ស្មានចិត្តបងមិនត្រូវ😭🙏🏻
តម្លៃភរិយា
ភាគទី៨"ដែនដីទឹកកក"បន្ទាប់ពី ជេហូប និយាយជិតចប់ លីអាដឹងខ្លួនថាត្រូវតែដកថយ ចេញទៅឲ្យឆ្ងាយពីគេសិន ព្រោះពេលនេះនាងស្មានចិត្តគេមិនទាន់ត្រូវឡើយ ខ្លាចថាគេកើតរោគចិត្ត នាងស្លាប់!
“លីអា! កូនចង់ទៅណា” គម្រោងរបស់នាង មិនស្រួលនោះទេ ព្រោះអ្នកម្ដាយក្មេកចាប់ដៃនាងជាប់បាត់ទៅហើយ ទឹកមុខគាត់ដូចមិនចង់ឲ្យនាងទៅ លើកនេះនាងគួរតែប្រើល្បិចហើយ...“ម៉ាក់! សុំទោស...ខ្ញុំសុំទៅផ្ទះមុន” នាងធ្វើមុខដូចមិនស្រួលខ្លួន ទើបលោកស្រីមិនបានដេញដោលច្រើន។
“បើកូនមិនស្រួល ទៅផ្ទះចុះ...ចាំម៉ាក់ឲ្យគេជូនទៅ”
“មិនអីទេ ខ្ញុំអាចទៅខ្លួនឯងម៉ាក់” លីអា មិនចង់ធ្វើជាបន្ទុក នាំពិបាករញ៉េញ៉ៃច្រើន ណាមួយនាងគ្រាន់តែចង់គេចពីជេហូបប៉ុណ្ណោះ។
“អឺ....បើកូនថាមិនអីហើយ ទៅចុះ! បើមិនស្រួលខ្លាំងCallប្រាប់ម៉ាក់ណា៎” លោកកស្រី ងក់ក្បាលព្រមឲ្យនាងទៅ ទើបអ្នកនាងបង្ហាញស្នាមញញឹម ឱនមុខចុះលា រួចក៏ដើរចេញទៅក្រៅ ដែលមានសភាពស្ងាត់ អស់មនុស្សរលីង ព្រោះពួកគេនាំគ្នាទៅស្ដាប់ជេហូបអស់ហើយ។
“អុហ៍!” ដោយសារនាងឈ្ងោកមុខចុចទូរសព្ទទើបបានបុកនឹងនារីម្នាក់ ដែលមើលទៅនាងថ្លៃថ្នូរណាស់ តាមការរៀបចំតុបតែងកាយដោយគ្រឿងពេទ្យ តាមនាងចងចាំ នាងគឺ អ្នកស្រី មីនឆា ប្រពន្ធលោកពូរបស់ជេហូប។
“សុំទោស!សុំទោសអ្នកស្រី!” លីអា សុំទោសញ៉ាប់មាត់ តែនារីម្នាក់នោះបានញោចចុងមាត់ ឱបដៃឈរមើលមកនាង ដូចកំពុងតែចង់មើលងាយ។
“គិតថាបានរៀបការហើយ គេនឹងស្រលាញ់នាងហ្ហ៎?” មីនឆា នារីបបូរមាត់ក្រហមឆេះ និយាយតែប៉ុន្មានម៉ាត់ធ្វើឲ្យអ្នកស្ដាប់ ទៅជាឈរគាំង។
“អ្នកស្រីចង់សំដៅលើអី?” មែនហើយ! នាងមិនយល់ តែចាំបាច់អីនាងឈួលចុងច្រមុះដែរ។
“នាងដឹងខ្លួនឯងច្បាស់ហើយ….ថាខ្ញុំចង់សំដៅលើជេហូប…គេមិនបានស្រលាញ់នាងទេ ដើរចេញពីគេទៅ ព្រោះក្នុងបេះដូងគេមានមនុស្សម្នាក់បាត់ទៅហើយ” មីនឆា ប្រើក្រសែភ្នែកកាចដាក់នាង ដូចកំពុងតែគម្រាមផ្លូវចិត្តរបស់នាង។
YOU ARE READING
SS4: ភរិយាលើវាលដីទឹកកក(ចប់)
Romanceនេះជារដូលកាលទី៤ នៃស៊េរី "ម្ចាស់បេះដូងម៉ាហ្វៀ" រឿងរ៉ាវស្នេហារវាងមនុស្សពីរនាក់ដែលបានរៀបការជាមួយគ្នាដោយគេមិនបានស្រលាញ់នាង តែនាងស្រលាញ់គេ ហើយស្រលាញ់ខ្លាំងទៀតផងរហូតដល់ថ្នាក់នាងអាចធ្វើអ្វីគ្រប់យ៉ាងដើម្បីគេតែគេនៅតែមើលមិនឃើញ....