សេចក្ដីផ្ដើម

1.6K 37 8
                                    


                                 
    នៅក្នុងអាកាសយាន្តដ្ឋានដ៏ធំមួយក្នុងទីក្រុងតូក្យូ នាពេលព្រលឹមស្រាងៗក៏មានក្រុមនារីអាកាសចរណ៍មួយក្រុមស្ថិតក្នុងឯកសណ្ឋានពណ៌ទឹកប៊ិចចាស់ខ្លីក្រោមជង្គង់បន្តិច ហើយនៅលើ.ករបស់ពួកនាងគឺមានកន្សែងទឹកប៊ិចឆ្នូត-សតូចមួយរុំជុំវិញ.កបង្កើតជារូបរាងបូដ៏ស្រស់ស្អាត ឯសក់វិញក៏ត្រូវបានបួងផុត.កមិនឲ្យមានមានកូនសក់សូម្បីតែមួយសរសៃធ្លាក់ចុះមក ។ នៅក្នុងចំណោមនារីទាំងនោះក៏មាននារីម្នាក់មើលទៅនាងទំនងមានវ័យ២០ឆ្នាំស្ដើង មានរូបរាងស្រស់បស់ខ្ពស់ស្រឡះខុសពីគេព្រោះនាងមិនមែនជាជនជាតិជប៉ុននោះទេ ។

   “លីអា!!” ម្ចាស់ឈ្មោះបានឮឈ្មោះរបស់ខ្លួនក៏បញ្ឍប់ដំណើរបន្តិចសិនរួចក៏ឲ្យមិត្តៗក្នុងក្រុមដើរទៅមុន ។ ទម្រង់មុខពងក្រពើបែរក្រោយមកទាំងស្នាមញញឹមជាប់លើផ្ទៃមុខ ។

“លោក pilot មានអ្វីមែនទេ” លីអាដើរបកក្រោយទៅរកកម្លោះអ្នកបើកយន្តដោះដ៏ស្រស់សង្ហាដែលដៃម្ខាងរបស់គេកាន់មួក និងម្ខាងទៀតអូសវ៉ាលីមកជាមួយ ។

“លី!ខ្ញុំឮមកថាអ្នកនាងនឹងឈប់ពីការងារ-តើវាជាការពិតដែរទេ?” អ្នកកម្លោះជ្រួញចិញ្ចើមហាក់មានកង្វល់ ។ ក្នុងចិត្តរបស់គេគឺមិនចង់បាត់បង់នារីដែលនៅចំពោះមុខគេនោះទេ ។

“សាន់!រឿងនេះគឺ…” លីអាដកដង្ហើមធំទាំងធុញថប់ក្នុងទ្រូង “វាជាការពិតខ្ញុំឈប់ធ្វើការហើយ" នាងឱនមុខចុះហាក់មិនចង់ឲ្យអ្នកកម្លោះសាន់ឃើញទឹកមុខដែលបង្ហាញពីអារម្មណ៍របស់នាង ។

“ចុះ…លីនឹងទៅធ្វើការនៅទីណាវិញ?” សាន់ឈោងចាប់ដៃលីអាសួរទាំងទឹកមុខគួរឲ្យអាណិត, តែលីអាក៏បានដកដៃចេញមកវិញក៏ធ្វើឲ្យសាន់រៀងភ្ញាក់ខ្លួនមកវិញ ។

“សាន់!ខ្ញុំមិនទៅធ្វើការនៅឯណាទៀតទេ…ខ្ញុំបញ្ឍប់ត្រឹមនេះហើយ" លីអាតបទៅវិញទាំងញញឹមស្រាល ។ មែនហើយនាងនឹងបញ្ឍប់ក្ដីស្រម៉ៃត្រឹមនេះ មើលទៅថ្ងៃនេះជាឱកាសចុងក្រោយដែលនាងបានបំពេញកិច្ចការមួយនេះនៅលើយន្តហោះ ។

“ក្រែងការងារនេះជាការងារដែលលីស្រលាញ់មិនចឹង" សាន់កាន់តែមិនយល់ពីនាងដែលនៅសុខៗបញ្ឍប់ក្ដីស្រមៃដោយគ្មានហេតុផលបែបនេះ ។

SS4: ភរិយាលើវាលដីទឹកកក(ចប់)Where stories live. Discover now