Episodes 13 : អូនបញ្ឃឺបងមែនទេ?

824 69 0
                                    

#ក្រុមហ៊ុន-វ៉ាយអឹមគ្រុប
យ៉ុនហ្គី អង្គុយធ្វើការនៅការិយាល័យស្រាប់តែឮសម្លេងគោះទ្វា នាយក៏អនុញ្ញាតហើយស្រីស្អាតដៃជើងស្រឡូនបបូរមាត់ស៊ីជម្ពូរ ស្បែកភ្លឺរលោង កំពុងតែហោះជំហានដើរចូលមកខាងក្នុង។
     « អ្នកនាងមករកខ្ញុំមានការអី? »គ្រាន់តែនាងតូចចូលមកដល់ភ្លាមនាយក្រាស់កចោតសួរហាក់មិនយល់ដែលនាងមករកខ្លួនដល់ការិយាល័យ តាមធម្មតានាងតែងតែប្រើកូនចៅឱ្យយកការងារមកឱ្យនាយមិនសូវជាមកខ្លួនឯងប៉ុន្មានទេ តែថ្ងៃនេះចម្លែកពេលឃើញវត្តមាននាងនៅទីនេះ។
     « អឹម...កម្មវិធីដេញថ្លៃគ្រឿងពេជ្រថ្ងៃស្អែកលោកទៅទេ? »ជីនហ៊ី ហាក់អៀនខ្មាស់ក្នុងការសួរ ព្រោះរាងក្រាស់មានតែចម្លើយពីរប៉ុណ្ណោះដើម្បីតបនឹងសំណួររបស់នាង
     « បាទ ទៅ! មានការអីទៀតឬអត់? បើគ្មានទេអ្នកនាងចេញទៅបានហើយ ខ្ញុំចង់ធ្វើការ »យ៉ុនហ្គី តបពីរម៉ាត់ជាការស្រេច ដោយឃើញនាងឈរញញឹមមិនព្រមត្រឡប់ទៅវិញនាយក៏ប្រាប់ឱ្យនាងចេញ បើនាងនៅឈរទីនេះទៀតឱ្យនាយធ្វើការយ៉ាងម៉េច។
     « ចាស៎ ខ្ញុំចេញទៅហើយមិនរំខានលោកទេ »ជីនហ៊ី ហាក់ភ្ញាក់ពេលដែលនាងក្រាស់សួរ នាងមកមានតែកិច្ចប៉ុណ្ណឹងឯងគ្មានការងារអ្វីផ្សេងទេ ដោយអ្នកខាងនោះហារមាត់ដេញហើយចង់នៅបន្ដក៏មិនកើតដែរ អញ្ចឹងមានតែចេញតាមសម្ដីរបស់គេ ពេលនាងចេញទៅបាត់នាយក្រាស់ធ្វើការរបស់គេបន្ដ តាមពិតនាយមិនចង់ចូលរួមកម្មវិធីនោះទេវាគួរឱ្យធុញ តែបើនាយមិនចូលរួមហាក់មិនទុកកិត្តិយសឱ្យម្ចាស់កម្មវិធី។
     រាងតូចកំពុងតែជក់ចិត្តដិតអារម្មណ៍នឹងការធ្វើការស្រាប់តែសម្លេងទូរសព្ទលើតុរោទ៍នាយតូចក៏លើកផ្អឹបនឹងត្រចៀកចាំអ្នកម្ខាងស្រដីឡើង។
« ចូលមកជួបខ្ញុំបន្ដិច ខ្ញុំមានការសំខាន់ចង់និយាយជាមួយ »
« បាទ »ជីមីន ដាក់ទូរសព្ទចុះហើយក៏ចូលទៅខាងក្នុងតាមបញ្ជារបស់ចៅហ្វាយ ប្រហែលជាការងាររបស់គេមានខុសត្រង់ណាមួយហើយបានជាចៅហ្វាយហៅទៅជួបនោះ។
     ឮសម្លេងបើកទ្វា ជុងហ្គុក រហ័សដកភ្នែកចេញពីឯកសារងើបមុខសម្លឹងកូនចៅតាំងពីមាត់ទ្វារហូតដល់រាងតូចដើរមកដល់តុធ្វើការរបស់ខ្លួន។
« លោកប្រធានមានការអីជាមួយខ្ញុំទេ? »
« អ៎...ស្អែកមានកម្មវិធីដេញថ្លៃគ្រឿងពេជ្រ ខ្ញុំចង់ឱ្យជីមីនចូលរួមជាមួយខ្ញុំ »
     « ខ្ញុំ?? ចៅហ្វាយមិនច្រឡំទេហ្ហេស! កម្មវិធីធំយ៉ាងនេះ ខ្ញុំមិចនឹងសាកសមទៅ »គ្រាន់តែចៅហ្វាយថាខ្លួនទៅដែល ជីមីន បើកភ្នែកធំៗប៉ុនពងមាន់ហើយចង្អុលមកខ្លួន ហេតុអីក៏ជាគេទៅវិញ? គេទើបតែចូលធ្វើការប៉ុណ្ណោះមិនគួរបានចូលរួមពិធីធំយ៉ាងនេះទេ គួរណាតែអ្នកនាង ជុងណា ជាប្អូនស្រីរបស់គាត់។
« វាមិនស្ថិតនៅលើសមឬអត់ទេ? ជីមីនជាលេខាខ្ញុំត្រូវទៅជាមួយខ្ញុំអញ្ចឹងហើយ ម្យ៉ាងប្អូនណានាងជាប់រវល់ការងារតាមខេត្តមិនអាចទៅបានទេ យ៉ាងមិចចង់ប្រកែកទៀតអត់? »តាមមើលកូនចៅរបស់នាយដាក់ខ្លួនពេកហើយ កម្មវិធីដេញថ្លៃគ្រឿងពេជ្រអ្នកណាដែលថាមិនចង់ទៅនោះ តែចម្លែកអីរាងតូចបែរជាប្រកែកទៅវិញ។
« បាទ អត់ទេ តាមតែលោកប្រធានសម្រេច »ចុងក្រោយគង់តែទៅដដែលចាំបាច់ប្រកែកធ្វើអីគួរឱ្យអស់សំណើចខ្លួនឯងមែន។
« សម្លៀកបំពាក់ខ្ញុំនឹងឱ្យកូនចៅចាត់ការ កុំបារម្ភអី ខ្ញុំមានតែប៉ុណ្ណឹងទេជីមីនទៅធ្វើការវិញចុះ »ពិភាក្សាចប់ក៏បញ្ហាអោយកូនចៅទៅវិញ គិតចង់ឱ្យមកក៏មក ហើយអស់ធុរៈហើយក៏ដេញគេទៅវិញ បើមិនមែនចៅហ្វាយរាងតូចវៃតាំងយូរហើយគ្មានបានមកអង្គុយបញ្ជាគេតាមតែចិត្តនោះទេ។
     « បាទ លោកប្រធាន »រាងតូចនិយាយកិច្ចការជាមួយ ជុងហ្គុក រួចក៏ចេញមកវិញ នាយតូចដើរសំដៅទៅតុធ្វើការរបស់ខ្លួន និងអង្គុយធ្វើការរបស់បន្ដ។ រយៈពេលអង្គុយធ្វើការរាងតូចក៏នឹកដល់ស្វាមី តើថ្មើរនេះគាត់កំពុងតែធ្វើអ្វី? ហើយនៅជាមួយអ្នកណា? ហើយគាត់មាននឹកដល់គេឬអត់? សំណួរជាច្រើនបានចាក់ស្រេះនៅក្នុងខួរក្បាលរាងតូចធ្វើអោយគេគ្មានសម្មាធិក្នុងការធ្វើការ ដោយសារខួរក្បាលនៅតែព្យាយាមគិតដល់អ្នកខាងនោះឥតឈប់ រាងតូចក៏ងើបពីកៅអីហើយឡើងទៅដំបូលអាគារស្រូបយកខ្យល់អាកាសដើម្បីកាត់បន្ថយការស្រេះ។
     ដល់ម៉ោងចេញពីធ្វើការ យ៉ុនហ្គី ក៏បើកឡានមកទទួលរាងតូចនៅក្រុមហ៊ុន-ជេឃេគ្រុប នាយក្រាស់អង្គុយក្នុងឡានរង់ចាំប្រពន្ធចេញមកតែមិនឃើញសោះ ចិត្តនាយអន្ទះសារជាខ្លាំងព្រោះតែចង់ជួបប្រពន្ធ មិនដឹងថាចេញពីធ្វើការហើយនៅទេតែនាយក្រាស់នៅតែអង្គុយចាំរហូតដល់គេចេញពីធ្វើការអស់ រាងតូចដែលជាទីពេញចិត្តរបស់ យ៉ុនហ្គី កំពុងតែបោះជំហានចុះពីកាំជណ្ដើរម្ដងមួយកាំ នាយក្រាស់ញញឹមប្រុងនឹងបើកទ្វាឡានទៅហើយស្រាប់តែគាំងមួយកន្លែងពេលឃើញបុរសសង្ហាជាម្ចាស់ក្រុមហ៊ុនចេញពីណាមិនដឹងមកបណ្ដើរប្រពន្ធរបស់នាយ។
« ធ្វើការហត់ពេញមួយថ្ងៃហើយ ទៅញុំាអីទៅខ្ញុំចេញ »ចង់ញុំាបាយជាមួយកូនចៅមួយពេលត្រូវតែចំណាយថវិកាបន្ដចហើយ តែមិនជាបញ្ហាឱ្យតែខាងនោះព្រម។
« ពិតមែនហ្ហេស? »អ្នកខាងនោះគ្រាន់តែឮចៅហ្វាយបបួលញុំាអីហើយគាត់ជាអ្នកចេញទៀតរាងតូចញញឹមឱ្យពព្រាយតែម្ដង មិនងាយបានចៅហ្វាយប៉ាវញុំាអាហារឆ្ងាញ់ឯណា តែទឹកមុខចៅហ្វាយស្មើរៗដូចមិនគួរឱ្យជឿជាក់សោះ។
« មុខខ្ញុំដូចនិយាយលេងណាស់ទៅហី? »ជុងហ្គុក អោយរាងតូចមើលខ្លួន ព្រោះមុខមាំសង្ហា សុភាពបុរសបែបនេះមិនងាយនិយាយកុហកឡើយ។
« អឹម....ក៏ដូចនឹងហើយ ហាសហា! »ជីមីន កធ្វើជាអើតមើលមុខចៅហ្វាយ មុខគាត់មិនសមបោកទេតែក៏ប្រហាក់ប្រហែលដែរ និយាយចប់រាងតូចក៏ទាំងសើចធ្វើឱ្យ ជុងហ្គុក ចងចញ្ចើមចូលគ្នាព្រោះគ្មានអីល្អសើចផង។
« សម្រេចថាទៅហើយណា៎! អឹម.... »ចៅហ្វាយហារមាត់បបួលទៅហើយឱ្យគេបដិសេធយ៉ាងមិចទៅ ពួកគេប្រុងដើរទៅឡានហើយស្រាប់តែលេចវត្តមានរាងក្រាស់ចេញមក។
« ជីមីន! ចេញពីធ្វើការហើយហី! ម៉េចមិនខលហៅអោយបងមកទទួល អៅ...សួស្ដី អ្នកប្រុសចននៅទីនេះដែលហ៎! ខ្ញុំមិនជ្រាបសោះ »យ៉ុនហ្គី ដើរមកដល់ក្រសោបចង្កេះប្រពន្ធជាប់ហើយនិយាយស្ដីយ៉ាងពិរោះ រាងតូចមិនបានតបព្រោះតែមិនយល់ថារាងក្រាស់ចង់ធ្វើអី នៅសុខៗក៏លេចចេញមកអ្នកណាមិនឆ្ងល់ទៅ?
« បាទ សួស្ដី! លោកយ៉ុន »ជុងហ្គុក ញញឹមមិនសូវសមពេលជួបរាងក្រាស់នៅទីនេះ រឿងដែលគេកាន់តែឆ្ងល់នោះ តើគាត់ត្រូវជាអ្វីជាមួយជីមីន? ហេតុអីនិយាយស្ដីដូចជាស្និតស្នាលម្ល៉េះ? មិនតែប៉ុណ្ណោះរាងក្រាស់នៅឱបរិតគ្នាដូចជាគូរស្នេហ៍ នាយធ្វើបែបនេះដូចមិនសមតតែសោះ ព្រោះនាយរៀបការរួចហើយមិនគួរមកស្និតស្នាលជាមួយអ្នកដទៃ ហើយបើ ជីនហ៊ី ដឹងថាប្ដីខ្លួនជាមនុស្សបែបនេះ តើឱ្យនាងគិតយ៉ាងមិច?
« បើមិនយល់ទាស់ខ្ញុំសុំលាទៅសិនហើយ តោះទៅផ្ទះ »
    « អឹម...ខ្ញុំទៅសិនហើយ សុំទោសដែលមិនបានទៅញុំអីជាមួយ »
    « មិនអីទេ ចាំលើកក្រោយក៏បានដែរ បាយៗ »ជុងហ្គុក ញញឹមតបទៅរាងតូចវិញ នាយមិនប្រកាន់ទេមានឱកាសក្រោយចាំទៅក៏បាន ព្រោះមើលតាមទឹកមុខរាងក្រាស់មិនសូវជាពេញចិត្តដែលឃើញនាយនៅជាមួយរាងតូចទេ។ កាលបើលាគ្នាស្រេចបាច់ហើយរាងតូចក៏ត្រូវស្វាមីដឹកដៃទៅឡានរបស់នាយ នាយក្រាស់បើកទ្វាឡានឱ្យប្រពន្ធចូលហើយងាកមើល ជុងហ្គុក ដែលឈរសម្លក់សម្លឹងពួកគេ បន្ទាប់នាយក្រាស់ក៏ឡើងឡានហើយបើកចេញទៅ។
នៅតាមផ្លូវរាងតូចមិននិយយអីសូម្បីមួយម៉ាត់ តែមុខរាងក្រាស់ក៏គេមិនខ្ចីមើលផង វាបង្ហាញថាគេមិនពេញចិត្តទង្វើរបស់នាយ។
« បងស្ដាប់ឮអូននិយាយជាមួយចៅហ្វាយអូនណា៎! យ៉ាងមិចពេញចិត្តពេញថ្លើមគ្នាដល់ថ្នាក់ណាត់គ្នាញុំាអីផងហ្ហេស? »ក្រោយពីស្ងាត់យ៉ាងយូរនាយក្រាស់ក៏ស្រដីឡើងថាឱ្យរាងតូចនិង ជុងហ្គុក ដែលណាត់គ្នាទៅញុំាអី សំណាងហើយែលនាយចូលទៅទាន់កុំអីប្រពន្ធទៅជាមួយអាម្នាក់នោះមិនខាន អារម្មណ៍មួរម៉ៅ ខឹង ប្រច័ណ្ឌ កំពុងតែបញ្ចេញមកខាងក្រៅហើយ។
« ពិតមែនហើយ »ជីមីន តបតែបីម៉ាត់ចប់សេចក្ដី រីឯអ្នកម្ខាងទៀតឮចឹងកបែរមកសម្លក់រាងតូច នេះទទួលស្គាល់ហើយមែនទេថាទៅពេញចិត្តជាមួយនឹងប្រុសផ្សេង។
« អូនបញ្ឃឺបងមែនទេ? »នាយព្យាយាមតាមមើលក្រសែភ្នែករាងតូចពេលដែលខ្លួនសួរ មានដឹងខ្លួនទេ! រាងតូចកំពុងតែបង្កើនភ្លើងប្រច័ណ្ឌនៅក្នុងខ្លួនរបស់នាយហើយ មិនមែនចម្លើយដែលល្អជាងនេះទេយ៉ាងមិចបានមកឆ្លើយឌឺសំដីជាមួយនាយ។
« ហ៊ើយ! ពិបាកនិយាយជាមួយមនុស្សគ្មានហេតុផលដូចបងណាស់ អេស៎!បងធ្វើស្អីនឹង? កុំបើកលឿនពេកប្រយ័ត្នផង »ជីមីន ហត់ដល់ថ្នាក់លែងចង់និយាយជាមួយនាយក្រាស់ហើយ និយាយស្ដាប់គ្នាមិនបានសោះ ក្រែងគេតបច្បាស់ហើយមុននេះ ស្ដាប់មិនបានឬយ៉ាងមិច? រឿងនេះនិយាយដល់ស្អែកទៀតក៏មិនចប់ដែរ បើម្នាក់ៗយកតែចិត្តខ្លួនឯងបែបនេះ។ ប្រលឹងរាងតូចហោះដល់ចុងសក់កាលបើអ្នកម្ខាងទៀតលេងជាន់ហ្គាសឡើងកប់ ពីត្រនិច៦០ឡើងដល់ត្រនិច១០០ រាងតូចឯណេះភ័យសភ្នែក។
« អូនប្រហែលមិនចង់ឃើញមុខបងចឹងហើយបងបើកឱ្យលឿននឹងឆាប់ទៅដល់ ក្រែងអូនប្រញាប់ទៅនិយាយសាងសងជាមួយអាម្នាក់នោះអី »ថាហើយរឿងនឹងវាមិនងាយចប់ ភ្លើងប្រច័ណ្ឌវាកាន់តែរីករាលដាល ខឹងមនុស្សបញ្ចេញកំហឹងដាក់ឡាន ដឹងឬអត់ថាគ្រោះថ្នាក់ណាស់។
ឡានដែលបើកក្នុងល្បឿនលឿនអម្បាញ់មិញនេះក៏បានមកគោលដៅដែលបានកំណត់ នាយតូចសម្លក់មុខរាងក្រាស់មុននឹងចុះពីលើឡានហើយដើរចូលខាងក្នុងយ៉ាងលឿន សូម្បីតែងាកមកក្រោយតិចក៏គ្មានដែរ។
ឌឹប!!
« ហ៊ឹម.... »នាយក្រាស់ឈឺចិត្តពេកក៏វៃចង្កួតឡានមួយដៃដើម្បីសន្ធូរអារម្មណ៍ អ្វីដែលធ្វើឱ្យនាយកាន់តែខឹងនោះគឺប្រពន្ធប្រងើយដាក់ រាងតូចចេញទៅពាក្យលាមួយម៉ាត់ក៏គ្មានឱ្យនាយដែរ សមមុខហើយធ្វើអោយខឹង ចឹងកុំសង្ឃឹមថាគេនិយាយជាមួយនោះ។

រឿង ជម្រៅចិត្តលោកស្វាមី (Complete)Where stories live. Discover now