើយនាយនៅតែមិនលែង មិនតែប៉ុណ្ណោះយកដៃម្ខាងដែលទំនេរចាប់កញ្ចឹងករាងតូចហើយគ្រប់គ្រងបបូរស្ដើងម្ដងទៀត ការថើបម្ដងនេះខុសពីលើកមុខដោយសារនាយថើបដោយការថ្នាក់ថ្នម ធ្វើឱ្យរាងតូចទោរទន់ទៅតាមការថើបមួយនោះ។
« ជុប៎!! បងមានរឿងចង់ប្រាប់ វាសំខាន់ណាស់ សុំអង្វរ! ស្ដាប់បងសិនបានទេ? »បបូរមាត់ក្រាស់មានសេរីភាពនាយក្រាស់ក៏សុំអង្វរឱ្យ ជីមីន ព្រមស្ដាប់រឿងរបស់ខ្លួនសិន នាយក៏មិនស្រណុកដូចគ្នាដែលលាក់បាំងគេ មិនថាធ្វើយ៉ាងណានាយត្រូវប្រាប់រឿងនេះដល់រាងតូចឱ្យបាន ពេលដឹងការពិតហើយសង្ឃឹមថារាងតូចនឹងយល់ហើយព្រមអភ័យទោសអោយនាយ។ 
ក្រោយពីយល់ព្រមទៅជាមួយរាងក្រាស់ហើយ ពួកគេក៏រកកន្លែងស្ងាត់ដើម្បីនិយាយគ្នា តើរឿងអីសំខាន់ដល់ថ្នាក់គាត់ទាមទារនិយាយជាមួយខ្លួនឱ្យបាននោះ? ចម្ងល់របស់រាងតូចត្រូវបានដោះក្នុងពេលបន្ដិចទៀតនេះ។
« បងមានរឿងអីឆាប់និយាយមក ខ្ញុំប្រញាប់ទៅវិញ »ជីមីន ប្រើសំដីគម្រោះគំរើយគ្មានមនោសញ្ចេតនាសូម្បីបន្ដិច នៅជាមួយស្វាមីគួរឱ្យធុញថប់ណាស់មែនទេ? តាំងពីស្គាល់ ជុងហ្គុក មករាងតូចប្លែកខ្លាំងដល់ថ្នាក់ យ៉ុនហ្គី ស្មានមិនត្រូវ។ ត្រូវចាំថា ជីមីន មិនមែនប្លែកដោយសារ ជុងហ្គុក ទេគឺមកពីនាយខ្លួនឯងទៅវិញទេ ខ្លួនខុសហើយនៅមិនដឹងទៀត។
« ប្រញាប់ត្រឡប់ទៅផ្ទះឬទៅជាមួយអាម្នាក់នោះ? »រាងតូចនឹកស្មានមិនដល់ថាគាត់ហ៊ាននិយាយបែបនេះដាក់ខ្លួនសោះ ពាក្យសំដីរបស់គាត់ដូចមិនផ្ដល់តម្លៃឱ្យគេសោះ នេះគាត់គិតបានតែប៉ុណ្ណឹងមែនទេ? ពេលនេះរាងតូចពិតជាអស់សង្ឃឹមនឹងគាត់ខ្លាំងណាស់។
« ខ្ញុំចង់ទៅណាមកណាមិនទាក់ទងនឹងបង ក្រែងមានរឿងនិយាយជាមួយខ្ញុំមិនចឹង! បើមិនឆាប់និយាយ....ខ្ញុំទៅវិញហើយ! »
« អូខេ! អូខេ! បងនិយាយហើយ គឺបងនិងជីនហ៊ីពួកយើងមិនមែនជាប្ដីប្រពន្ធដូចដែលគ្រប់គ្នាបានឃើញឡើយ នាងនិងបងចុះអេតាសុីតាវិលក្លែងក្លាយដើម្បីបន្លំភ្នែកគ្រួសារ ថ្ងៃនោះបងសុំទោសដែលជ្រើសរើសដើរចេញ តែបងចាំបាច់ពិតមែន! »
« តើអ្វីទៅជាភាពចាំបាច់របស់បង? វាចាំបាច់ដល់ថ្នាក់បងទៅចោលប្រពន្ធមែនទេ? មួយម៉ាត់ក៏មិនប្រាប់ បងនៅទុកខ្ញុំជាប្រពន្ធឬអត់? បើយើងជាគ្រួសារតែមួយគួរតែទុកចិត្តគ្នា មិនគួរមានរឿងលាក់បាំងគ្នាទេ »
     « បងសុំទោស...បងខុសដែលសម្រេចចិត្តលឿនពេក កាលនោះបងមិនគួរតែរកវិធីបកស្រាយឱ្យអូនបានយល់ ប្រសើរជាងការចាកចេញ បងដឹងថាបងខុសចំពោះអូន បងសុំទោស! អាចអត់ទោសឱ្យបងបានទេ? »យ៉ុនហ្គី សម្ដែងនូវអារម្មណ៍សោកស្ដាយដែលបានធ្វើដាក់ប្រពន្ធកន្លងមក កាលនោះនាយគួរតែគិតបានច្បាស់ជាងនេះ នាយពិតជាស្អប់ខ្លួនឯងដែលធ្វើឱ្យប្រពន្ធឈឺចាប់ម្ដងហើយម្ដងទៀត នាយមិនមែនជាប្ដីល្អរកសេចក្ដីសុខឱ្យប្រពន្ធមិនបាន មិនតែប៉ុណ្ណោះធ្វើឱ្យប្រពន្ធខូចចិត្តស្ទើរតែរាល់ថ្ងៃ។
     « ..... »ជីមីន ឈរស្ងៀមមួយកន្លែង កែវភ្នែកទាំងគូរក៏ចាប់ផ្ដើមមានដំណក់ទឹកថ្លាៗដកនៅក្នុងរង្វង់ភ្នែក នាយតូចជ្រួលជ្រាបយ៉ាងខ្លាំងដល់ថ្នាក់ចង់យំ។ រាងតូចចង់និយាយតែអួលដើមកនិយាយមិនចេញតតែសោះ យ៉ុនហ្គី សម្លឹងប្រពន្ធដោយភាពអន្ទះសារ នាយរង់ចាំស្ដាប់ចម្លើយចេញពីមាត់ប្រពន្ធ តើរាងតូចអាចអត់ទោសឱ្យនាយឬអត់

រឿង ជម្រៅចិត្តលោកស្វាមី (Complete)Where stories live. Discover now