ភាគទី១២
“ទៅណាក៏ទៅៗ”
ម៉ោង៥ល្ងាច ជាពេលដែលលោកប្ដីស្រស់សង្ហារចេញពីធ្វើការដូចរាល់ដង តែលើកនេះ ជេហូប បានឈរនៅចំពោះមុខសន្ដិសុខ ដែលជ្រប់មុខចុះ សម្លឹងមើលប្រអប់អាហារក្នុងដៃ។
“យ៉ាងមិច? ឆ្ញាញ់ដែរទេ?” ជេហូប លើកចិញ្ចើមសួរទៅបុរសវ័យកណ្ដាល ដែលអង្គុយរឹងខ្លួនឆ្កឺត មិនហ៊ានសូម្បីដកដង្ហើម។
“បាទ!ឆ្ងាញ់” គាត់ឆ្លើយមកវិញតាមត្រង់ ព្រោះស្នាដៃអ្នកស្រីឆ្ញាញ់មែន។
“ហ៊ឹស! បើឆ្ងាញ់ខែនេះខ្ញុំកាត់ប្រាក់ខែលោកពាក់កណ្ដាល” ថាចប់ប៉ុណ្ណឹង President ក៏ដើរចេញទៅបាត់ជាមួយនឹងលោកជំនិត ដោយទឹកមុខពោពេញដោយកំហឹង។ តាមពិតក្នុងចិត្តគេពេលនេះ មួម៉ៅចម្លែក ប្រអប់បាយនោះគេទេជាអ្នកត្រូវបានញ៉ាំ មិនមែនម្នាក់នោះ!
ប្រពន្ធរឹងក្បាល លីអា ហ៊ានណាស់ ដែលលេងសើចផ្លូវចិត្តគេ។
ប្រើពេលតែមួយភ្លែត ជេហូប ក៏មកដល់ផ្ទះ អ្នកដែលអស់តួនាទីដួចតូគី និងអង្គរក្សផ្សេងទៀត ក៏ទៅផ្ទះអស់។ តែថ្ងៃនេះផ្ទះដូចស្ងាត់ជាងរាល់ដង ភ្លើងក៏មិនបើក ទើបចិត្តដែលឆ្ងល់ត្រូវតែប្រញ៉ាប់ចូលទៅខាងក្នុង ជាមួយនឹងចិញ្ចើមចងចូលគ្នា ព្រោះអ្វីគ្រប់យ៉ាងគឺស្ងាត់ឈឹងពេកហើយ។
“លីអា!” គេស្រែកហៅប្រពន្ធមួយទំហឹង បើតាមរាល់ដង នាងនឹងរត់មករកគេហើយ។
“ស្រីឡប់នេះទៅណាហើយ” គេញីសក់ឡើងរញ៉េរញ៉ៃ ការមួម៉ៅកាន់តែកើនឡើងទ្វេដង។
“កុំថាប្រចណ្ឌខ្ញុំឡើងឡប់ខួរហើយ?” គេនៅតែមានមោទនភាព ពេញខ្លួន តែទោះបែបនេះក៏ដោយ ក៏គេដើររកនាងឡើងសព្វផ្ទះ ឡើងបែកញើសជោគសក់ នៅតែរកមិនឃើញ។
“ហ៊ឹស…គិតថាធ្វើជាបាត់ខ្លួនហើយ ខ្ញុំតាមរកនាងអញ្ចឹងហ្ហី? គ្មានផ្លូវទេ! ចង់ទៅណា ក៏ទៅៗ ខ្ញុំមិនខ្វល់!” មែន ទោះមាត់និយាយពាក្យមិនខ្វល់ តែក្នុងទ្រូងរសាប់រសល់ ចង់តែកើតឆ្កួត បើថ្ងៃនេះមិនបានធ្វើបាបនាង ដូចជីវីតខ្វះអ្វីម្យ៉ាង។
ដោយការមិនអស់ចិត្ត គេបានទាញយកទូរសព្ទទាក់ទងទៅកាន់កូនចៅក្រោមបង្គាប់សិន…
YOU ARE READING
SS4: ភរិយាលើវាលដីទឹកកក(ចប់)
Romanceនេះជារដូលកាលទី៤ នៃស៊េរី "ម្ចាស់បេះដូងម៉ាហ្វៀ" រឿងរ៉ាវស្នេហារវាងមនុស្សពីរនាក់ដែលបានរៀបការជាមួយគ្នាដោយគេមិនបានស្រលាញ់នាង តែនាងស្រលាញ់គេ ហើយស្រលាញ់ខ្លាំងទៀតផងរហូតដល់ថ្នាក់នាងអាចធ្វើអ្វីគ្រប់យ៉ាងដើម្បីគេតែគេនៅតែមើលមិនឃើញ....