ភាគទី១៩
យកចិត្តទុកដាក់
ព្រះអាទិត្យថ្ងៃថ្មី មិនទាន់រះស្រួលបួលផង តែអ្នកប្រុសជេហូប បានបីភរិយាសាច់ខ្ចីល្វក់ ទើបនឹងនែបនិត្យគ្នាកាលពីយប់ ចេញពីក្នុងបន្ទប់ ចុះមកក្រោម មើលទៅឫកពារដូចចង់ចេញទៅក្រៅផ្ទះ ។
“អ្នកប្រុស! ជេហូប នាំកូនខ្ញុំទៅណា?” អ៊ុំស្រីអ៊ូរី រត់ពីផ្ទះបាយ ឈប់នៅចំពោះមុខកូនប្រសារ ទាំងដែលភ្នែកចោលទៅមើលកូនស្រីបិទភ្នែកជិតឈឹងក្នុងរង្វង់ដៃគេ។
“ម៉ាក់! ខ្ញុំនាំលីអាទៅផ្ទះពួកយើងវិញហើយ បើឲ្យលោកស្រីហ៊ីតា មកទាន់ខ្ញុំមិនអាចយកលីអាទៅបានទេ-សុំលាសិនហើយម៉ាក់!” ជេហូប ហៅអ៊ុំស្រីអ៊ូរី ថាម៉ាក់ វាពិសេសពិសាលសម្រាប់មនុស្សចំណាស់ពេកហើយ ទើបគាត់មិនបានឃាត់ទេ ជេហូបចង់យកកូនទៅណា ក៏ទៅចុះ ព្រោះមើលទៅគេដូចឈប់ស្អប់នាងហើយ ។
“អ៊ូរី! ឈរធ្វើអីនេះនោះ?” ជេហូប ទៅបានបន្តិច លោកស្រីក៏ចុះមកដូចគ្នា មុនហ្នឹងគាត់ឃើញគ្រប់យ៉ាង តែជ្រើសយកការមិនមាត់។
“ចា-ចាស*? លោកស្រី!” អ៊ុំស្រី ភាំងនឹងជេហូប ហៅម៉ាក់ ឡើងភ្លឹងអស់ស្មារតី កម្រើកខ្លួនមិនចង់រួច រហូតដល់មានសម្លេងលោកស្រីហៅ។
“កូនខ្ញុំ ទាល់តែលេងបែបក្ដៅ ទើបគេយល់ថាស្អីជាស្អី”
“លោកស្រីឃើញអ្នកប្រុសដែរ?” អ៊ុំស្រីអ៊ូរី បុកពោះជំនួសជេហូប។
“ឃើញ! តែថ្ងៃនេះខ្ញុំមិនទាន់រករឿងគេទេ ដែលហ៊ានលួចយកកូនប្រសារខ្ញុំទៅ” គាត់ពោលទាំងញញឹមស្រស់ ដើរកាត់មុខអ៊ុំស្រី ចេញទៅក្រៅផ្ទះលំហែរកាយ ឲ្យស្រស់ស្រាយនៅពេលព្រឹក។
…………
“ល្មមបើកភ្នែកបានហើយ” ជេហូប បញ្ជាចង្កូតឡានដោយដៃម្ខាង និងម្ខាងដែលទំនេរ យកទៅផ្ទាត់ថ្ងាសភរិយាបន្តិច។
“…..” លីអា គ្មានហ៊ានមាត់ ឬនិយាយអ្វីទេ មុននេះនាងអៀនខ្លាំងណាស់ គេបីនាង កាត់មុខម្ដាយ នាងឯណាទៅហ៊ានបើកភ្នែកនោះ។
“ឃ្លានឬនៅ?”
“ឃ្លានតិចៗ” កាលពីយប់ថាគេស្រវឹងទើបនិយាយល្អ តែយូរម៉ោងហើយនៅមិនទាន់ស្វាងទៀត។
YOU ARE READING
SS4: ភរិយាលើវាលដីទឹកកក(ចប់)
Romanceនេះជារដូលកាលទី៤ នៃស៊េរី "ម្ចាស់បេះដូងម៉ាហ្វៀ" រឿងរ៉ាវស្នេហារវាងមនុស្សពីរនាក់ដែលបានរៀបការជាមួយគ្នាដោយគេមិនបានស្រលាញ់នាង តែនាងស្រលាញ់គេ ហើយស្រលាញ់ខ្លាំងទៀតផងរហូតដល់ថ្នាក់នាងអាចធ្វើអ្វីគ្រប់យ៉ាងដើម្បីគេតែគេនៅតែមើលមិនឃើញ....