#ភូមិគ្រឹះមីន
ថ្ងៃនេះជីមីនងើបពីព្រឹកដើម្បីរៀបចំអាហារពេលព្រឹក ពេលពីចម្អិនអាហាររួចជីមីនក៏ឡើងទៅបន្ទប់វិញដោយប្រមូលខោអាវយកទៅបោក។ ស្របពេលកំពុងតែប្រមូលអាវយ៉ុនហ្គីក៏ដើរមកហើយឱបប្រពន្ធពីក្រោយ រួចនិយាយ៖
"អ្ហឹម...ប្រពន្ធអ្នកណាក្រអូបម្ល៉េះន៎!"
"យ៉ុន!លែងអូន...បើបងមិនលែងអូនខឹងមែនណា!" គ្រាន់តែឮសម្ដីក៏គួរឱ្យខ្លាចដែរ បើគេនៅតែមិនព្រមលែងរឿងធំមិនខាន។
"អូខេៗ បងលែងក៏បាន! អេស៎!ម៉េចក៏ភ្នែកក្រហមអូនយំ?" យ៉ុនហ្គីប្រលែងដៃចេញពីចង្កេះប្រពន្ធហើយសួរ។
"អត់ទេ!" ជីមីនតបទាំងមិនហ៊ានមើលមុខរបស់គាត់។
"កុហក! បើគ្មានហេតុអីគេចមុខបង?" មាត់និយាយថាអត់តែកាយវិការបញ្ជាក់ថាមានជីមីនឈរកាន់អាវរាងក្រាស់ហើយសម្លឹងមិនដាក់ភ្នែកសោះ។យ៉ុនហ្គីឃើញជីមីនឈរភ្លឹកក៏យកអាវនោះចេញពីដៃប្រពន្ធ ចៃដន្យឃើញស្នាមក្រេមក្រហម
ជាប់លើអាវរបស់ខ្លួន។
តាមពិតវាបែបនេះសោះបានជាថ្ងៃនេះបានជីមីនមានអាការៈប្លែកៗហើយព្យាយាមគេចមុខពីគេ។ ជីមីនរលីងរលោងក៏លើកកន្ត្រក់ប្រុងនឹងដើរចេញហើយស្រាប់តែយ៉ុនហ្គីចាប់ឱបចង្កេះជាប់។
"ស្ដាប់បងសិនបាន! យប់មិញមិត្តបងបបួលទៅញុំាអីជុំគ្នា ដោយសារតែខានជួបគ្នាយូរទើបបងមិនបដិសេធពួកគេ អូនក៏ដឹងដែរក្លឹបជាកន្លែងបែបណា! បងពិតជាមិនចាំមែនថាស្នាមក្រេមនេះបានមកតាំងពីពេលណា? តែបងអាបញ្ជាក់បាន!បងគ្មានចិត្តក្បត់អូនឡើយ អោយបងទៅស្បថនៅឯណាក៏បានដែរឱ្យតែអូនព្រមជឿ..."
"បានៗហើយអូនជឿបង តែលើកក្រោយកុំទៅណាមិនប្រាប់អូនទៀតដឹងទេអូនបារម្ភ"
"បាទ ប្រពន្ធសម្លាញ់!"
យ៉ុនហ្គីញញឹមរួចក៏ឱនទៅថើបថ្ពាល់ប្រពន្ធមួយខ្សឺតមុននឹងចូលទៅបន្ទប់ទឹក ជីមីនបានប្ដីថើបសង្ងំនៅស្ងៀមមិនកម្រើកសូម្បីតែតិច។
រសៀលបន្ដិចជីមីនក៏សំអនុញ្ញាតលោកស្រីចេញទៅខាងក្រៅព្រោះមានធុរៈផ្ទាល់ខ្លួន។ ចំណែកលោកស្រីមិនទៅហាមខាតអ្វីឡើយ វាជាសិទ្ធផ្ទាល់ខ្លួន សំខាន់ឱ្យតែយ៉ុនហ្គីព្រមគាត់ក៏មិនមានបញ្ហាអ្វីដែរ។
ធុរៈសំខាន់របស់ជីមីននោះគឺណាត់ជាជុងហ្គុកដើម្បីនិយាយរឿងការងារ ដោយសារតែនៅផ្ទះអង្សុកពេកជីមីនចង់រកការងារធ្វើដើម្បីកុំឱ្យគេយទៅនិយាយថារស់នៅលើគំនរមាសប្រាប់របស់ប្ដី តែមិនដឹងថាដំណែងជាលេខារបស់ CEO ជុងហ្គុកនៅដែរឬអត់ទេ? ព្រោះគេមិនប្រាកដចិត្តថាដំណែងមួយនេះនៅទំនេរឡើយ។
ជីមីនឃើញជុងហ្គុកអង្គុយក៏ចូលទៅរក រះចនិយាយពាក្យគួរសមទៅកាន់គេ៖
"លោកប្រធាន សួស្ដី!"
"បាទ សូមអញ្ជើញ" ជុងហ្គុកតប រួចក៏អញ្ចើញជីមីនឱ្យអង្គុយ ហើយពួកគេក៏កម្មង់អីញុំ។
អំឡុងពេលរង់ចាំបុគ្គលិកលើភេសជ្ជៈ ពួកគេក៏អង្គុយនិយាយគ្នារឿងការងារ។ ជុងហ្គុកបានរៀបរាប់ការងារខ្លះៗប្រាប់ដល់គេ ជីមីនមិនប្រាកដចិត្តថាបានទៅធ្វើការនៅទីនោះទេ ព្រោះមិនទាន់បាននិយាយជាមួយយ៉ុនហ្គី ដូចដែលបានដឹងស្រាប់ហើយថាយ៉ុនហ្គីនិងជុងហ្គុកមិនសូវត្រូវគ្នា។
"ឱ្យតែជីមីនព្រម ក្រុមហ៊ុនខ្ញុំស្វាគមន៍ជានិច្ច សង្ឃឹមថាពួកយើងនឹងបានធ្វើការជាមួយគ្នាម្ដងទៀត" ជុងហ្គុកនិយាយហើយមិនក្រឡាស់សម្ដីឡើយ ម៉ាត់ណាម៉ាត់ហ្នឹង!
"ខ្ញុំក៏សង្ឃឹមចឹងដែរ" ជីមីនតបទាំងញញឹម។
ពេលនិយាយការងារចប់ជីមីនក៏ដើរផ្សារទិញរបស់របបបន្ដិចបន្ដួចទុកប្រើប្រាស់ តែចៃដន្យក៏ជួបអ្នកស្គាល់ ជីមីនឱនមុខដើរទៅមុខជារឿយៗស្រាប់តែឮសម្លេងមនុស្សស្រីហៅឈ្មោះខ្លួន៖ "អេស៎! ជីមីន..." ជីមីនឈប់ហើយញញឹមបែរទៅរកម្ចាស់ម្លេងនោះ។
"ពួកយើងខានជួបគ្នាយូរហើយ ឯងសុខសប្បាយទេ?" ម៉ូម៉ូសួរ ព្រោះចង់ដឹងសុខទុក្ខមិត្តយ៉ាងណាហើយក្រោយពីខានជួបគ្នាជិត6ឆ្នាំ។
"អ្ហឹម...សុខសប្បាយ ចុះឯងវិញ?" ជីមីនតប រួចក៏សួរនាងវិញ។
"ដូចគ្នា ហើយនេះមកតែម្នាក់ឯង? មិននាំស្វាមីមកជាមួយផង!" ម៉ូម៉ូញញឹមចុងមាហាក់ដឹងមុនថាជីមីននឹងធ្វើមុខបែបណា ពេលនាងសួរសំណួរនេះ។
ចំណែកឯជីមីនគាំងវាចាពេលនាងសួររកយ៉ុនហ្គី ហើយនាងដឹងបានយ៉ាងម៉េចថាគេរៀបការរួច។
ជីមីនងើបមុខបន្ដិចមុននឹងតបសំណួរនាង៖
"គាត់រវល់មិនបានមកជាមួយទេ!
បើអស់កិច្ចការយើងលាទៅមុនសិនហើយ"
"អ្ហឹម...bye! bye!"
ម៉ូម៉ូតាមមើលរហូតដល់ជីមីនទៅបាត់ទើបបន្ដដំណើរទៅមុខបន្ដ។ តាមកាលៈទេសប្រាកដជាគិតថានេះជារឡងចៃន្យហើយដែលពួកគេជួបគ្នា តែជាក់ស្ដែងមិនមែនទេគឺម៉ូម៉ូមានបំណងមកជួបជីមីន។
យប់ម្សិលមិញ...
យ៉ុនហ្គីដើរទៅបន្ទប់ម្នាក់ឯងដៃម្ខាងលូកចូលហោប៉ៅដើម្បីទាក់ទងទៅប្រពន្ធ តែមិនប្រយ័ត្នក៏ដើរបុកនឹងនារីម្នាក់ ហើយម្នាក់នោះគឺជាម៉ូម៉ូ។
"អូយ៎! អា..." នាងប្រុងនឹងហាមាត់ជេរយ៉ុនហ្គីហើយស្រាប់តែលេបសម្ដីវិញកាលបើរូបរាងសង្ហារបស់គេ។
"សុំទោស អ្នកនាងមានត្រូវត្រង់ណាទេ?"p
"ចាស៎ ខ្ញុំមិនអីទេ!" នាងតបរួចក៏ឱនរើសទូរសព្ទឱ្យយ៉ុនហ្គី ស្រាប់តែឃើញរូបមនុស្សម្នាក់ទៀតដែលគេធ្លាប់ស្គាល់នៅលើអេក្រង់ទូរសព្ទរបស់អ្នកកម្លោះ ទើបនាងឆក់ឱកាសសួរខណៈពេលយ៉ុនហ្គីកំពុងស្រវឹង៖
"នេះ...ទូរសព្ទរបស់លោក! សង្សារលោកមែនទេ ស្អាតណាស់!"
"បាទ ជាប្រពន្ធខ្ញុំ...បើអ៊ីចឹងខ្ញុំសុំចូលបន្ទប់ទឹកសិន" យ៉ុនហ្គីញញឹមរួចក៏លានាងចូលបន្ទប់។
ពេលបុរសសង្ហាចេញទៅផុតនាងក៏ប្ដូរទឹកមុខស្មើហាក់មិនពេញចិត្តពេលដឹងថាមនុស្សដែលគេស្អប់រៀបការជាមួយបុរសអ្នកមានហើយសង្ហាទៀត។
បច្ចុប្បន្ន...
ឡានតាក់ស៊ីមួយគ្រឿងបានឈប់នៅពីមុខភូមិគ្រឹះ រួចជីមីនចុះពីឡានហើយដើរចូលទៅខាងក្នុងដោយមានឥវ៉ាន់ជាច្រើននៅក្នុងដៃ។
អ៊ំស្រីឃើញជីមីនយួរវ៉ាន់សំពីងសំពោងក៏ចូលទៅជួយ រួចនិយាយ៖
"ចាំអ៊ំជួយ...អ្នកប្រុសទិញច្រើនម្ល៉េះ! បើលោកស្រីដឹងខ្ញុំត្រូវមាត់មិនខាន!" ឥវ៉ាន់ក្នុងផ្ទះបាយរួមទាំងបន្លែសាច់ជាតួនាទីរបស់អ៊ំស្រីមេផ្ទះ បើលោកស្រីដឹងថាជីមីនទិញមកនោះ គាត់ត្រូវលោកស្រីស្ដីឱ្យមិនខាន។
"អ៊ំមិនបាច់ភ័យទេ! ខ្ញុំនិយាយជាមួយម៉ាក់រួចហើយ អាហារល្ងាចនេះខ្ញុំជាអ្នកធ្វើ... តើអ៊ំអាចធ្វើជាកូនកាំបិតខ្ញុំបានឬអត់?"
"ចាស៎ បាន"
"ចឹងពួកយើងរៀបចំឥវ៉ាន់សិនទៅ... ចាំធ្វើអាហារពេលល្ងាច!"
អ៊ំស្រីងក់ក្បាលតិចៗបញ្ជាក់ថាគាត់យល់ស្របនឹងសម្ដីជីមីន។ រួចពួកគេក៏រៀបចំទុកដាក់ឥវ៉ាន់នៅក្នុងទូរហើយបន្ទាប់មកក៏ចាប់ផ្ដើមធ្វើអាហារពេល្ងាច។
កន្លងទៅមិនប៉ុន្មានអាហារពេលល្ងាចក៏ធ្វើហើយរួចរាល់។ លោកស្រីនិងលោកមីនក៏មកដល់ល្មមក្លិនឈ្ងុយធ្វើឱ្យលោកស្រីអន្ទះសារចង់ឃើញនឹងចង់ភ្លរយ៉ាងខ្លាំង ដូច្នេះគាត់ក៏ដើរសំដៅទៅបន្ទប់អាហារឃើញកូនប្រសារកំពុងតែរៀបចំម្ហូបដាក់លើតុ។
"អ្ហឹម! ឈ្ងុយដល់ហើយ ស្នាដៃកូនមែនទេ? ទំនងដល់ហើយ..."
"បាទ សូមអញ្ជើញអង្គុយ បងយ៉ុនមកល្មមខ្ញុំសុំទៅហៅគាត់សិន..."
លោកស្រីអនុញ្ញាតជីមីនក៏ចេញទៅទទួលស្វាមីហើយជួយកាន់កាបូបធ្វើការឱ្យគាត់។ យ៉ុនហ្គីចូលកឃើញលោកប៉ានិងអ្នកម៉ាក់អង្គុយចាំ នាយនិងប្រពន្ធក៏ចូលទៅអង្គុយកន្លែងរបស់ខ្លួន រួចអាហារពេលល្ងាចក៏ចាប់ផ្ដើមបន្ទាប់ពីលោកមីនអនុញ្ញាត។
នៅក្នុងបន្ទប់ជីមីនអង្គុយមិនស្រណុកឡើយ គេចង់ត្រឡប់ទៅធ្វើការម្ដងទៀត តែមិនដឹងថាយ៉ុនហ្គីព្រមឬអត់ទេ? តែបើមិនសាកធ្វើម៉េចដឹង!
ក្រាក!
សម្លេងទ្វាបន្ទប់បើកជីមីនក៏រហ័សងើបឈរហើយចូលទៅជិតស្វាមី រួចក៏ដើរទៅអង្គុយលើសាឡុងដើម្បីងាយស្រួលនិយាយគ្នា។
"ទឹកមុខបែបនេះ...មានអីចង់សុំបងទៀតហើយមែនទេ? ឆាប់និយាយមក...មិនថាអូនសុំអ្វីបងឱ្យបានទាំងអស់" ដើម្បីធ្វើឱ្យមនុស្សដែលខ្លួនស្រឡាញ់សប្បាយចិត្ត យើងព្រមលះបង់គ្រប់យ៉ាងសូម្បីតែជីវិត។
"ខ្ញុំនិយាយហើយណា៎! ហាមលេបសម្ដី..."
"បាទ" យ៉ុនហ្គិងក់ក្បាលតិចៗ។
"អូនមកនៅទីនេះយូរហើយ! ឱ្យអូននៅតែផ្ទះអូនអង្សុកណាស់ អូនចង់ធ្វើការដូចកាលពីមុន អូននិយាយជាមួយលោកជុងរួចហើយ..."
"មិនបាន... បងមិនព្រមឱ្យអូនទៅធ្វើការជាមួយអាម្នាក់នោះទេ!"គ្រាន់តែឮប្រពន្ធចង់ធ្វើការជាមួយមនុស្សដែលខ្លួមិនចូលចិត្ត យ៉ុនហ្គីបដិសេធភ្លាមៗ។
"ហេតុអី? ក្រែងបងនិយាយហើយថាអូនចង់បានអ្វីបងនឹងឱ្យនោះ!" ជីមីននិយាយមួយៗច្បាស់ៗហើយ ឥឡូវចង់មកក្រលាស់សម្ដីវិញប្រយ័ត្នថ្មោង។
"តែបងមិនចូលចិត្តអាម្នាក់នោះ បងមិនឱ្យអូនទៅធ្វើការជាមួយវាឡើយ!" យ៉ុនហ្គីនិយាយច្បាស់ហើយ ទោះជីមីនយំសោកប៉ុណ្ណាក៏គេមិនព្រមដែរ ដូច្នេះមានតែបោះបង់សំណើមួយនេះចោល
ជីមីនស្ដាប់ហេតុផលដែលយ៉ុនហ្គីនិយាយរួច គេហួសចិត្ត៖
"ព្រោះតែហេតុផលនេះមែនទេ ដែលបងមិនព្រមឱ្យខ្ញុំទៅធ្វើការ អ៊ីចឹងពួកយើងក៏គ្មានអ្វីត្រូវនិយាយគ្នាដែរ ហ្អឹស!" ជីមីននិយាយរួចក៏ចូលទៅសង្ងំក្នុងបន្ទប់ទឹកបាត់។ យ៉ុនហ្គីគោះទ្វាផងហៅផងក៏គេមិនព្រមបើកឱ្យដែរ គេមិនបានខឹងគ្រាន់តែអស់សង្ឃឹមនឹងយ៉ុនហ្គី មិននឹកស្មានថាបុរសដែលគេស្រឡាញ់មានចិត្តចង្អៀតបែបហ្នឹងសោះ។
មួយសន្ទុះជីមីនចេញពីបន្ទប់ទឹករួចក៏ដើរទៅអង្គុយមុខកញ្ចក់ធ្វើមិនដឹង។ យ៉ុនហ្គីខំនិយាយរកដែលតែជីមីនមិននិយាយរកសូម្បីមួយម៉ាត់ ដូចគេថា៖ «ធ្វើអីដឹងខ្លួនឯងហើយ» បន្ទាប់មកជីមីនក៏ចូលគេងបាត់ទុកឱ្យយ៉ុនហ្គីអង្គុយជ្រួញចិញ្ចើម រាល់ថ្ងៃមុនពេលចូលគេងយ៉ុនហ្គីតែងតែទទួលបានពាក្យ រាត្រីសួស្ដី តែថ្ងៃនេះជីមីនមិននិយាយរកព្រោះគេខឹងហើយ។
YOU ARE READING
រឿង ជម្រៅចិត្តលោកស្វាមី (Complete)
Romance"សុំទោសដែលមិនអាចការពារអូនតាមសន្យាបាន " មីន យ៉ុនហ្គី / ផាក ជីមីន និពន្ធដោយ : ចនសាគូរ៉ា~ (Mika TaeMin) ថ្ងៃខែឆ្នាំ : 21.09.2022 Again date : 06.03.2023 - Theend : 05.10.2023