ខ្ញុំមិននិយាយអ្វីទាំងអស់...
តម្លៃភរិយា
ភាគទី១១"គេនៅឯណា?"“នាងយ៉ាងមិចហើយ?” អ្នកប្រុស ឆយ ជីហា គ្រាន់តែភរិយាឆ្នាស់ឆ្នើមបើកឡានចេញផុត លីអា រកកល់នឹងដួលទៅហើយ តែគេក៏ស្ទុះវឹងមកទ្រនាង ដោយភាពស្វាហាប់ជាមុន។
“ខ្ញុំ…វិល…មុខ” លីអា និយាយដាច់ៗ និងខ្សាវៗ អ្វីៗនៅជុំវិញនាងគឺងងឹតសូន្យឈឹង និងមានអារម្មណ៍ថាផែនដីចង់ក្រឡាប់។
“ឆាល៍! នាំនាងទៅមន្ទីពេទ្យ” ម្ចាស់ឈ្មោះឮបញ្ជាហើយ រហ័សយកឡានមកចតនៅខាងមុខនោះ រួចជីហាក៏បីខ្លួនតូចប្រឡាក់ដោយឈាមយកទៅដោយគ្មានការស្អប់ខ្ពើម។
ដំណឹងដែល លីអា ចូលក្នុងមន្ទីពេទ្យ ផ្អើលដល់អ្នកផ្ទះរបស់ជេហូបអស់ហើយ ទាំងម្ដាយលីអាអ៊ុំស្រីអ៊ូរី និងលោកស្រីហ៊ីតា នាំគ្នាមកអង្គុយមើលមុខអ្នកជំងឺ ដោយទឹកភ្នែករលីងរលោងដូចគ្នា អាណិតនាងណាស់ មុខស្លេកស្លាំងស្រាប់ផង នៅមានរបួសនៅកែងដៃ និងជង្គង់ទៀត។
“បងថ្លៃ! អ៊ុំស្រីអ៊ូរី! លីអាអស់អីហើយ ខ្ញុំសុំលាសិនហើយ” ជីហា អង្គុយធុញថប់ពេក ក៏ក្រោកឡើង និងនិយាយលាតែម្ដង ទោះបីនៅក៏មិនដឹងនិយាយអ្វី។
“អរគុណអ្នកប្រុសជីហាម្ដងទៀតដែលជួយលីអា” អ៊ុំស្រីអ៊ូរីក្រោកមកចាប់ដៃជីហា ទឹកមុខគាត់បង្ហាញមកច្បាស់ៗថាគាត់អរគុណគេខ្លាំងប៉ុណ្ណា។
“គ្មានបញ្ហាទេអ៊ុំស្រី”
“ជីហា!អរគុណឯងដូចគ្នាណា៎…បើមិនចឹងទេ លីអាមិនដឹងជាយ៉ាងមិចទៅហើយទេ” លោកស្រីហ៊ីតា បែរមករកជីហា និងញញឹម តែក្នុងចិត្តគាត់វិញ មិនចូលចិត្តគេឡើយ។
“បាទ! បងស្រី….លីអា! មិនចាំបាច់ងើបមកអរគុណខ្ញុំទេ សម្រាកទៅ!” ជីហា បង្ហាញខ្លួនជាមនុស្សល្អពិតៗ ដែលធ្វើឲ្យលីអា មិនដែលស្គាល់ គិតថាគេជាមនុស្សល្អ ដូច្នេះនាងបានត្រឹមដេកស្ងៀម មើលការចាកចេញរបស់គេ។
ពេលដែលជីហា ទៅបាត់ លីអា ក្រោកអង្គុយ សម្លឹងមើលទៅស៊ឺរ៉ូមស្រក់តក់ៗ ទាំងដកដង្ហើមធំ។
“មានអីហ្ហេ៎ កូន” អ៊ុំស្រីអ៊ូរី ស្ទុះក្រោកមកក្បែរកូនស្រី សួរទាំងខ្វាយខ្វល់។
YOU ARE READING
SS4: ភរិយាលើវាលដីទឹកកក(ចប់)
Romanceនេះជារដូលកាលទី៤ នៃស៊េរី "ម្ចាស់បេះដូងម៉ាហ្វៀ" រឿងរ៉ាវស្នេហារវាងមនុស្សពីរនាក់ដែលបានរៀបការជាមួយគ្នាដោយគេមិនបានស្រលាញ់នាង តែនាងស្រលាញ់គេ ហើយស្រលាញ់ខ្លាំងទៀតផងរហូតដល់ថ្នាក់នាងអាចធ្វើអ្វីគ្រប់យ៉ាងដើម្បីគេតែគេនៅតែមើលមិនឃើញ....