ជីមីន ក្រោកពីព្រលឹមដើម្បីត្រៀមអាហារពេលព្រឹកសម្រាប់ស្វាមីមុននឹងចេញទៅបំពេញការងារ។
ទម្រាំចម្អិនអាហារឆ្អិនម៉ោង៦ទៅហើយ រាងតូចក៏ដើរទៅបន្ទប់ដើម្បីដាស់ស្វាមី ព្រោះគាត់ប្រាប់ថានឹងចូលក្រុមហ៊ុនមុនម៉ោង៧ព្រឹក។
« យ៉ុន! យ៉ុន! ងើបឡើងម៉ោង៦ហើយ ក្រែងបងប្រាប់ថាប្រញាប់ទៅធ្វើការនោះអី? អ៊ីចឹងបងឆាប់ងូតទឹកទៅ! ចាំអូនរៀបចំសម្លៀកបំពាក់អោយ »
« បាទ ប្រពន្ធសម្លាញ់ » សម្ដីផ្អែមចេញពីបបូរមាត់ក្រាស់ទាំងព្រឹកព្រលឹមស្ដាប់ហើយញញឹមបិទមាត់មិនជិត។
ពេលនាយក្រាស់ចូលបន្ទប់ទឹកបាត់ ជីមីន ក៏ដើរទៅយកខោអាវនៅក្នុងទូរមួយឈុតនិងក្រវ៉ាត់កទុកនៅលើគ្រែ ហើយគេក៏ទៅផ្ទះបាយដើម្បីរៀបចំអាហារ។ បន្ដិចក្រោយមកគេក៏ចេញពីបន្ទប់គេងដោយស្លៀកឈុតដែលប្រពន្ធត្រៀមអោយមុននេះ ជីមីន ឈរមើលស្វាមីឡើងជំហរមាត់ គាត់ស្លៀកពាក់បែបនេះពិតជាសង្ហាខ្លាំងណាស់សូម្បីតែរាងតូចក៏លង់ដែរ។
« បងសង្ហាណាស់ត្រូវទេ? » ឃើញប្រពន្ធឈរញញឹមសម្លឹងមកខ្លួន យ៉ុនហ្គី ក៏សួរដោយឆ្លៀតឱកាសអួតពីភាពសង្ហារបស់ខ្លួន រីឯអ្នកម្ខាងទៀតឮចឹងក៏អស់សំណើចនឹងសម្ដីស្វាមីរបស់ខ្លួន
« អត់ទេ... » ជីមីន និយាយទាំងមុខស្មើ។
« ឈប់មាត់រឹងទៀតទៅ...បងដឹងខ្លួនឯងច្បាស់ណាស់ ថាបងសង្ហា » ប៉ុន្មានមាត់ចុងក្រោយធ្វើឱ្យនាយតូចកាន់តែគាំងថែមមួយកម្រិតទៀត នេះស្វាមីរបស់លង់ខ្លួនឯងដល់ម្លឹងផងឬ? គេមិនដែលដឹងសោះ យ៉ុនហ្គី ក៏មិនខុសពីប្រពន្ធដែរ ពេលនាយនិយាយចប់កអស់សំណើចខ្លួនឯងប៉ុន្ដែនៅតែរក្សាទុកមុខដដែល(ទឹកមុខជឿជាក់)
« លង់នឹងខ្លួនឯង... »
ជីមីន ឧទានតិចៗរួចក៏ដើរទៅចាក់ទឹកឱ្យស្វាមី ចំណែកឯនាយក្រាស់ក៏ចូលអង្គុយហើយញញឹម តែបើគិតៗទៅនាយនិយាយក៏មិនខុសដែរ មនុស្សយើងម្នាក់ៗត្រូវតែមាន ភាពជឿជាក់ ទំនុកចិត្ត ទើបមិនងាយមានអ្នកជាន់ឈ្លី។
« បងទៅធ្វើការហើយ កុំចេញទៅណាផ្ដេសផ្ដាស បងនឹងឆាប់ត្រឡប់មកវិញ » មិនថាចេញទៅណាកដោយ នាយក្រាស់តែងតែប្រាប់ហើយប្រាប់ទៀតមិនឱ្យរាងតូចចេញទៅណាម្នាក់ឯងឡើយ ព្រោះនាយខ្លាចថាមានរឿងមិនល្អចំពោះគេទៀត ហេតុការណ៍មិនល្អជាប់ៗគ្នាពេកទើបនាយក្រាស់ធ្វើបបែបនេះ នាយមិនចង់ហាមខាតតែអ្វីដែលគេធ្វើគឺដើម្បីរាងតូចទាំងអស់ ហើយសង្ឃឹមថាគេយល់ដល់ចំណុចនេះ។
« បាទ អូនដឹងហើយ បងទៅចុះធ្វើដំណើរដោយសុវត្តិភាព » ជីមីន ញញឹមប្រាប់ឱ្យស្វាមីប្រញាប់ទៅព្រោះជិតដល់ម៉ោងហើយ មិនមែនដេញគ្រាន់តែចង់ឱ្យគាត់ទៅធ្វើការឱ្យបានមុនមិនចង់ឱ្យបុគ្គលិកយកទៅនិយាយ ដោយអាងតែជាប្រធានក្រុមហ៊ុនចង់ទៅម៉ោងប៉ុន្មានក៏បាន មិនតែប៉ុណ្ណោះគេមើលមកថាយើងគ្មានទំនួលខុសត្រូវ ហើយថែមទាំងជាគំរូមិនល្អដល់បុគ្គលិកដទៃទៀតផង។
យ៉ុនហ្គី ចេញពីបន្ទប់ប្រជុំដើរបណ្ដើរនិយាយទូរសព្ទជាមួយប្រពន្ធបណ្ដើរ ព្រោះអ្នកខាងនោះចង់ទៅផ្សារទិញរបស់ប្រើប្រាស់និងបន្លែផ្លែឈើខ្លះ ប៉ុន្ដែនាយក្រាស់មិនព្រម មូលហេតុដោយសារមិនចង់ឱ្យប្រពន្ធទៅណាមកណាម្នាក់ឯង ម្យ៉ាងនាយមិនទំនេរទើបមិនអាចជូនទៅបាន និយាយចុះឡើងមិនត្រូវគ្នា ជីមីន ក៏ដាក់ទូរសព្ទដោយមិនខ្វល់ពីសម្ដីស្វាមីកំពុងតែហៅខ្លួនឡើយ។
« លោកប្រធានមុននេះមានគេមករក ជាមនុស្សស្រី » គ្រាន់តែឃើញ យ៉ុនហ្គី មកដល់នាងក៏ងើបឈរហើយនិយាយកាត់ដំណើររបស់គាត់ ដោយប្រាប់ថាមានមនុស្សស្រីម្នាក់មករក បើទាយមិនខុសទេម្នាក់នោះគឺជាយូមីហើយ មិនដឹងថានាងមករកនាយក្រាស់មានបំណងអ្វីទេ តែសង្ឃឹមថាបំណងល្អទៅចុះ។
« ហើយគេនៅឯណា? » គ្រាន់តែឮបុគ្គលិកនិយាយដូច្នេះនាយក៏អាចស្មានដឹងហើយថាម្នាក់ស្រីនោះជាអ្នកណា?
« មិនច្បាស់ដែរ លោកប្រធាន! របាយការណ៍ខ្ញុំទើបតែធ្វើរួចមុននេះ » នាងក៏មិនច្បាស់ដូចគ្នា ព្រោះនៅសុខៗស្រីម្នាក់នោះក៏ងើបចាកចេញទៅដោយមិននិយាយអ្វីមួយម៉ាត់ ប្រហែលជាចាំលោកប្រធាននាងយូរពេកទើបត្រឡប់ទៅវិញ។
« អឹម » យ៉ុនហ្គី យកឯកសារហើយក៏ដើរចូលទៅខាងក្នុង រីឯលេខារបស់គេក៏បន្ដធ្វើការរបស់ខ្លួនបន្ដ។
រាងតូចដើរទៅវិញទៅមកទាំងមុខក្រញ៉ូវ មិនសុខចិត្តដោយសារនាយក្រាស់មិនព្រមឱ្យគេចេញទៅខាងក្រៅ កាលពីមុនគេយល់ពីបំណងដែលគាត់មិនឱ្យទៅប៉ុន្ដែរឿងវាកន្លងហួសទៅហើយគ្មានអ្វីគួរឱ្យបារម្ភទេ ហេតុអីក៏គាត់នៅហាមគេទៀត? កំពុងតែក្ដៅចិត្តឯណេះផងសម្លេងគោះទ្វាក៏រំខានការគិតរបស់គេ រាងតូចក៏ដើរទៅបើកទ្វាទាំងមុខស្អុយ តែក្រោយពីឃើញមនុស្សម្នាក់ហើយ ជីមីន ក៏បើកភ្នែកធំៗសម្លឹងគេដោយការភ្ញាក់ផ្អើល។
« អ្នកនាង! » គ្រាន់តែឃើញវត្តមានរបស់នាងធ្វើឱ្យ ជីមីន ភ្ញាក់ផ្អើលមិនស្ទើរទេ ព្រោះមិននឹកស្មានថានាងមកដល់ទីនេះសោះ។
« មិនអញ្ជើញចូលខាងក្នុងសិនទេអី?! » នាងនិយាយទៅកាន់រាងតូចទាំងទឹកមុខញញឹម។
« អ៎...បាទសូមអញ្ជើញ » ជីមីន ប្ដូរទឹកមុខពីភ្ញាក់ផ្អើលប្រែជាញញឹមហើយបើកផ្លូវឱ្យ យូមីចូលទៅខាងក្នុង រាងតូចចាំបិទទ្វាហើយក៏ដើរទៅតាមក្រោយដោយទម្លាក់ខ្លួនអង្គុយលើសាឡុងនៅជ្រុងម្ខាងទៀត។ ចំណែកឯស្រីស្រស់អង្គុយសម្លឹងមើលជុំវិញខនដូររបស់ពួកគេហើយក៏ងាកមកញញឹមដោយសរសើរពីការរៀបចំនិងទីតាំងល្អដែលអាចមើលឃើញទីក្រុងដ៏ស្រស់ស្អាតនាពេលរាត្រី ជាពិសេសគឺទេសភាពរបស់ ទួរអេហ្វែល ជាកន្លែងល្បីនិងស្អាតជាងគេក្នុងទីក្រុងប៉ារីស។
« ពួកយើងខានជួបគ្នាយូរហើយ សុខសប្បាយឬអត់? »
« បាទ ហើយចុះអ្នកនាង? » ជីមីន តបទាំងស្នាមញញឹម។
« ចាស ដូចគ្នា! មិនឆ្ងល់ថាហេតុអីខ្ញុំក៏ទីនេះទេហេ៎! ខ្ញុំឮថាឯងចង់ទៅផ្សារតែបងយ៉ុនហាមព្រោះគ្មានគ្នា ទើបគាត់ឱ្យខ្ញុំទៅជាមួយឯងមិនប្រកាន់ទេមែនទេ? » សម្ដីនាងគួរឱ្យជឿប៉ុន្មានភាគរយ? បើមុននេះនាយក្រាស់ហាមមិនឱ្យរាតងតូចទៅផង ហើយនាងមានអីមកអះអាងដែលប្រាប់រាងតូចថានាយក្រាស់ឱ្យនាងជូនប្រពន្ធគេទៅ? តែសម្ដីសម្ដៅរបស់នាងធ្វើឱ្យនាយតូចជឿ ដូចដឹងស្រាប់ហើយ ជីមីន ជាមនុស្សចិត្តទន់ឆាប់ជឿសម្ដីអ្នកដទៃ ព្រោះគេតែងតែមើលមនុស្សក្នុងផ្លូវល្អជានិច្ច។
« បាទ បើអ៊ីចឹងខ្ញុំទៅប្ដូរខោអាវបន្ដិចសិន »
យូមី ងក់ក្បាលយល់ព្រមហើយក៏អង្គុយរង់ចាំ ជីមីន នៅបន្ទប់ទទួលភ្ញៀវ។ គ្រាន់តែរាងតូចចូលទៅខាងក្នុងបាត់នាងក៏ក្រឡេកឃើញរូបថតរៀបការរបស់ពួកគេនៅលើតុ រួចក៏ដើរសំដៅទៅទីនោះហើយលើករូបថតនោះមើលទាំងមិនពេញចិត្ត។
« មានសេចក្ដីសុខណាស់ន៎! ល្អ...ខ្ញុំនឹងធ្វើឱ្យឯងដឹងថាដណ្ដើមមនុស្សដែលគេស្រឡាញ់វាមានអារម្មណ៍បែបណា... ផាក ជីមីន ! » ស្រីស្អាត យូមី ឧទានទាំងលួចញញឹមចុងមាត់ ហើយកែវភ្នែកទាំងគូរសម្លឹងមើលទៅរូបរាងតូចឥតព្រិច មើលទៅនាងដូចជាស្អប់ ជីមីន ដល់ហើយមិនជ្រាបថារាងតូចបានទៅធ្វើអ្វីនាងទេទើបស្អប់សល់ថ្នាក់នេះ។
បន្ដិចក្រោយមក ជីមីន ក៏ចេញពីបន្ទប់ទាំងទឹកមុខរីករាយ ទីបំផុតគេបានចេញទៅក្រៅហើយក្រោយពីសង្ងំនៅតែក្នុងបន្ទប់។ នៅតាមផ្លូវរាងតូចនៅតែមានចម្ងល់តែគ្មានអ្នកណាអាចឆ្លើយបានក្រៅពីនាយក្រាស់ឡើយ ពេលគេសុំគាត់ទៅផ្សារហេតុអីក៏គាត់ហាម? ទាំងដែលចុងក្រោយឱ្យ យូមី ទៅជាមួយគេដដែល ចឹងបានន័យថាម៉េច?
#ក្រុមហ៊ុន វ៉ាយអឹមគ្រុប
រាងក្រាស់ចេញពីបន្ទប់ប្រជុំក៏ដើរសំដៅទៅការិយាល័យរបស់ខ្លួន តែមិនទាន់ដល់ផងសម្លេងទូរសព្ទក៏រោទ៍ នាយក្រាស់ក៏ដើរបណ្ដើរនិយាយទូរសព្ទបណ្ដើរ។
[....]
« ហាស៎! ឯងថាម៉េច? » នាយក្រាស់ឧទានទាំងភាពភ្ញាក់ផ្អើល ពេលស្ដាប់សម្ដីមិត្តនិយាយចប់។
« យើងចាប់បានបុរសម្នាក់ដែលព្យាយាមសម្លាប់ប្រពន្ធឯងហើយ ពេលនេះកំពុងតែនៅក្នុងបន្ទប់សួរចម្លើយ បើបានការយ៉ាងណានោះយើងនឹងតេទៅឯងម្ដងទៀត » ជេហូប តបកាលបើមិត្តសួរម្ដងទៀត។
« អឹម » និយាយចប់ យ៉ុនហ្គី ក៏ដាក់ទូរសព្ទចុះហើយទម្លាក់ខ្លួនអង្គុយទាំងទឹកមុខតានតឹង។ ទោះបីជាចាប់បានបុរសម្នាក់នោះតែរឿងក៏មិនទាន់ចប់ដែរ ព្រោះនាយគិតថារឿងនេះប្រាកដជាមេឃ្លោងនៅពីក្រោយ តែនាយមិនច្បាស់ថាជាអ្នកណាឡើយ។
ក្រឡេកមកមើលនាយតូចកំពុងតែដើរទិញឥវ៉ាន់យ៉ាងសប្បាយរីករាយ ហើយឥវ៉ាន់ទាំងអស់ដែលគេបានទិញក៏មាន យូមី ជួយផងដែរ។ ពីរម៉ោងកន្លងទៅពួកគេក៏ចាកចេញពីផ្សារទំនើប ហើយធ្វើដំណើរត្រឡប់ទៅវិញ។ ពីដំបូង យូមី ថាជូនរាងតូចទៅខនដូរហើយនាងនឹងទៅវិញតែ ជីមីន ហាមដោយបបួលនាងនៅញុំាអាហារពេលល្ងាចជាមួយគ្នា ដូច្នេះនាងក៏ព្រម ហើយក៏ជួយគេធ្វើអាហារពេលល្ងាច។
ទីងៗៗ
មួយសន្ទុះនាយក្រាស់ក៏មកដល់ហើយចុចដណ្ដឹងដើម្បីផ្ដល់ដំណឹងឱ្យអ្នកខាងក្នុងបានដឹងថានាយត្រឡប់មកវិញហើយ។
« ឯងធ្វើចុះទុកឱ្យខ្ញុំទៅបើកវិញ » ជីមីន ញញឹមហើយធ្វើអាហារបន្ដ រីឯ យូមី ក៏ប្រញប់ដើរទៅបើកទ្វា។
ក្រាក!
« យូ...យូមី! ម៉េចក៏នាងនៅទីនេះ? » នាយក្រាស់ឧទានឈ្មោះស្រីស្រស់ទាំងភ្ញាក់ផ្អើល
« គឺខ្ញុំ.... » នាងស្ទាក់ស្ទើរមិនដឹងថាគួរស្រាប់នាយក្រាស់បែបណាព្រោះភ្លាមៗពេក តែសំណាងល្អដែល ជីមីន មកទាន់ នាងក៏រួចខ្លួនបានមួយពេលហើយចាំនិយាយប្រាប់តាមក្រោយ
« អ៎...យ៉ុន! បងមកវិញហើយហេ៎! បងអង្គុយនិយាយលេងជាមួយអ្នកនាងយូមីសិនទៅ អូនចូលទៅរៀបចំអាហារសិន » ថាហើយរាងតូចក៏ចូលទៅផ្ទះបាយវិញ ដោយទុកឱ្យពួកគេនិយាយគ្នាលេងក្រោយពីខានជួបគ្នាយ៉ាងយូរ។
« បាទ » យ៉ុនហ្គី តបប្រពន្ធហើយក៏ដាក់ខ្លួនអង្គុយ ដើម្បីនិយាយលេងជាមួយស្រីស្រស់ដែលខំចំណាយពេលមកលេងខ្លួនដល់ទីនេះ។
អាហារពេលល្ងាចចាប់ផ្ដើមម្នាក់ៗគែពោរពេញទៅដោយស្នាមញញឹម ជាពិសេសរាងតូចគេសប្បាយចិត្តដែលមានស្រីស្រស់ម្នាក់ទៀតមករួមតុជាមួយ។ មិនយូរប៉ុន្មានអាហារមួយពេលនេះក៏បានបញ្ចប់ ពួកគេក៏ចំណាយពេលបន្ដិចដើម្បីពិភាក្សាគ្នា មេឃក៏ងងឹតម៉ោងក៏ច្រើន យូមី ក៏ប្រញាប់លាពួកគេត្រឡប់ទៅវិញ។
YOU ARE READING
រឿង ជម្រៅចិត្តលោកស្វាមី (Complete)
Lãng mạn"សុំទោសដែលមិនអាចការពារអូនតាមសន្យាបាន " មីន យ៉ុនហ្គី / ផាក ជីមីន និពន្ធដោយ : ចនសាគូរ៉ា~ (Mika TaeMin) ថ្ងៃខែឆ្នាំ : 21.09.2022 Again date : 06.03.2023 - Theend : 05.10.2023