ភាគទី១៧
ពត៌មានប្រឌិត
រឿងរ៉ាវកាន់តែក្ដៅគគុក ការស្លាប់របស់ជីហាតែម្នាក់ ហាក់មិនស្ងប់ស្ងាត់សោះ ពេលព្រឹកលេចឮពត៌មានជនទី៣ ពេលល្ងាចបែកធ្លាយរូបថត ជេហូប និងមីនឆា ឈរនិយាយគ្នា តឹងសរសៃក នាំឲ្យមានការវែកញែកពេញបណ្ដាញសង្គម ។
ខណៈពេលនេះផងដែរ លីអា បានអង្គុយនៅសួនផ្កា មើលការផ្សាយក្នុងទូរសព្ទ នាងសឹងតែគាំងបេះដូង ទើបប្រញ៉ាប់ដើរទាំងជង្គង់នៅឈឺ ចង់ទៅតាមជេហូបនៅធនាគារ ដែលនាងជឿជាក់ថា ពេលនេះមានមនុស្សជាច្រើនកំពុងតែចង់ដឹងពីទំនាក់ទំនង ប្ដីនាង និងមីនឆា ហើយ។
“លីអា! លីអា! កូនចង់ទៅណា!” លោកស្រីហ៊ីតា និងអ៊ុំស្រីអ៊ូរី ហាក់ដឹងដំណឹងហើយ ទើបរត់ចេញមកក្រៅ ទាន់ដំណើរលីអា ចង់រត់ចេញក្រៅល្មម។
“ម៉ាក់!” លីអា ឈប់បន្តិចសម្លឹងមើលមុខម្ដាយទាំងពីរ មើលទៅគួរតែដល់ពេលនាងសួរជីករីកពីរឿងអតីតហើយ។
“លីអា” លោកស្រីហ៊ីតា ដូចដឹងពីបំណង ទើបដើរទៅឈរនៅមុខកូនប្រសារ។
“អាចប្រាប់ខ្ញុំពីរឿងទាំងអស់បានទេ? ជេហូប និងមីនឆាធ្លាប់ជាអ្វីនឹងគ្នា?”
“បាន! តែកូនចូលក្នុងសិនទៅ! ម៉ាក់នឹងប្រាប់កូន… កុំបារម្ភពីជេហូប គេចេះចាត់ចែងហើយ”
លីអា មិននិយាយ គ្រាន់តែដើរចូលទៅក្នុងវិញ រងចាំការប្រាប់ពីម្ដាយក្មេងក្នុងពេលបន្តិចទៀតនេះ។
………..
“មីនឆា! ស្រីសម្រាម នាងធ្វើឆ្កួតស្អី? ខ្ញុំដឹងថានេះជាស្នាដៃរបស់នាង” ជេហូប ពេលនេះ បានស្រែកខ្លាំងដាក់ទូរសព្ទ មុខរបស់គេវិញ នៅក្រៅវិញឡើងក្រហមសឹងឆេះ។
(ខ្ញុំមិនដឹងអីទេ! អាចបុគ្គលិករបស់បងទេដឹង?)
“នាងលេងខុសមនុស្សហើយមីនឆា…នាងនឹងស្ដាយក្រោយ”
(ខ្ញុំដូចជាមិនស្ដាយទេ ព្រោះនេះគ្រាន់តែចាប់ផ្ដើម នៅមានច្រើនទៀតបងសម្លាញ់ បើខ្ញុំអាចរកឃើញបានថា បងជាអ្នកសម្លាប់ប្ដីខ្ញុំ គិតមើល សូម្បីតែមុខកូននៅពេលអនាគបងមិនអាចឃើញផង) នាងហ៊ាននិយាយបែបនេះបាន អាចអាងថាខ្លួននៅក្នុងទូរសព្ទ បើនៅខាងក្រៅ ជេហូប អាចបោកនាងបាក់ឆ្អឹងហើយ។
YOU ARE READING
SS4: ភរិយាលើវាលដីទឹកកក(ចប់)
Romantizmនេះជារដូលកាលទី៤ នៃស៊េរី "ម្ចាស់បេះដូងម៉ាហ្វៀ" រឿងរ៉ាវស្នេហារវាងមនុស្សពីរនាក់ដែលបានរៀបការជាមួយគ្នាដោយគេមិនបានស្រលាញ់នាង តែនាងស្រលាញ់គេ ហើយស្រលាញ់ខ្លាំងទៀតផងរហូតដល់ថ្នាក់នាងអាចធ្វើអ្វីគ្រប់យ៉ាងដើម្បីគេតែគេនៅតែមើលមិនឃើញ....